ទាន់ហេតុការណ៍
ឯក​ឧ​ត្ត​ម ​​នេ​ត្រ ​​ភ​ក្ត្រា​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​ អ​​ញ្ជើ​ញ​គោ​រ​ព​ព្រះ​វិ​ញ្ញា​ណ​ក្ខ​ន្ធ ព្រះ​​ស​ព​ ​ស​ម្តេ​ច​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​​ធិ​ប​តី​ ​ទេ​ព​ ​វ​ង្ស​ - អាជ្ញាធរ​​​ ​កំ​​ពុ​​ង​​ខិ​ត​ខំ​ស្រា​វ​ជ្រា​វ​​​រក​ ​​ម្ចា​ស់​​​វ​ល្លិ​​​រ​មៀ​ត​ ​​ចំ​នួ​ន​ ​៤​ ​តោ​ន​ ​ដែ​ល​​​​ប​ម្រុ​ង​​ដឹ​ក​​​ទៅ​​​ល​ក់ ​​នៅ​​​​ប្រទេ​​ស​​ឡា​​វ​​​ - សាខា​​​កាក​​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា ​​​ខេ​ត្តប​ន្ទា​យ​មា​ន​ជ័​យ​ ​​នាំ​យ​ក​​​អំណោ​យ​​​និ​ង​ ​​​សួ​រ​សុ​ខ​ទុ​ក្ខ​​​គ្រួ​សា​រ​​​រង​គ្រោះ​​​ ដោ​យ​​​ភ្លើ​​ង​​​ឆេះ​​​ផ្ទះ​​ - ជន​ខិ​ល​ខូ​ច​ ​នៅ​តែ​ប្រ​ព្រឹ​ត្ត លួ​ច​​ទ​ន្ទ្រា​ន​ដី​រដ្ឋ​ ធ្វើ​ស្រែ​ប្រាំ​ង​ ​​នៅ​តំ​បន់​​៣​ ​ដែ​ល​ជា​តំ​ប​ន់​ហា​ម​ឃា​ត់​ ​ក្នុ​​ងស្រុ​​កកំ​​ព​ង់​ស្វាយ​​ - អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាឲ្យទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ និងល្បែងភ្នាល់អនឡាញគ្រប់ប្រភេទគ្មានច្បាប់អនុញ្ញាត - ប្រ​ធានា​​ធិ​ប​តី​​​អ៊ុ​យ​​​ក្រែ​​​ន​ ​​​លោ​ក​ ​Z​e​l​e​​n​s​k​y​y​ ​ព្រ​មា​ន​​​អា​មេ​​រិ​ក​​​ថា​ ​បើ​​​​មិ​ន​​​ផ្ត​ល់​ជំ​នួ​យ​​​ទា​ន់​ពេ​ល​​​ទេ​ ​លោ​ក​​​​នឹ​ង​​​សុំ​​​ចុះ​ចា​ញ់​​​រុ​ស្ស៊ី​​​​ហើ​យ​​​ - សម្តេចធិ​ប​​តី​នា​យ​ក​រដ្ឋ​ម​ន្ត្រី​ ​បា​​នអ​​ញ្ជើ​ញ​ទៅ​គោរ​ព​ ​ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​ ស​ម្តេ​ច​​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​ធិ​ប​តី​ ​កិ​ត្តិ​ឧ​ទេ្ទ​ស​ប​ណ្ឌិ​ត​ ​ទេ​ព​ ​វ​ង្ស ​ ​ឧ​ទ្ទិ​ស​ព្រះ​រា​ជ​ម​ហាកុ​​សល​ ថ្វា​យ​ដ​​ល់​ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​សម្តេ​ច​ ​បា​ន​ស្តេ​ច​យា​ង​ទៅ​កា​​ន់ ​ស្ថា​ន​បរ​ម​សុ​ខ​ ​​ព្រះនិ​ព្វាន​ - សហព័ន្ធប្រ​ព​ន្ធ​​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​ន​អា​ស៊ា​ន ​​(​UM​A​​) ​ប្រ​កាស​​ទ​ទួ​ល​ស្គា​ល់ ​គ​ណ​:​ក​ម្មា​ធិ​កា​រ​នា​យ​ក ​និ​ង​ទី​ប្រឹ​ក្សា​ថ្មី​ អា​ណ​ត្តិ​ទី​៤​ - មន្ត្រីជា​ន់​​ខ្ព​ស់ ​គ​ណៈ​ក​ម្ម​កា​រ​គ្រ​ប់​គ្រង​ ល្បែ​​ង​ពាណិ​ជ្ជ​ក​ម្ម​ក​ម្ពុ​ជា ​លើ​ក​ឡើ​ង​ថា​​ ​រ​ដ្ឋ​ប្រ​មូ​លបា​​ន​ចំ​ណូ​ល​តិ​ច​តួ​ច​បំ​ផុ​ត​ ​ពី​អា​ជី​វ​ក​ម្ម​​ល្បែ​ង​ផ្ស​ងសំ​​ណា​ង​ - អាជ្ញាធ​រ​​ខេត្ត​​​ខេ​ត្ត​រ​ត​ន​គិ​រី​ និងមាន​​វិ​ធា​ន​កា​រ​​​ក្តៅ​ ​​​ទៅ​លើ​​​មេ​ក្លោ​ង​ ​​​ញុះ​ញ​ង់​​​ឲ្យ​​​ព​ល​រ​ដ្ឋ​ ​​​ចូ​ល​​រុ​ក​រា​​ន ​​​កា​ប់​បំ​ផ្លា​ញ​​​​ព្រៃ​ឈើ​​​រ​ប​ស់​​​រដ្ឋ​​ ​ឲ្យ​​​ចា​ក​​ចេ​ញ​​​ជា​ប​ន្ទា​ន់​​​
0

ព្រះក​រុ​​ណា​ព្រះ​ម​ហា​ក្ស​ត្រ​ ​អំ​ពា​វ​នា​វ ប​​ង​ប្អូន​​ប្រ​ជា​ព​ល​រ​ដ្ឋ​ក​​ម្ពុជា​ គ្រ​​ប់​ម​ជ្ឈ​ដ្ឋា​ន​ ​រួ​ប​រួ​ម​សា​ម​គ្គី ​ជា​ធ្លុ​ង​មួ​យ​ ​ក្រោម​ដំ​​បូ​ល​រ​ដ្ឋធ​​ម្ម​នុ​ញ្ញ​ ​និ​ង​ច្បា​ប់​រដ្ឋ​ ​ ​ដើម្បី​ធា​នា​បា​ន ឯ​ក​ភា​ព​​ជា​តិ​ដ៏​រឹង​មាំ​

ព្រះក​រុ​​ណា​ព្រះ​ម​ហា​ក្ស​ត្រ​ ​អំ​ពា​វ​នា​វ ប​​ង​ប្អូន​​ប្រ​ជា​ព​ល​រ​ដ្ឋ​ក​​ម្ពុជា​ គ្រ​​ប់​ម​ជ្ឈ​ដ្ឋា​ន​ ​រួ​ប​រួ​ម​សា​ម​គ្គី ​ជា​ធ្លុ​ង​មួ​យ​ ​ក្រោម​ដំ​​បូ​ល​រ​ដ្ឋធ​​ម្ម​នុ​ញ្ញ​ ​និ​ង​ច្បា​ប់​រដ្ឋ​ ​ ​ដើម្បី​ធា​នា​បា​ន ឯ​ក​ភា​ព​​ជា​តិ​ដ៏​រឹង​មាំ​

រាជធានីភ្នំពេញ ៖ ​ព្រះ​បា​ទ​សម្តេ​​ច​ព្រះប​​រ​មនា​​ថ​ ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​នី ​ព្រះ​ម​​ហា​ក្ស​ត្រ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​បាន​មា​ន​​ព្រះ​រា​ជ​ឱ​ង្កា​រ​ ​អំ​ពា​វ​នា​វ​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ក​ម្ពុ​ជា​គ្រ​ប់​ម​ជ្ឈ​ដ្ឋា​ន​ ​រួ​ប​រួ​​ម​ ​សា​ម​គ្គី​ជាធ្លុ​​ង​មួ​យ​ ​ស្ថិត​​ក្រោម​ដំ​បូ​ល​រ​​ដ្ឋ​ធ​ម្ម​នុ​ញ្ញ​ ​និ​ង​ច្បា​ប់​រ​ដ្ឋ​ ​ដើ​ម្បី​ចូ​ល​រួ​ម​ចំ​ណែ​ក​កា​រ​ពា​រ​​ ​និ​ង​ ​ក​សា​ង​មា​តុ​ភូ​មិ​លើ​គ្រ​​ប់​វិ​ស័​យ​។​

​ក្នុ​​ង​មី​ទ្ទី​ញ​ខួ​ប​អ​នុ​ស្សា​វ​រី​យ៍​លើ​ក​​ទី​៧​០​ ​នៃ​ទិ​វា​បុ​ណ្យ​ឯ​​ក​រា​ជ្យ​ជា​តិ​ ​៩​ ​វិ​ច្ឆិ​កា​(​ថ្ងៃ​០​៩​ ​វិ​ច្ឆិ​កា​ ​១​៩​៥​​៣​-​០​៩​ ​វិ​ច្ឆិ​កា​ ​២​០​​២​៣​)​ ​និ​ង​ទិ​វា​កំ​ណើ​ត​នៃ​ក​​ង​យោ​ធ​ព​ល​ខេ​ម​​រ​ភូ​មិ​ន្ទ​ឆ្នាំ​២​០​២​៣​ ​ដែ​ល​ ​ប្រា​រ​ព្ធ​​ធ្វើ​ឡើ​ង​នៅ​ព្រះ​ព​ន្លា​ទី​នាំ​ង​ច​ន្ទ​ឆា​យា​ ​ខា​​ង​មុ​ខ​ព្រះ​ប​រម​រា​ជ​វាំ​ង​ ​នា​ព្រឹក​​ថ្ងៃព្រ​ហ​ស្ប​តិ៍​ ​១​១​រោ​ច​ ខែ​អ​ស្សុ​ជ​ ​ឆ្នាំ​ថោះ​ ​​ប​ញ្ច​ស័​ក​ ​ព​.​ស​ ​២​៥​៦​៧​ ​​សុ​ក្រ​ ​ត្រូ​វ​នឹ​ង​ថ្ងៃ​ទី​០​៩​ ​ខែ​វិ​ច្ឆិ​កា​ ​​ឆ្នាំ២​​០​២​៣ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជឱង្ការរម្លឹកថា បុណ្យឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាងមហោឡារិកនេះ ជាទិវារម្លឹកពីគុណបំណាច់នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណាព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលយើងទាំងអស់គា្ននៅ ចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបាន ចាប់ផ្តើមនៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។ ប្រជារាស្ត្រកម្ពុជាគ្រប់ភូមិឋានបានចូលរួមក្នុងចលនា ជីវពលនារីក្លាហាន ហើយមករួមរស់ជាមួយនឹង ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ“ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង នៅទីនោះ ព្រះករុណា ព្រះបរម រតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះបន្ទូលថាព្រះអង្គមិនយាងមកកាន់ រាជធានីភ្នំពេញវិញឡើយ ដរាបណាព្រះអង្គមិនបានទទួលឯករាជ្យពេញបរិបូណ៌ មកជូនជាតិ មាតុភូមិវិញ ។

នៅពេលនោះដោយឃើញថា ខ្លួនអាចពើបប្រទះនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុង ប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើងផងនោះ បារាំងក៏បានយល់ព្រមធ្វើការជាមួយនឹងខ្មែរ ដើម្បីផ្ទេរថ្វាយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយើង នូវអំណាចនិង សមត្ថកិច្ចលើវិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជាឯករាជ្យនៅឡើយ។

ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរ បានខិតខំធ្វើការដ៏ត្រឹមត្រូវនៅរាជធានី ភ្នំពេញរហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរ ដែលនៅថ្ងៃនោះ លោកអគ្គមេបញ្ជាការ សេនាធិការ ព្រមទាំងកងទ័ពបារាំងជើងគោក ជើងអាកាស ជើងទឹក និងសហភាពបារាំង បានថ្វាយបង្គំលា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ហើយចាកចេញជាដាច់ខាត ដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជា វិញ ឡើយ ។ដូច្នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជាយើង មានឋានៈស្មើ នឹងសាធារណរដ្ឋបារាំង គឺមានឋានៈជារដ្ឋឯករាជ្យពេញបរិបូណ៌។

ព្រះអង្គបន្តថា ក្នុងឱកាសនេះ ក៏កំពុងប្រារព្ធ ទិវាកំណើតកងយោធពលខេមរភូមិន្ទដ៏ជាញជ័យ ដែលប្រវត្តិសាស្ត្រជាតិបានចារឹកទុកក្នុង ស្មារតីគោរព និងចងចាំជានិច្ច។ បច្ចុប្បន្ននេះវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងមិនគ្រាន់ តែដើរតួនាទីជាកម្លាំងការពារជាតិមាតុភូមិ និងរក្សាសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាទេ ប៉ុន្តែកំពុងបំពេញបេសកកម្មសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅលើសកលលោកថែមទៀត។

ព្រះករុណាព្រះមហាក្សត្រមានព្រះរាជឱង្ការគូសបញ្ជាក់ថា អង្គមីទ្ទិញនាពេលនេះ គឺជាមហាព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យឆ្លើយតបបានយ៉ាងសក្តិ សមទៅនឹងបេសកកម្ម និងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្ត្រ កម្ពុជាយើង ដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ។

ព្រះអង្គគូសបញ្ជាក់ទៀតថា សុន្ទរកថាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានអត្ថន័យ និងខ្លឹមសារជ្រាលជ្រៅណាស់ ដែល ព្រះអង្គ សូមអបអរសាទរ កោតសរសើរ និងគាំទ្រ ហើយសូមចាត់ទុកថានេះគឺជាសារនយោបាយមួយមានលក្ខណៈគ្រប់ ជ្រុងជ្រោយ ក្នុងការវាយតម្លៃពីសភាពការណ៍សង្គមជាតិយើង សភាពការណ៍អន្តរជាតិ ជាពិសេស លើវិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងការអភិវឌ្ឍ កែប្រែមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅឈានទៅកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់ ។ រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មាន កិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជា វិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនា របស់ជនរួមជាតិយើង។

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការសង្កត់ធ្ងន់ថា តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិនិងប្រជាជនកម្ពុជាយើងពិតជានឹង ទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន របស់យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ។

គួរបញ្ជាក់ដែរថា យាង និងអញ្ជើញចូលរួមក្នុងមីទ្ទីញខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅព្រះពន្លាទីនាំងចន្ទឆាយា ខាងមុខព្រះបរមរាជវាំង មានការចូលរួមពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេអគ្គមហាពញាចក្រី ហេងសំរិន ប្រធានកិត្តិយសនៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កាយរឹទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សម្ពន្ធយុវជនស្រឡាញ់សន្តិភាព និងសិស្សានុសិស្សប្រមាណជាង ១ម៉ឺននាក់៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46