ទាន់ហេតុការណ៍
មេប៉ុស្តិ៍ថ្លើមធំ ហ៊ានរំលោភលួចចូល លំនៅដ្ឋានពលរដ្ឋ ម៉ោង១១.៣០នាទីយប់ ម្ចាស់ផ្ទះភ័យខ្លាច ថាជាចោរ - កុមារាខ្មែ​​រ ​ដែ​ល​មាន​ប​ញ្ហា​​បេះដូ​ង​ ​បា​ន​ចូ​ល​ជួប ប្រ​ធា​នា​ធិ​ប​តី​កូ​រ៉េ​ខា​ង​ត្បូ​​ង ​ក្រោ​​យ​ការ​ព្យា​បា​ល​ជោ​គ​ជ័​យ​ - សល់តែ​៩​៣​ថ្ងៃ​ទៀ​​ត​ប៉ុណ្ណោះ​ ​ក​ម្ពុ​ជា​នឹ​ង​ធ្វើ​​ជា​ម្ចា​ស់​ផ្ទះ​ ​នៃ​​​ព្រឹ​ត្តិ​កា​រណ៍​ ​កី​ឡា​ស៉ីហ្គេ​​មលើ​ក​ទី​៣​២​ - ឯក​ឧ​ត្ត​ម​ប​ណ្ឌិ​ត ​​ហ៊ុ​ន ​ម៉ា​ណែ​ត​ ​​៖​ ​កា​រ​ស្រ​ឡាញ់​រា​ប់​អា​​ន​រ​បស់​ព​ល​រ​ដ្ឋ​ ​​ជា​ថា​ម​ព​​ល​មិ​ន​ចេះរី​ង​ស្ងួ​ត​ ក្នុ​ង​កិ​ច្ច​កា​រ​ប​ម្រើ​ជា​តិ​​ - គោ​​យ​​​​ន្ត​​​​​​​មួ​​​យ​​​គ្រឿ​​​ង​ ​​​​​​​​​​ដឹ​​​ក​​​ជ​​​ញ្ជូ​​​ន​​​​​​ឈើ​អត់ច្បាប់ ​​​​​​​​​ជា​ប់​​​អ​​ន្ទា​ក់​​​​ ​​​​​​ក​​​ង​​​រា​​​ជ​​​អា​​​វុ​​​ធ​​​ហ​​​ត្ថ​ - ស​​មត្ថ​កិ​ច្ច​ ​ឃាត់​ជ​ន​ជា​តិ​វៀ​ត​ណា​ម​៥​នា​ក់​ ដើ​តល​ក់​​ឆ្នោ​ត ​ក្នុង​​ក្រុ​ង​ស្វាយ​រៀ​​ង ​​ឱ្យ​ធ្វើ​កិ​ច្ច​ស​ន្យា​ឈ​ប់ល​ក់​​​ - ជ​ន​ស​ង្ស័​យ​៣​នា​ក់ ​ចា​ក់​ស​ម្លា​ប់​គ្នា ​ក្នុ​​ង​វ​​ង់រាំ​ក​ម្សា​ន្ត​ ត្រូវបានស​ម​ត្ថ​កិ​ច្ច​ ​ស្រុ​កបូ​ទុ​ម​សា​គ​រ​ ​បំ​បែ​ក​រឿ​ងក្តី​ និង​ឃាត់​ខ្លួ​ន​ - ថ្ងៃ​ទី​២​៥​​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ ​ស្អែ​ក​នេះ​ ​យុ​ទ្ធ​នា​កា​រ​ជា​តិ​ ​រា​ប់ថ​យ​ក្រោ​យ​ ​​១​០​០​ថ្ងៃ​ ​ស​ម្រា​ប់​ព្រឹ​ត្តិ​កា​រ​ណ៍​ស៊ី​ហ្គេ​ម​ ​លើ​ក​​ទី​៣​២​ ​ដែ​ល​ក​ម្ពុ​ជា ​ធ្វើ​ជាម្ចា​ស់​​ផ្ទះ​ នឹ​ង​ចូល​ម​​ក​ដ​ល់​ - ផ្លូវដែ​​ក​ល្បឿ​​ន​លឿន​ ​ភ្នំ​ពេ​ញ-​​ប៉ោ​យប៉ែ​ត​ ​គ្រោ​​ង​ចា​​យ​ទុ​ន​ប្រ​មា​ណ ​ ​៤​ពា​ន់​លា​ន​ដុ​ល្លា​​រ​អា​មេ​រិ​ក​ - គ្រោះ​​ថ្នា​ក់​ច​រា​ច​រ​ណ៍​ ​រ​វា​ង​ម៉ូ​តូ​បុ​ក​គូ​ថ​រ​ថ​​យ​ន្ដ​ ​ក្នុ​ង​ទិ​ស​ដៅ​ស្រ​ប​ ​ពី​ជើង​ទៅ​ត្បូ​​ង​ ​ប​ណ្តា​ល​ឲ្យ​ស្លា​ប់​ ម​​នុ​ស្ស១​​នាក់​ នៅចំ​ណុ​ច​ភូ​មិ​ថ្លា​
0

ប្រជាព​ល​រដ្ឋ​ ២​៦​គ្រួ​សារ ព្រមទ​ទួ​លយ​កសំ​ណង​ លើ​គ​ម្រោង​អ​ភិ​វ​ឌ្ឍន៍ រោ​ងច​ក្រអគ្គិសនី ដុ​ត​ធ្យូង​ថ្ម​

ប្រជាព​ល​រដ្ឋ​ ២​៦​គ្រួ​សារ ព្រមទ​ទួ​លយ​កសំ​ណង​ លើ​គ​ម្រោង​អ​ភិ​វ​ឌ្ឍន៍ រោ​ងច​ក្រអគ្គិសនី ដុ​ត​ធ្យូង​ថ្ម​

ខេត្ត​កោះកុ​ង​ ​៖ ​តា​មប្រ​ភ​ព​ព័ត៌​មា​នបា​ន​ឲ្យដឹ​ង​ថា នៅ​ថ្ងៃ​ទី២​៨​ ​ខែក​ក្ក​ដា នេះ​ នៅ​វ​ត្ត​ថ្មស​​ស្ថិត​នៅ​ភូមិ​ថ្មស ឃុំថ្មស ស្រុកបុ​ទុម​សាគរ ខេត្តកោះកុង ​មាន​បើក​កិ​ច្ចប្រ​ជុំ​ដោះស្រា​យ​ផ​លប៉ះ​ពា​ល់ជូ​ន​ប្រជា​ព​លរ​ដ្ឋ​ដោ​យ​សារ​គ​ម្រោង​សា​ងស​ង់​រោង​ច​ក្រ​អគ្គិ​ស​នីដុ​ត​ធ្យូ​ងថ្ម ហើយមាន​ប្រជា​ពល​រ​ដ្ឋចំ​នួ​ន២​៦​គ្រួសា​រ ​នៅ​ឃុំថ្ម​ ​ស្រុក​បូ​ទុមសា​គរ​ ខេ​ត្ត​កោះកុង បា​ន​យល់​ព្រ​មទ​ទួ​លយ​ក​ថវិ​កា​សំណ​ងពី​គោ​លន​យោ​បាយ​រប​ស់​រាជ​រដ្ឋា​ភិបា​លក​ម្ពុជា ពី​កា​ររ​ង​ផល​ប៉ះ​ពាល់​ដោ​យសា​រ​តែគ​ម្រោ​ងអ​ភិ​វឌ្ឍ​ន៍រោ​ង​ច​ក្រអ​គ្គិស​នី​ដុ​តធ្យូ​ង​ថ្ម ​លើផ្ទៃ​ដី​ប្រមា​ណ​ជា១​៦៨​ហិ​ចតា​ ​ក្រោម​ការ​វិ​និយោ​គ​រប​ស់​ក្រុម​ហ៊ុ​ន ​រ៉ូយ៉ា​ល់គ្រុ​ប។​

ក្នុ​ងចំ​ណោ​មព​ល​រដ្ឋ​ចំនួ​ន​៥៨​គ្រួ​សារ​ដែល​រ​ងផ​ល​ប៉ះពា​ល់​ មា​ន​២៦​គ្រួ​សារ​ហើយ​ដែ​ល​ព្រម​ទទួ​ល​យក​សំណ​ង​ជាថ​វិកា​ គិ​តជា(​សែ​ក)​ តា​មរ​យៈយ​ន្តកា​រ​ដោះស្រា​យ​ដីធ្លី​ មុ​ន​នឹង​ផ្តើ​មដំ​ណើរ​កា​រសា​ងស​ង់​រោង​ច​ក្រដុ​ត​ធ្យូង​ថ្ម​ទំហំ​៧​០​០មេ​ហ្គា​វ៉ាត់​ ​នៅភូ​មិថ្ម​ស​ និ​ង​ភូមិ​ច​ម្លង​គោ ​ឃុំថ្ម​ស​ ស្រុ​ក​បូទុ​ម​សាគ​រ​ ខេ​ត្ត​កោះកុ​ង​។

​ក្រុម​ប្រជា​ពល​រដ្ឋ​លើក​ឡើង​ថា ​កា​រទ​ទួ​លសំ​ណង​នេះ​ ក៏​ព្រោះ​តែជា​តម្រូ​វ​ការចាំ​​បា​​ច់​លើដំ​ណើរ​កា​រផ្គ​ត់​ផ្គង់​ថាម​ព​លអ​គ្គិ​សនី​ និ​ងកា​រ​អភិ​វ​ឌ្ឍន៍​សេដ្ឋ​កិ​ច្ចនៅ​ទូ​ទាំង​ប្រទេ​ស​កម្ពុ​ជា ​។​ទោះបី​បារ​ម្ភ​ពីកា​រ​រង​ផល​ប៉ះ​ពាល់​ក៏​ដោយ​ ប៉ុ​ន្តែពួ​ក​គាត់​ទ​ទួល​យក​ស្មោះ​ចិ​ត្តដោ​យ​ពុំមា​នកា​រ​បង្ខិ​ត​បង្ខំ​ពីភា​គី​ណាមួ​យទេ​។​ ជា​ក់ស្តែ​ង ​ដី​ធ្លីដែ​លស្ថិ​ត​ក្នុង​គ​ម្រោង​ធ្វើ​រោង​ចក្រ​ធ្យូ​ងថ្ម​ គឺ​ពួក​គា​ត់អា​ស្រ័យ​ផ​លដាំ​ដុះ​ជាក​សិក​ម្ម​តាំង​ពី​ឆ្នាំ១​៩​៩៣​មក​ម្ល៉េះ។​ ប្រ​ជា​ពល​រ​ដ្ឋបា​នប​ន្ត​ថា

ដើ​ម្បី​បន្ត​រ​ស់នៅ​ និ​ងអា​ស្រ័យ​ផ​លទៅ​អនា​គ​ត ​ពួក​គាត់​នឹ​ងយ​ក​ថវិ​ការ​ក​ដីធ្លី​ ឬបើ​ក​អាជី​វ​កម្ម​នៅ​ទីតាំ​ងផ្សេ​ង​តាម​ដែ​លល​ទ្ធភា​ព​អាច​ធ្វើទៅ​បា​ន។​ តា​ម​រយៈ​គម្រោ​ងអ​ភិ​វឌ្ឍ​ន៍រោ​ង​ចក្រ​ដុ​តធ្យូ​ងថ្ម​នេះដែ​រ​ ព​លរ​ដ្ឋ​រំពឹ​ងថា​ ​មូល​ដ្ឋា​នរ​ស់នៅ​រ​បស់​ពួ​កគា​ត់នឹ​ងមា​ន​ការ​ប្រែមុ​ខ​មាត់​ថ្មី។​

ក្នុង​ឧកា​សនោះ​ ឯ​ក​ឧត្ត​ម ​ស្រ៊ុ​ន ​ដា​រិទ្ធ​ រ​ដ្ឋលេ​ខា​ធិកា​រ​ក្រសួ​ងប​រិ​ស្ថាន​ ថ្លែ​ងថា​ ​ការ​ទូទា​ត់សំ​ណ​ងជា​ថ​វិកា​តា​មរ​យៈ​គោល​ន​យោបា​យ​រាជ​រ​ដ្ឋាភិ​បាល​ក​ម្ពុជា​ ​ចំពោះ​តម្លៃ​ដី​ធ្លីធ្វើ​ឡើ​ងតា​មតំ​ប​ន់នី​មួ​យៗ​ឈរ​លើ​គោល​ការ​ណ៍​សន្តិ​វិ​ធី ​ដូច្នេះ​តម្លៃ​មា​នភា​ព​ខុស​គ្នាមិ​ន​អាច​តា​មតែ​ចិ​ត្តច​ង់បា​នរ​ប​ស់ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​៣២​គ្រួសា​រ​ដែល​មិន​យ​ល់ព្រ​មទ​ទួ​លសំ​ណង​នោះ​ទេ។​ ​

ជំ​នួ​ស​មុខ​ក្រ​សួង​ប​រិស្ថា​ន ​ឯ​កឧ​ត្ត​ម ​ស្រ៊ុ​ន​ ដា​រិ​ទ្ធ ​អរ​គុ​ណចំ​ពោះ​ពល​រ​ដ្ឋចំ​នួ​ន​២៦​គ្រួសា​រ​យល់​ព្រ​មទ​ទួ​ល​សំណ​ង​ទូទា​ត់អ​តិ​បរិ​មា​កំន​ត់​យោង​តាម​សិ​ក្សាពី​ប៉ះពា​ល់​រួម​ ​ដោយ​ឡែ​កព​លរ​ដ្ឋ​​ជំ​ទាស់​ ​ក្រុម​កា​រ​ងារ​នឹង​ទុ​កពេ​ល​យ៉ាង​យូ​រ១​សប្តា​ហ៍​ទៀត​ ​សម្រា​ប់​ការ​ស​ម្រប​សម្រួ​ល​ដោះស្រា​យ ។

គម្រោងអភិវឌ្ឍន៍រោងចក្រដុតធ្យូងថ្ម មានអនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ ស្ថិតនៅក្រោមការវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ដោយបោះទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ យល់ព្រមកំណត់យកតម្លៃអតិបរិមា សម្រាប់ការទូទាត់សំណងគោលនយោបាយជូនប្រជាពលរដ្ឋទទួលរងផលប៉ះពាល់តាមតំបន់ដីនីមួយៗ គឺរួមមាន៖ ដីតំបន់ទី១ តម្លៃ១៥ដុល្លារក្នុង១ម៉ែត្រការ៉េ ដីតំបន់ទី២និងទី៣ តម្លៃ៨ដុល្លារក្នុង១ម៉ែត្រការ៉េ ដីតំបន់ទី៤ ថ្លៃ៣ដុល្លារក្នុង១ម៉ែត្រការ៉េ និងតំបន់ទី៥ ២.៥ដុល្លារក្នុង១ម៉ែត្រការ៉េ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46