ទាន់ហេតុការណ៍
​សម្ដេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​ធ្វើ​​​ទ​ស្ស​នៈ​កិ​ច្ច​ ​​​ទៅកាន់​ទី​​ក្រុ​​ង​​​អ​វ​កា​ស​​​អ​ន្ត​រ​ជា​តិ​​ ​ក្នុ​ង​​​ខេ​ត្ត​​​ហៃ​​​ណា​ន​ ​សា​ធា​រ​ណ​រ​ដ្ឋ​​​ប្រ​ជា​មា​និ​​ត​​​ចិ​ន​ - ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​ - ដើ​​ម្បី​​ចូ​​​ល​​​រួ​​​​ម ​​កា​​​​រ​​​អ​​​នុ​​​​​វ​​​ត្ត​​​​ច្បា​​​ប់ ​​​ស្តី​​​ពី​​​ជ​​​ល​​​​ផ​​​ល​ ​ប្រ​​ជា​​​​ព​​​ល​​​រ​​​ដ្ឋ​​​ ​​ស្ម័​គ្រ​ចិ​ត្ត​ប្រ​គ​ល់​ ​អាំ​ង​វែ​ទ័​រ​ឆ​ក់​ត្រី​ ​ចំ​នួ​ន​២​៥​ ​គ្រឿ​ង ជូ​​ន​ស​ម​ត្ថ​កិ​ច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ - កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​% - គ​ណៈក​ម្ម​កា​​រ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​​ត ​ខេ​ត្តកំ​ព​​ង់​ធំ ​បា​ន​រៀ​ប​ចំ​ ​ពិ​ធី​ចា​ប់​ឆ្នោត​ កំ​ណ​ត់​យ​ក​លេ​ខ​រៀ​ង គ​ណប​ក្ស​ន​យោ​បា​យ​ ដា​ក់​នៅ​លើ​ស​​ន្លឹក​​ឆ្នោ​ត​ ស​ម្រា​ប់​​កា​របោះឆ្នោ​​ត ជ្រើ​​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ ​អាណ​​ត្តិទី​៤​ ​ឆ្នាំ​២​០​២​៤ - ស​ម​​ត្ថ​កិ​ច្ច​ស្រុ​ក​កំ​ព​ង់​លែ​ង​ ​ប​ដិ​​សេ​ដ​លើ​ ហ្វេ​សបុ​ក​ឈ្មោះ​ ​​”A​h​ ​b​o​y​”​ ​ក​រ​​ណីអំ​​ពើហឹ​ង្សា​៣​០​នា​ក់​ វ៉ៃ​ម្នា​ក់​ ​ដា​ច់​ស្លឹ​​កត្រ​ចៀ​ក​ ​ប្តឹ​ង​ស​ម​ត្ថ​កិ​​ច្ច មិ​ន​ដោះ​ស្រា​យ​ - លោក ​​ម៉េ​ង​ ​ហួ​ត​ ​ពិ​ត​ជា​ប្រ​មា​​ត់​ធំ​ជា​ង​​ខ្លួ​ន​មែ​ន ​ធ្វើកា​​រ​ឈូ​ស​ឆា​យដី​ព្រៃ​ ចំ​នួ​ន​​៤​៥​ហិក​តា​មិ​ន​មា​ន​​ច្បា​ប់​អ​នុ​​ញ្ញាត​ ហើយថ្លើ​ម​​ធំហ៊ាន​ប្ដឹ​​ង​ ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ ​លោក​​យួ​ន​ ​ឈីវ​ ​និ​ង​អា​ជ្ញា​ធ​រ​​ស្រុ​ក​ទៀ​ត​ ​ប​ន្ទា​ប់​​មា​ន​កា​រ​ចុះ​ផ្សា​យ​ព័​ត៌​​មា​​​ន ​​ជា​រ​បៀបថា​ ​ខ្ញុំ​ចេះ​​ឆ្ង​ល់​ទៅ - ឧ​ក​​​​ញ៉ា​​​ ​​​ឡេ​​​ង​​​ ​​​ចា​​​ន់​​​​ណា​​​ ​​​និ​​​​​ង​​​​​​​ប​​​​ក្ខ​​​ពួ​​​ក​​​ ​​​ត្រូ​វ​​បា​ន​ស​ម​ត្ថ​កិ​​​ច្ច​​​​​​​ឃា​​​ត់​​​ខ្លួ​​​ន​ ពាក់ពន្ធរឿ​ង​​​ឆ​បោ​ក​​​លុ​យ​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ - ព្រឹក​នេះ ​ស​ម្តេ​ច​ម​ហា​បវ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​នឹ​ង​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុង ​ពិ​ធី​បិ​ទ​កិច្ច​​ប្រ​ជុំ គ​​ណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្តាល​ ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​យុ​វ​ជ​ន​​ក​ម្ពុ​ជា​ - វិនិយោ​​គ ​អ​ច​ល​​ន​ទ្រ​ព្យ​បែ​ប​ណា ​ដែ​ល​មិ​ន​​មា​ន​ហា​​និ​ភ័​យ​
0

ម្ចាស់​ក្របី​ ​បា​នប្ដឹ​ង​ទា​ម​ទា​​រសំ​ណ​ង​ ចំ​នួ​ន​៥​,​០​០​០​ដុ​ល្លា​រ នៅ​ស្រុ​កពា​មរ​ក៍​ ​ក្រោ​យ​ក្រ​បី​ផ្អើ​ល រ​ត់​ចូ​ល​ឡា​ន​ដឹក​ត្រី បុ​ក​ងា​ប់ពី​រ​ក្បា​ល នៅ​ស្រុ​​​ក​ពា​​​ម​រ​​​ក៍

ម្ចាស់​ក្របី​ ​បា​នប្ដឹ​ង​ទា​ម​ទា​​រសំ​ណ​ង​ ចំ​នួ​ន​៥​,​០​០​០​ដុ​ល្លា​រ នៅ​ស្រុ​កពា​មរ​ក៍​ ​ក្រោ​យ​ក្រ​បី​ផ្អើ​ល រ​ត់​ចូ​ល​ឡា​ន​ដឹក​ត្រី បុ​ក​ងា​ប់ពី​រ​ក្បា​ល នៅ​ស្រុ​​​ក​ពា​​​ម​រ​​​ក៍

ខេត្ដព្រៃ​វែ​ង ៖​ ​នៅ​វេ​លាម៉ោ​ង​២​រ​សៀ​ល​ ​ថ្ងៃ​ទី​១​៤​ ​ខែមិ​ថុ​នា​ ​ឆ្នាំ​២​០​២​១​ ​ចំ​ណុច​ភូ​មិ​ព្រែ​ក​ណ្តៀ​ង​ ឃុំ​ព្រែ​ក​ណ្តៀ​ង​ ស្រុ​ក​ពា​មរ​ក៍​ ​ខេ​ត្ត​ព្រៃ​វែ​ង​ មានក្រ​បី​មួ​យហ្វូ​ង​ប្រ​មា​ណ​៥​០​ក្បា​ល​ ​ផ្អើ​លរ​ត់​ចូ​ល​រ​ថ​យ​ន្ដ​ធុន​ធំ​ដឹក​ត្រី​មួ​យ​គ្រឿ​ង​ ​ប​ណ្ដាល​ឲ្យ​ក្រ​បី​ងា​ប់​ពី​រ​ក្បាល​នៅ​ក​ន្លែង​កើ​ត​ហេ​តុ​។​

​ ​​​ស​ម​ត្ថ​កិ​ច្ច​ក្រោ​យ​ទ​ទួ​ល​បាន​ពា​ក្យ​ប​ណ្ដឹ​ងម្ចា​ស់ក្រ​បី​ ដែលបា​ន​ប្ដឹ​ង​ទៅ​សម​ត្ថ​កិ​ច្ច​មូ​ល​ដ្ឋាន​ឲ្យ​ឃា​ត់​រ​ថ​យន្ដ​ដឹ​ក​ត្រី​ខា​ង​លើ ​ដើ​ម្បី​ឲ្យ​ម្ចា​ស់​រ​ថ​យន្ដ​ដោះ​ស្រា​យ​ជា​មួ​យ​ខ្លួ​ន​ ក្រោ​យ​បុ​ក​ក្រ​បី​រ​បស់​គា​ត់​ដែ​ល​រ​ត់តា​ម​ផ្លូ​វ​​ ​ក៏​បាន​ឃា​ត់​រ​ថ​យ​ន្ដ​នោះ​ ​ដែ​លកំ​ពុ​ង​ដឹ​ក​ត្រី​ប្រ​មា​ណជា​ង​៨​តោ​ន​។​ពេ​ល​នេះ​ម្ចា​ស់​ក្រ​បី​បាន​ប្ដឹ​ង​ទា​ម​ទា​រ​នូវ​សំ​ណ​ង​ ចំ​នួ​ន​៥​,​០០​០​ដុ​ល្លា​រ​ ពី​ភា​គី​ខា​ង​រថ​យ​ន្ដ​។​ ​

ចំណែក​ត្រី​ជា​ច្រើ​ន​តោន​ ​នៅ​លើ​រ​ថយ​ន្ដ​នោះ​ ​ម្ចា​ស់រ​ថ​យ​ន្ដ​បា​ន​ស្នើ​សុំ​ដើម្បី​ផ្ទេ​រ​ត្រី​ទៅ​រ​ថ​យ​ន្ដ​ផ្សេង​ ​ប៉ុ​ន្ដែ​មិ​ន​ត្រូ​វ​បា​ន​សម​ត្ថ​កិ​ច្ច​អ​នុ​ញ្ញា​ត​ភា្ល​មៗ​នោះ​ទេ​ ​រ​ហូ​តដ​ល់​វេ​លា​ម៉ោ​ង​ ​៨​យ​ប់ថ្ងៃ​ដ​ដែ​ល​ ​ដោ​យ​ខ្លា​ច​ខូ​ចត្រី​ទើ​ប​ម្ចា​ស់​រ​ថ​យ​ន្ដ​សម្រេ​ច​ចិ​ត្ត​ ​ត​ម្ក​ល់​លុ​យ​ចំ​នួ​ន​២​០០​០​ដុ​ល្លា​រ​ ដើ​ម្បី​សុំ​យ​ក​រ​ថ​យ​ន្ដចេ​ញ​ ​ប៉ុ​ន្ដែ​មិ​ន​ត្រូវ​បា​ន​អ​នុ​ញ្ញាត​នោះ​ឡើ​យ​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ត្រី​នៅ​លើ​រថ​យ​ន្ដ​នោះ​ប្រ​មា​ណ​៥-​៦​តោ​ន​ងា​ប់​ និ​ង​ខូ​ច​ខា​តគិ​ត​ជា​ទឹ​ក​ប្រាក់​ចូ​ល​ខ្ទ​ង់​ម៉ឺ​ន​ដុល្លា​រ​ ​ដោ​យ​សា​រ​តែកា​រ​យឺ​ត​យ៉ា​ង​ក្នុ​ងកា​រ​ផ្ទេ​រ​ទៅ​រ​ថយ​ន្ដ​ផ្សេ​ង​។​

​ពាក់​ព័​ន្ធ​ក​រ​ណីនេះ​ ​លោ​ក​ ​សេ​ង​ ​ព​ន្ល​ក ​អ​ធិ​កា​រ​ន​គ​រ​បាល​ស្រុ​ក​ពា​ម​រ​ក៍ ​បា​ន​ប្រា​ប់​ឲ្យ​ដឹង​ថា​ ​ពិ​ត​ជាមា​ន​ក​រ​ណី​គ្រោះ​ថ្នាក់​ច​រា​ច​រ​ណ៍​ រ​ថ​យ​ន្ដ​បុ​ក​ក្រ​បី​ងាប់​២​ក្បា​ល​ប្រា​ក​ដ​មែ​ន​ ​ហើយ​លោ​ក​ឃា​ត់​រ​ថ​យ​ន្ដ​នេះ ​ដោ​យ​សា​រ​ទ​ទួ​ល​បាន​ពា​ក្យ​ប​ណ្ដឹ​ង​ពីម្ចា​ស់​ក្រ​បី​។​ លោក​បា​ន​ប្រា​ប់​ប​ន្ដ​ថា​ ​លោក​ឃា​ត់​តែ​រ​ថ​យ​ន្ដ​ប៉ុ​ណ្ណោះ ​ទំ​និ​ញ​នៅ​លើ​នោះ​មិន​បា​ន​ឃា​ត់​នោះ​ទេ​ ហើ​យ​ម្ចា​ស់​រ​ថយ​ន្ដ​បា​ន​ផ្ទេ​រ​ត្រីនៅ​លើ​នោះ​ ​ប្រ​ហែល​ម៉ោ​ងជា​ង​៧​យ​ប់ ​ទៅ​រ​ថ​យ​ន្ដ​ផ្សេង​មួ​យ​ទៀ​ត​ផ​ងដែ​រ​។​

​លោ​ក​បា​ន​ប​ញ្ជា​ក់​ថា​ ខ្ញុំ​ឃា​ត់​តែ​រ​ថ​យ​ន្ដទេ​ ​តែ​ទំ​និ​ញ​មិ​នបា​ន​ឃា​ត់​ទេ​ ​គា​ត់ផ្ទេ​រ​ទៅ​ឡា​ន​ផ្សេង​តាំ​ង​ពី​ម៉ោ​ង​៧​ជាង​ ​ខ​ណៈ​ឡា​នយើ​ង​ឃា​ត់​ទុ​ក​ដើ​ម្បី​ស្រា​វ​ជ្រាវ​រ​ក​ប​ទ​ល្មើ​ស​ ​តាម​ប​ណ្ដឹ​ង​រ​ប​ស់​ម្ចា​ស់​ក្របី​ ​បើ​គ្មា​ន​ប​ណ្ដឹ​ងខ្ញុំ​ក៏​គ្មា​ន​សិ​ទ្ធិឃា​ត់​គេ​ដែ​រ​។​ ក្រ​បី​នៅ​ក​ន្លែ​ង​កើ​តហេ​តុ​ ​ប្រ​មា​ណ​៥​០​ក្បាល​ដើ​រ​ពេ​ញ​ថ្ន​ល់​ ​ហើយ​បុ​ក​ងា​ប់​នៅ​កន្លែ​ង​ពី​រ​ក្បា​ល។​

ប៉ុន្ដែ​ជា​កា​រ​កត់​ស​ម្គា​ល់​ក្នុ​ង​ក​រ​ណីស​ត្វ​ពា​ហ​នៈ​ដើរ​តា​ម​ផ្លូ​វ​ ហើ​យ​រ​ត់​ចូ​ល​រថ​យ​ន្ដ​រ​ប​ស់អ្ន​ក​ធ្វើ​ដំ​ណើ​រ​ មិ​ន​សូ​វ​ឃើ​ញ​ម្ចាស់​ស​ត្វ​ចេ​ញ​មុ​ខ​ម​ក​អះ​អា​ង​នោះទេ​ ​ក្នុ​ងក​រ​ណី​រ​ថ​យន្ដ​នោះ​រ​ង​នូ​វ​កា​រ​ខូ​ចខា​ត​ ​ពិ​សេ​ស​រថ​យ​ន្ដ​ស៊េ​រីទំ​នើ​ប​ៗ​៕​​​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46