រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានធ្វើតេស្តទៅលើសាច់ក្របីបង្កកចំនួន៥កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា បានរកឃើញសាច់ក្របីចំនួន ២កុងតឺន័រ មានផ្ទុកវីរុសកូវីដ១៩ ។
យោងតាមលិខិតរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ សាច់ក្របីទាំង២ កុងតឺន័រ ដែលរកឃើញមានកូវីដ១៩នោះ ត្រូវដុតកម្ទេចចោលហើយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប៉ុន្តែស្ថានទូតឥណ្ឌាស្នើសុំធ្វើតេស្តម្តងទៀត ព្រោះតែមិនអស់ចិត្ត ករណីសាច់ក្របីនាំចូលពីប្រទេសឥណ្ឌាមកកម្ពុជា មានផ្ទុកវីរុសកូវីដ១៩ ៕