ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្តបានទទួលអំណោយឧបត្ថម្ភពីលោកឧកញ៉ា លី សុភ័ក្រ និងលោក លន់ ឡេង ជំនួយការផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ តុល នាយរងសេនាធិការចំរុះអគ្គបញ្ជាការកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្សនិង ជានាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ប្រើប្រាស់ ក្នុងការចូលរួមសកម្មភាពបង្ការការពារ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងខេត្តកំពង់ឆ្នាំង ។
អំណោយដែលលោកឧញ៉ា លី សុភ័ក្រ និង លោក លន់ ឡេង បានឧបត្ថម្ភដល់រដ្ឋបាលខេត្តមាន អង្ករ២តោន,ទឹកត្រី២៥យួរ,ទឹកស៊ីអ៉ីវ២៥យួរ,ទឹកសុទ្ធ២៥កេសនិងថវិកាចំនួន៥ពាន់ដុល្លាផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា លី សុភ័ក្រ និង លោក លន់ ឡេង ដែលបានចំណាយនូវធនធានយ៉ាងច្រើនដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់រដ្ឋបាលខេត្តយកទៅបម្រើក្នុងសកម្មភាពការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានជូនពរអោយលោកឧកញ៉ា លី សុភ័ក្រ និង លោក លន់ ឡេង ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អនិងទទួលបានជ័យជម្នះគ្រប់ភារកិច្វ៕
0
ឧកញ៉ា លី សុភ័ក្រ និងលោក លន់ ឡេង ឧបត្ថម្ភអំណោយជូន រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមសកម្មភាព បង្ការ ការពារ និងទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិង ជំងឺកូវីដ១៩

Filed in: ព័ត៌មានជាតិ