កីឡា ៖ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ កម្ពុជា កំពុងស្វាគមន៍ពេលវេលារាប់ថយក្រោយ រយៈពេល៣០០ថ្ងៃ នៃដំណើរឆ្ពោះទៅត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ដ្រលើកដំបូងសម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍ ៣០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម២០២៣ អាស៊ានប៉ារ៉ាហ្គេម ២០២៣ គឺមានសារសំខាន់ណាស់សម្រាប់ពញ្ញាក់អារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស ពញ្ញាក់អារម្មណ៍កីឡាករ-កីឡាការិនី មន្ត្រីកីឡា ស្ថាប័ន-ក្រសួង និងអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិ CAMSOC ទាំងអាជ្ញាធរដែនដីទាំងអស់ថា យើងនៅសល់តែ ៣០០ថ្ងៃទៀតដល់ថ្ងៃដែលយើងទទួលធ្វើម្ចាស់ផ្ទះ។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយគ្រោងដាក់កីឡា ៤០ប្រភេទក្នុងកម្មវិធីប្រកួត។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕ ប្រភពពី៖ Cambodia2023
0
កម្ពុជា ស្វាគមន៍ ពេលវេលា រាប់ថយក្រោយ៣០០ថ្ងៃ នៃដំណើរឆ្ពោះទៅ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម២០២៣

Filed in: សិល្បៈ កីឡា