ទាន់ហេតុការណ៍
សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​ - កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»​ - សេចក្ដីជូ​ន​​​ដំ​ណឹ​ង​ ​រ​ប​ស់​រ​​ដ្ឋ​បា​ល​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​ស្ដី​ពី​​កា​រ​ត្រៀ​ម​ប​ង្កា​រ ​គ្រោះ​ម​ហ​ន្ត​រា​យ​ទឹ​ក​ជំ​ន​ន់​ - ស្ថានអ​គ្គ​​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​រៀ​ប​​​​ចំ ​កិ​ច្ច​ពិ​ភា​​ក្សា​តុ​​មូ​ល ​ស្តី​ពី​ ​ខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ - សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​ - ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស - អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ - នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់
0

ទី​ផ្សារ​ធា​​នា​រ៉ាប់​រ​ង​ក​ម្ពុ​ជា​ នឹ​​​ង​មា​ន​ស​ក្ដា​នុ​ព​ល​ធំ​ធេ​ង ​ស​ម្រា​ប់​កា​រ​រី​ក​ច​ម្រើ​ន ​នា​ពេ​ល​អនាគ​ត​​

ទី​ផ្សារ​ធា​​នា​រ៉ាប់​រ​ង​ក​ម្ពុ​ជា​ នឹ​​​ង​មា​ន​ស​ក្ដា​នុ​ព​ល​ធំ​ធេ​ង ​ស​ម្រា​ប់​កា​រ​រី​ក​ច​ម្រើ​ន ​នា​ពេ​ល​អនាគ​ត​​

រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​៖​ ​នៅ​ថ្ងៃ​​ទី​១​៥​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០​២​២​ ​មា​ន​បើ​ក​សិ​ក្ខា​សា​លាស្ដី​​ពី​ ​កា​រ​ចែ​ក​រំ​លែ​ក​ចំ​ណេះ​ដឹ​ង​ ជូន​អ្នក​សា​រ​ព័​​ត៌មា​ន​​ អំ​ពី​កិ​ច្ច​ដំ​ណើ​រ​កា​រ​នៃ​ទី​ផ្សា​រ​ធា​នា​រ៉ា​ប់​រ​ង​នៅ​ក​ម្ពុ​ជា​ ​នៅ​ស​ណ្ថា​គា​រ​កាំ​បូ​ឌី​យ៉ា​ណា​ ​ដោ​យ​មា​ន​កា​រ​ចូ​​លរួ​ម​ពី​ ​អ​គ្គ​នា​យ​ក​នែ​និ​យ័​ត​ក​រ​ធា​នា​រ៉ា​​ប់​រ​ង​ក​ម្ពុជា​ ប្រ​ធា​ន​ស​មា​​គ​ម​ធា​នា​រ៉ា​ប់​រ​ងក​ម្ពុ​ជា​ ព្រ​ម​ទាំ​ង​​អ្ន​ក​សា​រ​ព័ត៌​មា​ន​ជា​ច្រើ​ន​រូ​ប​ផ​ង​ដែ​រ​​។​

​លោ​ក ​ហ៊ុ​យ​​ ​វ៉ា​ថា​រ៉ូ​ ​ប្រ​ធា​ន​ស​មា​គ​ម​ធា​នា​រ៉ា​ប់​រ​ង​ក​ម្ពុ​ជា​ បា​ន​ថ្លែ​ង​​ឲ្យ​ដឹង​ថា កា​រ​ប​ញ្ជ្រា​ប​ចំ​ណេះ​ដឹ​ង​ ​តា​ម​រ​យៈ​​សិ​ក្ខា​សា​លា​ប​ណ្ដុះ​ប​ណ្ដា​ល​ ​កា​រ​​ចែ​ក​រំ​លែ​ក​ចំ​ណេះ​ដឹ​ង​ ​ជូ​ន​អ្ន​ក​សា​រ​ព័​ត៌​​មា​ន​ ​អំ​ពី​កិ​ច្ច​ដំ​ណើ​រ​កា​រ​នៃ​ទី​ផ្សា​រ​ធា​នា​រ៉ា​ប់​​រ​ង​នៅ​ក​ម្ពុ​ជា​ ​បា​ន​ផ្ដ​ល់​ជូ​ន​នូ​វ​ចំ​ណេះ​ដឹ​ង​ជា​ច្រើ​ន​ ​អំ​ពី​វិ​ស័​យ​ធា​នា​​រ៉ា​ប់​រ​ង​នៅ​ក​ម្ពុ​ជា​ ​ដ​ល់​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ ​ដូ​ច្នេះ​ស​​ង្ឃឹ​ម​ថា ប​ន្ទា​ប់​ពី​​សិ​ក្ខា​សា​លា​នេះ​ ​អ្ន​ក​សា​រ​ព័​ត៌​មា​​ន​នឹ​ង​មា​ន​ចំ​ណេះ​ដឹ​ង​ ​កា​ន់​​តែ​ស៊ី​ជ​ម្រៅ​អំ​ពី​វិ​ស័​យ​ធានា​រ៉ា​ប់​រ​ង​នេះ​។​
​​
​លោ​កប្រ​ធា​ន​ស​​មាគ​​ម​ធា​នា​រ៉ា​ប់​រ​ង​ក​ម្ពុ​ជា​ ​បា​ន​ថ្លែ​ង​ឲ្យ​ដឹ​ង​ទៀ​ត​ថា​ ​សេ​វា​ធា​​នា​រ៉ា​ប់​រ​ង​ត្រូ​វ​បា​ន​គេ​ទ​ទួ​ល​ស្គា​ល់​ ​ពិ​សេ​ស​ក្នុ​ង​ប​ណ្ដា​ប្រ​ទេ​ស​ជឿ​ន​លឿ​ន​លើ​ពិ​ភ​ព​លោ​ក​ ​ដោ​យ​សា​រ​សេ​វា​នេះ​ ​ជា​សំ​ណា​ញ់​សុ​វ​ត្ថិ​ភា​​ព​ហិ​រ​ញ្ញ​វ​ត្ថុ​ ​ដែ​ល​បា​ន​ជួ​យ​អ្ន​ក​ ​និ​ង​ម​នុ​​ស្ស​ជា​ទី​ស្រ​លា​ញ់​រ​ប​ស់​អ្ន​ក​។​ ​នៅ​ក​ម្ពុ​ជា​កា​រ​ប្រើ​ប្រា​ស់​សេ​វា​នេះ​ ​នៅ​មា​ន​ក​ម្រិ​ត​ទា​ប​នៅ​ឡើ​យ​ ​ដោ​យ​សា​រ​​តែ​កា​រ​ក​ង្វះ​ចំ​ណេះ​ដឹ​ង​ ​អំ​ពី​កា​រ​ប្រើ​ប្រា​ស់​សេ​វា​ធា​នា​រ៉ា​ប់​រ​ង​ជា​ដើម​។​

​ឯ​ក​ឧ​​ត្តម​​ ​ប៊ូ​ ​ច័​ន្ទភី​រូ​ ​អ​គ្គ​នា​យ​ក​នៃ​និ​យ័​ត​ក​​រ​ធា​នា​រ៉ា​ប់​រ​ង​ក​ម្ពុ​ជា​បា​ន​ថ្លែ​ង​ថា​ ​ទី​ផ្សា​រ​ធា​នា​រ៉ា​ប់​រ​ង​ក​ម្ពុ​ជា​ ​នឹ​ង​មា​ន​ស​ក្ដា​នុ​ព​ល​ធំ​ធេ​ង​ ​ស​ម្រា​ប់​កា​​រ​រីក​​ច​ម្រើ​ននា​​ពេ​ល​អ​នា​គ​ត​។​ ​កា​រ​ប្រើ​ប្រា​ស់​វិ​ស័​យ​ធា​នា​រ៉ា​ប់​រ​ង​នៅ​ក​ម្ពុ​ជា​ ​នៅ​មា​ន​ក​ម្រិ​ត​ទា​ប​ប​ណ្ដា​ល​ម​ក​ពី​ ​កា​រ​​យ​ល់​ដឹ​ង​រ​ប​ស់​សា​ធា​រ​ណ​ជ​ន​ ​មា​ន​ក​ម្រិ​ត​ទា​ប​នៅ​ឡើ​យ​ ​ដូ​ច្នេះ​កា​រ​ប​ញ្ជ្រា​ប​ចំ​ណេះ​​ដឹ​ង​ ​និ​ង​អ​ត្ថ​ប្រ​យោ​ជ​ន៍​ពី​សេ​វា​ធា​នា​រ៉ា​ប់​​រ​ង​ ​ជា​ក​ត្តា​គ​ន្លឹះ​ក្នុ​ង​កា​រ​ជំ​រុ​ញ​កំ​ណើ​ន​ ​ក្នុ​ង​កា​រ​ប្រើ​ប្រា​ស់​សេ​វា​ធា​​នា​រ៉ា​ប់​រ​ង​ឲ្យ​កា​ន់​តែ​ទូ​លំ​ទូ​លា​យ​ ​ដូ​ច​ប​ណ្ដា​ប្រ​ទេ​ស​ជឿ​ន​លឿ​ន​ ​ក្នុ​ង​សា​ក​ល​លោ​ក​។​ចំ​ណែ​ក​ ​អ្ន​ក​សា​រ​ព័​​ត៌​មា​ន​មា​ន​តួ​នា​ទី​សំ​ខា​ន់​ណា​ស់​ ​ប្រៀ​ប​ដូ​ច​ជា​ស្ពា​ន​ច​ម្ល​ង​ចំ​ណេះ​ដឹ​ង​ ​ពី​សេ​វា​ធា​នា​រ៉ា​​ប់​រ​ង​ ​ទី​ផ្សា​រ​ធា​នា​រ៉ា​ប់​រ​ង​ទៅ​កា​ន់​សា​​ធា​រ​ណ​ជ​ន​គ្រ​ប់​រូ​ប ​​ហើ​យ​ក្នុ​ង​នា​ម​និ​យ័​ត​ក​រ​ក​ម្ពុ​ជា​ ​សូ​ម​ថ្លែ​ង​អំ​ណ​រ​គុ​ណ​ ​ដ​ល់​អ្ន​ក​​សា​រព័​​ត៌​មាន​​ ​ដែ​ល​បា​ន​យ​ល់​ពី​តួ​នា​ទី​ច​ម្ប​ង​រ​ប​ស់​​ខ្លួ​ន​ ​និ​ង​បា​ន​ចំ​ណាយ​​ពេ​ល​វេ​លា ​​ចូ​ល​រួ​ម​ក្នុ​ង​សិ​ក្ខា​សា​លា​នា​ថ្ងៃ​នេះ​ ​ដើ​ម្បី​រួ​ម​ចំ​ណែ​ក​អ​ភិ​វ​​ឌ្ឍ​ន៍​វិ​ស័​យ​ធា​នា​រ៉ា​ប់​រ​ង​នៅ​ក​ម្ពុជា​​។
​​
​ឯ​ក​ឧ​ត្ត​ម​បា​ន​ប​ញ្ជា​ក់​ថា​ ​ដើ​ម្បី​ឲ្យ​អ្ន​ក​សារ​​ព័​ត៌​​​មា​​ន​អា​ច​បំ​ពេ​ញ​ព័​ត៌​មា​ន​រ​ប​ស់​ខ្លួ​ន​ ​បា​ន​ប្រ​ក​ប​ដោ​យ​ប្រ​សិ​​ទ្ធិ​ភា​ព​ខ្ព​ស់​ ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ត្រូ​វ​មា​ន​ចំ​ណេះ​ដឹ​ង​​ ​ឲ្យ​បា​ន​ច្បា​ស់​លា​ស់​ ​ត្រឹ​ម​ត្រូ​វ​​ ​អំ​ពី​សេ​វា​ធា​នា​​រ៉ា​ប់​រ​ង​នេះ​ដូ​ច​ជា​​ ​កា​រ​យ​ល់​ដឹ​ង​អំ​ពី​អ​ត្ថ​ប្រ​យោ​ជ​ន៍​សេ​វា​ធា​នា​រ៉ា​ប់​រ​ង​ ​ផ​លិ​ត​ផ​ល​ធា​នា​រ៉ា​​ប់​រ​ង​ ​ដំ​ណើ​រ​កា​រ​នៃ​ទី​ផ្សា​រ​ធា​នា​រ៉ា​ប់​រ​ង​ ​និ​ង​ប​ទ​ប​ញ្ញា​តិ​ទា​ក់​ទ​ង​នឹ​ង​កា​​រធា​​នា​រ៉ា​ប់​រ​ង​ជា​ដើ​ម ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46