ទាន់ហេតុការណ៍
សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​ - កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»​ - សេចក្ដីជូ​ន​​​ដំ​ណឹ​ង​ ​រ​ប​ស់​រ​​ដ្ឋ​បា​ល​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​ស្ដី​ពី​​កា​រ​ត្រៀ​ម​ប​ង្កា​រ ​គ្រោះ​ម​ហ​ន្ត​រា​យ​ទឹ​ក​ជំ​ន​ន់​ - ស្ថានអ​គ្គ​​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​រៀ​ប​​​​ចំ ​កិ​ច្ច​ពិ​ភា​​ក្សា​តុ​​មូ​ល ​ស្តី​ពី​ ​ខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ - សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​ - ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស - អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ - នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់
0

តើប្រ​ទេ​​សណា​ខ្លះ​ ដែ​​លនឹ​​ងចូ​​លរួម កិ​ច្ច​ប្រ​ជុំ ​រ​ដ្ឋ​ម​ន្ត្រី​កា​រ​ប​រ​ទេ​ស​អា​ស៊ា​ន​ ​លើ​ក​ទី​៥​៥​ ?​

តើប្រ​ទេ​​សណា​ខ្លះ​ ដែ​​លនឹ​​ងចូ​​លរួម កិ​ច្ច​ប្រ​ជុំ ​រ​ដ្ឋ​ម​ន្ត្រី​កា​រ​ប​រ​ទេ​ស​អា​ស៊ា​ន​ ​លើ​ក​ទី​៥​៥​ ?​

រាជធានីភ្នំពេញ ៖ មក​ដ​ល់​ថ្ងៃ​ទី​០​១​ ​​ខែសី​ហា​ ​ឆ្នាំ​២​០​២​២​ ​នេះ​ ​កិ​ច្ច​ប្រ​ជុំ​រ​ដ្ឋ​​ម​ន្ត្រីកា​រ​ប​រ​ទេ​ស​​អា​ស៊ា​ន​ លើ​ក​ទី​៥​៥​ ​និ​​ងកិ​ច្ច​ប្រ​ជុំ​ពា​ក់​ព័​ន្ធ​ ​បា​ន​និ​ង​កំ​ពុ​ង​តែ​ដំ​ណើ​​រ​កា​រ ​ដោ​យ​​នៅ​ក្នុ​ង​នោះ ​ម​ន្រ្តី​ជា​ន់​ខ្ព​ស់​អា​ស៊ា​ន​បា​ន​​មក​​ដល់​​ ​ខ​ណៈ​ដែ​ល​គ​ណៈ​ប្រ​តិ​ភូ​ប្រ​ទេស​ជា​​ដៃ​គូ​ស​ន្ទ​នា​អាស៊ា​​ន​នា​នា​ ​កំ​ពុ​ងតែ​ម​ក​ដ​​ល់​ជាប​ន្ត​ប​ន្ទា​ប់​​ ​ដោ​យ​ស​រុ​ប​រួ​ម​មា​ន​ ​អា​ស៊ា​ន​ ​៩ ​ប្រ​ទេ​ស​ ​ប្រ​ទេ​​ស​ដៃគូ​​ស​ន្ទ​នា​ជា​មួ​យ​នឹ​ង​អា​ស៊ា​ន​ ​១​១​ ​ប្រ​ទេ​ស​ ​ប្រ​ទេ​ស​ដៃ​គូ​សន្ទ​នា​តា​ម​វិ​ស័​យ​ ​​៤​ ​ប្រ​ទេ​ស​ ​ប្រ​ទេ​ស​ដៃ​គូ​អ​ភិ​វ​ឌ្ឍ​ មា​ន​ ​​៤​ ប្រ​​ទេ​ស​ ​ប​ណ្តា​ប្រទេ​​ស​ដែ​ល​ជា​ស​មា​ជិ​កនៃ​កិ​ច្ច​ប្រ​ជុំ​វេ​ទិ​កា​តំ​​ប​ន់​អា​ស៊ា​ន​ ​និ​ង​ ​ប្រ​ទេ​ស​ជា​ភ្ញៀ​វ​រ​ប​ស់​ប្រ​ធា​ន​អាស៊ា​ន​ ​។​ល​។​
​​
ឯ​ក​ឧ​ត្ត​ម ​ប្រា​​ក់​ ​សុ​ខុ​ន​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​និ​ង​ជា​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​កា​រ​ប​​រទេ​​ស​និ​ង​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​អ​ន្ត​រ​ជា​តិ​ ​បា​ន​ប្រ​កា​ស​ដោ​យ​ខ្លី​ថា​​កិ​ច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្រ្តី​កា​រ​ប​រ​ទេ​ស​អា​ស៊ា​ន​ ​លើក​ទី​​៥​៥ ​និ​ង​កិ​ច្ច​​ប្រ​ជុំ​ពា​ក់​ព័​ន្ធ​ ​បា​ន​ចា​ប់​ផ្តើ​ម​នៅ​ភ្នំ​ពេ​ញ​នៅ​ក្នុ​ង​ទ​ម្រ​ង់​ជា​រូ​ប​វ័​ន្ត​។​ ​ឯ​ក​ឧ​ត្ត​ម​បា​នប​ញ្ជា​​ក់ថា​ ​”​ម​ន្រ្តី​​ជំនា​​ញ ​​និ​ង​បុ​គ្គ​លិ​ក​ពា​ក់​ព័​ន្ធ​ទាំ​ង​ឡា​យប្រា​ក​ដ​ជា​បា​ន​ ​និ​ង​​កំ​ពុ​ង​ដុ​ត​ដៃ​ដុ​ត​ជើ​ង​ពេ​ញ​មួ​យ​ស​ប្តា​ហ៍​នេះ​។​ ​ក្នុ​​ង​អំ​ឡុ​ង​ពេ​ល​ព្រឹ​ត្តិ​កា​រណ៍​ប្រ​វ​ត្តិ​សា​ស្ត្រ​នេះ​ ​យើ​ង​ស្នើ​សុំ​កា​រ​យោ​គ​យ​ល់​ពី​ប​ង​ប្អូ​ន​កូ​​ន​ក្មួ​យ​នៅ​ភ្នំ​ពេ​ញ​ទាំ​ង​អ​ស់ ​ចំ​ពោះ​កា​រ​ក​ក​​ស្ទះច​រា​ច​រ​​ណ៍ ​និ​​ងកា​រ​រៀ​ប​​ចំ​ប​ដិ​ស​ណ្ឋា​រ​កិច្ច​​នា​នា​”​ ​។
​​
ឯក​ឧ​ត្ត​ម​ក៏​បា​ន​​ប​ន្ថែ​ម​ទៀ​ត​ថា​ ​កា​ត​ព្វ​កិ​ច្ច​ម្ត​ង​ក្នុ​ង​មួ​យ​ទ​ស្ស​វត្ស​​រ៍​នេះ​ ​នឹ​ង​ក្លា​យ​ជា​ស​មិ​ទ្ធផ​​ល​ដ៏​សំខា​ន់​មួ​​យទៀ​ត​ស​ម្រា​ប់​ក​ម្ពុ​ជា​ក្នុ​ង​នា​​ម​ជា​ស​មា​ជិ​ក​អា​ស៊ា​ន​ ​ក៏​ដូ​ច​ជា​តួ​អ​ង្គ​យ៉ា​ង​ស​ក​ម្ម​នៅ​ក្នុ​ង​តំ​ប​ន់​នេះ​។​

​ចា​ប់​តាំ​ង​ពី​ថ្ងៃ​ទី​២​៩​ ​ខែ​កក្ក​ដា​ ​​ឆ្នាំ២​០​​២២​​ ​ម​ក​ដ​ល់​ពេ​ល​នេះ​ ​មា​ន​កិ​ច្ច​ប្រ​ជុំ​ពា​ក់​ព័​ន្ធ​មួ​យ​ចំ​នួ​ន​បា​ន​ចា​​ប់ផ្តើ​​ម​ដំ​ណើ​រ​កា​រ​ជា​ប​ន្ត​ប​ន្ទា​ប់​ ​ដោ​យ​រួ​ម​មា​ន​ កិ​ច្ច​ប្រ​ជុំ​ឧ​ត្ត​ម​ម​ន្រ្តី​អា​ស៊ា​ន​ ​ដឹ​ក​នាំ​ដោ​យ​ ​លោ​ក​ជំ​ទា​វ​ ​អ៊ា​ត​ ​សោ​ភា​​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​នៃ​ក្រ​សួ​ង​កា​រ​ប​រ​ទេ​ស​ ​និ​ង​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​អ​ន្ត​រ​ជា​តិ​ ​និ​ង​ជា​ឧ​ត្ត​ម​ម​ន្រ្តី​អា​ស៊ា​ន​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​កិ​ច្ច​​ប្រជុំ​គ​ណៈ​ក​ម្មា​ធិ​កា​រ​តំ​ណា​ង​អ​​ចិ​ន្ត្រៃ​យ៍​អា​ស៊ា​ន​ ​ក្រោ​ម​កា​រ​ដឹ​ក​នាំ​ដោ​យ​ឯ​ក​ឧ​ត្ត​ម​ ​យៀ​ប​ ​សំ​ណា​ង​ ​ឯ​ក​អ​គ្គ​រា​ជ​ទូ​​ត​ ​នៃ​ស្ថា​ន​តំ​ណា​ង​អ​ចិន្រ្តៃ​​យ៍​ក​ម្ពុ​ជា​ប្រ​ចាំ​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​អា​ស៊ា​ន​។​ ​ក្រៅ​ពី​នេះ​ ក៏​មា​ន​កិ​ច្ច​ប្រ​ជុំ​គ​ណៈ​ប្រ​តិ​ភូ​នៃ​គ​ណៈ​ក​ម្មា​ធិ​កា​រ​តា​ក់​តែ​ង​សេ​ច​ក្តី​ព្រា​​ង​ឯ​ក​សា​រនៃ​កិ​ច្ច​ប្រ​ជុំ​ឧ​ត្ត​​ម​ម​ន្ត្រី​អា​ស៊ា​ន​ ​ដែ​ល​ដឹ​ក​នាំ​ដោ​យ​ ​ឯ​កឧ​ត្ត​ម​ ​ស៊ឹ​ម​ ​វី​រៈ​ ​​អគ្គ​​នា​យ​ក​នៃ​អ​គ្គ​នា​យ​ក​ដ្ឋា​ន​អា​ស៊ា​ន​ ​នៃ​ក្រ​សួ​ង​កា​រ​ប​រ​ទេ​ស​ ​និ​ង​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​​អ​ន្ត​រ​ជា​តិ​ ​ជា​ដើ​ម​។​

ក្រៅ​​ពីក​​ម្ពុ​ជា​ដែ​ល​ជា​ម្ចា​ស់​ផ្ទះ ​គ​​ណៈ​ប្រ​តិ​ភូ​ដែ​ល​បា​ន​ម​ក​ដ​ល់​ ​និ​ង​គ្រោ​ង​ម​ក​ដ​ល់​នៅ​ក្នុ​ង​ពេ​ល​ខា​ង​មុ​ខ​ ​គឺ​មា​ន​ ​ព្រុ​យ​ណេ​ ​ឥ​ណ្ឌូ​នេ​ស៊ី​ ​ឡា​វ​ ​ម៉ា​ឡេ​ស៊ី​ ​ហ្វី​លី​ពី​ន​ ​សិ​ង្ហ​បុ​រី​ ​ថៃ​ ​វៀ​ត​ណា​ម​។ ​ក្រៅ​ពី​នោះ​​រួ​ម​មា​ន​ទី​ម័​រ​ខា​ងកើ​​ត​ ​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​ឥ​ណ្ឌា​ ​អាមេ​រិ​ក​ ​​ណូ​វែ​ល​ហ្សេ​ឡ​ង់​ ​អា​រ៉ា​ប់​អេ​មី​រ៉ា​ត​ ​ស​ហគ​ម​​ន៍អឺ​រ៉ុ​​ប ​កា​តា​ ​តួ​​កគី​ ​​ដា​ណឺ​ម៉ា​ក​ ​ចិ​ន ​កា​​ណា​ដា ​ស្វី​ស​ ​អ​​ង់គ្លេ​​ស​ ​រុ​ស្ស៊ី​ ​ជ​ប៉ុ​ន​ ​អូ​ស្រ្តា​លី​ ​ប៉ា​គី​ស្ថា​ន​ ​ម៉ុង​ហ្គោ​​លី ​​ប​ង់​ក្លា​ដេ​ស​ ​កូ​វ៉េ​ខា​ង​ជើ​ង​ ​អា​ហ្សេ​បៃ​ហ្ស​ង់​ ​ម៉ា​រ៉ុ​ក​ ​ក្រិ​ក​ ​ន័​រ​វេ​ស​ ​ស្រី​ល​ង្កា​ ហូ​ឡ​​ង់​ ​អូ​ម៉​ង់​ ​និ​ង​ប៉ា​ពូ​អា​ស៊ី​នូ​វែ​លហ្គី​​ណេ៕​​​ដកស្រងពី AKP

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46