ទាន់ហេតុការណ៍
នៅឆមាស​ទី​១ ឆ្នាំ​​​​២​​​០​​​២​​​២​​​​​​នេះ​​​ ​ក​ម្ពុ​ជា​ ​ទ​ទួល​​​ចំ​ណូ​​ល​​​ជា​ង​ ​៨​០​០​​​លា​ន​​​​ដុ​ល្លា​រ​ ​ពី​​​កា​រ​នាំ​ចេ​ញ​​​កា​បូ​​ប​ ​និ​ង​​​ផ​​​លិ​​ត​​​ផ​ល​​​​​ធ្វើ​​​ដំ​​​​ណើ​​​រ ​​ទៅ​​​កា​​ន់​​​​​​​​ទី​​​ផ្សា​​​រ​​​​​​ប​​រ​​​ទេ​​​ស​​​​​​ - ឧត្តមសេ​នី​យ៍​ទោ​ ​សោ​ម​​ ​ស៊ុ​ន​ ​ប​ន្ត​នាំ​យ​ក​អំ​ណោ​យ​ ​ឯ​​ក​​​ឧ​​​​ត្ដ​​​ម​​​ប​​​ណ្ឌិ​​​ត​​​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​ត​​ ​និ​ង​លោ​ក​ជំ​ទា​វ ចែ​​កជូ​​ន ប្រ​ជា​​ព​ល​រដ្ឋ ជួ​ប​កា​រ​លំ​​បា​ក ​​នៅឃុំ​ប​ន្ទា​​យ​ស្ទោ​ង - ដំណើរ​ ​​​មា​តុ​ភូ​​មិ​និ​​​​វ​ត្ត​ន៍​​​ចុ​ង​ក្រោ​​យ​ ​​​រ​ប​ស់​​​ប្រ​តិ​​ភូ​​ កី​ឡា​​​​ប៉ា​​​រ៉ា​​​ឡាំ​​​ពិ​​​ក​​​ក​ម្ពុ​ជា​ ​​ត្រូ​​វ​បាន ឯ​ក​ឧ​​ត្ត​ម​ ​ហ៊ុ​ន​ ​ម៉ា​​​នី​ ​អ​ញ្ជើ​ញ​​​ទ​ទួ​ល​​​ស្វា​​គ​ម​ន៍​ - លោ​ក​​ឧ​​ក​​​ញ៉ា​​​ ​​​ម៉ុ​​ង​​​ ​​​​​ឬ​ទ្ធី​​​ ​​​បា​​​ន​​​ត្រៀ​​ម​​​​​​​រួ​​​ច​​​ហើ​​យ ​​​​​​ក្នុ​​​​ង​​​​​​​កា​​​​រ​​​​​​ចូ​លរួ​ម ​​​​​​ដាំ​​​ដើ​​​ម​​​​ឈើ​​​​​​ឡើ​​ង​​​វិ​​ញ​ ​​​​​​នៅ​​​​​​​​តំ​​​ប​​​ន់​​​ភ្នំ​​​​​​តា​ម៉ៅ​​ លើផ្ទៃ​​​ដី​ភ្នំតា​ម៉ៅ​​​ ដែ​ល​​​ត្រូ​​វឈូ​​ស​ឆាយ​ - សម្ដេចក្រ​ឡា​​ហោ​ម​ ​ស​ ​ខេ​ង​ ​អ​ញ្ជើ​ញ​ដឹ​ក​នាំ ​កិ​ច្ចប្រ​ជុំ​អន្ត​រ​ក្រ​សួ​ង​ ​ស្ដី​អំ​ពី​កា​រ​រៀ​ប​ចំ សេ​​ច​ក្ដី​ព្រា​ង​ច្បាប់​​ ​ស្ដី​ពី​ព្រៃឈើ​ ​ច្បា​ប់​ ​ស្ដី​ពី​ជ​ល​ផ​ល​ ​និ​ង​ច្បា​ប់​ ​ស្ដី​ពីតំ​ប​​ន់កា​រ​ពា​រ​ធ​ម្ម​ជា​តិ​ - លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ដោះស្រាយដី ជូនប្រជាពលរដ្ឋ ដែលមានវិវាទយូរឆ្នាំមកហើយ តែមានពលរដ្ឋមួយចំនួន មិនព្រមទទួលយក - តើប្រ​ទេ​​សណា​ខ្លះ​ ដែ​​លនឹ​​ងចូ​​លរួម កិ​ច្ច​ប្រ​ជុំ ​រ​ដ្ឋ​ម​ន្ត្រី​កា​រ​ប​រ​ទេ​ស​អា​ស៊ា​ន​ ​លើ​ក​ទី​៥​៥​ ?​ - កម្លាំ​​ង​​​​​​​​​​អា​​​វុ​​​ធ​​​ហ​​​ត្ថ ​​​​​​ក្រុ​​​ង​​​​​​​​​សិ​​​រី​​​​សោ​​​ភ័​​​ណ ​ឃា​ត់​ខ្លួ​ន​​​ក្មេ​ង​​​ទំ​នើ​ង​ ​​ចំ​នួ​ន​​៥នាក់ ចំណែក​​៤​​​នា​ក់​​​​រត់​​គេ​ចខ្លួ​ន​​​​ - ក្រុ​ម​​​បា​ល់​ទះ​​​អ​ង្គុ​យ​​​ពិ​កា​រ​​​បុ​រ​ស​​​ក​ម្ពុ​ជា​ ​ឡើ​ង​​​​វ​គ្គ​​​ពា​ក់​ក​ណ្តា​ល​​ផ្តា​ច់​ព្រ័​​ត្រ​​ហើ​យ ​​​ក្រោយយ​ក​ឈ្នះ​ ​មី​​​យ៉ា​ន់​​​ម៉ា​ - រដ្ឋ​បាល​ខេ​​ត្តព្រះ​សី​ហ​នុ​ ​បើ​ក​ដំ​ណើ​រ​ការ ផ្តល់សេ​វា​រ​ដ្ឋ​បាល​សា​ធា​រ​ណៈ​ ច្រ​ក​ចេញ​-​ចូ​ល​តែ​មួយ​ ​នៅ​តា​ម​ឃុំ-​ស​ង្កា​ត់ទាំ​ង​២​៩
0

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ដោះស្រាយដី ជូនប្រជាពលរដ្ឋ ដែលមានវិវាទយូរឆ្នាំមកហើយ តែមានពលរដ្ឋមួយចំនួន មិនព្រមទទួលយក

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ដោះស្រាយដី ជូនប្រជាពលរដ្ឋ ដែលមានវិវាទយូរឆ្នាំមកហើយ តែមានពលរដ្ឋមួយចំនួន មិនព្រមទទួលយក

ខេត្តកោះកុង ៖ កាលពីថ្ងៃទី១ខែសីហា ឆ្នាំ២០២២ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុងបានអញ្ជើញប្រជាពលរដ្ឋ ចំនួន១៣១គ្រួសារ មកសាលាស្រុកប្រជុំ ដោះស្រាយវិវាទដីធ្លីយូរឆ្នាំមកហើយ។ លោក ហាក់ ឡេង បានអញ្ជើញពលរដ្ឋមកដោះស្រាយដីធ្លីនៅសាលាស្រុកដោយហាមមិនអោយពលរដ្ឋថត រូបភាព មិនអោយថតសម្លេង មិនអោយធ្វើការឡាយតាមទូរស័ព្ទទាំងអស់ ជាពិសេសនោះ ហាមមិនអោយអ្នកសារព័ត៌មានមកចូលថត ឬសម្ភាសន៍ជាដាច់ខាតនៅក្នុងបរិវេណសាលាស្រុក។ នេះជាសម្ដីបញ្ជាបស់លោក ហាក់ ឡេង ហើយពិសេសបំផុតនោះ មិនអោយពលរដ្ឋនិយាយក្នុងការទាមទារដីធ្លី ឬមតិយោបល់នោះទេ ពោលគឺបឹទសិទ្ធិពលរដ្ឋទាំងអស់។

នៅក្នុងអង្គប្រជុំនេះ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ យកប្រធានបទនិយាយផ្លូវតុលាការគំរាមកំហែងប្រជាពលរដ្ឋ ក្នុងការដោះស្រាយដីធ្លីជូនពលរដ្ឋ ដែលមានវិវាទដីធ្លីរ៉ាំរ៉ៃយូរឆ្នាំមកហើយជាមួយក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម កាលអំលុងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ មកម្ល៉េះ។នេះបើតាមការត្អូញត្អែរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ពលរដ្ឋដែលមានវិវាទដីធ្លី ជាមួយ ក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម មានចំនួន៨៩គ្រួសារទេ ដែលក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម មានលិខិតលេខ២៣៩.សជណ. ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ និង អនុក្រឹត្យលេខ.១៧១.អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១។ ក្រុមហ៊ុននេះមកវិនិយោគលើវិស័យទេសចរណ៍ លើទំហំផ្ទៃដីចំនួន៤ ២៨០ ហិកតា ហើយក្រុមហ៊ុនបានមកយកដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

កាលនោះមានប្រជាពលរដ្ឋតវ៉ាដីធ្លីយ៉ាងខ្លាំងជាមួយក្រុមហ៊ុន កាត់ផ្ទះសម្បែង ដុតផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នង និងដំណាំដាំដុះរបស់គាត់។ហើយក្នុងនោះ ក៍មានតំណាងក្រុមហ៊ុន ឈ្មោះ លី តឹក ហៃ ចូលមកដោះស្រាយជាមួយប្រជាពលចំនួន៨៩គ្រួសារ និងបានព្រមព្រៀងគ្នាជាមួយតំណាងក្រុមហ៊ុន ធ្វើការកាត់ ឆ្វៀលដីធ្លីជូនពលរដ្ឋចំនួន៨៩គ្រួសារ ក្នុងនោះមានមេភូមិជីត្រេះ លោក មឿង ឃុន ចុះហត្ថលេខា ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ .លោក ហ៊ី តាន់ មេឃុំអណ្តូងទឹក ចុះហត្ថលេខាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣. លោក អន ភារៈ អតីតអភិបាលស្រុកបូទុមសាគរ ចុះហត្ថលេខា ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣.បានឯកភាពគ្នា ជាមួយក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម បញ្ជូនឯកសារមកសាលាខេត្តកោះកុង ។ អភិបាលខេត្តកោះកុងនៅសម័យនោះគឺ លោក ប៊ុន លើត បានចំណាររ ចុះថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៣ បានសម្រេចបង្កើតក្រុមការងារចុះសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យព័ត៌មាន គូសផែនទីបង្ហាញទីតាំងក្បាលដីនៅភូមិជីត្រេះ។

អភិបាលខេត្តកោះកុង លោក ប៊ុន លើត បានបង្កើតក្រុមការងាអោយ លោកអភិបាលរងខេត្ត ទទួលបន្ទុកដោះស្រាយដីធ្លី។
១.លោក សុន ដារ៉ា អភិបាលរងខេត្ត
២.លោក អន ភារៈ អភិបាលស្រុកបូទុមសាគរ
៣.លោក សៅ ស៊ីនធូន នាយករងរដ្ឋបាល។
៤.លោក ញិន ធន នាយកឧទ្យានជាតិបុទុមសាគរ
៥.លោក គង់ សុវណ្ណ នាយករងទីចាត់ការអន្តរវិស័យ
៦.លោក.ពៅ រា តំណាងមន្ទីររៀបចំដែនដី
រួមនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុងទាំងអស់ចូលរួមផងដែរ។

សូមបញ្ជាក់ថា ដីធ្លីដែលកាត់ឆ្វៀលចេញពីក្រុមហ៊ុន ស៊ីណូម៉ិចស៊ីម ចំនួនផ្ទៃដី៦១៣ហិកតា សំរាប់ចែកជូនពលរដ្ឋដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនដែលពួកគាត់កាន់កាប់អាស្រ័យផល ឆ្នាំពីឆ្នាំ១៩៩៨មកម្ល៉េះ ចំនួនពលរដ្ឋ៨៩គ្រួសារ ហើយសរុបផ្ទៃដីរបស់ពលរដ្ឋទាំងនៅះចំនួន៣៤២ហិកតាទេ។

គួររំលឹកថា ដីធ្លីរបស់ប្រជាពលរដ្ឋ៨៩គ្រួសារនេះ មេឃុំអណ្តូងទឹក លោក ឃៀង យិង និងមន្ត្រីបរិស្ថាន ស្រុកបានអញ្ជើញពលរដ្ឋមកធ្វើការចុះឈ្មោះតាំងឆ្នាំ២០១៩នៅសាលាឃុំអណ្តូងទឹក បើគិតទៅប្រជាពលរដ្ឋមកតវ៉ាដីធ្លីនោះរាប់មិនអស់ទេ ឡើងសឹកកង់ម៉ូតូអស់ហើយ ហើយទុកអោយរឿងរ៉ាវដីធ្លីនេះរាំរៃយូរឆ្នាំមកហើយ បានក្លាយជាកើតជំងឺមហារីក កើនឡើងដល់១៣១គ្រួសារ។

ចំណែកប្រជាពលរដ្ឋ៤២គ្រួសារទើបតែចុះឈ្មោះថ្មីទេ ក្នុងឆ្នាំ២០១៩កន្លងទៅនេះ មកតវ៉ាដីធ្លីក្នុងចំណោមដីធ្លីរបស់ប្រជាពលរដ្ឋ៨៩គ្រួសារ និងចេះតែទន្ទា្រនកាន់កាប់ ដណ្ដើមយកដីធ្លីដែលក្រុមពលរដ្ឋចាស់តវ៉ាពីក្រុមហ៊ុន។ ហើយបូកសរុប ៨៩គ្រួសារ ជាមួយ៤២គ្រួសារ វាឡើង១៣១គ្រួសារ។គួររំលឹកថា នៅក្នុង៤២គ្រួសារថ្មីនេះ មានមន្ត្រីរាជការក្នុងស្រុកបូទុមសាគរ ដាក់បងប្អូនចូលមកជ្រៀតជ្រែកយកដីធ្លីដែរ។ នេះយោងតាមប្រភពព័ត៌មាន ពីមន្ត្រីរាជការ ខ្សឹបប្រាប់អ្នកសារព័ត៌មាន។

តាមប្រភពច្បាស់ការពីមន្ត្រីសាលាស្រុក និងមន្ត្រីសាលាឃុំ សូមមិនបញ្ចេញឈ្មោះ បានរិះគន់ចំពោះលោក ហាក់ ឡេង ថា មិនត្រូវប្រើពាក្យគំរាមកំហែងប្រជាពលរដ្ឋ ក្នុងការដោះស្រាយដីធ្លីនោះទេ ហើយមិនត្រូវបង្ខំពលរដ្ឋអោយយកដីធ្លីទាំងមិនពេញចិត្តនោះដែរ។

ប្រជាពលរដ្ឋ បានរិះគន់លោក ហាក់ ឡេង យ៉ាងខ្លាំង ចំពោះការដោះស្រាយដីធ្លី ហើយពលរដ្ឋដែលមិនព្រមទទួលដីមានចំនួន២១គ្រួសារនៅពេលនោះ ពីព្រោះការមិនព្រមយកដីនេះ កាលពីលោក អន ភារៈ ដោះស្រាយជូនពលរដ្ឋចំនួន៨៩គ្រួសារ អោយមួយគ្រួសារ២ហិកតាដីចំការ ហើយដីផ្ទះ ក្បាល២០ម៉ែត្រ បណ្ដោយ១០០ម៉ែត្រជាបផ្លូវធំ។

ឥឡូវនេះ លោក ហាក់ ឡេង ចែកដីអោយពលរដ្ឋតែ១ហិកតាកន្លះទេ ហើយដីផ្ទះ ក្បាល២០ម៉ែត្រ បណ្ដោយ៧០ម៉ែត្រវិញ ទើបពួកគាត់មិនព្រមយក ។
ចំណែក​​ ​ពល​រ​ដ្ឋ​​ទើ​បតែ​ចុះ​​ឈ្មោះ​ថ្មី ​ចំនួ​ន​៤​២​គ្រួ​​សា​រ មិ​ន​ដែ​លដឹ​ងថា​ដី​ខ្លួ​ន​នៅ​ទី​ណា​ផ​ង​នោះ​ ​បា​​នច្រើ​ន​ជា​ង​ម្ចា​ស់​ដី​ត​វ៉ា​មុ​ន​ទៅ​ទៀ​ត​។​ ​បា​ន​ក្បា​ល​២​០​ម៉ែ​ត្រ​ ​ប​ណ្ដោ​យ​១​០​០​ម៉ែត្រ​​ ហើ​​យ​ដីចំ​កា​រ​បា​ន​១​ហិ​ក​តា​ក​​ន្លះដែ​​រ។

ប្រ​ជា​ពល​​រ​ដ្ឋ​ស្នើ​សុំ​ដ​ល់​លោ​ក​ជំ​ទា​វ​ ​មិថុ​នា​ ​ភូ​ថ​ង​ ​អ​​ភិ​បា​ល​ខេ​ត្ត​កោះ​កុ​ង ​មេ​ត្តា​ចុះ​ស្រា​វ​ជ្រា​វ​​ដោះស្រា​យ​​ប​ញ្ហា​ដីធ្លី​​ ជូ​ន​ព​ល​រ​ដ្ឋ​អោ​យ​បា​ន​​ត្រឹ​មត្រូ​វ​ផ​ង​។​​

​ជា​ពិ​សេ​ស​ ​​ព​ល​រ​​ដ្ឋ​ស្នើសុំ​​ដល់​ស​ម្ដេ​ច​ ​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ដែ​ល​ជាបិ​តា​ស​ន្តិ​ភា​ព​ ​មេ​ត្តា​​ដា​ក់​ក​ម្លាំ​ង​ ​ចុះ​ម​ក​ពិ​និ​ត្យ​និ​ង​ស្រា​វ​ជ្រា​​វនៅ​ភូ​មិ​ជី​ត្រេះ​ជូ​ន​ព​ល​រ​ដ្ឋ​ផ​ង​ ​កុំ​អោ​យ​ ខ្លា​ ​​តោ​ ស៊ីដី​ធ្លី​ព​ល​រ​ដ្ឋ​អ​ស់​៕​ដោ​យ​ ​យួ​ន​ ឈី​វ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46