ទាន់ហេតុការណ៍
សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​ - កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»​ - សេចក្ដីជូ​ន​​​ដំ​ណឹ​ង​ ​រ​ប​ស់​រ​​ដ្ឋ​បា​ល​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​ស្ដី​ពី​​កា​រ​ត្រៀ​ម​ប​ង្កា​រ ​គ្រោះ​ម​ហ​ន្ត​រា​យ​ទឹ​ក​ជំ​ន​ន់​ - ស្ថានអ​គ្គ​​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​រៀ​ប​​​​ចំ ​កិ​ច្ច​ពិ​ភា​​ក្សា​តុ​​មូ​ល ​ស្តី​ពី​ ​ខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ - សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​ - ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស - អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ - នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់
0

ការធ្វើសមាហរណកម្ម របស់គុនល្បុក្កតោកម្ពុជា បញ្ចូលទៅកាន់ បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ត្រៀមរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣

ការធ្វើសមាហរណកម្ម របស់គុនល្បុក្កតោកម្ពុជា បញ្ចូលទៅកាន់ បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ត្រៀមរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣

រាជធានីភ្នំពេញ ៖ ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ «គុនល្បុក្កតោ» ត្រូវបានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំនួន៧ ហើយដែលប្តេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាណាចក្រកម្ពុជា។

កីឡាគុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលនៅក្នុងចង្កោមយុទ្ធគុនចម្រុះ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីបានអនុម័តជាផ្លូវការ ដោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ កាលពីខែកក្កដា កន្លងមក ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ហើយក្នុងនាមជា ប្រធានក្រុមប្រឹក្សាកីឡាសហព័ន្ធអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយលោក បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ជាផ្លូវការកីឡាចំនួន ៣៩ ប្រភេទ បូកនឹងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ត្រូវបានអនុម័ត។

ក្នុងដំណើរត្រៀមស៊ីហ្គេម ២០២៣ នេះ នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ កម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាជើងឯកគុនល្បុក្កតោ និងបញ្ចសិលាអាស៊ីអាគ្នេយ៍ ដើម្បីតេស្តសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីរៀបចំការប្រកួត នៃប្រភេទកីឡាយុទ្ធគុន ទាំងពីរនេះ ឱ្យកាន់តែមុតស្រួចបន្ថែមទៀត។

សូមបញ្ជាក់ថា បញ្ចសិលាជាក្បាច់គុនរបស់ប្រទេសឥណ្ឌូណេស៊ីនេះ។ កម្ពុជា និងឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកំណត់ត្រា នៃដំណើរការផ្លាស់ប្តូរគ្នា រវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងបញ្ចសិលារបស់ឥណ្ឌូណេស៊ី ហើយបាន កំណត់ពេលវេលា ក្នុងការបញ្ជូនក្រុមកីឡាករ កីឡាការិនីកម្ពុជា ចេញទៅហ្វឹកហាត់កីឡា បញ្ចសិលា និងរៀបចំគ្រូបង្វឹកកីឡាគុនល្បុក្កតោរបស់កម្ពុជា ទៅបង្ហាត់ដល់កីឡាករ កីឡាការិនីឥណ្ឌូណេស៊ី ដែលក្បាច់គុនទាំងពីរនេះ នឹងត្រូវរៀបចំការប្រកួត នៃយុទ្ធគុនចម្រុះ សម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា

Filed in: សិល្បៈ កីឡា

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46