ខេត្តបាតដំបង ៖ នៅថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង ជាមួយប្រជាពលរដ្ឋ ដោយបានការអនុញ្ញាតពីលោកប្រធានក្រុមប្រឹក្សាក្រុង លោក លាង វាសនា អភិបាលរងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឡើងបកស្រាយ បញ្ហា សំណូមពរផ្សេង និងជម្រាបពីវឌ្ឍនភាពនៃការខិតខំរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ក្រុង របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីធ្វើឲ្យក្រុងបាត់ដំបង ក្លាយជា Smart City សក្តិសមជាទីក្រុងបេតិកភណ្ឌ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា លំហែ កំសាន្ត ស្នាក់នៅ និងវិនិយោគ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកបាត់ដំបងកាន់តែប្រសើរឡើង ។