ទាន់ហេតុការណ៍
​សម្ដេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​ធ្វើ​​​ទ​ស្ស​នៈ​កិ​ច្ច​ ​​​ទៅកាន់​ទី​​ក្រុ​​ង​​​អ​វ​កា​ស​​​អ​ន្ត​រ​ជា​តិ​​ ​ក្នុ​ង​​​ខេ​ត្ត​​​ហៃ​​​ណា​ន​ ​សា​ធា​រ​ណ​រ​ដ្ឋ​​​ប្រ​ជា​មា​និ​​ត​​​ចិ​ន​ - ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​ - ដើ​​ម្បី​​ចូ​​​ល​​​រួ​​​​ម ​​កា​​​​រ​​​អ​​​នុ​​​​​វ​​​ត្ត​​​​ច្បា​​​ប់ ​​​ស្តី​​​ពី​​​ជ​​​ល​​​​ផ​​​ល​ ​ប្រ​​ជា​​​​ព​​​ល​​​រ​​​ដ្ឋ​​​ ​​ស្ម័​គ្រ​ចិ​ត្ត​ប្រ​គ​ល់​ ​អាំ​ង​វែ​ទ័​រ​ឆ​ក់​ត្រី​ ​ចំ​នួ​ន​២​៥​ ​គ្រឿ​ង ជូ​​ន​ស​ម​ត្ថ​កិ​ច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ - កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​% - គ​ណៈក​ម្ម​កា​​រ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​​ត ​ខេ​ត្តកំ​ព​​ង់​ធំ ​បា​ន​រៀ​ប​ចំ​ ​ពិ​ធី​ចា​ប់​ឆ្នោត​ កំ​ណ​ត់​យ​ក​លេ​ខ​រៀ​ង គ​ណប​ក្ស​ន​យោ​បា​យ​ ដា​ក់​នៅ​លើ​ស​​ន្លឹក​​ឆ្នោ​ត​ ស​ម្រា​ប់​​កា​របោះឆ្នោ​​ត ជ្រើ​​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ ​អាណ​​ត្តិទី​៤​ ​ឆ្នាំ​២​០​២​៤ - ស​ម​​ត្ថ​កិ​ច្ច​ស្រុ​ក​កំ​ព​ង់​លែ​ង​ ​ប​ដិ​​សេ​ដ​លើ​ ហ្វេ​សបុ​ក​ឈ្មោះ​ ​​”A​h​ ​b​o​y​”​ ​ក​រ​​ណីអំ​​ពើហឹ​ង្សា​៣​០​នា​ក់​ វ៉ៃ​ម្នា​ក់​ ​ដា​ច់​ស្លឹ​​កត្រ​ចៀ​ក​ ​ប្តឹ​ង​ស​ម​ត្ថ​កិ​​ច្ច មិ​ន​ដោះ​ស្រា​យ​ - លោក ​​ម៉េ​ង​ ​ហួ​ត​ ​ពិ​ត​ជា​ប្រ​មា​​ត់​ធំ​ជា​ង​​ខ្លួ​ន​មែ​ន ​ធ្វើកា​​រ​ឈូ​ស​ឆា​យដី​ព្រៃ​ ចំ​នួ​ន​​៤​៥​ហិក​តា​មិ​ន​មា​ន​​ច្បា​ប់​អ​នុ​​ញ្ញាត​ ហើយថ្លើ​ម​​ធំហ៊ាន​ប្ដឹ​​ង​ ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ ​លោក​​យួ​ន​ ​ឈីវ​ ​និ​ង​អា​ជ្ញា​ធ​រ​​ស្រុ​ក​ទៀ​ត​ ​ប​ន្ទា​ប់​​មា​ន​កា​រ​ចុះ​ផ្សា​យ​ព័​ត៌​​មា​​​ន ​​ជា​រ​បៀបថា​ ​ខ្ញុំ​ចេះ​​ឆ្ង​ល់​ទៅ - ឧ​ក​​​​ញ៉ា​​​ ​​​ឡេ​​​ង​​​ ​​​ចា​​​ន់​​​​ណា​​​ ​​​និ​​​​​ង​​​​​​​ប​​​​ក្ខ​​​ពួ​​​ក​​​ ​​​ត្រូ​វ​​បា​ន​ស​ម​ត្ថ​កិ​​​ច្ច​​​​​​​ឃា​​​ត់​​​ខ្លួ​​​ន​ ពាក់ពន្ធរឿ​ង​​​ឆ​បោ​ក​​​លុ​យ​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ - ព្រឹក​នេះ ​ស​ម្តេ​ច​ម​ហា​បវ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​នឹ​ង​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុង ​ពិ​ធី​បិ​ទ​កិច្ច​​ប្រ​ជុំ គ​​ណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្តាល​ ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​យុ​វ​ជ​ន​​ក​ម្ពុ​ជា​ - វិនិយោ​​គ ​អ​ច​ល​​ន​ទ្រ​ព្យ​បែ​ប​ណា ​ដែ​ល​មិ​ន​​មា​ន​ហា​​និ​ភ័​យ​
0

អគ្គស្ន​ង​កា​រ​ ​ន​គរ​​បា​ល​ជាតិ ​ផ្ត​ល់​​អ​នុ​សា​ស​ន៍​មួ​យ​ចំ​នួ​ន​ ​ដ​ល់​ស្ន​ង​​កា​រ​ន​គ​រ​បាល ខេ​ត្ត​រ​ត​ន​គិ​រី ទើ​​ប​តែ​ង​តាំ​ង​ថ្មី ​​ត្រូ​វ​មា​ន​ភា​ព​ទ​ន់ភ្ល​ន់​ ​ម៉ឺង​ម៉ា​ត់​ ជា​មួ​​យ​ម​ន្រ្តី​ក្រោ​ម​ឱ​វា​ទ​ ​ដើ​ម្បី​អ​នុ​វត្ត​កា​រ​ងារ ​ឱ្យទ​ទួ​ល​បា​ន​ជោ​គ​ជ័​យ​

អគ្គស្ន​ង​កា​រ​ ​ន​គរ​​បា​ល​ជាតិ ​ផ្ត​ល់​​អ​នុ​សា​ស​ន៍​មួ​យ​ចំ​នួ​ន​ ​ដ​ល់​ស្ន​ង​​កា​រ​ន​គ​រ​បាល ខេ​ត្ត​រ​ត​ន​គិ​រី ទើ​​ប​តែ​ង​តាំ​ង​ថ្មី ​​ត្រូ​វ​មា​ន​ភា​ព​ទ​ន់ភ្ល​ន់​ ​ម៉ឺង​ម៉ា​ត់​ ជា​មួ​​យ​ម​ន្រ្តី​ក្រោ​ម​ឱ​វា​ទ​ ​ដើ​ម្បី​អ​នុ​វត្ត​កា​រ​ងារ ​ឱ្យទ​ទួ​ល​បា​ន​ជោ​គ​ជ័​យ​

អគ្គស្នង​កា​រ​ន​គ​​រ​បា​ល​ជា​តិ​ផ្ត​ល់​អ​នុ​សា​ស​ន៍​មួ​​យ​ចំ​នួ​ន​ ​ដ​ល់​ស្ន​ង​កា​រ​​ន​គ​រ​បា​ល​ខេ​ត្ត​រ​ត​​ន​គិ​រី​ទើ​ប​តែ​ង​តាំ​ង​​ថ្មី​ ​ត្រូ​វ​មា​ន​ភា​ព​ទ​ន់​ភ្ល​ន់​​ម៉ឺ​ង​ម៉ា​ត់​ជា​មួ​​យ​ម​ន្រ្តី​ក្រោ​ម​ឱ​វា​ទ​ ​មា​ន​វ​ប្ប​ធ​ម៌​រួ​ម​គ្នា​ធ្វើ​កា​រ ប្រ​ក​ប​ដោ​យ​សា​ម​គ្គី​ផ្ទៃ​ក្នុ​​ង​ ​និ​ង​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ខា​ង​ក្រៅ​ ​ត្រូ​វ​បំ​​ពេ​ញ​កា​រ​ងា​រ​រ​ប​ស់​ខ្លួ​នឱ្យ​​ស័​ក្តស​ម​នឹ​ង​ឋា​នៈ​ជា​ម​ន្រ្តី​ ​ប​ម្រើ​​រា​ស្រ្ត​។​

ថ្លែ​ង​ក្នុ​ង​ពិ​ធី​ប្រ​កា​​សផ្ទេ​​រ​ភា​រ​កិ​ច្ច​ ​និ​ង​តែ​ង​តាំ​​ង​មុ​ខ​តំ​ណែ​ង​ស្ន​ង​កា​រ​ ​នៃ​ស្ន​ង​កា​រ​ដ្ឋា​​ន​ន​គ​រ​បា​ល​ខេ​ត្ត​រ​ត​ន​គិ​រី​ ​កា​ល​ពី​ថ្ងៃ​ទី​១​៨​ ​ខែ​តុ​លា​ ​​ឆ្នាំ​២​០​២​២​ ​ឯ​ក​ឧ​ត្ត​ម​នា​យ​ឧ​ត្ត​ម​សេ​​នី​យ៍​ ​ស​ន្តិ​ប​ណ្ឌិ​ត​ ​អ​គ្គ​ស្ន​ង​កា​រ​ន​គ​រ​បា​ល​ជា​តិ​ ​បា​ន​មា​ន​ប្រ​សា​​ស​ន៍​ថា​ ​ដើ​ម្បី​អ​នុ​វ​ត្តឱ្យ​បា​ន​ជោ​គ​ជ័​យ​នូ​វ​គោ​ល​ន​យោ​បា​យ​រ​ប​ស់​រា​​ជរ​​ដ្ឋា​ភិ​បា​ល​ ​ឱ្យ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​ ​​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍​ ​ផ្ត​ល់​អ​នុ​សា​ស​ន៍​ចំ​នួ​ន​​៦​ចំ​ណុ​ច​ ​ដ​ល់​ឯ​ក​ឧ​ត្ត​ម​ ​ឧ​ត្ត​ម​សេ​នី​យ៍​ត្រី​ ​អ៊ុ​ង​ ​សុ​ភា​ព​ ​ស្ន​ង​កា​រ​ន​គ​រ​បា​ល​ខេ​ត្ត​រ​ត​ន​គិ​រី​ ​រួ​ម​មា​ន​ ​ទី​​១​-​ត្រូ​វ​ព​ង្រឹ​ង​តួ​នា​ទី​ក្នុ​ង​កា​រ​ដឹ​ក​​នាំ​ ​ដោ​យ​ចាត់​​ទុ​ក​កូន​ចៅ​ជា​បង​ជា​ប្អូ​​ន​ ​មា​ន​ម​នោ​ស​ញ្ចេ​ត​នា​ក្នុ​ង​កា​រ​ជួ​យ​គ្នា​ទៅ​វិ​ញ​ទៅ​ម​ក​ ​ជា​ពិ​សេ​ស​ត្រូ​វ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​មុ​ន​គេ​ ​និ​ង​ទ​ទួ​​ល​យ​ក​ទាំ​ង​គុ​ណ​ស​ម្ប​​ត្តិ​ និ​​ង​គុ​ណ​វិ​ប​ត្តិ​ ​ដើ​ម្បី​ភា​ព​ជោ​គ​ជ័​យ​នៅ​​ក្នុ​ង​អ​ង្គ​ភា​ព​ទាំ​ង​មូ​ល​។​ ​ទី​២​-​ត្រូ​វ​ធ្វើ​ជា​សេ​នា​ធិ​កា​រ​គ្រ​​ប់​ជ្រុ​ង​ជ្រោ​យ​ដ​ល់​គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ព​ខេ​ត្ត​ ​​កា​រ​ពា​រ​សុ​ខ​សុ​វ​ត្ថិ​ភា​ព​ជូ​ន​ប្រ​ជា​ព​​ល​រដ្ឋ ដោ​យ​ស​ហ​កា​​រ​ជា​មួ​យអា​ជ្ញា​ធ​រ​​ពា​ក់ព័​ន្ធ​គ្រ​ប់​លំ​ដា​ប់​ថ្នា​ក់​។​ ​ទី​៣​-​ព​ង្រឹ​ង​​រ​បៀ​ប​រ​ប​ប​ធ្វើ​កា​រ​ដ​ល់​អ​ធិ​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ក្រុ​ង​ ​ស្រុ​ក​ ​ដើ​ម្បី​ជួ​​យ​ដ​ល់​ន​គ​រ​បា​ល​ប៉ុ​ស្តិ៍​រ​ដ្ឋ​បា​ល ​និ​ង​​ជំរុ​​ញឱ្យ​ន​គ​រ​​បាល​​ប៉ុស្តិ៍​រ​​ដ្ឋបា​ល​ខិ​​តខំ​​ប​ម្រើសេ​​វា​សា​ធា​រ​ណ​:​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ដ​ល់​ខ្ន​ង​ផ្ទះ​ ​និ​​ង​មា​ន​ទំ​នា​ក់​ទំ​ន​ង​ល្អ​ជា​មួ​យប្រ​ជា​ព​ល​រ​ដ្ឋ​ ​ជា​ពិ​​សេ​ស​កែ​រ​ស​ម្រួ​ល​ឥ​រិ​យា​ប​ថ​ ​អា​ក​ប្ប​កិ​រិ​យា​ ​និ​ង​​ពាក្យ​​ស​ម្ដី​ ​ធ្វើ​យ៉ា​ង​ណា​ឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋទុ​​ក​ចិ​ត្ត​ ​និង​​ជឿ​ជា​ក់​ម​ក​លើ​ន​គ​រ​បា​ល​ប៉ុ​ស្តិ៍។​​ ក្នុ​ង​​នោះ​ ​ក្នុ​ង​នា​ម​ម​ន្ត្រី​ន​គ​រ​បា​ល​ប៉ុ​ស្តិ៍​រ​ដ្ឋ​បា​ល​ ​ត្រូ​​វ​ពិ​និ​ត្យ​រ​បៀ​បរ​ប​ប​អ​នា​ម័​យ​ប​​រិស្ថា​ន​ស្អា​ត​នៅ​ក្នុ​​ង​ទី​តាំ​ង​ក​ន្លែ​ងធ្វើ​​កា​រផ​​ង​ដែ​រ​។ ​ទី​៤​-​ត្រូ​វ​ព​ង្រឹ​ង​គុ​ណ​ភា​ព​ម​ន្ត្រី​ន​គ​រ​បា​​ល​ទាំង​ស​ម​ត្ថ​ភា​ព​ ​ដោយ​ធ្វើ​កា​រ​បើ​ក​វ​គ្គ​ប​​ណ្តុះ​ប​ណ្តា​ល​នៅ​ក្នុ​ង​អ​ង្គ​ភា​ព​ដោ​យ​ផ្ទា​ល់​។​ ​គ្រ​ប់​គ្រ​ង​វ​ត្ត​មា​ន​ក​ម្លាំ​ង​ ​និ​ង​អា​រ​ម្ម​ណ៍​ ​ពិ​សេ​ស​ព​ង្រឹ​ង​វិ​ន​យ័​ ​សេ​ច​ក្តី​ថ្លៃ​ថ្នូ​រ​ ​និ​ង​សី​ល​ធ​ម៌​ក្នុ​ង​ជួ​រ​ក​ង​ក​ម្លាំ​ង​។​ ​​ត្រូ​វ​ប​ង្ក​ល​ក្ខ​ណ​:​ងា​យ​ស្រួ​ល​ដ​ល់​ប្រជា​ព​ល​រ​ដ្ឋ​ ​ចំ​ពោះ​ក​ម្លាំ​ង​នគរ​បា​ល​ច​រា​ច​រ​ណ៍​លើ​ដ​ង​ផ្លូ​វ​ត្រូ​វ​​ជួ​យ​ស​ម្រួ​ល ​ក៏​​ដូ​ច​ជា​ជូ​ន​ក្មេ​ង​ ​និង​ចា​ស់​ជ​​រា​ឆ្ល​ង​ផ្លូ​វ​ជា​ដើ​ម​ ​ដែ​ល​នេះ​ជា​កា​​យ​វិ​កា​រ​យ​ក​ចិ​ត្ត​​ទុ​ក​ដា​ក់​ចំ​ពោះ​ប្រ​ជា​ព​ល​រ​ដ្ឋ​។​ ​ទី​​៥​-​លើ​ក​ក​ម្ព​ស់​សា​ម​គ្គី​ភា​ព​ផ្ទៃ​​ក្នុ​ង​ទាំ​ង​ក្នុ​ង​អ​ង្គ​ភា​ព​ ​និ​ង​​ជា​មួ​យ​អា​ជ្ញា​ធ​រ​ពា​ក់​ព័​ន្ធ​​រហូ​​ត​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​ង​មូ​ល​ដ្ឋា​ន​ ​​ពិ​សេ​ស​ត្រូ​វ​លុ​ប​ចោ​ល​នូ​វ​ជំ​ងឺ​តួ​ឯ​ក​។​ ​​និ​ង​ទី​៦​-​ស្នើ​ឱ្យ​ឯ​ក​ឧ​ត្ត​ម​អ​ភិ​បា​ល​ខេ​ត្ត​​ ​និ​ង​ជា​ប្រ​ធា​ន​គ​​ណ​:​ប​ញ្ជា​កា​រ​ឯ​ក​​ភា​ព​ខេ​ត្ត​រ​ត​ន​គិ​រី​ ​ធ្វើ​ជា​អា​ណា​ព្យា​បា​លក្នុ​ង​កា​រ​ដឹ​ក​នាំ​ ​គាំ​ទ្រ​ ​ដើ​​ម្បី​ស​ម្រេ​ច​បា​ន​នូ​វ​បេ​ស​ក​ក​​ម្ម​។​ ​មិ​ន​តែ​ប៉ុ​ណ្ណោះ​ ​កា​រិ​​យា​ល័​យ​បុ​គ្គ​លិ​ក​ ​និ​ង​កា​រិ​យា​ល័​យ​ផ្ស​​ព្វ​ផ្សា​យ​អ​ប់​រំ​ ​ត្រូ​វ​ប​ង្កើ​ត​ក្រុ​​ម​ថ្មី​មួ​យ​ដែ​ល​មា​ន​ស​មា​ស​ភា​ព​ពា​ក់​ព័​ន្ធ​​ដើ​ម្បី​តា​ម​ដា​ន​ ​និ​​ង​ពិ​និ​ត្យ​មើ​ល​តា​ម​ប​ណ្តា​​ញ​ស​ង្គ​ម​ ​ដើ​ម្បី​ទ​ទួ​ល​យ​ក​​ភា​ព​អ​ស​ក​ម្ម​ផ្សេ​ង​ៗ​ ​ព្រ​ម​ទាំ​ង​កា​រ​រិះ​គ​​ន់​ដែ​ល​កើ​ត​មា​ន​នៅ​ក្នុ​ង​​មូ​ល​ដ្ឋា​ន​ខេ​ត្ត​រ​ត​ន​គិ​រី​ ​ដើ​ម្បី​ធ្វើ​កា​រ​ស្រា​វ​ជ្រា​វ​​ ដោះ​ស្រា​​យ​ ​និ​ង​បំ​ភ្លឺ​ឆ្លើ​យ​ត​ប​។​ ​​សូ​ម​ជ​ម្រា​ប​ថា​ ​លោ​ក​ឧ​ត្ត​​ម​សេ​នី​យ៍​ត្រី​ ​អ៊ុ​ង​​ ​សុ​ភាព​​ ​ស្ន​ង​កា​រ​រ​ង​ ​នៃ​ស្ន​ង​កា​រ​ដ្ឋា​ន​​ន​គ​រ​បា​ល​ខេ​ត្ត​រ​ត​ន​គិ​រី​ ត្រូវ​បា​ន​​តែ​ង​តាំ​ងជា​​ស្ន​ង​ការ​​ ​នៃ​ស្ន​ង​កា​រ​ដ្ឋា​​ន​ន​គ​រ​បា​ល​​ខេ​ត្ត​រ​ត​ន​គិ​​រី​ ​ជំ​នួ​ស​​លោ​ក​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​​ ​យិ​ន​ ​ចំ​ណា​ន​​ ​ដែ​ល​ត្រូ​វ​បា​ន​ដា​ក់​ឱ្យ​ចូ​ល​និ​វ​​ត្តន៍​៕​វិទ្យុជាតិកម្ពុជា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46