ទាន់ហេតុការណ៍
មេប៉ុស្តិ៍ថ្លើមធំ ហ៊ានរំលោភលួចចូល លំនៅដ្ឋានពលរដ្ឋ ម៉ោង១១.៣០នាទីយប់ ម្ចាស់ផ្ទះភ័យខ្លាច ថាជាចោរ - កុមារាខ្មែ​​រ ​ដែ​ល​មាន​ប​ញ្ហា​​បេះដូ​ង​ ​បា​ន​ចូ​ល​ជួប ប្រ​ធា​នា​ធិ​ប​តី​កូ​រ៉េ​ខា​ង​ត្បូ​​ង ​ក្រោ​​យ​ការ​ព្យា​បា​ល​ជោ​គ​ជ័​យ​ - សល់តែ​៩​៣​ថ្ងៃ​ទៀ​​ត​ប៉ុណ្ណោះ​ ​ក​ម្ពុ​ជា​នឹ​ង​ធ្វើ​​ជា​ម្ចា​ស់​ផ្ទះ​ ​នៃ​​​ព្រឹ​ត្តិ​កា​រណ៍​ ​កី​ឡា​ស៉ីហ្គេ​​មលើ​ក​ទី​៣​២​ - ឯក​ឧ​ត្ត​ម​ប​ណ្ឌិ​ត ​​ហ៊ុ​ន ​ម៉ា​ណែ​ត​ ​​៖​ ​កា​រ​ស្រ​ឡាញ់​រា​ប់​អា​​ន​រ​បស់​ព​ល​រ​ដ្ឋ​ ​​ជា​ថា​ម​ព​​ល​មិ​ន​ចេះរី​ង​ស្ងួ​ត​ ក្នុ​ង​កិ​ច្ច​កា​រ​ប​ម្រើ​ជា​តិ​​ - គោ​​យ​​​​ន្ត​​​​​​​មួ​​​យ​​​គ្រឿ​​​ង​ ​​​​​​​​​​ដឹ​​​ក​​​ជ​​​ញ្ជូ​​​ន​​​​​​ឈើ​អត់ច្បាប់ ​​​​​​​​​ជា​ប់​​​អ​​ន្ទា​ក់​​​​ ​​​​​​ក​​​ង​​​រា​​​ជ​​​អា​​​វុ​​​ធ​​​ហ​​​ត្ថ​ - ស​​មត្ថ​កិ​ច្ច​ ​ឃាត់​ជ​ន​ជា​តិ​វៀ​ត​ណា​ម​៥​នា​ក់​ ដើ​តល​ក់​​ឆ្នោ​ត ​ក្នុង​​ក្រុ​ង​ស្វាយ​រៀ​​ង ​​ឱ្យ​ធ្វើ​កិ​ច្ច​ស​ន្យា​ឈ​ប់ល​ក់​​​ - ជ​ន​ស​ង្ស័​យ​៣​នា​ក់ ​ចា​ក់​ស​ម្លា​ប់​គ្នា ​ក្នុ​​ង​វ​​ង់រាំ​ក​ម្សា​ន្ត​ ត្រូវបានស​ម​ត្ថ​កិ​ច្ច​ ​ស្រុ​កបូ​ទុ​ម​សា​គ​រ​ ​បំ​បែ​ក​រឿ​ងក្តី​ និង​ឃាត់​ខ្លួ​ន​ - ថ្ងៃ​ទី​២​៥​​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ ​ស្អែ​ក​នេះ​ ​យុ​ទ្ធ​នា​កា​រ​ជា​តិ​ ​រា​ប់ថ​យ​ក្រោ​យ​ ​​១​០​០​ថ្ងៃ​ ​ស​ម្រា​ប់​ព្រឹ​ត្តិ​កា​រ​ណ៍​ស៊ី​ហ្គេ​ម​ ​លើ​ក​​ទី​៣​២​ ​ដែ​ល​ក​ម្ពុ​ជា ​ធ្វើ​ជាម្ចា​ស់​​ផ្ទះ​ នឹ​ង​ចូល​ម​​ក​ដ​ល់​ - ផ្លូវដែ​​ក​ល្បឿ​​ន​លឿន​ ​ភ្នំ​ពេ​ញ-​​ប៉ោ​យប៉ែ​ត​ ​គ្រោ​​ង​ចា​​យ​ទុ​ន​ប្រ​មា​ណ ​ ​៤​ពា​ន់​លា​ន​ដុ​ល្លា​​រ​អា​មេ​រិ​ក​ - គ្រោះ​​ថ្នា​ក់​ច​រា​ច​រ​ណ៍​ ​រ​វា​ង​ម៉ូ​តូ​បុ​ក​គូ​ថ​រ​ថ​​យ​ន្ដ​ ​ក្នុ​ង​ទិ​ស​ដៅ​ស្រ​ប​ ​ពី​ជើង​ទៅ​ត្បូ​​ង​ ​ប​ណ្តា​ល​ឲ្យ​ស្លា​ប់​ ម​​នុ​ស្ស១​​នាក់​ នៅចំ​ណុ​ច​ភូ​មិ​ថ្លា​
0

ឯក​ឧ​ត្ត​ម​ ​ហ៊ុ​​ន​ ​ម៉ា​នី​ ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ ​និ​ង​ប្រ​គ​ល់​អំ​ណោ​យ​ជូ​ន ​ប្រ​ជា​កា​រ​ពា​រ​ក្នុ​ង​ខ​ណ្ឌ​ទាំ​ង​១​៤​

ឯក​ឧ​ត្ត​ម​ ​ហ៊ុ​​ន​ ​ម៉ា​នី​ ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ ​និ​ង​ប្រ​គ​ល់​អំ​ណោ​យ​ជូ​ន ​ប្រ​ជា​កា​រ​ពា​រ​ក្នុ​ង​ខ​ណ្ឌ​ទាំ​ង​១​៤​

រាជធានីភ្នំពេញ ៖ នៅ​​ព្រឹក​ថ្ងៃ​ទី​៣​០​​ ​ខែធ្នូ​​ ​ឆ្នាំ២​០​២​២​​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ​ហ៊ុ​ន​ ​ម៉ា​នី​ ​​និ​ង​ស​ហ​កា​រី​ ​បា​ន​អ​ញ្ជើ​ញ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ ​និ​ង​ប្រ​គ​ល់​អំ​ណោ​យ​ជូ​ន​ដ​ល់​ប​ង​ប្អូន​ក​ង​ក​ម្លាំ​​ង​ប្រ​ជាកា​​រ​ពា​រ​នៃ​ខ​ណ្ឌ​ទាំ​ង​១​៤​ ​នៃ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​​ក្នុ​ង​ឱ​កា​ស​ដំណា​​ច់​ឆ្នាំ​។

មានវត្តមានក្នុងកម្មវិធីនេះដែររួមមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី និងខណ្ឌទាំង១៤ចូលរួមផងដែរ។

ជំនួសមុខឱ្យកងកម្លាំងដែលទទួលបានអំណោយនាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការីដែលតែងតែគិតគូរដល់សុខទុក្ខនៃកងកម្លាំងប្រជាការពារ និងសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ។ ជាពិសេស ឯកឧត្តមបានចំណាយពេលវេលាមកជួបផ្ទាល់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយភាពស្និទស្នាលបំផុត។

ថ្លែងទៅកាន់បងប្អូនកងកម្លាំង ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណបងប្អូនកងកម្លាំងដែលបានបំពេញតួនាទីការពារ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ផងដែរ ក្នុងអំឡុងពិធីបុណ្យជាតិធំៗ កងកម្លាំងគ្រប់ប្រភេទ ត្រូវឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ និងចុងក្រោយថ្មីៗនេះ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងមហាសន្និបាតអាយប៉ា កងកម្លាំងបានរួមចំណែកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរដែលបានជួយធ្វើឱ្យដំណើរការកិច្ចប្រជុំទាំងឡាយបានប្រព្រឹត្តទៅដោយជោគជ័យ។

គួរបញ្ជាក់ថា ជំនួបសំណេះសំណាលនេះក៏ជាឱកាស នៃការអបអរសាទរនៃការឈានចូលនៃឆ្នាំថ្មី ឆ្នាំសកល២០២៣ផងដែរ៕ដោយវិមាន៧មករា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46