ទាន់ហេតុការណ៍
មេប៉ុស្តិ៍ថ្លើមធំ ហ៊ានរំលោភលួចចូល លំនៅដ្ឋានពលរដ្ឋ ម៉ោង១១.៣០នាទីយប់ ម្ចាស់ផ្ទះភ័យខ្លាច ថាជាចោរ - កុមារាខ្មែ​​រ ​ដែ​ល​មាន​ប​ញ្ហា​​បេះដូ​ង​ ​បា​ន​ចូ​ល​ជួប ប្រ​ធា​នា​ធិ​ប​តី​កូ​រ៉េ​ខា​ង​ត្បូ​​ង ​ក្រោ​​យ​ការ​ព្យា​បា​ល​ជោ​គ​ជ័​យ​ - សល់តែ​៩​៣​ថ្ងៃ​ទៀ​​ត​ប៉ុណ្ណោះ​ ​ក​ម្ពុ​ជា​នឹ​ង​ធ្វើ​​ជា​ម្ចា​ស់​ផ្ទះ​ ​នៃ​​​ព្រឹ​ត្តិ​កា​រណ៍​ ​កី​ឡា​ស៉ីហ្គេ​​មលើ​ក​ទី​៣​២​ - ឯក​ឧ​ត្ត​ម​ប​ណ្ឌិ​ត ​​ហ៊ុ​ន ​ម៉ា​ណែ​ត​ ​​៖​ ​កា​រ​ស្រ​ឡាញ់​រា​ប់​អា​​ន​រ​បស់​ព​ល​រ​ដ្ឋ​ ​​ជា​ថា​ម​ព​​ល​មិ​ន​ចេះរី​ង​ស្ងួ​ត​ ក្នុ​ង​កិ​ច្ច​កា​រ​ប​ម្រើ​ជា​តិ​​ - គោ​​យ​​​​ន្ត​​​​​​​មួ​​​យ​​​គ្រឿ​​​ង​ ​​​​​​​​​​ដឹ​​​ក​​​ជ​​​ញ្ជូ​​​ន​​​​​​ឈើ​អត់ច្បាប់ ​​​​​​​​​ជា​ប់​​​អ​​ន្ទា​ក់​​​​ ​​​​​​ក​​​ង​​​រា​​​ជ​​​អា​​​វុ​​​ធ​​​ហ​​​ត្ថ​ - ស​​មត្ថ​កិ​ច្ច​ ​ឃាត់​ជ​ន​ជា​តិ​វៀ​ត​ណា​ម​៥​នា​ក់​ ដើ​តល​ក់​​ឆ្នោ​ត ​ក្នុង​​ក្រុ​ង​ស្វាយ​រៀ​​ង ​​ឱ្យ​ធ្វើ​កិ​ច្ច​ស​ន្យា​ឈ​ប់ល​ក់​​​ - ជ​ន​ស​ង្ស័​យ​៣​នា​ក់ ​ចា​ក់​ស​ម្លា​ប់​គ្នា ​ក្នុ​​ង​វ​​ង់រាំ​ក​ម្សា​ន្ត​ ត្រូវបានស​ម​ត្ថ​កិ​ច្ច​ ​ស្រុ​កបូ​ទុ​ម​សា​គ​រ​ ​បំ​បែ​ក​រឿ​ងក្តី​ និង​ឃាត់​ខ្លួ​ន​ - ថ្ងៃ​ទី​២​៥​​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ ​ស្អែ​ក​នេះ​ ​យុ​ទ្ធ​នា​កា​រ​ជា​តិ​ ​រា​ប់ថ​យ​ក្រោ​យ​ ​​១​០​០​ថ្ងៃ​ ​ស​ម្រា​ប់​ព្រឹ​ត្តិ​កា​រ​ណ៍​ស៊ី​ហ្គេ​ម​ ​លើ​ក​​ទី​៣​២​ ​ដែ​ល​ក​ម្ពុ​ជា ​ធ្វើ​ជាម្ចា​ស់​​ផ្ទះ​ នឹ​ង​ចូល​ម​​ក​ដ​ល់​ - ផ្លូវដែ​​ក​ល្បឿ​​ន​លឿន​ ​ភ្នំ​ពេ​ញ-​​ប៉ោ​យប៉ែ​ត​ ​គ្រោ​​ង​ចា​​យ​ទុ​ន​ប្រ​មា​ណ ​ ​៤​ពា​ន់​លា​ន​ដុ​ល្លា​​រ​អា​មេ​រិ​ក​ - គ្រោះ​​ថ្នា​ក់​ច​រា​ច​រ​ណ៍​ ​រ​វា​ង​ម៉ូ​តូ​បុ​ក​គូ​ថ​រ​ថ​​យ​ន្ដ​ ​ក្នុ​ង​ទិ​ស​ដៅ​ស្រ​ប​ ​ពី​ជើង​ទៅ​ត្បូ​​ង​ ​ប​ណ្តា​ល​ឲ្យ​ស្លា​ប់​ ម​​នុ​ស្ស១​​នាក់​ នៅចំ​ណុ​ច​ភូ​មិ​ថ្លា​
0

មន្ដ្រី​នរ​​គបា​​ល​មួ​យ​រូប​ ​​ជាអ​នុ​ប្រ​ធា​ន​ប៉ុ​​ស្ដិ៍​ បែ​រ​ជាប្រា​​ក​ចា​កសី​ល​ធ​​ម៌​ ​ទៅ​លួ​ច​សា​ហា​យស្ម​ន់​ ជា​មួ​យ​ប្រ​ព​ន្ធ​គេ​ ជា​ប្រ​ធា​ន​ប៉ុ​​ស្ដិ៍​ស្ដី​ទី​

មន្ដ្រី​នរ​​គបា​​ល​មួ​យ​រូប​ ​​ជាអ​នុ​ប្រ​ធា​ន​ប៉ុ​​ស្ដិ៍​ បែ​រ​ជាប្រា​​ក​ចា​កសី​ល​ធ​​ម៌​ ​ទៅ​លួ​ច​សា​ហា​យស្ម​ន់​ ជា​មួ​យ​ប្រ​ព​ន្ធ​គេ​ ជា​ប្រ​ធា​ន​ប៉ុ​​ស្ដិ៍​ស្ដី​ទី​

​កា​​ល​ពី​ពេ​លថ្មី​ៗ​ក​ន្ល​​ង​ទៅ​នេះ ​ម​ន្រ្ដីន​គ​រ​បា​​ល​ម្នា​ក់​ ​មា​ន​តួ​នា​ទី​ជា​អ​នុ​ប្រ​ធា​ន​ប៉ុ​ស្ដិ៍​ឃុំ​ថ្ម​ស​ ​បា​ន​លួ​​ច​មា​ន​សា​ហា​យ​ស្ម​ន់​ជា​មួ​យ​ប្រ​ព​ន្ធ​លោ​ក​ប្រ​ធា​ន​ប៉ុ​ស្ដិ៍​ស្ដី​ទី​ ​ដ​ល់​ក្នុ​ង​ផ្ទះ​ ​ហើ​យ​ត្រូ​វ​លោ​ក​ប្រ​ធា​ន​ប៉ុ​ស្ដិ៍​​ស្ដី​ទី​តា​ម​ទា​ន់​ ​ធ្វើ​ឲ្យ​អ​នុ​ប្រ​ធា​ន​ប៉ុ​ស្ដិ៍​ឃុំ​ថ្ម​ស​រូ​ប​នេះ​ ​អោ​ប​ខោ​ ​ផ្លោះ​រ​ប​ង​ ​រ​ត់​គេ​ច​ខ្លួ​ន​បា​ន​មួ​យ​ដ​ង្ហើ​ម​ច​ង្រឹ​ត​ ​ត្រូ​វ​បា​ន​លោ​ក​អ​ធិ​កា​រ​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ​កោះ​ហៅ​ម​ក​សួរ​នាំ​​ ​កា​ល​ពីយ​ប់​​ថ្ងៃ​ទី​២​៩​ ​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ​២​​០​២​២​ ហេតុការណ៏នេះកើតឡើង​​ស្ថិ​​​ត​​​នៅ​​​ចំ​​ណុ​​​ច​​​ភូ​​​មិ​​​ថ្ម​​​ស​​​ ​​​ឃុំ​​​​ថ្ម​​​ស​​​ ​​​ស្រុ​​​ក​​​បូ​​​ទុ​​​ម​​​​សា​​​គ​​​រ​​ ​​​ខេ​​​​ត្ត​​​កោះ​​​កុ​​​ង​​​ ​​​។​​

តាមបុរសជាប្តី ដែលមានតួនាទីជាប្រធានប៉ុស្ដិ៍ស្ដីទីឃុំថ្មស បានរៀបរាប់ឲ្យដឹងថា ខ្លួនគាត់ និងប្រពន្ធ បានរៀបការ និង រួមរស់នៅជាមួយគ្នា រយៈពេល ប្រមាណជិត៣០ឆ្នាំមកហើយ ដោយទទួលបានចំណងដៃអាពារពិពាហ៍ កូនចំនួនពីនាក់ ប្រុសម្នាក់ ស្រីម្នាក់ ។ លុះមកដល់ក្នុងឆ្នាំ២០២២ កន្លងទៅនេះ លោកតែងតែសង្កេតឃើញប្រពន្ធរបស់លោកមានអាប្បកិរិយាប្លែកៗជាមួយនឹងលោកអនុប្រធានប៉ុស្ដិ៍ខាងលើនេះ ។ ដោយមានការសង្ស័យលោកក៏បានតាមដានប្រពន្ធរបស់លោក ទើបលោកបានដឹងច្បាស់ថា ប្រពន្ធរបស់លោកពិតជាលួចទាក់ទង សាហាយស្មន់ជាមួយនឹងលោកអនុប្រធានប៉ុស្ដិ៍រូបនោះប្រាកដមែន ។

ក្នុងរបាយការណ៍អធិការនរគបាលស្រុបូទុមសាគរ បានឲ្យដឹងថា បុរសដែលលួចទាក់ទង សាហាយស្មន់ជាមួយគេ មានឈ្មោះ តូច វីរៈ អាយុ៣១ឆ្នាំ ឈ្មោះហៅក្រៅ ទី មានទីលំនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង និងស្រ្ដីដែលផិតក្បត់ប្ដី មានឈ្មោះ ស ទ ស អាយុ៤០ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

យោងតាមពាក្យបណ្ដឹងរបស់លោក ទេស ឈាន នាយប៉ុស្ដិ៍ស្ដីទីឃុំថ្មស បានបញ្ជាក់ថា ត្បិតខ្ញុំកើតទុក្ខមិនសុខុចិត្តនឹងឈ្មោះ តូច វីរៈ ភេទប្រុស មុខរបរនរគបាលជាតិ ប៉ុស្ដិ៍ថ្មស ជាមួយគ្នា នៅថ្ងៃ២៩ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២៣,០០នាទីខ្ញុំបាទបានត្រឡប់មកពីដើរល្បាត មកដល់មុខផ្ទះក៏បានចូលក្នុងផ្ទះក៏បានឃើញប្រពន្ធខ្ញុំបាទឈ្មោះស ទ ស ចងពង់សារ៉ុងចេញពីក្នុងបន្ទប់ទឹកក្នុងបន្ទប់ដេកបន្ទាប់មកបានឃើញឈ្មោះ តូច វីរៈ នេះស្លៀកខោលីអូ និង អោប អាវ ខោរត់ចេញពីបន្ទប់ដេករបស់ខ្ញុំទៀត ពេលនោះខ្ញុំក៏រត់ដេញចាប់ប៉ុន្តែចាប់មិនបានឈ្មោះ តូច វីរៈ នេះបានលោតផ្លោះរបងរត់គេចខ្លួនបាត់ទាំងយប់ ។ សកម្មភាពរបស់ឈ្មោះតូច វីរៈ និងប្រពន្ធខ្ញុំ ឈ្មោះ ស ទ ស នេះគឺបានសាហាយស្មន់គ្នាបន្ទាប់មកទៀតខ្ញុំក៏បាននិយាយរាយការណ៍ហេតុការណ៍នេះប្រាប់លោកអធិការនិងដាក់ពាក្យបណ្ដឹងតែម្ដង និងទាមទារអោយឈ្មោះ តូច វីរៈ បង់ជំងឺចិត្ត បីម៉ឺនដុល្លា ។

បើតាមចម្លើយសារភាពបុរសដែលលួចទាក់ទង សាហាយស្មន់ជាមួយគេ ឈ្មោះ តូច វីរៈ បានឆ្លើយបំភ្លឺថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែ២០ជាង ខ្ញុំកំពុងមកប្រចាំការនៅប៉ុស្តិ៍ថ្មស ពេលនោះឈ្មោះ ស្រី ប្រពន្ធលោក ទេស ឈាន ( មេប៉ុស្តិ៍ស្តីទី) ពិតជាបានតេទូរស័ព្ទប្រាប់ឲ្យខ្ញុំទៅជួបគ្នានៅផ្ទះ របស់គាត់ខ្ញុំក៏បានដើរទៅជួបគ្នានៅបន្ទប់ទឹកក្រោយផ្ទះ បានមួយភ្លែតខ្ញុំបានលឺសូរសំឡេងម៉ូតូប្ដីគាត់(ទេស ឈាន) មកដល់ ឈ្មោះស្រី ក៏បានឲ្យខ្ញុំ រត់ចេញមិនទាន់បានធ្វើអីទេប្រាកដមែន ។ ប៉ុនែ្តពេលកន្លងមកនៅអំឡុងខែមិថុនា និង ខែកក្កដា ឆ្នាំ២០២២ រូបខ្ញុំនិងឈ្មោះស្រី ប្រពន្ធ ឈ្មោះទេស ឈាន (មេប៉ុស្តិ៍ស្តីទី) ធ្លាប់បាន ទំនាក់ទំនងស្រឡាញ់គ្នា ហើយបានសហាយស្មន់ជាមួយគ្នាចំនួន ៥ ទៅ ៦ដង ចំពោះករណីនេះខ្ញុំសុខចិត្តចូលខ្លួនធ្វើការសម្របសម្រួលសងជំម្ងឺចិត្ត លោក ទេស ឈាន តាមលទ្ធភាពរបស់ខ្ញុំ ។

ចំណែកស្ដ្រី ដែលលួចមានសាហាយស្មន់ ផិតប្ដី បានឆ្លើយសារភាពដែលថា នាងខ្ញុំ ពិតជាបានតេទូរស័ព្ទហៅឈ្មោះ តូច វីរៈឲ្យមកជួបគ្នានៅផ្ទះនាងខ្ញុំពិតប្រាកដមែន ពេលដែលឈ្មោះ តូច វីរៈ បានដើរមកដល់ចូលក្នុងបន្ទប់ បានប្រហែលប្រាំនាទីក៍ប្តីនាងខ្ញុំមកដល់ផ្ទះដែរ នាងខ្ញុំឈ្មោះតូច វីរៈ ក៍ចេញពីក្នុងបន្ទប់មិនទាន់បានធ្វើអ្វីទេ ហើយ ពេលកន្លងមក នាងខ្ញុំពិតជាធ្លាប់បានតេ និង ឆាតជួបគ្នាជាមួយឈ្មោះ តូច វីរៈប្រាកដមែន ។

រឿងលួចទាក់ទង សាហាយស្មន់របស់លោក តូច វីរៈ អនុប្រធានប៉ុស្ដិ៍ថ្មស ជាមួយប្រពន្ធលោកមេប៉ុស្ដិ៍ស្ដីទីនេះ ត្រូវបានលោកអធិការនគរបាលស្រុកបុទុមសាគរ ធ្វើលិខិត គោរពជូនលោកឧត្តមសេនីយ៍ទោស្នងការខេត្តកោះកុង លេខ១៧៣/២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សំណើសុំគោលការផ្ទេរភារកិច្ចលោកអនុសេនីយ៍ត្រី តូច វីរៈ អត្តលេខ៨៦៧៧៤ នាយរងប៉ុស្តិ៍ថ្មស ឲ្យទៅបម្រើការងារអង្គភាពផ្សេង ដោយមូលហេតុ ប្រព្រឹត្តខុសក្រមសីលធម៌ និងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ។

ពាក់ព័ន្ធនឹងលិខិតស្នើសុំរបស់ អធិការនគរបាលស្រុកបុទុមសាគរ គោរពជូនលោកឧត្តមសេនីយ៍ទោស្នងការខេត្តកោះកុង សូមគោលការផ្ទេរភារកិច្ចលោកអនុសេនីយ៍ត្រី តូច វីរៈ អត្តលេខ៨៦៧៧៤ នាយរងប៉ុស្តិ៍ថ្មស ឲ្យទៅបម្រើការងារអង្គភាពផ្សេងនោះ លោក ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ទទួលផែនធនធានមនុស្ស បានឲ្យដឹងតាមទូរស័ព្ទថា ការប្រព្រឹត្តខុសក្រមសីលធម៌ និងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ របស់លោក តូច វីរៈ នាយរងប៉ុស្តិ៍ឃុំថ្មស វិធានរបស់លោកស្នងការ បាន ឲ្យប្ដូរភារកិច្ចពី អនុប៉ុស្តិ៍ឃុំថ្មស ស្រុកបូទុមសាគរ ឲ្យទៅបំរើការងារនៅ អង្គភាពស្រុកមួយផ្សេងទៀត ។ ចំពោះការលួចសាហាយស្មន់ ឬមិនលួចសាហាយស្មន់ សមត្ថកិច្ចជំនាញមិនអាចថាសន្មត់ថាយ៉ាងមិចទេ ដោយសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ដ ។ ចំណែកវិធាន ផ្លូវច្បាប់គឺទុកជូនលោកព្រះរាជអាជ្ញារខេត្តលោកជាអ្នកមានវិធានការផ្ទាល់ ។

បញ្ហានេះដែរលោក ទេស ឈាន នាយប៉ុស្ដិ៍ស្ដីទីឃុំថ្ម បានបញ្ជក់ទៀតថា ដោយសារតែក្ដីអាណិត សណ្ដោលប្រណី ប្រពន្ធដែលធ្លាប់អោបជាប់នឹងដើមទ្រូង លោកសុខចិត្តសម្រួលគ្នានៅការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននរគបាលខេត្តកោះកុង ដោយមិនបានប្ដឹងទៅស្ថាប័នតុលាការនោះទេ ។ ហើយលោកសុខចិត្តផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រពន្ធរបស់លោកមួយម៉ឺនដុល្លាទៀត ប៉ុនែ្តប្រពន្ធរបស់លោកមិនព្រមទេ គឺទាមទារពីលោករហូតដល់ មួយម៉ឺនប្រាំពាន់ដុល្លា ដែលពេលនេះលោកកំពុងជួបការលំបាក នឹងរាល់ថ្ងៃនេះលោកមិនមានសល់អ្វីទេ គឺមានផ្ទះមួយកន្លែងតែប៉ុណ្ណោះ ។

មជ្ឈដ្ឋាននានាក្នុងឃុំថ្មស ស្រុកបូទុមសាគរ កំពុងតែតាមដានថា តើខ្លួនជាមន្រ្ដីអនុវត្តន៍ច្បាប់ និងមានមានតួនាទីជាអនុប្រធានប៉ុស្ដិ៍ទៀត បែរជាលួចមានទំនាក់ទំនងផ្លូវភេទ សាហាយស្មន់ជាមួយប្រពន្ធរបស់គេ តើច្បាប់នឹងអនុវត្តបែបណា ? ហើយវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តន៍បែបណា ? ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46