ទាន់ហេតុការណ៍
មេប៉ុស្តិ៍ថ្លើមធំ ហ៊ានរំលោភលួចចូល លំនៅដ្ឋានពលរដ្ឋ ម៉ោង១១.៣០នាទីយប់ ម្ចាស់ផ្ទះភ័យខ្លាច ថាជាចោរ - កុមារាខ្មែ​​រ ​ដែ​ល​មាន​ប​ញ្ហា​​បេះដូ​ង​ ​បា​ន​ចូ​ល​ជួប ប្រ​ធា​នា​ធិ​ប​តី​កូ​រ៉េ​ខា​ង​ត្បូ​​ង ​ក្រោ​​យ​ការ​ព្យា​បា​ល​ជោ​គ​ជ័​យ​ - សល់តែ​៩​៣​ថ្ងៃ​ទៀ​​ត​ប៉ុណ្ណោះ​ ​ក​ម្ពុ​ជា​នឹ​ង​ធ្វើ​​ជា​ម្ចា​ស់​ផ្ទះ​ ​នៃ​​​ព្រឹ​ត្តិ​កា​រណ៍​ ​កី​ឡា​ស៉ីហ្គេ​​មលើ​ក​ទី​៣​២​ - ឯក​ឧ​ត្ត​ម​ប​ណ្ឌិ​ត ​​ហ៊ុ​ន ​ម៉ា​ណែ​ត​ ​​៖​ ​កា​រ​ស្រ​ឡាញ់​រា​ប់​អា​​ន​រ​បស់​ព​ល​រ​ដ្ឋ​ ​​ជា​ថា​ម​ព​​ល​មិ​ន​ចេះរី​ង​ស្ងួ​ត​ ក្នុ​ង​កិ​ច្ច​កា​រ​ប​ម្រើ​ជា​តិ​​ - គោ​​យ​​​​ន្ត​​​​​​​មួ​​​យ​​​គ្រឿ​​​ង​ ​​​​​​​​​​ដឹ​​​ក​​​ជ​​​ញ្ជូ​​​ន​​​​​​ឈើ​អត់ច្បាប់ ​​​​​​​​​ជា​ប់​​​អ​​ន្ទា​ក់​​​​ ​​​​​​ក​​​ង​​​រា​​​ជ​​​អា​​​វុ​​​ធ​​​ហ​​​ត្ថ​ - ស​​មត្ថ​កិ​ច្ច​ ​ឃាត់​ជ​ន​ជា​តិ​វៀ​ត​ណា​ម​៥​នា​ក់​ ដើ​តល​ក់​​ឆ្នោ​ត ​ក្នុង​​ក្រុ​ង​ស្វាយ​រៀ​​ង ​​ឱ្យ​ធ្វើ​កិ​ច្ច​ស​ន្យា​ឈ​ប់ល​ក់​​​ - ជ​ន​ស​ង្ស័​យ​៣​នា​ក់ ​ចា​ក់​ស​ម្លា​ប់​គ្នា ​ក្នុ​​ង​វ​​ង់រាំ​ក​ម្សា​ន្ត​ ត្រូវបានស​ម​ត្ថ​កិ​ច្ច​ ​ស្រុ​កបូ​ទុ​ម​សា​គ​រ​ ​បំ​បែ​ក​រឿ​ងក្តី​ និង​ឃាត់​ខ្លួ​ន​ - ថ្ងៃ​ទី​២​៥​​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ ​ស្អែ​ក​នេះ​ ​យុ​ទ្ធ​នា​កា​រ​ជា​តិ​ ​រា​ប់ថ​យ​ក្រោ​យ​ ​​១​០​០​ថ្ងៃ​ ​ស​ម្រា​ប់​ព្រឹ​ត្តិ​កា​រ​ណ៍​ស៊ី​ហ្គេ​ម​ ​លើ​ក​​ទី​៣​២​ ​ដែ​ល​ក​ម្ពុ​ជា ​ធ្វើ​ជាម្ចា​ស់​​ផ្ទះ​ នឹ​ង​ចូល​ម​​ក​ដ​ល់​ - ផ្លូវដែ​​ក​ល្បឿ​​ន​លឿន​ ​ភ្នំ​ពេ​ញ-​​ប៉ោ​យប៉ែ​ត​ ​គ្រោ​​ង​ចា​​យ​ទុ​ន​ប្រ​មា​ណ ​ ​៤​ពា​ន់​លា​ន​ដុ​ល្លា​​រ​អា​មេ​រិ​ក​ - គ្រោះ​​ថ្នា​ក់​ច​រា​ច​រ​ណ៍​ ​រ​វា​ង​ម៉ូ​តូ​បុ​ក​គូ​ថ​រ​ថ​​យ​ន្ដ​ ​ក្នុ​ង​ទិ​ស​ដៅ​ស្រ​ប​ ​ពី​ជើង​ទៅ​ត្បូ​​ង​ ​ប​ណ្តា​ល​ឲ្យ​ស្លា​ប់​ ម​​នុ​ស្ស១​​នាក់​ នៅចំ​ណុ​ច​ភូ​មិ​ថ្លា​
0

ផ្លូវដែ​​ក​ល្បឿ​​ន​លឿន​ ​ភ្នំ​ពេ​ញ-​​ប៉ោ​យប៉ែ​ត​ ​គ្រោ​​ង​ចា​​យ​ទុ​ន​ប្រ​មា​ណ ​ ​៤​ពា​ន់​លា​ន​ដុ​ល្លា​​រ​អា​មេ​រិ​ក​

ផ្លូវដែ​​ក​ល្បឿ​​ន​លឿន​ ​ភ្នំ​ពេ​ញ-​​ប៉ោ​យប៉ែ​ត​ ​គ្រោ​​ង​ចា​​យ​ទុ​ន​ប្រ​មា​ណ ​ ​៤​ពា​ន់​លា​ន​ដុ​ល្លា​​រ​អា​មេ​រិ​ក​

​រាជធានីភ្នំពេញ ៖ គ​ម្រោ​ង​សា​ង​ស​ង់​ផ្លូ​វ​ដែ​​ក​ល្បឿ​ន​លឿ​ន​ភា​គ​ខា​ង​ជើ​ង​ ​ភ្នំ​ពេ​ញ​-​បា​វិ​ត​ ​គ្រោ​ង​ចា​​យ​ទុ​ន​ប្រ​មា​ណ​ ​៤​ពា​ន់​លា​ន​ដុ​​ល្លា​រ​អា​មេ​រិ​ក​ ​និ​ង​ប្រើ​ពេ​ល​សា​ង​ស​ង់​ប្រ​មា​ណ​ ​៤​ឆ្នាំ​។​

ឯ​ក​ឧ​ត្ត​ម​ទេ​ស​រដ្ឋ​​មន្ត្រី​ ​ស៊ុ​ន​ ​​ចា​ន់​ថុល​​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​សា​ធា​រ​ណ​​កា​រ​ ​និ​ង​ដឹ​ក​ជ​ញ្ជូ​ន​ ​នា​ថ្ងៃ​ទី​​២​៣​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ ​បា​ន​ដឹ​ក​នាំ​កិ​ច្ច​​ប្រ​ជុំ​ពិនិ​​ត្យលើ​ល​ទ្ធ​ផ​ល​ប​ឋ​មនៃ​កា​រ​សិ​ក្សា​​ស​មិ​ទ្ធិល​ទ្ធ​ភា​ព​ ​គ​ម្រោ​ង​លើ​ក​ក​ម្រិ​ត​ផ្លូ​វ​រ​​ថ​ភ្លើ​ង​ភា​គ​ខា​ង​ជើ​ង​ ភ្នំ​ពេ​ញ​-​​ប៉ោ​យប៉ែ​ត​​ ​ឱ្យទៅ​ជា​ផ្លូ​វ​រ​ថ​ភ្លើ​ង​ល្បឿ​ន​លឿ​​ន ​​ដែ​លសិ​​ក្សា​ដោ​យ​ក្រុ​ម​ហ៊ុ​ន​សា​ជី​វ​ក​ម្ម​ថ្ន​ល់​ ​និ​ង​ស្ពា​ន​ចិ​ន​ (​​C​R​B​C​)​ ​ដោ​យ​ផ្ទា​ល់​ ​និ​ង​តា​ម​រ​យៈ​ប្រ​ព័​ន្ធ​ពី​ចម្ងា​យ​ជា​មួ​យ​​ក្រុ​ម​កា​រ​ងា​រ​ជំ​នា​ញ​នៃ​​ក្រុ​មហ៊ុ​​ន​ ​C​R​B​C​ ​និ​ង​មា​ន​កា​រ​ចូ​ល​រួ​ម​ពី​សំ​ណា​ក់​​ថ្នា​ក់​ដឹ​ក​នាំ​ជា​ន់​ខ្ព​ស់​ ​និ​ង​ម​ន្ត្រី​ប​ច្ចេ​ក​ទេ​ស​ពា​ក់​ព័​ន្ធ​​រប​​ស់ក្រ​​សួង​ជា​ច្រើ​ន​រូ​ប​។​

ក្នុងបទបង្ហាញ តំណាងក្រុមហ៊ុនCRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក (៥)ការរៀបចំការដឹកជញ្ជូន (៦) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៧)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៨) ការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។

តាមរយៈការសិក្សាបឋមនេះបានបញ្ជាក់ថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកជាសំណួរ បញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបានជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។

ជំនួបពិភាក្សានេះដែរ នឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ និងឱ្យស្របទៅតាមស្មារតីសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាពន្លឿនការសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។

សូមជម្រាបជូនដែរថា យោងតាមសំណើសុំធ្វើការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចផ្ដល់គោលការណ៍អនុញ្ញាតឱ្យមានការសិក្សាគម្រោងនេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២កន្លងទៅ។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕ដោយវិមាន៧មករា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46