ទាន់ហេតុការណ៍
ព្រះម​ហា​ក្ស​ត្រ​ ​យាង​ប្រោ​ស​ព្រះ​រា​ជ​ទា​ន ​ព្រះ​អគ្គិ​ជ័​យ​កី​ឡា​ ​ស​ម្រា​ប់​ព្រឹ​ត្តិ​កា​រ​​ណ៍ ​​ប្រ​កួ​ត​កី​ឡា​អាស៊ី​អា​គ្នេ​យ៍​លើ​ក​ទី​៣​២​ ​និ​ង​កី​ឡា​អា​ស៊ា​ន​ប៉ា​រ៉ា​ហ្គេ​ម​លើ​ក​ទី​១​២​ ​នៅ​ប្រា​សា​ទអ​ង្គ​រ​វ​ត្ត​ - ថៃ រំលា​យ​​ស​ភា​ ​មុ​ន​កា​រ​បោះ​ឆ្នោ​ត​ជាស​ក​ល នៅ​​ក្នុ​ង​ខែ​ឧ​ស​ភាខា​ង​មុ​ខ​ - ច្រ​កទ្វា​​រ​ព្រំដែ​​ន​អ​ន្ត​រ​ជា​តិ​ស្ទឹ​ង​ប​ត់-​បា​ន​​ណង​​អៀ​ន​ ​ស​ម្រេ​ច​កា​រ​សា​ង​ស​ង់ ​បា​ន​ជា​ង​ ​៨​២ភា​គ​រ​​យ​ ​គ្រោ​ងប​​ញ្ច​ប់ ក្នុ​ង​ខែ​ឧ​ស​ភា​នេះ​ - សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ព្រ​មា​ន​ទម្លា​យ​លិ​ខិ​ត​ ​រប​ស់​រ​ដ្ឋ​ម​ន្ត្រី​មួ​យ​ចំ​នួ​ន​ ​ដែ​ល​មា​ន​​កំហុ​​ស​ឆ្គង​ តា​​មប​ណ្តា​ញ​ស​ង្គ​​ម​ - អា​ជ្ញា​​​ប​​ណ្ណ​ សា​​​​រ​​ព័​​​ត៌​​​​មា​​​ន​​​ចំ​​​នួ​​ន​​​​​៣ ត្រូ​វ​បា​ន​​ក្រ​​​សួ​ង​​​ព័​​​ត៌​​​មា​​​ន​​​ ​​​ស​​​ម្រេ​​​ច​​​​​លុ​ប​ចោ​ល​ - បន្ទាប់​ពី​​​លោ​ក​ ​M​a​c​ro​n​ ប្រ​ធា​នា​ធិ​ប​តី​​​បា​រាំ​ង ​ចេ​ញ​ច្បា​ប់ថ្មី ប​ង្កើ​ន​​​អា​យុ​​​ចូ​ល​និ​វ​ត្ត​ន៍ ​​កុ​ប្ប​ក​ម្ម​​​បាន​​​ផ្ទុះ​ឡើ​ង​​​ - សល់តែ​៤​៩​ថ្ងៃ​ទៀ​ត​ប៉ុ​ណ្ណោះ​ ​ក​ម្ពុ​ជា​នឹ​ង​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ​ ​នៃ​ព្រឹ​ត្តិ​កា​រ​ណ៍​កី​ឡា​ស៉ី​ហ្គេ​ម ​លើ​ក​ទី​៣​២​ - រាជរ​ដ្ឋា​​ភិ​បាល​ ​សម្រេ​ច​កា​ត់​ឆ្វៀ​ល​ ​ ​ឃុំ​កំ​ព​ង់​​ភ្លុ​ក​ ​ស្រុ​​ក​ប្រា​សា​ទ​បា​​គ​ង​ ​ចេ​ញ​​ពី​តំ​ប​ន់​៣​ ​​នៃ​ដែ​ន​បឹ​ង​ទ​​ន្លេ​សា​ប​ - ស​​​ម្តេ​​​ច​​​​​​​​​វិ​​​បុ​​​​​​​​ល​​​​​​សេ​​​​​​​នា​​​​​​​​ភ​​​ក្តី​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​សា​​​​​​​យ​​​​​​ ​​​​​​​ឈុំ​​​​ ​ប្រ​មុ​ខ​រ​ដ្ឋ​ស្តី​ទី​ ​៖​ ​​ព្រះ​​ពុ​​​​​ទ្ធ​​​សា​​​ស​​នា​​​ ត្រូ​​​​វ​​​បា​​​ន​​​រ​​​​ស់​​​ឡើ​ង​​​វិ​​​ញ​​ ​ជា​​​មួ​​​យ​​​នឹ​​​ង ​​កា​​​​រ​​​រ​​​ស់​​​ឡើ​​ង​​​វិ​​​ញ ​​រ​​​ប​​​ស់​​​​ប្រ​​​ទេ​​​ស​​​​ជា​​​តិ​​​ ​​​និ​​​​ង​​​ប្រ​​​ជា​​​ជ​​​ន​​​​​​ ​និ​ង​ ​​​ស្នើ​ដល់​ ប្រ​​ជា​ព​ល​រដ្ឋ ខេ​ត្ត​កោះ​​កុ​ង​ ប​ន្ត​រួ​ម​​គ្នា ​ថែ​​​រ​ក្សា​សុ​ខ​ស​ន្តិ​ភា​ព ឱ្យ​រឹ​ង​មាំ​ជា​និ​ច្ច​ - ក្រសួងព្រះ​ប​រ​ម​​រាជ​វាំ​ង ​​ចេញ​​​​សេ​ច​ក្តី​ប្រ​កា​ស​​​ព​ត៌​មា​ន ​​ក​​​​រ​​​ណី​​​អ​គ្គិ​​​ភ​​​យ័​​​ឆា​ប​ឆេះ​​ ​អ​គា​រ​​​ព្រះ​រា​ជ​ដំ​ណា​ក់​​តូ​ច ​​នៃ​​​ព្រះ​រា​ជ​ដំ​ណា​ក់ ​​ខេ​ត្ត​សៀ​ម​រា​ប​​​
0

កូរ៉េ​​ ​ស​ន្យា​ផ្ត​ល់​កូ​តា​ ​ស​ម្រា​ប់​​ព​ល​ក​​រ​ក​ម្ពុជា ឱ្យ​បា​​ន​លើ​ស​១​ម៉ឺ​ន​នា​ក់​ ​ក្នុ​​ង​ឆ្នាំ​២​០​២​៣​

កូរ៉េ​​ ​ស​ន្យា​ផ្ត​ល់​កូ​តា​ ​ស​ម្រា​ប់​​ព​ល​ក​​រ​ក​ម្ពុជា ឱ្យ​បា​​ន​លើ​ស​១​ម៉ឺ​ន​នា​ក់​ ​ក្នុ​​ង​ឆ្នាំ​២​០​២​៣​

​ភាគី​​កូ​រ៉េ​ស​ន្យា​ថា​នឹ​ង​ប​​ង្កើន​​កូ​តា​ព​ល​ក​រ​ក​ម្ពុ​ជា​ឱ្យ​បា​ន​​លើ​ស​មួយ​ម៉ឺ​ននា​ក់ ក្នុង​ឆ្នាំ​២០២​៣​ ​និ​ង​កា​ន់​តែ​​ច្រើន​​នៅ​ឆ្នាំប​ន្ត​ប​ន្ទា​ប់​ទៅ​មុ​ខ​ទៀ​ត​ ​ខ​ណៈ​​ពេ​ល​ក្នុ​ង​ឆ្នាំ​២​០​២​​២​ក​ន្ល​ង​ម​ក​ថ្មី​ៗ​​នេះ​ ​ក​ម្ពុ​ជា​ទ​ទួ​ល​បា​ន​​ចំ​ណា​ត់​ថ្នា​ក់​ល្អ​ក្នុ​ង​វិ​ស័​យ​​ប​ញ្ជូ​ន​ព​ល​ក​រ​ទៅ​ធ្វើ​កា​រ​នៅ​កូ​រ៉េ​ ​ហើ​​យ​តា​ម​រ​យៈ​កា​រ​វា​យ​ត​ម្លៃ​ពី​ខា​ង​ភា​​គីកូ​រ៉េ​ ​ឃើ​ញ​ថា​​ព​ល​ក​រ​ក​ម្ពុ​ជា​មា​ន​​ភា​ព​ស្មោះ​ត្រ​ង់​ ​ឧ​ស្សា​ហ៍​ព្យា​យា​​ម​ ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​នឹង​កា​រ​ងា​​រ​ ​ធ្វើ​ឱ្យ​និ​យោ​ជ​ក​កូ​រ៉េ​​ស្រ​លា​ញ់​ពេ​ញ​ចិ​ត្ត​ជា​ខ្លាំ​ង​។​

ការសន្យានេះធ្វើឡើងក្នុងកិច្ចពិភាក្សារវាង ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

នៅក្នុងជំនួបនោះ ឯកឧត្តម អ៉ិត សំហេង លើកឡើងថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ដែរថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ក្តី សាធារណរដ្ឋកូរ៉េនៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។ ជាមួយការដែលពលករកម្ពុជាបានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ លោកសង្កេតឃើញថា ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។

ទន្ទឹមនឹងនេះ ឯកឧត្តម អ៉ិត សំហេង បានថ្លែងអំណរគុណដល់ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករកម្ពុជាបានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យាផ្តល់កូតាជូនពលករកម្ពុជាជាង១ម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េឱ្យកាន់តែមានផលិតភាពខ្ពស់។

ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។

ឯកឧត្តម អ៉ិត សំហេង ពិតជារីករាយចំពោះគម្រោងដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោករដ្ឋមន្ត្រីចង់ឱ្យពលករកម្ពុជាស្ថិតក្នុងអាទិភាពខ្ពស់មួយក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថានឹងធ្វើការជ្រើសរើស៕វិមាន៧មករា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46