ទាន់ហេតុការណ៍
​សម្ដេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​ធ្វើ​​​ទ​ស្ស​នៈ​កិ​ច្ច​ ​​​ទៅកាន់​ទី​​ក្រុ​​ង​​​អ​វ​កា​ស​​​អ​ន្ត​រ​ជា​តិ​​ ​ក្នុ​ង​​​ខេ​ត្ត​​​ហៃ​​​ណា​ន​ ​សា​ធា​រ​ណ​រ​ដ្ឋ​​​ប្រ​ជា​មា​និ​​ត​​​ចិ​ន​ - ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​ - ដើ​​ម្បី​​ចូ​​​ល​​​រួ​​​​ម ​​កា​​​​រ​​​អ​​​នុ​​​​​វ​​​ត្ត​​​​ច្បា​​​ប់ ​​​ស្តី​​​ពី​​​ជ​​​ល​​​​ផ​​​ល​ ​ប្រ​​ជា​​​​ព​​​ល​​​រ​​​ដ្ឋ​​​ ​​ស្ម័​គ្រ​ចិ​ត្ត​ប្រ​គ​ល់​ ​អាំ​ង​វែ​ទ័​រ​ឆ​ក់​ត្រី​ ​ចំ​នួ​ន​២​៥​ ​គ្រឿ​ង ជូ​​ន​ស​ម​ត្ថ​កិ​ច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ - កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​% - គ​ណៈក​ម្ម​កា​​រ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​​ត ​ខេ​ត្តកំ​ព​​ង់​ធំ ​បា​ន​រៀ​ប​ចំ​ ​ពិ​ធី​ចា​ប់​ឆ្នោត​ កំ​ណ​ត់​យ​ក​លេ​ខ​រៀ​ង គ​ណប​ក្ស​ន​យោ​បា​យ​ ដា​ក់​នៅ​លើ​ស​​ន្លឹក​​ឆ្នោ​ត​ ស​ម្រា​ប់​​កា​របោះឆ្នោ​​ត ជ្រើ​​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ ​អាណ​​ត្តិទី​៤​ ​ឆ្នាំ​២​០​២​៤ - ស​ម​​ត្ថ​កិ​ច្ច​ស្រុ​ក​កំ​ព​ង់​លែ​ង​ ​ប​ដិ​​សេ​ដ​លើ​ ហ្វេ​សបុ​ក​ឈ្មោះ​ ​​”A​h​ ​b​o​y​”​ ​ក​រ​​ណីអំ​​ពើហឹ​ង្សា​៣​០​នា​ក់​ វ៉ៃ​ម្នា​ក់​ ​ដា​ច់​ស្លឹ​​កត្រ​ចៀ​ក​ ​ប្តឹ​ង​ស​ម​ត្ថ​កិ​​ច្ច មិ​ន​ដោះ​ស្រា​យ​ - លោក ​​ម៉េ​ង​ ​ហួ​ត​ ​ពិ​ត​ជា​ប្រ​មា​​ត់​ធំ​ជា​ង​​ខ្លួ​ន​មែ​ន ​ធ្វើកា​​រ​ឈូ​ស​ឆា​យដី​ព្រៃ​ ចំ​នួ​ន​​៤​៥​ហិក​តា​មិ​ន​មា​ន​​ច្បា​ប់​អ​នុ​​ញ្ញាត​ ហើយថ្លើ​ម​​ធំហ៊ាន​ប្ដឹ​​ង​ ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ ​លោក​​យួ​ន​ ​ឈីវ​ ​និ​ង​អា​ជ្ញា​ធ​រ​​ស្រុ​ក​ទៀ​ត​ ​ប​ន្ទា​ប់​​មា​ន​កា​រ​ចុះ​ផ្សា​យ​ព័​ត៌​​មា​​​ន ​​ជា​រ​បៀបថា​ ​ខ្ញុំ​ចេះ​​ឆ្ង​ល់​ទៅ - ឧ​ក​​​​ញ៉ា​​​ ​​​ឡេ​​​ង​​​ ​​​ចា​​​ន់​​​​ណា​​​ ​​​និ​​​​​ង​​​​​​​ប​​​​ក្ខ​​​ពួ​​​ក​​​ ​​​ត្រូ​វ​​បា​ន​ស​ម​ត្ថ​កិ​​​ច្ច​​​​​​​ឃា​​​ត់​​​ខ្លួ​​​ន​ ពាក់ពន្ធរឿ​ង​​​ឆ​បោ​ក​​​លុ​យ​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ - ព្រឹក​នេះ ​ស​ម្តេ​ច​ម​ហា​បវ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​នឹ​ង​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុង ​ពិ​ធី​បិ​ទ​កិច្ច​​ប្រ​ជុំ គ​​ណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្តាល​ ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​យុ​វ​ជ​ន​​ក​ម្ពុ​ជា​ - វិនិយោ​​គ ​អ​ច​ល​​ន​ទ្រ​ព្យ​បែ​ប​ណា ​ដែ​ល​មិ​ន​​មា​ន​ហា​​និ​ភ័​យ​
0

រដ្ឋ​បា​ល​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ទ​ទួ​ល​រ​ថ​យន្ត​​ក្រុង​ ​២​០​០​គ្រឿ​ង ពី​ក្រុ​ម​ហ៊ុ​ន​ ​​ប៊ូ​យ៉ុ​ង​ ​គ្រុ​ប​ ​​ដើ​ម្បី​ព​ង្រឹ​ង​ប្រ​សិ​ទ្ធ​​ភា​ព​ ​នៃ​កា​រ​ផ្ត​ល់​សេ​វា​ ​ដឹក​ជ​​ញ្ជូ​ន​សា​ធា​រ​ណៈ​

រដ្ឋ​បា​ល​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ទ​ទួ​ល​រ​ថ​យន្ត​​ក្រុង​ ​២​០​០​គ្រឿ​ង ពី​ក្រុ​ម​ហ៊ុ​ន​ ​​ប៊ូ​យ៉ុ​ង​ ​គ្រុ​ប​ ​​ដើ​ម្បី​ព​ង្រឹ​ង​ប្រ​សិ​ទ្ធ​​ភា​ព​ ​នៃ​កា​រ​ផ្ត​ល់​សេ​វា​ ​ដឹក​ជ​​ញ្ជូ​ន​សា​ធា​រ​ណៈ​

រាជធានីភ្នំពេញ ៖ រ​ថ​យ​ន្ត​ក្រុ​ង​​ចំ​នួ​ន​២​០​០​គ្រឿ​ង​ ​ដែ​ល​ជា​អំ​ណោ​យ​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​ ​ប៊ូ​យ៉ុ​ង​គ្រុប​ ​ត្រូ​វ​បា​ន​ប្រគ​ល់​ជូ​ន​រ​ដ្ឋ​បា​ល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​នា​ព្រឹ​ក​​ថ្ងៃ​ទី​២៨​​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ដើ​ម្បី​រួ​ម​ចំ​ណែ​​ក​ព​ង្រឹ​ង​ប្រ​សិ​ទ្ធ​ភា​ព​ ​នៃ​កា​​រ​ផ្ត​ល់​សេវា​ដឹ​ក​ជ​ញ្ជូ​ន​សា​ធា​រ​ណៈ​រ​ថ​យ​ន្ត​ក្រុ​ង​ ​(​C​i​t​y​​ ​B​u​s​)​ ​ក្នុ​ង​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ឱ្យ​កា​ន់​តែ​ប្រ​សើ​រ​ឡើ​ង​មួ​យ​ក​ម្រិ​ត​ថែ​ម​ទៀ​ត​។​

ពិធីប្រគល់-ទទួលរថយន្តក្រុងខាងលើនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ផាក ជុងវុក (PARK JEONG WOOK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លើកឡើងនាឱកាសនោះឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ក្រោមការផ្តួចផ្តើមរបស់លោកបណ្ឌិត លី ជុងគឿន ដោយបានសម្រេចផ្ដល់ជំនួយជារថយន្តក្រុង ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បន្តថា ក្នុងក្របខណ្ឌផែនការមេដឹកជញ្ជូនសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំលើកកម្ពស់នូវប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាដឹកជញ្ចូនសាធារណៈ តាមរយៈការសិក្សាផ្នែកបច្ចេកទេស លើការតភ្ជាប់រវាងតំបន់សំខាន់ៗ ក្នុងរាជធានីភ្នំពេញ និងឈានទៅអនុម័តផែនទីបណ្តាញខ្សែរត់ ដែលមកទល់បច្ចុប្បន្ននេះមានសរុប ១៣ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុប ចំនួន ២៣៥គ្រឿង។

អនុលោមតាមអនុស្សរណៈនៃការយោគយល់ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ប៊ូយ៉ុង គ្រុប, ក្រុមហ៊ុន ប៊ូយ៉ុង គ្រុបបានសម្រេចផ្តល់អំណោយជារថយន្តក្រុងប្រភេទ ២៩កៅអី ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា អំណោយជារថយន្តក្រុងចំនួន ២០០គ្រឿងនេះ ពិតជាមានសារៈសំខាន់ ដែលអាចឱ្យរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់សម្រាប់ធានានូវប្រតិបត្តិការ បានទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការ នៃការប្រើប្រាស់សេវារថយន្តក្រុង ពីសំណាក់ប្រជាពលរដ្ឋ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ច- សង្គម ត្រូវបានបើកដំណើរការពេញលេញឡើងវិញ ពិសេសគឺជួយ សម្រួលដល់ការធ្វើដំណើរ ក្នុងអំឡុងពេលការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ដែលរាជធានីភ្នំពេញ គឺជាមូលដ្ឋាននៃការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

រថយន្តក្រុងថ្មីនេះ ក៏នឹងរួមចំណែកធានានូវស្ថិរភាព និងនិរន្តរភាពនៃការផ្ដល់សេវាដឹកជញ្ចូនដល់ព្រះសង្ឃ កីឡាករ-កីឡាការិនីសិស្ស-និស្សិត កម្មករ-កម្មការិធីដែលត្រូវបានរាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃធ្វើដំណើរក៏ដូចជា ប្រើប្រាស់ សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា មុនវិបត្តិកូវីដ-១៩ អ្នកធ្វើដំណើរតាមរថយន្តក្រុងមានចំនួនប្រមាណជិត ៣០.000នាក់ ។ ប្រសិនបើពុំមានសេវារថយន្តក្រុងទេនោះ វានឹងធ្វើឱ្យស្ថានភាពចរាចរកាន់តែកកស្ទះណែនណាន់ តាន់តាប់ខ្លាំងឡើង។ ដូចនេះរថយន្តក្រុងថ្មីចំនួន ២០០គ្រឿងនេះ នឹងរួមចំណែកកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន។

លោកបណ្ឌិត លី ជុងគឿន បានលើកឡើងដែរថា មូលហេតុនៃការផ្តល់រថយន្តក្រុងថ្មីទាំង២០០ គ្រឿងជូនមករដ្ឋបាលរាជធានីនេះ គឺដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ ពិសេសកាត់បន្ថយ ហានិភ័យដល់អ្នកជិះ ដោយប្តូរពីការជិះម៉ូតូដឹកកូន ក្រោមកំដៅថ្ងៃ ភ្លៀងខ្យល់ មកជិះក្នុងរថយន្តក្រុងដែលមានផាសុខភាព និងអាចអានសៀវភៅបានថែមទៀត។

លោក ផាក ជុងវុក (PARK JEONG WOOK) ក៏បានមានប្រសាសន៍លើកឡើងផងដែរថា រយះពេលជាង១ខែ ដែលលោកបានមកដល់ភ្នំពេញ លោកពិតជាបានមើលឃើញពីការអភិវឌ្ឍ រីកចំរើនខ្លាំងរបស់រាជធានីភ្នំពេញ ហើយរថយន្តក្រុងទាំង២០០គ្រឿងនេះ នឹងរួមចំណែកនៃការអភិវឌ្ឍនេះ ដោយរក្សាបាននូវបរិស្ថានល្អ ជាមួយនិងការសន្សំសំចៃថវិកាបានមួយផ្នែកថែមទៀត។ ប្រទេសកម្ពុជា និងប្រទេសកូរ៉េបានមានទំនាក់ទំនងសហប្រតិបត្តិការណ៍ សេដ្ឋកិច្ច វប្បធម៌ ជាមួយគ្នាតាំងពីឆ្នាំ១៩៩៧ ហើយការផ្តល់រថយន្តក្រុងទាំង២០០គ្រឿងនេះ ជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការណ៍ នៃប្រទេសទាំង២ឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕វិមាន៧មករា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46