ទាន់ហេតុការណ៍
សម្ដេចពិ​ជ័​យសេ​នា​ ​ទៀ​ ​បា​​ញ់ ​ឧត្តមក្រុ​ម​​ប្រឹ​ក្សាផ្ទា​ល់​​ព្រះ​ម​ហា​ក្ស​ត្រ ស​ម្ភោ​ធ​​ដា​ក់​ឱ្យ​​ប្រើ​ប្រា​ស់​ សា​លា​​ប​ឋ​ម​សិ​ក្សា​ ​ពិ​ជ័​​យ​សេ​​នា​ ទៀ​​ ​បា​ញ់​ ​ថ្ម​ស - លោក​​ ​​ប៉ូ​ ​រ៉ា​នី​ ​នា​យ​រ​ង​ផ្នែ​ក​ជ​ល​ផ​ល​​ ​ទ​ទួ​​ល​ប​ន្ទុ​ក​រួ​ម​ ​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​​ ​បា​ន​ចុះ​ម​ក​ជួ​ប​ ​ប្រ​ជា​នេ​សា​ទ​ ​នៅ​ភូ​មិ​ថ្ម​ស​​ ឃុំថ្ម​ស​ ​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ខេ​ត្ត​​កោះកុ​ង​​ ​ដែ​ល​រ​ង​ ​ផ​ល​ប៉ះ​ពា​​ល់យ៉ា​​ង​ធ្ង​ន់​ធ្ង​រ​ ​ដែ​ល​ត្រូ​​វបា​​ន​ ​ទូ​ក​អូ​សគូ​​រ ​​អូ​ស​ម​ង់របស់ពួក​គា​ត់​អ​ស់​ ​ចំ​នួ​ន​2​0​3ដៃ​ម​​ង​ក្ដា​ម​ ​ម​ង​ ប​ង្កា​រ​ - សម្តេចតេ​ជោ ​ហ៊ុ​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​បើ​ក ​​​ស​ម័​យ​​​ប្រ​​ជុំ​​​ព្រឹ​​​​​ទ្ធ​​​ស​​ភា​​លើ​​​ក​​​ដំ​​បូ​ង សម្រា​ប់នី​តិ​កា​ល​​ទី​៥​ ក្រោ​ម​​ព្រះរា​ជាធិ​ប​តី​ភាព​​​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​ផុ​ត​ ​រ​ប​ស់​ព្រះ​ក​រុ​​ណា ​ព្រះបា​ទ​ស​​ម្តេ​ចព្រះ​បរ​​ម​នា​ថ​ ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​​ នៃ​​​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ - ឯកឧ​ត្ត​ម​ ​នេ​ត្រ​​ ភ​ក្រ្កា​ ​រដ្ឋម​ន្ត្រី​ក្រ​សួ​ង​ព័​​ត៌​មា​ន​ ​ផ្ញើ​សា​រ​លិ​ខិ​ត​អ​បអ​​រសា​​ទ​រ​ និ​​ង​គោរ​​ព​ជូន​​ពរ​ ​​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន​ ​ក្នុ​ង​ឱ​កា​ស​ដែ​ល​ ​ស​ម្តេ​ច​តេ​ជោ​ ​ត្រូ​វ​បា​នព្រឹ​ទ្ធ​​សភា​បោះ​​ឆ្នោ​ត ​ជ្រើ​ស​រើ​ស​ជា​ ​“​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​”​ - ប​​​​ច្ចុ​​​ប្ប​​​ន្ន​​​​​​​​​មា​​ន ​​​​​​​ប្រ​​​​​ជា​​​ព​ល​​​រ​​​ដ្ឋ​​​​​​​​​​​​ទូ​​ទាំ​​​ង​​​ប្រ​​​ទេ​​​​ស​​ ​​​​​​​​​​​​​​​​​​៨​​​០​​​​​​​​​ម៉ឺ​​ន​​​​​​​​​​​​​​​​​​​​​គ្រួ​​​​សា​​​រ​​ ​​​ ប្រ​​​​​​​មា​​​​​​​ណ​​​​​​​​​​​​​​​​៣​​​​​​​​​​​​​លា​​​​​​​​​​ន​​​​​​​​​​​​​​​​៥​​​​​​​​​​​​​​​​​​សែ​​​​​​​ន​​​​​​​​​​​​​​​នា​​​​​​​​​​ក់​​​​​​​ ​​​បា​​​ន​ទ​ទួ​​ល​​​ប​​​ណ្ណ​ស​ម​​​​​ធ​​​ម៌​ - ​សម្ដេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​ធ្វើ​​​ទ​ស្ស​នៈ​កិ​ច្ច​ ​​​ទៅកាន់​ទី​​ក្រុ​​ង​​​អ​វ​កា​ស​​​អ​ន្ត​រ​ជា​តិ​​ ​ក្នុ​ង​​​ខេ​ត្ត​​​ហៃ​​​ណា​ន​ ​សា​ធា​រ​ណ​រ​ដ្ឋ​​​ប្រ​ជា​មា​និ​​ត​​​ចិ​ន​ - ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​ - ដើ​​ម្បី​​ចូ​​​ល​​​រួ​​​​ម ​​កា​​​​រ​​​អ​​​នុ​​​​​វ​​​ត្ត​​​​ច្បា​​​ប់ ​​​ស្តី​​​ពី​​​ជ​​​ល​​​​ផ​​​ល​ ​ប្រ​​ជា​​​​ព​​​ល​​​រ​​​ដ្ឋ​​​ ​​ស្ម័​គ្រ​ចិ​ត្ត​ប្រ​គ​ល់​ ​អាំ​ង​វែ​ទ័​រ​ឆ​ក់​ត្រី​ ​ចំ​នួ​ន​២​៥​ ​គ្រឿ​ង ជូ​​ន​ស​ម​ត្ថ​កិ​ច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ - កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​% - គ​ណៈក​ម្ម​កា​​រ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​​ត ​ខេ​ត្តកំ​ព​​ង់​ធំ ​បា​ន​រៀ​ប​ចំ​ ​ពិ​ធី​ចា​ប់​ឆ្នោត​ កំ​ណ​ត់​យ​ក​លេ​ខ​រៀ​ង គ​ណប​ក្ស​ន​យោ​បា​យ​ ដា​ក់​នៅ​លើ​ស​​ន្លឹក​​ឆ្នោ​ត​ ស​ម្រា​ប់​​កា​របោះឆ្នោ​​ត ជ្រើ​​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ ​អាណ​​ត្តិទី​៤​ ​ឆ្នាំ​២​០​២​៤
0

សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ព្រ​មា​ន​ទម្លា​យ​លិ​ខិ​ត​ ​រប​ស់​រ​ដ្ឋ​ម​ន្ត្រី​មួ​យ​ចំ​នួ​ន​ ​ដែ​ល​មា​ន​​កំហុ​​ស​ឆ្គង​ តា​​មប​ណ្តា​ញ​ស​ង្គ​​ម​

សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ព្រ​មា​ន​ទម្លា​យ​លិ​ខិ​ត​ ​រប​ស់​រ​ដ្ឋ​ម​ន្ត្រី​មួ​យ​ចំ​នួ​ន​ ​ដែ​ល​មា​ន​​កំហុ​​ស​ឆ្គង​ តា​​មប​ណ្តា​ញ​ស​ង្គ​​ម​

(​ភ្នំ​ពេ​ញ​)​ ៖​​ ស​ម្តេ​​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រីនៃ​ក​ម្ពុ​ជា​ ​បា​ន​ព្រ​មា​ន​ទ​ម្លា​យ​លិ​ខិ​ត​រ​ប​ស់​រ​ដ្ឋ​ម​ន្ត្រី​មួ​យ​ចំ​នួ​ន​ ​ដែ​ល​មា​ន​កំ​ហុ​ស​ឆ្គ​ង​ ​ឬ​ខុ​ស​អ​ក្ខ​រា​វិ​រុ​ទ្ធ​ ​តា​ម​ប​ណ្តា​ញ​ស​ង្គ​ម​ ​និ​ង​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ ​ប្រ​សិ​ន​បើ​លិ​ខិ​ត​ពួ​ក​គេ​ដែ​ល​ដា​ក់​ជូ​ននា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៅ​តែ​ប​​ន្ត​មា​ន​កំហុ​ស​ដដែ​ល​ៗ​។​

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «អស់លោកទាំងឡាយអើយ ! កុំធ្វើបាបនាយករដ្ឋមន្ត្រីពេក ហើយថ្ងៃក្រោយបើមកអាធុនហ្នឹង បង្ហោះតាមហ្វេសប៊ុក និងតេលេក្រាមតែម្តង សំណាងហើយដែលខ្ញុំមិនបង្ហោះ ប៉ុន្តែមកលេងផ្សាយតាមទូរទស្សន៍ដើម្បីឱ្យពិភពលោកដឹងថា នាយករដ្ឋមន្ត្រីរអ៊ូ ដោយសាររដ្ឋមន្ត្រីខ្ជិល»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងទៅមានរដ្ឋមន្ត្រីមួយចំនួន បានដាក់លិខិតមកសម្តេចដោយមិនបានចុះកាលបរិច្ឆេទនោះទេ ហើយសម្តេចក៏បានចារប៊ិកក្រហមទៅវិញ ដោយបញ្ជាក់ថា «អត់បានដាក់ថ្ងៃខែ» ប៉ុន្តែរឿងដដែលនេះ បានដាក់មកសម្តេចបន្តទៀត។សម្តេចក៏បានលើកឡើងអំពីករណីមួយទៀត ដែលជាកំហុសទីស្តីការគណៈរដ្ឋមន្ត្រី ដោយសម្តេចបានឃើញលិខិតរបស់ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែលដាក់ថា «សូមជ្រាបជារបាយការណ៍ និងស្នើសុំមតិដឹកនាំ» អំពីរបាយការណ៍របស់ ក្រសួងរ៉ែ និងថាមពល ដែលរាយការណ៍ជូន នាយករដ្ឋមន្ត្រីអំពីក្រុមហ៊ុនមួយ ដែលស្នើសុំវិនិយោគលើថ្មម៉ាប នៅខេត្តកំពង់ស្ពឺ ហើយក្រុមហ៊ុននេះបានពន្យារពេលម្តងហើយម្តងទៀត និងបោះបង់ចោលគម្រោងនេះ ពេលក្រសួងបានហៅមកពិភាក្សាគ្នា។ ករណីនេះ ក្រសួងរ៉ែ និងថាមពល ដាក់លិខិតជូននាយករដ្ឋមន្ត្រីត្រឹម «សូមជូនជ្រាប» ប៉ុណ្ណោះ ប៉ុន្តែលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបែរជា «សូមជ្រាបជារបាយការណ៍ និងស្នើសុំមតិដឹកនាំ»។ ក្រៅពីនោះ សម្តេចក៏បានសង្កេតឃើញកំហុសក្រសួង២ផ្សេងទៀតដែរ ដែលជាញឹកញយមិនបានដាក់កាលបរិច្ឆេទត្រឹមត្រូវ ក្នុងនោះក៏មានក្រសួងព័ត៌មាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។ បន្ថែមពីនេះ សម្តេចបានរិះគន់ លោកទេសរដ្ឋមន្ត្រី លី ធុច ដែលរាយការណ៍មិនបានច្បាស់លាស់ច្របូកច្របល់ ហើយបែរជាស្នើសុំមតិដឹកនាំ ដែលជារឿងលំបាកសម្រាប់សម្តេចទៅវិញ។

សម្តេចបញ្ជាក់បន្ថែមថា៖ «អញ្ចឹងខ្ជិលតាំងពីអ្នកក្រោមរហូតដល់អ្នកលើ ហើយមកធ្វើបាបនាយករដ្ឋមន្ត្រីម្នាក់ ខ្ញុំថាធ្វើបាបតែម្តង ដោយសាររដ្ឋមន្ត្រីខ្ជិល នៅសល់តែប៉ុន្មានខែទៀតទេ កុំឱ្យរដ្ឋមន្ត្រីខ្ជិល ! ពិបាកណាស់ ធុញយកតែមែនទែន»។

សម្តេចបានអំពាវនាវឱ្យរដ្ឋមន្ត្រីទាំងនោះ បន្តរៀនសូត្រថែមទៀត នូវអ្វីដែលជាចំណុចខ្វះខាតរបស់ខ្លួន។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ក៏បានកោតសរសើរដល់ក្រសួងចំនួន៤ផងដែរ ដែលតែងបានពិនិត្យពិច័យបានល្អលើលិខិតរបស់ខ្លួន ពេលដាក់មកកាន់នាយករដ្ឋមន្ត្រី ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាដើម៕ដកស្រង់ពី វិមាន៧មករា

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46