ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង០០:៤៣ នាទីយប់ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងត្រង់ចំនុចចន្លោះគីឡូម៉ែត្រ១៨៥-១៨៦ ស្ថិតក្នុងភូមិ ព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានម៉ូតូ១គ្រឿងបើក
រេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់មនុស្ស០១ នាក់ (ប្រុស ) និងខូចខាតម៉ូតូ០១ គ្រឿង។
ម៉ូតូម៉ាកឌ្រីមC125ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ ធំ 1O-6226 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានស្លាប់នៅកន្លែងកើតហេតុ។
តាមប្រជាពលរដ្ឋអោយដឹងថា អ្នកបើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត មិនបានប្រកាន់ស្ដាំបានរេចង្កូតធ្លាក់ផ្លូវត្រង់ចំណុចផ្លូវកោង បណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ម៉ូតូ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
0
ធ្វើដំណើរ សូមប្រុងប្រយ័ត្ន គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យស្លាប់មនុស្ស០១ នាក់ និងខូចខាតម៉ូតូ០១ គ្រឿង

Filed in: សន្តិសុខសង្គម