ទាន់ហេតុការណ៍
សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​ - កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»​ - សេចក្ដីជូ​ន​​​ដំ​ណឹ​ង​ ​រ​ប​ស់​រ​​ដ្ឋ​បា​ល​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​ស្ដី​ពី​​កា​រ​ត្រៀ​ម​ប​ង្កា​រ ​គ្រោះ​ម​ហ​ន្ត​រា​យ​ទឹ​ក​ជំ​ន​ន់​ - ស្ថានអ​គ្គ​​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​រៀ​ប​​​​ចំ ​កិ​ច្ច​ពិ​ភា​​ក្សា​តុ​​មូ​ល ​ស្តី​ពី​ ​ខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ - សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​ - ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស - អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ - នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់
0

សូមកុំ​​ប្រើ​អំ​ពើ​ហឹ​ង្សា​ ជនសង្ស័យ សុំជាជាមួយប្រពន្ធមិនបាន ​បាញ់សម្លាប់គួរអាណោចអាធម្ម

សូមកុំ​​ប្រើ​អំ​ពើ​ហឹ​ង្សា​ ជនសង្ស័យ សុំជាជាមួយប្រពន្ធមិនបាន ​បាញ់សម្លាប់គួរអាណោចអាធម្ម

ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង២០:២០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មានករណីឃាតកម្មមួយកើតឡើងនៅភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
តាមប្រភពនៅកន្លែងលើតហេតុបានឥ្យដឹងថា ជនសង្ស័យ ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅ (រកស៊ីនៅភ្នំពេញផ្លូវ២០០៤) មុខរបរជាងទងស្រោបព្រះ បានយកអាវុធខ្លីម៉ាក( រ៉ូឡូ ) បាញ់ទៅលើជនរងគ្រោះចំនួន០៣នាក់ (ប្រុស១នាក់ ស្រី២នាក់) បណ្ដាលឱ្យរបួសចំនួន០១នាក់ និងស្លាប់ចំនួន០២នាក់ ៖
១ ឈ្មោះ ហៀង រតនា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិឃុំកើតហេតុ របួសចំក្បាលធ្ងន់យកទៅមន្ទីរពេទ្យកាល់ម៉ែត្រ (ត្រូវជាអតីតប្រពន្ធជនសង្ស័យ)។
២ ឈ្មោះ សួស ថាត ភេទស្រី អាយុ ៥៦ឆ្នាំ នៅភូមិឃុំកើតហេតុ មុខរបរធ្វើស្រែ ត្រូវចំក្បាល និងទ្រូងខាងឆ្វេង ស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាយាយខាងអតីតប្រពន្ធជនសង្ស័យ) ។
៣ ឈ្មោះ ហៀង សុខធីន ភេទប្រុស អាយុ ១០ឆ្នាំ នៅភូមិឃុំកើតហេតុ មុខរបរជាសិស្ស បាញ់ចំក្បាល១គ្រាប់ស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាប្អូនបង្កើតខាងអតីតប្រពន្ធជនស្ស័យ) ។

ប្រភពឲ្យដឹងទៀតថា ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ និង ឈ្មោះ ហៀង រតនា បានរៀបការជាមួយគ្នា តាមផ្លូវច្បាប់នៅឆ្នាំ២០២១ តែក្រោយមក រស់នៅមិនចុះសម្រុង ដោយសារឪពុកក្មេករបស់ជនរងគ្រោះ មិនពេញចិត្តនឹងជនរងគ្រោះ ។ ក្រោយមកទៀត នៅខែកុម្ភះឆ្នាំ២០២៣ ជនសង្ស័យនិងជនរងគ្រោះបានសម្រេចមកលែងលះគ្នានៅសាលាឃុំអណ្ដូងពោធិ៍ តែជនសង្ស័យនៅតែស្រឡាញ់និងទាក់ទងមកជនរងគ្រោះ តែជនជនរងគ្រោះមិនព្រមត្រូវរ៉ូវគ្នាវិញទេ លុះមកដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង២០និង២០នាទី ស្រាប់តែមានករណីឃាតកម្មដ៏ឃោឃៅដូចខាងលើកើតឡើង ហើយជនសង្ស័យ ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ បានកំពុងគេចខ្លួន ។
ករណីខាងលើនេះ កម្លាំងសម្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមនីតិវិធី ព័ត៌មានចុងក្រោយជនដៃដល់បានបាញ់សម្លាប់ខ្លួន៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46