ទាន់ហេតុការណ៍
​សម្ដេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​ធ្វើ​​​ទ​ស្ស​នៈ​កិ​ច្ច​ ​​​ទៅកាន់​ទី​​ក្រុ​​ង​​​អ​វ​កា​ស​​​អ​ន្ត​រ​ជា​តិ​​ ​ក្នុ​ង​​​ខេ​ត្ត​​​ហៃ​​​ណា​ន​ ​សា​ធា​រ​ណ​រ​ដ្ឋ​​​ប្រ​ជា​មា​និ​​ត​​​ចិ​ន​ - ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​ - ដើ​​ម្បី​​ចូ​​​ល​​​រួ​​​​ម ​​កា​​​​រ​​​អ​​​នុ​​​​​វ​​​ត្ត​​​​ច្បា​​​ប់ ​​​ស្តី​​​ពី​​​ជ​​​ល​​​​ផ​​​ល​ ​ប្រ​​ជា​​​​ព​​​ល​​​រ​​​ដ្ឋ​​​ ​​ស្ម័​គ្រ​ចិ​ត្ត​ប្រ​គ​ល់​ ​អាំ​ង​វែ​ទ័​រ​ឆ​ក់​ត្រី​ ​ចំ​នួ​ន​២​៥​ ​គ្រឿ​ង ជូ​​ន​ស​ម​ត្ថ​កិ​ច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ - កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​% - គ​ណៈក​ម្ម​កា​​រ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​​ត ​ខេ​ត្តកំ​ព​​ង់​ធំ ​បា​ន​រៀ​ប​ចំ​ ​ពិ​ធី​ចា​ប់​ឆ្នោត​ កំ​ណ​ត់​យ​ក​លេ​ខ​រៀ​ង គ​ណប​ក្ស​ន​យោ​បា​យ​ ដា​ក់​នៅ​លើ​ស​​ន្លឹក​​ឆ្នោ​ត​ ស​ម្រា​ប់​​កា​របោះឆ្នោ​​ត ជ្រើ​​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ ​អាណ​​ត្តិទី​៤​ ​ឆ្នាំ​២​០​២​៤ - ស​ម​​ត្ថ​កិ​ច្ច​ស្រុ​ក​កំ​ព​ង់​លែ​ង​ ​ប​ដិ​​សេ​ដ​លើ​ ហ្វេ​សបុ​ក​ឈ្មោះ​ ​​”A​h​ ​b​o​y​”​ ​ក​រ​​ណីអំ​​ពើហឹ​ង្សា​៣​០​នា​ក់​ វ៉ៃ​ម្នា​ក់​ ​ដា​ច់​ស្លឹ​​កត្រ​ចៀ​ក​ ​ប្តឹ​ង​ស​ម​ត្ថ​កិ​​ច្ច មិ​ន​ដោះ​ស្រា​យ​ - លោក ​​ម៉េ​ង​ ​ហួ​ត​ ​ពិ​ត​ជា​ប្រ​មា​​ត់​ធំ​ជា​ង​​ខ្លួ​ន​មែ​ន ​ធ្វើកា​​រ​ឈូ​ស​ឆា​យដី​ព្រៃ​ ចំ​នួ​ន​​៤​៥​ហិក​តា​មិ​ន​មា​ន​​ច្បា​ប់​អ​នុ​​ញ្ញាត​ ហើយថ្លើ​ម​​ធំហ៊ាន​ប្ដឹ​​ង​ ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ ​លោក​​យួ​ន​ ​ឈីវ​ ​និ​ង​អា​ជ្ញា​ធ​រ​​ស្រុ​ក​ទៀ​ត​ ​ប​ន្ទា​ប់​​មា​ន​កា​រ​ចុះ​ផ្សា​យ​ព័​ត៌​​មា​​​ន ​​ជា​រ​បៀបថា​ ​ខ្ញុំ​ចេះ​​ឆ្ង​ល់​ទៅ - ឧ​ក​​​​ញ៉ា​​​ ​​​ឡេ​​​ង​​​ ​​​ចា​​​ន់​​​​ណា​​​ ​​​និ​​​​​ង​​​​​​​ប​​​​ក្ខ​​​ពួ​​​ក​​​ ​​​ត្រូ​វ​​បា​ន​ស​ម​ត្ថ​កិ​​​ច្ច​​​​​​​ឃា​​​ត់​​​ខ្លួ​​​ន​ ពាក់ពន្ធរឿ​ង​​​ឆ​បោ​ក​​​លុ​យ​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ - ព្រឹក​នេះ ​ស​ម្តេ​ច​ម​ហា​បវ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​នឹ​ង​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុង ​ពិ​ធី​បិ​ទ​កិច្ច​​ប្រ​ជុំ គ​​ណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្តាល​ ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​យុ​វ​ជ​ន​​ក​ម្ពុ​ជា​ - វិនិយោ​​គ ​អ​ច​ល​​ន​ទ្រ​ព្យ​បែ​ប​ណា ​ដែ​ល​មិ​ន​​មា​ន​ហា​​និ​ភ័​យ​
0

ឯកឧ​​ត្ត​ម ​ខៀ​វ​ ​កា​ញា​រី​ទ្ធ​៖​ ​៥​ឆ្នាំ​ក​ន្ល​ង​ម​ក​ ​ទោះ​បី​ស្ថិ​ត​ក្នុង​​វិ​បត្តិ​កូ​វី​ដ​១​៩​ ​ក្រ​សួង​ព័​ត៌​មា​ន​ ​នៅ​តែរ​​ក្សា​បាន​ ​វ​ឌ្ឍ​ន​ភា​ពគួរ​ឱ្យ​មោ​ទ​នៈ​

ឯកឧ​​ត្ត​ម ​ខៀ​វ​ ​កា​ញា​រី​ទ្ធ​៖​ ​៥​ឆ្នាំ​ក​ន្ល​ង​ម​ក​ ​ទោះ​បី​ស្ថិ​ត​ក្នុង​​វិ​បត្តិ​កូ​វី​ដ​១​៩​ ​ក្រ​សួង​ព័​ត៌​មា​ន​ ​នៅ​តែរ​​ក្សា​បាន​ ​វ​ឌ្ឍ​ន​ភា​ពគួរ​ឱ្យ​មោ​ទ​នៈ​

ឯ​ក​ឧ​ត្ត​ម​ ​ខៀ​វ​ ​កាញា​រី​ទ្ធ​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន បា​ន​អះ​អា​ង​ថា​ ​​ស្ថិ​ត​នៅ​ក្នុ​ង​ដំ​ណា​ក់​កា​ល​វិ​ប​ត្តិ​ជំ​ងឺ​កូ​វី​ដ​-​១​៩​ និ​ង​វិ​ប​ត្តិ​នយោ​បា​យ​ស​ក​ល​ ​បា​ន​ប​ង្ក​ឱ្យ​មា​ន​ផ​ល​ប៉ះ​ពា​ល់​យ៉ា​ង​ធ្ងន់​​ធ្ង​រ​ដ​ល់​សេដ្ឋ​កិ​​ច្ចស​ក​ល​ ​និ​ង​ដំ​ណើ​រ​កា​រ​អ​ភិ​វ​ឌ្ឍ​សេ​ដ្ឋ​កិ​ច្ច​ក​ម្ពុ​ជា​ ​ដើ​ម្បី​ឆ្ពោះ​ទៅ​សម្រេ​ច​ច​ក្ខុ​វិ​ស័​យ​ឆ្នាំ​២០​៣​០​ ​និង​២​០៥​០​។​ ​ក៏​ប៉ុ​ន្តែ​ ​ជា​រួ​ម​លើវិ​ស័​យ​ព័​ត៌​មា​ន​ ​និ​ង​សោ​ត​ទ​ស្ស​ន៍​យើ​ង​នៅ​រ​ក្សា​បា​ន​វ​ឌ្ឍ​ន​ភា​ព​គួ​រ​ជា​ទី​មោ​ទ​នៈ​ ​ដោ​យ​សា​រ​យើ​ងបា​ន​ក​សា​ង​មូ​ល​ដ្ឋា​ន​គ្រឹះ​ដ៏​រឹ​ង​មាំ​នា​ពេ​ល​ក​ន្ល​ង​មក ​ក្រោ​ម​ម្ល​ប់​សុ​ខ​ស​ន្តិ​ភា​ព​ ​កា​រ​អ​ភិ​វ​ឌ្ឍ​ ​និ​ង​កា​រ​លើ​ក​ក​ម្ព​ស់​សិ​ទ្ធិ​ ​សេ​រី​ភា​ព​នៃ​កា​រ​ប​ញ្ចេ​ញ​ម​តិ​ ​សេ​រី​ភា​ព​ខា​ងសា​​រព័​ត៌​មា​ន​ដែ​ល​ធ្វើ​ឱ្យ​ក្រ​​សួង​​ព័​ត៌​មា​ន​អនុ​វ​​ត្តក​ម្ម​វិ​ធី​ន​យោ​បា​យ​រ​ប​ស់​រា​ជ​រ​​ដ្ឋា​ភិ​បា​ល​ទ​ទួ​ល​បា​ន​ជោ​គ​ជ័​យ​គួ​រ​ជា​ទី​មោ​ទ​នៈ​។​

​នៅក្នុងពិធីបើក«សន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៨-២០២២) និងលើកទិសដៅសម្រាប់អនុវត្តបន្ត “ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ជាមួយនឹងការរីកចំរើននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងដោយមានការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជាការរបស់យើងព្រមទាំងមានកិច្ចសហការល្អរវាងប្រព័ន្ធផ្សព្វផ្សាយជាតិ និងវិស័យឯកជនធ្វើឱ្យក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់នាពេលកន្លងមកដូចខាងក្រោម៖ ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី១០-១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ “ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មានការចូលរួមពីប្រតិភូបរទេសនិងអ្នកកាសែតជាតិ-អន្តរជាតិចំនួន៦០០នាក់មកពីបណ្ដាប្រទេសចំនួន៤២។ រៀបចំវេទិកាតុមូលនិពន្ធនាយកអាស៊ី- អឺរ៉ុបលើកទី១០ ឆ្នាំ២០២១ ក្រោមប្រធានបទ “ ការពង្រឹង កិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាឈានទៅលុបបំបាត់ព័ត៌មានមិនពិតនៅក្នុងសង្គម រក្សាតម្លៃ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន »។គាំទ្រ និងចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលដោយបានចាប់ផ្តើមពីកងកម្លាំងជួរមុខរួមមាន៖ កងកម្លាំងប្រដាប់ មន្ត្រីរាជការ អ្នកសារព័ត៌មាន និងស្ថាប័នឯកជនព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសបានទទួលជោគជ័យយ៉ាងធំធេង។ ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចូលរួមចំនួន១៧៥០នាក់។

បានធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍ព្រះរាជពិធីប្រទានព្រះអគ្គិកីឡានៅខេត្តសៀមរាប និងធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍ដង្ហែព្រះអគ្គិកីឡាពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសសមាជិកអាស៊ាន និងត្រៀមរៀបចំផ្សាយផ្ទាល់ពិធីដង្ហែព្រះអគ្គិកីឡាពីខេត្តស្ទឹងត្រែង មកកាន់រាជធានីភ្នំពេញនិងចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនៅជុំវិញបឹងទន្លេសាប ឆ្ពោះមកកាន់ពហុកីឡដ្ឋានមតកតេជោ។

ទន្ទឹមនឹងសមិទ្ធផលដែលក្រសួងព័ត៌មានសម្រេចបាននាពេលកន្លងមក យើងនៅមានការងារសំខាន់ៗចំពោះមុខជាច្រើនទៀតដែលត្រូវអនុវត្តបន្តដូចជា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ការបោះឆ្នោតសកលនីតិកាលទី៧នៃរដ្ឋសភា បន្តជំរុញសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន និងការកសាងលិខិតបទប្បដ្ឋានគតិយុត្តពាក់ព័ន្ធ ការរៀបចំផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថល ការប្រឆាំងព័ត៌មានក្លែងក្លាយ និងការងារជាច្រើនទៀតដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់យើងទាំងអស់គ្នា ព្រមទាំងវិស័យឯកជនបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

បើតាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នសារព័ត៌មានបោះពុម្ពផ្សាយ តាមបែបប្រពៃណីរួមមាន៖ កាសែត ព្រឹត្តិបត្រទស្សនាវដ្តីដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួន៦៦១អង្គភាព គេហទំព័រនិងទូរទស្សន៍អនឡាញមានចំនួន៨៧៨អង្គភាព វិទ្យុFM ដែលកំពុងដំណើរការផ្សាយមានចំនួន២២១ស្ថានីយ ទូរទស្សន៍ផ្សាយផ្ទាល់មានចំនួន១៩ស្ថានីយ និងផ្សាយបន្តមានចំនួន១៦៥ស្ថានីយ ទូរទស្សន៍ផ្កាយរណបមានចំនួន២ស្ថានីយ (Sky One និង តេជោ DTV) ទូរទស្សន៍ឌីជីថល (Pay TV)មានចំនួន៤ស្ថានីយ និងទូរទស្សន៍ប្រភេទ OTT (Over The- Top) មាន ៦ស្ថានីយ។ ចំណែកទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន១៧អង្គភាព និងសមាគមសារព័ត៌មានសរុបមានចំនួន៥១អង្គភាព។ សមិទ្ធផលទាំងនេះ បានបង្ហាញអំពីការបើកទូលាយសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ព្រមទាំងសក្តានុពលសក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដកស្រង់ពីអាកាប៉េ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46