ទាន់ហេតុការណ៍
ក្រុម​​កា​រងា​រ​សៀវ​​ភៅ​ "​កូ​ន​ប្រុ​​សច្ប​​ង​ដ៏​មា​នឥ​​ទ្ធិ​ព​ល"​ ​​ទទួ​ល​​បាន​​ប័​ណ្ណ​ស​រ​សើ​រ​ បន្ទា​ប់​​ពី​បា​ន​ប​ញ្ច​ប់​ កា​រ​ចុះ​​បំ​ពេញ​​បេ​ស​ក​ក​ម្ម​ផ្ស​ព្វ​ផ្សា​យ ​សៀ​វ​ភៅ​ដ​ល់​រ​ដ្ឋ​បា​លរា​ជ​​ធា​នី​-​ខេ​ត្ត​ទាំ​ង​ ​២​​៥​ ​និង​ប​ណ្ណា​ល័​​យ​តាម​វិ​​ទ្យា​ល័​យ ទូ​ទាំ​​ង​ប្រ​ទេ​ស​ - ឯកឧត្ត​ម​ ​ស​ន្តិ​​ប​ណ្ឌិ​ត​ ​ខៀ​វ ​សុ​​​ភ័​គ​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី ក្នុ​ង​កិ​​ច្ច​ប្រ​ជុំ​ ​ស្ដី​ពី​កា​រ​ត្រួ​ត​ពិ​និ​ត្យ​ ​និ​ង​ជំ​​រុញ​កា​រ​អ​នុ​វត្ត គោ​ល​ន​​យោ​បា​យ​ ​ភូ​មិ​-​ឃុំ​-​ស​ង្កា​ត់ មា​ន​សុ​វ​ត្ថិ​ភា​ព នៅ​សា​លា​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ - ឯកឧត្តម ខេ​ង​ ​សៅវិ​បុ​ត្ត​ ​​ទ​ទួ​ល​ជួ​ប​ពិ​ភា​ក្សា​ការ​ងា​រ ​ជា​មួ​យ​ ​ឯ​ក​ឧ​ត្ត​ម​ ​តុ​ល​ ​ល​​ន​ ​ទី​ប្រឹ​ក្សា​ស​ម្តេ​ច​ក្រ​ឡា​ហោ​ម​ ​ ​​និ​ងលោ​​កជំ​ទា​​វ​ - អ​គ្គ​នាយ​កដ្ឋា​ន​គ​យ​ ​និ​ង​រ​​ដ្ឋាក​​រ​ក​ម្ពុជា​ ​ទ​ទួ​ល​បាន ​សៀ​វ​ភៅ​ ​"​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​"​ ស​​រុ​ប​ចំ​នួ​ន​ ​១​,​៣​០​០​ ​ក្បា​ល​ ​ពី​ក្រុ​ម​កា​រ​ងា​រ​សៀ​វភៅ​ ​ - សម្តេចតេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន​ ​ប​ញ្ជា​ក់​ឡើ​ង​វិ​ញ​ថា​ ​កា​រ​​មិ​ន​លើ​ក​លែ​ង​ទោ​ស​ឱ្យ​ ​​លោ​ក​ ​«​កឹ​ម​ ​សុ​ខា​»​ ​តា​ម​កា​រ​អ​ន្ត​រា​គ​ម​ន៍​ ​ដោ​យ​សារ ស​ម្តេ​​ច​មិ​ន​ទុ​ក​ចិ​ត្ត មិ​ត្ត​ប​​រ​ទេស ដែ​ល​ធ្វើ​​ន​យោ​បា​យ ចា​ប់​ដៃ​ជា​ន់​ជើ​ង​ - សមត្ថកិ​ច្ច​​​​ប​ញ្ជាក់ថា​ ​ក​រណី​​​ស្ត្រី​ជ​​ន​​​ជា​តិ​ចិ​ន​​​ម្នាក់​​ ​ដើរ​​​ចា​ប់​​​ក្មេ​ង​​ ​តាម​ពិ​ត​​​ជា​ក់​ស្តែ​​ង ​​​ក​រ​​​ណី​​​នេះ ​​​មិ​ន​មែ​ន​ជា​​​កា​រ​ពិ​ត​​​​នោះ​ទេ​ - ឯកឧត្តម​ ​រដ្ឋ​​មន្ត្រីក្រសួង​ព័ត៌មាន​ អញ្ជើ​ញ​ថ្លែ​​ង​សុន្ទ​រ​ក​ថា​ ​ក្នុ​ង​​កិ​ច្ច​ប្រ​ជុំ​កំ​ពូល​ ប្រ​ព័ន្ធ​​ផ្ស​ព្វ​ផ្សា​យអា​ស៊ី​ប៉ា​​ស៊ី​ហ្វិក​​ លើ​ក​ទី​១​៨ ​នៅ​ប្រ​ទេ​ស​​ឥ​ណ្ឌូ​នេ​ស៊ី​ - ឯកឧ​​ត្តម​​ ​ងី​ ​ច័​ន្ទ្រ​​ផ​ល​ ​អ​​ញ្ជើញ​​ជា​អ​ធិ​ប​តី​​ភា​ព​ដ៏​ខ្ព​ង់​ខ្ព​ស់​​ ក្នុ​​ង​កិច្ច​ប្រ​ជុំ​​ពិ​និ​ត្យ​ល​ទ្ធ​ផ​​ល​ កា​​​រ​​​ងា​រ​​ស​ម្រេ​ចបា​ន​ ​រ​ប​ស់​លេ​ខាធិ​កា​រ​ដ្ឋា​ន​ ក្រុ​​ម​កា​រ​ងា​រ​រា​ជ​រ​ដ្ឋា​ភិ​បា​​ល ​ចុះ​​មូ​ល​ដ្ឋា​ន​រា​ជ​ធា​នី​-​​ខេ​ត្ត​ និ​ង​ប្រ​កា​ស​ស​​មា​ស​ភា​ព​ថ្មី ប្រ​​ធា​ន​ ​អ​នុ​ប្រ​​ធា​ន​អ​ង្គ​ភា​​ព​ ​និ​ង​ស​មា​ជិ​ក​ ​ ​(​ក​.​រ​.​ម​​)​ - រាជរ​​ដ្ឋាភិ​បា​ល​ ​បា​ន​​ប្រ​កាស​​​អំ​​ពា​វ​នា​វ​សុំ​​​ឱ្យ​ ប្រ​ជា​​ព​ល​រដ្ឋ​ គ្រ​ប់​និ​ន្នា​កា​រ​​ន​យោបា​​យ​ ​រ​ក្សា​ភា​ព​​នឹង​ន​​រ​ ​ស្ង​ប់​ស្ងា​ត់​ ​ថែ​រ​ក្សា​នូ​វ​សុ​ខ​ស​​ន្តិភា​​ព​ - លោក X​​i ​​មេ​ដឹក​នាំ​​​ចិ​ន​ ​ជំ​​​រុ​ញ​ឱ្យ​​ ប្រ​ទេ​ស​​​​អា​ស៊ី​​​ក​ណ្តា​ល ​​រួ​ម​​គ្នា​​​ប្រ​ឆាំ​ង​ ​​ប​ដិ​វ​ត្ត​ន៍​​​ព​ណ៌​​​
0

សម្តេចតេ​ជោ​ ហ៊ុ​ន​ ​​សែន​ ​និ​ង​ស​ម្ដេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​អ​ញ្ជើ​ញ​ជា​អ​​ធិ​ប​តី ​បិ​ទ​ព្រឹ​ត្តិ​កា​រ​ណ៍​ស៊ី​ហ្គេ​ម លើ​ក​ទី​៣​​២​

សម្តេចតេ​ជោ​ ហ៊ុ​ន​ ​​សែន​ ​និ​ង​ស​ម្ដេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​អ​ញ្ជើ​ញ​ជា​អ​​ធិ​ប​តី ​បិ​ទ​ព្រឹ​ត្តិ​កា​រ​ណ៍​ស៊ី​ហ្គេ​ម លើ​ក​ទី​៣​​២​

រាជធានីភ្នំពេញ ៖ នៅ​ល្ងា​ច​​ថ្ងៃ​ទី​១​៧​ ខែ​ឧ​ស​​ភា​ ​ឆ្នាំ​ ​២​០​២​៣​នេះ​ ​ស​ម្ដេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​​ ហ៊ុ​​ន​ ​សែ​ន ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​និ​ង​ស​ម្ដេ​ច​កិត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​​រ៉ា​នី​ ​ហ៊ុ​ន​ ​សែ​ន​ ​បាន​​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ភា​ព​ដ៏​ខ្ព​ង់​ខ្ព​ស់​នៅ​ក្នុ​ង​ពិ​ធី​បិ​ទ​ព្រឹ​​ត្តិ​កា​រ​ណ៍​ ​S​e​a​ ​G​a​m​e​s​ ​លើ​ក​ទី​៣​២​ ​ដែ​លក​​ម្ពុ​ជាបា​ន​​ធ្វើ​ជា​ម្ចា​ស់​។​ ​ពិ​ធី​បិ​ទ​ព្រឹ​ត្តិ​កា​រ​ណ៍​ស៊ី​ហ្គេ​ម​នេះ​ ​ធ្វើ​ឡើ​ង​នៅ​ព​​ហុ​កី​ឡា​ដ្ឋា​ន​ជា​តិ​ម​រ​ត​ក​តេ​ជោ​។​

ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ មានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរ​ជាតិ មហាជនសរុបប្រមាណជាង ៦ម៉ឺននាក់។ ព្រឹត្តិការណ៍បិទស៊ីហ្គេមនេះ បានប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួមមាន៖ ការអុជកាំជ្រួចអបអរសាទរ, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោ, ដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងអ្នកស្ម័គ្រចិត្ត, បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដល់ប្រទេសថៃ ជាម្ចាស់ផ្ទះបន្ទាប់, ទស្សនីយភាពសម្តែង និងវីដេអូផ្សព្វផ្សាយរបស់ប្រទេសថៃ, សិល្បៈចម្រៀង «VICTORY FOR ALL», សិល្បៈចម្រៀង «CAMBODIAN PRIDE»។

កម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក៏មានពិធីប្រគល់ទង់ស៊ីហ្គេមទៅឲ្យព្រះរាជាណាចក្រថៃ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខផងដែរ បន្តពីព្រះរាជាណាចក្រកម្ពុជាយើង។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយយ៉ាងក្រៃលែងចំពោះ កម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបានគង់វង្ស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួតនៅកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ អញ្ជើញប្រគល់ពានរង្វាន់ដល់ កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី ដែលបានឈ្នះមេដាយមាស ៤គ្រឿង ប្រាក់ ១គ្រឿង សំរឹទ្ធ ១គ្រឿង និងកីឡាការិនីហែលទឹកសិង្ហបុរី Ting Wen Quah ដែលបានឈ្នះមេដាយមាស ៦គ្រឿង និងប្រាក់ ២គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ក៏សូមឧទ្ធិសសមិទ្ធផលសម្រេចបាននៅកម្ពុជាពេលនេះ ជាចំណែកមួយនៃជោគជ័យក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន។ សម្តេចតេជោបន្តទៀតថា តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ពេលនេះ យើងធ្វើបានសម្រេចជោគជ័យហើយ។ សម្តេចតេជោសូមអរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ចំពោះការដឹកនាំព្រឹត្តិការណ៍នេះប្រកបដោយភាពជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះអង្គគាំទ្រដល់ការប្រកួតស៊ីហ្គេម និងថ្លែងអំណរព្រះគុណព្រះបរមរតកោដ្ឋ ដែលបានបន្សល់ទុកនូវកេរមរតក សម្រាប់ភាពជោគជ័យស៊ីហ្គេមឆ្នាំ២០២៣នេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រើប្រាស់នៅពេលនេះ និងតកូនចៅជំនាន់ក្រោយៗទៀត។

ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ សម្តេចតេជោ ហ៊ុន​ សែន ក៏សូមអធ្យាស្រ័យចំពោះប្រជាជនកម្ពុជា និងមិត្តភ័ក្រ្តអាស៊ាន ប្រសិនបើមានកំហុសឆ្គងដោយអចេតនា សម្តេចនឹងទទួលយកសម្រាប់ការកែលម្អ នាពេលខាងមុខ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីពេលនេះតទៅ៕ដកស្រង់ពីអាកាប៉េ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46