ទាន់ហេតុការណ៍
ក្រុម​​កា​រងា​រ​សៀវ​​ភៅ​ "​កូ​ន​ប្រុ​​សច្ប​​ង​ដ៏​មា​នឥ​​ទ្ធិ​ព​ល"​ ​​ទទួ​ល​​បាន​​ប័​ណ្ណ​ស​រ​សើ​រ​ បន្ទា​ប់​​ពី​បា​ន​ប​ញ្ច​ប់​ កា​រ​ចុះ​​បំ​ពេញ​​បេ​ស​ក​ក​ម្ម​ផ្ស​ព្វ​ផ្សា​យ ​សៀ​វ​ភៅ​ដ​ល់​រ​ដ្ឋ​បា​លរា​ជ​​ធា​នី​-​ខេ​ត្ត​ទាំ​ង​ ​២​​៥​ ​និង​ប​ណ្ណា​ល័​​យ​តាម​វិ​​ទ្យា​ល័​យ ទូ​ទាំ​​ង​ប្រ​ទេ​ស​ - ឯកឧត្ត​ម​ ​ស​ន្តិ​​ប​ណ្ឌិ​ត​ ​ខៀ​វ ​សុ​​​ភ័​គ​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី ក្នុ​ង​កិ​​ច្ច​ប្រ​ជុំ​ ​ស្ដី​ពី​កា​រ​ត្រួ​ត​ពិ​និ​ត្យ​ ​និ​ង​ជំ​​រុញ​កា​រ​អ​នុ​វត្ត គោ​ល​ន​​យោ​បា​យ​ ​ភូ​មិ​-​ឃុំ​-​ស​ង្កា​ត់ មា​ន​សុ​វ​ត្ថិ​ភា​ព នៅ​សា​លា​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ - ឯកឧត្តម ខេ​ង​ ​សៅវិ​បុ​ត្ត​ ​​ទ​ទួ​ល​ជួ​ប​ពិ​ភា​ក្សា​ការ​ងា​រ ​ជា​មួ​យ​ ​ឯ​ក​ឧ​ត្ត​ម​ ​តុ​ល​ ​ល​​ន​ ​ទី​ប្រឹ​ក្សា​ស​ម្តេ​ច​ក្រ​ឡា​ហោ​ម​ ​ ​​និ​ងលោ​​កជំ​ទា​​វ​ - អ​គ្គ​នាយ​កដ្ឋា​ន​គ​យ​ ​និ​ង​រ​​ដ្ឋាក​​រ​ក​ម្ពុជា​ ​ទ​ទួ​ល​បាន ​សៀ​វ​ភៅ​ ​"​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​"​ ស​​រុ​ប​ចំ​នួ​ន​ ​១​,​៣​០​០​ ​ក្បា​ល​ ​ពី​ក្រុ​ម​កា​រ​ងា​រ​សៀ​វភៅ​ ​ - សម្តេចតេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន​ ​ប​ញ្ជា​ក់​ឡើ​ង​វិ​ញ​ថា​ ​កា​រ​​មិ​ន​លើ​ក​លែ​ង​ទោ​ស​ឱ្យ​ ​​លោ​ក​ ​«​កឹ​ម​ ​សុ​ខា​»​ ​តា​ម​កា​រ​អ​ន្ត​រា​គ​ម​ន៍​ ​ដោ​យ​សារ ស​ម្តេ​​ច​មិ​ន​ទុ​ក​ចិ​ត្ត មិ​ត្ត​ប​​រ​ទេស ដែ​ល​ធ្វើ​​ន​យោ​បា​យ ចា​ប់​ដៃ​ជា​ន់​ជើ​ង​ - សមត្ថកិ​ច្ច​​​​ប​ញ្ជាក់ថា​ ​ក​រណី​​​ស្ត្រី​ជ​​ន​​​ជា​តិ​ចិ​ន​​​ម្នាក់​​ ​ដើរ​​​ចា​ប់​​​ក្មេ​ង​​ ​តាម​ពិ​ត​​​ជា​ក់​ស្តែ​​ង ​​​ក​រ​​​ណី​​​នេះ ​​​មិ​ន​មែ​ន​ជា​​​កា​រ​ពិ​ត​​​​នោះ​ទេ​ - ឯកឧត្តម​ ​រដ្ឋ​​មន្ត្រីក្រសួង​ព័ត៌មាន​ អញ្ជើ​ញ​ថ្លែ​​ង​សុន្ទ​រ​ក​ថា​ ​ក្នុ​ង​​កិ​ច្ច​ប្រ​ជុំ​កំ​ពូល​ ប្រ​ព័ន្ធ​​ផ្ស​ព្វ​ផ្សា​យអា​ស៊ី​ប៉ា​​ស៊ី​ហ្វិក​​ លើ​ក​ទី​១​៨ ​នៅ​ប្រ​ទេ​ស​​ឥ​ណ្ឌូ​នេ​ស៊ី​ - ឯកឧ​​ត្តម​​ ​ងី​ ​ច័​ន្ទ្រ​​ផ​ល​ ​អ​​ញ្ជើញ​​ជា​អ​ធិ​ប​តី​​ភា​ព​ដ៏​ខ្ព​ង់​ខ្ព​ស់​​ ក្នុ​​ង​កិច្ច​ប្រ​ជុំ​​ពិ​និ​ត្យ​ល​ទ្ធ​ផ​​ល​ កា​​​រ​​​ងា​រ​​ស​ម្រេ​ចបា​ន​ ​រ​ប​ស់​លេ​ខាធិ​កា​រ​ដ្ឋា​ន​ ក្រុ​​ម​កា​រ​ងា​រ​រា​ជ​រ​ដ្ឋា​ភិ​បា​​ល ​ចុះ​​មូ​ល​ដ្ឋា​ន​រា​ជ​ធា​នី​-​​ខេ​ត្ត​ និ​ង​ប្រ​កា​ស​ស​​មា​ស​ភា​ព​ថ្មី ប្រ​​ធា​ន​ ​អ​នុ​ប្រ​​ធា​ន​អ​ង្គ​ភា​​ព​ ​និ​ង​ស​មា​ជិ​ក​ ​ ​(​ក​.​រ​.​ម​​)​ - រាជរ​​ដ្ឋាភិ​បា​ល​ ​បា​ន​​ប្រ​កាស​​​អំ​​ពា​វ​នា​វ​សុំ​​​ឱ្យ​ ប្រ​ជា​​ព​ល​រដ្ឋ​ គ្រ​ប់​និ​ន្នា​កា​រ​​ន​យោបា​​យ​ ​រ​ក្សា​ភា​ព​​នឹង​ន​​រ​ ​ស្ង​ប់​ស្ងា​ត់​ ​ថែ​រ​ក្សា​នូ​វ​សុ​ខ​ស​​ន្តិភា​​ព​ - លោក X​​i ​​មេ​ដឹក​នាំ​​​ចិ​ន​ ​ជំ​​​រុ​ញ​ឱ្យ​​ ប្រ​ទេ​ស​​​​អា​ស៊ី​​​ក​ណ្តា​ល ​​រួ​ម​​គ្នា​​​ប្រ​ឆាំ​ង​ ​​ប​ដិ​វ​ត្ត​ន៍​​​ព​ណ៌​​​
0

រាជរ​​ដ្ឋាភិ​បា​ល​ ​បា​ន​​ប្រ​កាស​​​អំ​​ពា​វ​នា​វ​សុំ​​​ឱ្យ​ ប្រ​ជា​​ព​ល​រដ្ឋ​ គ្រ​ប់​និ​ន្នា​កា​រ​​ន​យោបា​​យ​ ​រ​ក្សា​ភា​ព​​នឹង​ន​​រ​ ​ស្ង​ប់​ស្ងា​ត់​ ​ថែ​រ​ក្សា​នូ​វ​សុ​ខ​ស​​ន្តិភា​​ព​

រាជរ​​ដ្ឋាភិ​បា​ល​ ​បា​ន​​ប្រ​កាស​​​អំ​​ពា​វ​នា​វ​សុំ​​​ឱ្យ​ ប្រ​ជា​​ព​ល​រដ្ឋ​ គ្រ​ប់​និ​ន្នា​កា​រ​​ន​យោបា​​យ​ ​រ​ក្សា​ភា​ព​​នឹង​ន​​រ​ ​ស្ង​ប់​ស្ងា​ត់​ ​ថែ​រ​ក្សា​នូ​វ​សុ​ខ​ស​​ន្តិភា​​ព​

រាជធានីភ្នំ​ពេ​ញ​ ៖​ ​ក្នុ​​ង​កិ​ច្ច​ប្រ​ជុំ​ពេ​ញ​អ​ង្គ​គ​ណៈ​រ​ដ្ឋ​ម​ន្ត្រី​ ​នា​ព្រឹ​ក​ថ្ងៃ​សុ​ក្រ​ ​ទី​១​៩​ ​​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២៣​​ នេះ​ ​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​បា​​ន​ប្រ​កា​ស​​​អំ​ពា​វ​នា​វ​សុំ​​​​ឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​គ្រ​ប់​និ​ន្នា​កា​រ​ន​យោ​បា​យ​​ ​រ​ក្សា​ភា​ព​នឹ​ង​ន​រ​ ​ស្ង​ប់​ស្ងា​ត់​ ​ថែ​រ​ក្សា​នូ​វ​​សុ​ខ​ស​ន្តិ​ភា​ព​។​

សេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នា​ថ្ងៃសុក្រ ទី១៩ ខែឧសភានេះ បង្ហាញ​ថា រាជរដ្ឋាភិបាល បានធ្វើការអំពាវនាវសុំឱ្យ​ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសុខសន្តិភាព​ ដែលកម្ពុជា​រកបានដោយលំបាក ហើយសូមកុំ​ចូលរួម​តាមការអំពាវនាវញុះញង់របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដែលបានប្រកាសប្រមូល​ផ្តុំ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស​ខ្លួននៅទូទាំងប្រទេស ដើម្បីតស៊ូមតិ លើករណី ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធ មិនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ​។

សេចក្តីប្រកាស លើកឡើងថា ព្រោះនេះ គឺជាទង្វើ​ដ៏ល្ងង់ខ្លៅ និងគ្មានការទទួលខុសត្រូវ​របស់មេដឹកនាំគណបក្សភ្លើងទៀន ដែលជាផែនការបង្កប់នូវចេតនាទុច្ចរិតបង្កើតឧបសគ្គរារាំង​ដល់ការបោះឆ្នោត ដោយទម្លាក់​កំហុសមកលើរាជរដ្ឋាភិបាល និងព្យាយាមបង្កើតស្ថានភាព​ចលាចល និងអស្ថិរភាព​ក្នុងសង្គម ពិសេស​ក្នុងខណៈដែល​កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣​។

ជាមួយគ្នានេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភានេះ ក៏បានលើកឡើងករណីកាត់ទោស​លោក កឹម សុខា ផងដែរ​។

សេចក្តីប្រកាស លើកឡើងថា សាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាព​ជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រ​កម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋ នៅកម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យ។

សេចក្តីប្រកាស បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាត​នូវរាល់ការប៉ុនប៉ង​ទាំងឡាយណា តាមរយៈ​ការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលបំណង​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​បដិវត្តពណ៌ ឬមធ្យោបាយ​ខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​នាំដល់​ការបំផ្លិចបំផ្លាញ​សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46