ទាន់ហេតុការណ៍
សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​ - កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»​ - សេចក្ដីជូ​ន​​​ដំ​ណឹ​ង​ ​រ​ប​ស់​រ​​ដ្ឋ​បា​ល​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​ស្ដី​ពី​​កា​រ​ត្រៀ​ម​ប​ង្កា​រ ​គ្រោះ​ម​ហ​ន្ត​រា​យ​ទឹ​ក​ជំ​ន​ន់​ - ស្ថានអ​គ្គ​​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​រៀ​ប​​​​ចំ ​កិ​ច្ច​ពិ​ភា​​ក្សា​តុ​​មូ​ល ​ស្តី​ពី​ ​ខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ - សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​ - ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស - អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ - នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់
0

ឯកឧត្ត​ម​ ​ស​ន្តិ​​ប​ណ្ឌិ​ត​ ​ខៀ​វ ​សុ​​​ភ័​គ​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី ក្នុ​ង​កិ​​ច្ច​ប្រ​ជុំ​ ​ស្ដី​ពី​កា​រ​ត្រួ​ត​ពិ​និ​ត្យ​ ​និ​ង​ជំ​​រុញ​កា​រ​អ​នុ​វត្ត គោ​ល​ន​​យោ​បា​យ​ ​ភូ​មិ​-​ឃុំ​-​ស​ង្កា​ត់ មា​ន​សុ​វ​ត្ថិ​ភា​ព នៅ​សា​លា​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​

ឯកឧត្ត​ម​ ​ស​ន្តិ​​ប​ណ្ឌិ​ត​ ​ខៀ​វ ​សុ​​​ភ័​គ​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី ក្នុ​ង​កិ​​ច្ច​ប្រ​ជុំ​ ​ស្ដី​ពី​កា​រ​ត្រួ​ត​ពិ​និ​ត្យ​ ​និ​ង​ជំ​​រុញ​កា​រ​អ​នុ​វត្ត គោ​ល​ន​​យោ​បា​យ​ ​ភូ​មិ​-​ឃុំ​-​ស​ង្កា​ត់ មា​ន​សុ​វ​ត្ថិ​ភា​ព  នៅ​សា​លា​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​

រាជធានីភ្នំពេញ ៖ ​នា​ព្រឹ​ក​ថ្ងៃ​សុ​ក្រ​ ​ទី​២​៦​ ​ខែឧ​​ស​ភា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ​ស​ន្ដិ​ប​ណ្ឌិ​​ត​ ​ខៀ​វ​ ​សុ​ភ័​គ​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​​រ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​និ​ង​ជា​ប្រ​ធា​ន​​ក្រុមកា​រ​ងា​រ​ត្រួ​ត​ពិ​និ​ត្យ​ ​និ​ង​ជំ​​រុញ​​កា​រ​អ​នុ​វ​ត្ត​គោ​ល​ន​យោ​បា​យ​​ ​«​ភូ​មិ​-​ឃុំ​-​ស​ង្កា​ត់​ ​មា​ន​សុ​វ​ត្ថិ​​ភា​ព​»​ ស្ថិ​ត​ក្នុ​ង​ស​ម​ត្ថ​កិ​ច្ចក្រសួ​ង​ម​ហា​ផ្ទៃ​ ​នៅ​ថ្នា​ក់​ក្រោ​​ម​ជា​តិ​ ​បា​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុ​​ង​កិ​ច្ច​ប្រ​ជុំ​ ​ស្ដី​ពី​កា​រ​​ត្រួ​ត​ពិ​និ​ត្យ​ ​និ​ង​​ជំ​រុ​ញ​កា​រ​អ​នុ​វ​ត្ត​គោ​ល​ន​យោ​បា​​យ ​«​ភូ​មិ​-​ឃុំ​-​ស​ង្កា​ត់​​ ​មា​ន​សុ​វ​ត្ថិ​ភា​ព​»​ ​ស្ថិ​ត​ក្នុ​ង​ស​ម​ត្ថ​កិ​ច្ច​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​នៅ​ថ្នា​ក់​ក្រោ​​ម​ជា​តិ​ ​នៅ​សា​លា​រា​ជ​ធា​​នី​ភ្នំ​ពេ​ញ​ ​ដោ​យ​​មា​ន​កា​រ​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​​ពី​ ​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​ក្រ​សួ​ង​ម​​ហា​ផ្ទៃ​,​ ​ស​មា​ជិ​ក​ក្រុ​ម​​កា​រ​ងា​រ​ត្រួ​ត​ពិ​និ​ត្យ​​,​ ​ក​ង​ក​ម្លាំ​ង​ទាំ​ង​៣ប្រ​​ភេ​ទ​ ​និ​ង​តំ​ណា​ង​ម​ន្ទី​រ​អ​ង្គ​​ភា​ពជុំ​វិ​ញ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ជា​ច្រើ​ន​​រូ​ប​ទៀ​ត​ ​ដែ​ល​ពិ​ធី​នេះ​ប្រា​រ​ព្ធ​ធ្វើ​ឡើ​ង​ ​នៅ​សា​លា​​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​។​

ជាកិច្ចចាប់ផ្ដើមលោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដោយមានការចង្អុលបង្ហាញជាប់ជាប្រចាំរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាសុវត្ថិភាពសង្គម ទាំងមុនពេលបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យប្រព្រឹត្តិទៅក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយពុំមានបញ្ហាអសន្ដិសុខប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។

បន្ថែមពីលើនេះ លោក អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ដចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយរក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ ជាពិសេស អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រកបដោយបរិយាកាសសប្បាយរីករាយ ពោរពេញដោយមោទនភាពជាតិ ជាទីបំផុតផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសេចក្ដីរាយការណ៍ ស្ដីពីលទ្ធផល នៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២២ និងទិសដៅការងារអនុវត្តបន្ដ ឆ្នាំ២០២៣ ជូនអង្គពិធីជ្រាបថា ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនរួមមាន៖ បន្តជំរុញពង្រឹងមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, បន្ដចាត់វិធានការឱ្យបានម៉ត់ច៉ត់ និងទាន់ពេលវេលា ក្នុងការលើកកម្ពស់ផ្តល់សេវារដ្ឋបាលសារធារណៈ ដើម្បីឆ្លើយតបតាមសំណូមពរ និងតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

នាឱកាសនោះ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ បានអញ្ជើញមានប្រសាសសំណេះសំណាលថា កិច្ចប្រជុំនាពេលព្រឹកនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានទូលំទូលាយ និងដើម្បីកៀរគរការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាព សុខខុមាលភាព សេវាសាធារណៈ និងទប់ស្កាត់គ្រោះមហន្ដរាយ ព្រមទាំងការឆ្លងរាលដាលនៃជំងឺកាចសាហាវផ្សេងៗ។

លើសពីនេះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ បានឯកភាពខ្ពស់ចំពោះលទ្ធផល នៃការសម្រេចបាន និងទិសដៅការងារបន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម សន្តិបណ្ឌិត ក៏បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពនានារបស់រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នាពេលកន្លងមក។

ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីការវិឌ្ឍនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដូចជា៖ យោងតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានកំណត់យកគោលការណ៍កសាង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីជំរុញ និងលើកកម្ពស់ដល់ចលនាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈគ្រប់ពេល នៅទូទាំងប្រទេសកម្ពុជា។ ជាការពិតណាស់ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍ ភូមិ-ឃុំ-សង្កាត់ ឱ្យមានការរីកចម្រើន ផងដែរ។

ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ បានលើកឡើងថា ក្នុងការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ បានតម្រូវឱ្យក្រសួងមហាផ្ទៃ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសម្របសម្រួល និងសហការជាមួយបណ្ដាលក្រសួង-ស្ថាប័ន ក្នុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង សង្កាត់ ក្នុងការចាត់តាំងអនុវត្តនូវគោលនយោបាយនេះឱ្យបានសកម្មជាប់ជាប្រចាំទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានចំនួន ០៧ចំណុច រួមមាន៖ ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍, ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភារកិច្ច៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46