ទាន់ហេតុការណ៍
កម្ពុជា​ ​ឈ្នះ​​មេ​​ដាយ​​​​៨​​​គ្រឿ​ង​​ប​ន្ថែ​ម​ទៀ​ត​​ ​ស​ម្រា​ប់​​ថ្ងៃ​ទី​​​២​ ​នៃ​​​កា​រ​ប្រ​​កួ​ត​​ ជើ​ង​ឯ​ក​​​ចំ​បា​ប់​​​អា​ស៊ី​​អា​គ្នេយ៍​​​ - សម្ដេចពិ​ជ័​​​យ​​​​​​សេ​​​​​​នា​ ​​​ទៀ​​​ ​​​បា​​​​ញ់​​​ ​​​ឧ​​​​​​ត្ដ​ម​​​ក្រុ​​​ម​​​ប្រឹ​​​ក្សា​​​ផ្ទា​​​ល់​​​​​ព្រះ​​​​ម​​​ហា​ក្ស​​​ត្រ​​​ ​​​​នៃ​​​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​អញ្ជើញប្រា​រ​ព្ធ​មិ​ទ្ទិ​ញ​ ​អ​ប​អ​រ​សា​ទ​រ​ ​ខួ​ប​អ​នុ​ស្សា​វ​រី​យ៍ ​​លើក​ទី​៤​​៥​ ​ទិ​វា​កំ​ណើត ​រ​ណ​សិ​រ្ស​សា​ម​គ្គី​អ​ភិ​វ​ឌ្ឍ​ន៍​ ​មា​​តុ​ភូ​មិ​ក​ម្ពុ​ជា​ ​២​ ​ធ្នូ ​នៅ​ខេត្ត​កោះ​កុ​ង​ - សម្តេចនា​យ​ក​​​រ​ដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន​​ ​ម៉ា​​​ណែ​​​ត ​​​៖​ ​គោ​ល​កា​រ​ណ៍​​​ណែ​នាំ​​​ស្តី​ពី​​​ ក្រ​​​ប​ខ័​ណ្ឌ​​​​កម្ម​វិ​ធី​​​ជា​​តិ​​​ជំ​នួ​យ​​​ស​ង្គ​ម​ ​​ក្នុង​​​ក​ញ្ច​ប់​​​គ្រួ​សារ​ ​និ​ង​ ​​គោ​ល​កា​រ​ណ៍​​​ណែ​នាំ​​ស្តី​ពី​ ​​ក្រ​ប​​ខ័ណ្ឌ​​​​កិ​ច្ច​​​គាំ​ពា​រ​​ស​ង្គ​ម​ ​​ឆ្លើ​យ​ត​ប​​​នឹ​ង​​​គ្រោះ​អា​​ស​ន្ន​ ​នឹ​ង​​​ក្លា​យ​ជា​​​ផែ​ន​ទី​​​ប​ង្ហា​ញ​ផ្លូ​វ​ ​ស​ម្រា​ប់​​​ត​ម្រ​ង់​ទិ​ស ​​កា​រ​​​អ​នុ​វ​ត្ត​​​ក​​ម្ម​វិ​ធី​ ​និ​ង​​ប្រ​ព័​ន្ធ​​​គាំ​ពា​រ​​​ស​ង្គ​ម​ ​និ​ង​​​​កា​រ​ត្រៀ​ម​ខ្លួ​ន​​​រួ​ច​ជា​ស្រេ​ច​ ​ដើ​ម្បី​​​ជួ​យ​​​រ​ក្សា​​​លំ​នឹ​ង​​​ជី​វ​ភា​ព​ ​​ប្រ​ជា​ព​ល​រ​ដ្ឋ ​​ក្នុ​ង​​​គ្រា​​​មា​ន​​​គ្រោះ​អា​ស​ន្ន​​​​ - មេស​ន្តិ​សុខ​​អ៊ីស្រា​អែ​​ល ​​ប្ដេ​ជ្ញា​​​ស​ម្លា​ប់​ ​​មេ​​ក្រុម​​​​ហា​​ម៉ា​ស​​ ​ឲ្យ​​​​អ​ស់​ពី​​​ទឹ​ក​ដី​​លី​​​​ប​ង់​ ​ទួ​រ​គី​ ​និ​ង​​​កា​តា​​​ - ក្រុមជ​ម្រុះ​ជា​តិ​សា​ស​ន៍ ​២​២​ប្រ​ទេ​ស​ ចូ​​លរួ​​ម​រ​ត់​ប្រ​ណាំ​ង​បែប​ ទេ​ស​ច​​រ​ណ៍​វ​ប្ប​ធ​ម៌​បូ​រា​ណ​ប្រវ​ត្តិ​សា​ស្ត្រ​ ច​ម្ងា​យ​​ ២​​២​០​ ​គី​ឡូ​ម៉ែ​ត្រ - ប្រទេសអ៊ីស្រាអែ​​ល​ ​ប​ញ្ជា​ក់​​​​ពី ​​​កា​រ​​​ស្លា​​​​​​ប់​​​ចំ​ណា​ប់​ខ្មាំ​ង​ ​៤​ ​នា​ក់​ ​​នៅ​​​ហ្គា​​​ហ្សា​​​ - សម្តេចធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត ​​ជួប​ប​ង​​ប្អូន ​ពូ​មីង​ ​តា​យា​យ ​ដែល​ជា​តំ​ណា​ង​ក្រ​សួ​ង​ ​ស្ថា​ប័​​ន​ ​និ​ង​ក្រុ​ម​ហ៊ុ​ន​ឯ​ក​ជ​ន ដែ​ល​​បា​ន​រៀ​បចំ តាំ​ង​ប​​ង្ហា​ញ​ស​មិ​ទ្ធ​ផ​ល​ ​ផ​លិត​ផ​ល​ ​ឬ​​សេ​វា​ក​ម្ម​ផ្សេ​ង​ៗ​រ​ប​ស់​​ខ្លួ​ន​ ​ក្នុ​ង​ពិ​​ធី​បុ​ណ្យ​ស​មុ​ទ្រ​លើ​ក​ទី​​ ​១​០​ ​នៅ​ទី​ក្រុ​ង​កែ​ប​​ ​ខេ​ត្ត​កែ​ប​ - កម្លាំងខ​ណ្ឌ​រដ្ឋ​​បា​ល​ជ​ល​ផ​ល​​ នៃ​មន្ទី​​ក​សិ​ក​ម្ម​រុ​ក្ខា​ប្រ​មា​ញ់​និ​ង​នេ​​សា​ទ​ ខេ​ត្ត​ពោ​ធិ​សា​ត់​ ប​ន្ត​ចុះ​រុះ​រើ​កា​ប់​បំ​ផ្លា​​ញ ​ប​ទ​ល្មើ​ស​នេ​សា​ទ​ឈ្ន​ក ​រួ​ម​និ​ង ​រ​បាំ​ង​សា​ច់​អួ​ន​ក្រ​ឡា​ញឹ​ក​១​១​​៥​០ម៉ែ​ត្រ​ ចា​ក់​លែង​​ត្រី​៥​០​គី​ឡូ ​ចូ​ល​ទ​ន្លេ​ក្នុង​​ស្រុក​ក្រ​គ​ - លោក ​​កែ​វ​ ​រ​ត​នៈ​ ​​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក្រសួ​​ង​រ៉ែ​ ​និ​ង​ថា​ម​ព​ល ​បា​ន​អ​ញ្ជើ​ញ​ចូ​​ល​រួ​ម​ក្នុ​ង វេទិ​កា​ពិ​ភា​ក្សា​​ស្ដី​ពី ​«គោ​ល​ន​យោ​​បា​យ​រ៉ែ​ ​និ​ង​ថា​ម​​ព​ល​នៅ​ក​ម្ពុ​ជា​» - សម្ដេចធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​អះ​អា​ង​ថា​ ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​​ន​ ​ជា​អ្ន​ក​នៅ​ជា​មួ​យ​ប្រ​ជា​ជ​ន​ ​មិ​ន​មែ​ន​ជា​ទ​ន្សា​យ​នោះ​ទេ​
0

ឯកឧត្ដម​ គ​​ន់ ​គី​ម​ ​ ​ទេ​​ស​រ​ដ្ឋ​ម​ន្ត្រី​ ​នាំ​យ​ក​អំ​ណោ​យ​រ​ប​ស់​ ​ប្រ​មុ​ខ​រា​ជ​រ​​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​ឧប​ត្ថ​​ម្ភ​ជូ​ន​ ​អតី​ត​យុ​ទ្ធ​ជ​ន​ ដែ​ល​កំ​ពុ​​ង​រ​ស់​នៅ​ ​​លើ​ដី​ស​ម្ប​ទា​ន​ស​ង្គ​ម​កិ​ច្ច​ ​នៅ​ស្រុ​ក​សន្ទុ​ក​​ ​

ឯកឧត្ដម​ គ​​ន់ ​គី​ម​ ​ ​ទេ​​ស​រ​ដ្ឋ​ម​ន្ត្រី​ ​នាំ​យ​ក​អំ​ណោ​យ​រ​ប​ស់​ ​ប្រ​មុ​ខ​រា​ជ​រ​​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​ឧប​ត្ថ​​ម្ភ​ជូ​ន​ ​អតី​ត​យុ​ទ្ធ​ជ​ន​ ដែ​ល​កំ​ពុ​​ង​រ​ស់​នៅ​ ​​លើ​ដី​ស​ម្ប​ទា​ន​ស​ង្គ​ម​កិ​ច្ច​ ​នៅ​ស្រុ​ក​សន្ទុ​ក​​ ​

ខេត្ត​កំព​ង់​ធំ​ ៖ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​០​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​៣​ ឯ​ក​ឧ​ត្ដ​ម​ទេ​ស​រ​ដ្ឋម​​ន្ត្រី​ ​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍​កិ​ត្តិ​ស​ង្គ​ហ​ប​ណ្ឌិ​ត​ ​គ​ន់​ ​ គី​ម​  ​អ​នុ​ប្រ​ធា​ន​ទី​១​ ​នៃ​​គ​ណៈ​ ​ក​ម្ម​កា​រ​ជា​តិ​គ្រ​ប់​គ្រ​ង​គ្រោះ​ម​ហ​ន្ត​រា​យ​ ​អ​នុ​ប្រ​ធា​​ន​និ​ង​ជា​អ​គ្គ​លេ​ខា​ធិ​កា​រ​ស​មា​គ​ម​អ​តី​ត​យុ​​ទ្ធជ​​ន​ក​ម្ពុ​ជា​ ​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​សោ​ម​ ​ស៊ុ​ន​ ​មេ​ប​ញ្ជា​កា​រ​តំ​ប​ន់​ប្រ​តិ​​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​ព​ង់​ធំ​ ​អ​ម​ដំ​ណើ​រ​ដោ​យ​ឯ​ក​ឧ​ត្ត​ម​ ​​ព្រឹ​ម ​​រ​ដ្ឋា​ ​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ប្រ​ធា​ន​ម​ន្ទី​រ​​ ​ក​ង​ក​ម្លាំ​ង​ទាំ​ង​បី ​និ​ង​ក្រុ​ម​កា​រ​ងា​រ​ថ្នា​ក់​ស្រុ​ក​ ​បា​ន​​អ​ញ្ជើ​ញ​ម​ក​សំ​ណេះ​ ​សំ​ណា​ល​សា​ក​សួ​​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​នាំ​យ​ក​អំ​ណោ​​យ​ស្បៀ​ង​អា​ហា​រ​ ​គ្រឿ​ង​ឧ​ប​ភោ​​គ​ប​រិ​ភោ​គ​ ​គ្រា​ប់​ពូ​ជ​​ដំ​ណាំ​ ​រ​បស់ប្រ​មុ​ខ​រា​ជ​​រ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជា​ ​ ​ផ្ត​ល់​ជូ​ន​​ដ​ល់​ប​ង​ប្អូ​ន​អ​តី​ត​យុ​ទ្ធជ​​ន​ ​ដែ​ល​កំ​ពុ​ង​រ​ស់​នៅ​លើ​ដី​ស​ម្ប​ទា​ន​ស​ង្គ​ម​កិ​ច្ច​ ​ស្ថិ​​ត​នៅ​ភូ​មិ​ដ​ង​ក្ដា​រ​ ​ឃុំ​ក្រ​យា​ ​​ស្រុ​ក​ស​ន្ទុ​ក​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ កក់ក្តៅជាទីបំផុតចំពោះវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលលោកតែងតែឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញមកសំ ណះ សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយផ្សេងៗឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ ។

ឧត្តមសេនីយ៍ទោ បានថ្លែងថា អតីតយុទ្ធជនចំនួន១៤១គ្រួសារ ត្រូវបានចាប់ឆ្នោតទទួលយកបានក្បាលដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បងប្អូនបានរស់នៅកសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ចនេះ អស់រយៈពេលជាងពីរឆ្នាំកន្លះមកហើយ បងប្អូនបានបង្កបង្កើនផលដាំដំណាំបន្លែបង្ការ ធ្វើស្រែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅក្នុងរដូវវស្សាកន្លងមកនេះ ដោយជំនន់ទឹកភ្លៀង ធ្លាក់មកគំហ៊ុកជាប់ៗគ្នាបណ្ដាលឲ្យគេហដ្ឋាន និងដីបង្កបង្កើនផលរបស់បងប្អូនអតីតយុទ្ធជនមួយចំនួនត្រូវជនលិច បណ្តាលឲ្យខូចខាតផលដំណាំ បស់ បងប្អូន ផងដែរ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជន  ពិសេសបានសូមកោត សរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ គ្រប់ពេលវេលាជួយដោះស្រាយនូវរាល់ការលំបាករបស់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ពិសេសបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះ បាន យ៉ាងល្អ ប្រសេីរ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈកម្មការសមាគមអតីតយុទ្ធជន បន្តមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើងបន្តទៀត ហើយនិងបានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនរបស់យើង ត្រូវខិតខំថែរក្សាសុខភាព ខិតខំការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ  ឲ្យមានជីវភាពរីកចម្រើនឡើង នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុន សែន បានផ្តល់ជូននេះ  ។

ឯកឧត្ដម គន់ គីម ក៏បានផ្សព្វផ្សាយអំពីការអភិវឌ្ឍរីកចម្រើននិងក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គុណធម៌ និងភាពឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា និង សូមឲ្យបងប្អូនរួមគ្នាថែរក្សាឲ្យបានគង់វង្សជារៀងរហូតនូវ សុខសន្តិភាព ដែល យេីង កំពុង មាន ដូច សព្វថ្ងៃ នេះ ដើម្បីឲ្យប្រទេសជាតិយើង បន្តការអភិវឌ្ឍរីកចម្រើនថែមទៀត ។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានប្រគល់ជូននូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ជូនគ្រួសារអតីតយុទ្ធជនទាំងចំនួន១៤១គ្រួសារ ដោយក្នុង០១គ្រួសារទទួលបានអង្ករ÷២៥គីឡូក្រាម មីជាតិ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ ទឹកសុទ្ធវអរុណា០១១កេស និងគ្រាប់ពូជដំណាំបន្លែបង្ការផ្សេងៗមួយចំនួនបន្ថែមទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46