ទាន់ហេតុការណ៍
អ្នកគ្រ​ប់​​គ្រ​ង​ជា​ន់​ខ្ព​​ស់​នៃ ​ស​ហ​គ្រា​ស​អា​មេ​រិ​ក ​នាំ​គ្នា​ម​ក​បំ​ពេ​ញ​ទ​ស្ស​ន​​កិច្ច នៅ​​ប្រ​ទេ​ស​ចិន បា​​ន​ប​ង្ហា​ញ​ពី​ជំ​នឿ​​ចិ​ត្ត ​ចំ​ពោះ​កា​រ​ប​ន្ត​ធ្វើ​អា​ជី​វ​ក​ម្ម​ នៅ​​ប្រទេ​​ស​ចិ​ន ​នៅ​ប៉ុ​​ន្មា​ន​ថ្ងៃ​ប​ន្ទា​ប់​ពី​ប​ញ្ច​ប់ ​កិច្ច​​ប្រ​ជុំ​ពេ​ញ​អ​ង្គ​លើ​ក​ទី​៣​ ​នៃ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ម​ជ្ឈិ​ម​ប​​ក្ស​កុ​ម្មុ​យ​នី​ស្ត​ចិ​ន ​អាណ​​ត្តិ​ទី​២​០​ ​ - ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់ - រាជរ​​ដ្ឋា​​​ភិ​​​បា​​ល​​​​ ​ចា​​​​​​ត់​​​​​​​​​​តាំ​​​​​​​ង​ រដ្​ឋ​ម​​ន្ត្រី​​​​​​៤​​​រូ​​​ប​ ​​​​​​​​​ឱ្យ​​​​​​​​ដឹ​​​​​ក​​​​​​​​នាំ​កា​រ​​​ងា​​រ​​​គ្រ​​​​ប់​​​​គ្រ​​ង​ ​​កា​​​រ​​​ផ្សា​​​យ​ផ​លិ​​​​ត​​​ផ​​ល​​​​​គ្រឿ​​​ង​​​ស្រ​​​វឹ​​​ង​​​ - គំ​និត​ធ្វើ​អ​ភិ​​បា​ល​កិ​ច្ច​មួ​យ​នេះ​ ​រប​​ស់​លោ​ក​ ​X​i​ ​J​​i​n​p​in​g​ ​បា​ន​ធ្វើ​ឱ្យ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ចពិ​​សេ​ស រប​​ស់​ប្រ​ទេ​ស​ចិ​ន មា​ន​ភា​​ព​ស្រ​ស់​ស្អា​ត​ - រាជរ​ដ្ឋា​ភិបា​ល​ ​នី​តិ​កា​ល​ទី៧ ​ដា​ក់​ចេ​ញ​ផែន​កា​រ​យុ​ទ្ធ​សា​ស្ដ្រ​ សំ​​ដៅប​ង្កា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ឈា​ន​ទៅ​បោ​ស​ស​ម្អាត​ ​គ្រឿ​ង​ញៀ​ន​ចេ​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ - អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ - ស្រុ​ក​ ​ក្រុ​ង ​ចំ​នួ​ន៣ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​រងផ​ល​ប៉ះ​ពា​ល់​ ដោយជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ដំ​បូ​ង​ - ចោរជំ​​នា​​​​​ញស​​​​ក​​​ម្ម​​​ខា​​​ង​​​ចូ​​​ល​​​គា​ស់​​​សោ​​​រ​ ប្​រើ​ហ្គា​​ស​បំ​បែ​ក​សោ​រ​ ​លួ​ច​ទ្រ​ព្យ​ស​ម្ប​ត្តិ​​ប្រ​ជា​ព​ល​រដ្ឋ ត្រូវអ​ស់​ល​ក្ខ​ ​ជា​ប់​អ​ន្ទា​ក់ ​សម​ត្ថ​កិ​​ច្ច​ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច - ការបើ​​ក​ចំ​ហ​ដោ​យ​ក​ម្រិ​ត​ខ្ពស់​ ​ចំពោះ​បរ​​ទេស​​រ​ប​ស់​ប្រ​ទេ​ស​ចិ​ន ​នឹង​​ប​ញ្ចេ​ញ​​ភា​គ​លា​ភ​​ ​កា​ន់​តែ​ច្រើ​ន​ឡើ​ង​ៗ​ទៅកា​ន់​ពិ​ភ​ព​លោ​ក​ - វិស័យធា​នា​​រ៉ា​ប់​រង​ ចូ​ល​រួ​​ម​ចំ​ណែ​ក ព​ង្រឹ​ង​​កា​រ​អ​​ភិ​វ​ឌ្ឍ​ន៏​ស​ង្គម និ​ង​ជា​ផ្នែ​ក​មួ​យ​ ​ដែ​ល​ផ្ត​ល់​ឧ​ប​ក​​រ​ណ៏​សុ​វ​ត្ថិ​ភា​ព ជួ​យ​​ក្រុ​ម​គ្រួ​សា​រ​ ​ស​ង្គ​ម​ ​អោ​​យ​រួ​ច​ផុ​ត​ទុ​ក្ខលំ​បា​ក ខា​ង​ហិ​រ​ញ្ញ​​វត្ថុ​ ​នៅពេ​​ល​មា​ន​​គ្រោះ​ហា​និ​ភ័​យ​កើ​ត​ឡើ​ង​
0

ស​ម​ត្ថ​​កិ​ច្ច​ ​ចា​ប់​ស​ត្វ​ក្រ​បី​ជា​ច្រើ​ក្បា​ល​ ​យ​ក​ទៅ​​រក្សា​​ទុ​ក​ ​ក្រោ​យ​ពី​ម្ចា​​ស់ ​លែ​ង​អោ​យ​ដើ​រ​ស៊ី​ស្រូ​វ​គេ​ យ៉ា​ង​​ណា​ធិ​ប​តេ​យ្យ​ ​

ស​ម​ត្ថ​​កិ​ច្ច​ ​ចា​ប់​ស​ត្វ​ក្រ​បី​ជា​ច្រើ​ក្បា​ល​ ​យ​ក​ទៅ​​រក្សា​​ទុ​ក​ ​ក្រោ​យ​ពី​ម្ចា​​ស់ ​លែ​ង​អោ​យ​ដើ​រ​ស៊ី​ស្រូ​វ​គេ​ យ៉ា​ង​​ណា​ធិ​ប​តេ​យ្យ​ ​

ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​៖​ ​ក្រ​បី​មួ​យ​ហ្វូ​ងមា​​ន​ចំ​នួ​ន​១​៣​ក្បា​ល​ ​ត្រូ​វ​ម្ចា​ស់​ស្រែ​ ​ប្តឹ​ង​ទៅ​ប៉ូ​លិ​ស​និ​ង​ប្រ​ជា​កា​ពា​រ​ ​អោ​យ​ចា​ប់​ប​ញ្ជូ​ន​ទៅ​ ​ច​ង​ខ្សែ​ទុ​ក​ ​នៅ​សា​លា​ឃុំ​ផ្លូ​​វ​ទូក​ ​​ស្រុ​ក​កំ​ព​ង់​លែ​ង​ ដើ​ម្បី​សុំ​​កិ​ច្ច​អ​ន្ត​រា​គ​ម​ន៍​ពី​សំ​ណា​ក់​អា​ជ្ញា​ធ​​រ​ជួ​យ​ដោះ​ស្រា​យ​រ​ក​យុ​ត្តិ​ធ​ម៍​ ​រា​ល់​កា​រ​ខូ​ចខា​ត​ផ​​ល​ដំ​ណាំ​ស្រូ​វ​ ​លើ​ផ្ទៃ​ដី​ទំ​ហំ​៣​ហិ​ក​តា​ ​ត្រូ​វ​បំ​ផ្លិ​ច​បំ​ផ្លា​ញ​ដោ​​យ​ហ្វូ​ង​ក្រ​បី​ទាំ​ង​នោះ​។

​ស្ត្រី​ឈ្មោះ​ចេ ង​ វន រស់នៅភូមិឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានរៀបរាប់ថា ផលដំណាំស្រូវគាត់ត្រូវហ្វូងក្របីអាណាធិបតេយ្យចូលស៊ី បំផ្លិចបំផ្លាញមួយលើករួចមកហើយ បានចាប់នាំក្របី ម្ចាស់វាចេញមុខធ្វើការដោះស្រាយគ្នានៅសាលាឃុំផ្លូវទូក ដោយអាជ្ញាធរធ្វើការដោះស្រាយបញ្ចប់រឿង គាត់ម្ចាស់ស្រែមិនទទួលបានសងការខូចខាតផលដំណាំឡើយ។ គ្រានោះដែរ អាជ្ញាធរបានធ្វើកិច្ចសន្យាមានស្នាមមេដៃ ពីភាគីម្ចាស់ស្រែនិងពីភាគីម្ចាស់ក្របី ទទួលដឹងលឺ ពីអាជ្ញាធរឃុំផ្លូវទូក បានបញ្ជាក់ច្បាស់ថា លើកនេះមិនបង់ថ្លៃរាល់ការខូចខាតឡើយ។ ប៉ុន្តែបើម្ចាស់ក្របី ព្រលែងក្របីបែបអាណាធិបតេយ្យ អោយចូលមកស៊ីផលដំណាំស្រូវបន្តទៀត ម្ចាស់ក្របី ត្រូវទទួលខុសត្រូវ សងសំណងខូចខាតអោយទៅខាងម្ចាស់ស្រែក្នុងក្របី១ក្បាលចំនួន១លានរៀល ។

ម្ចាស់ស្រែខាងលើបានរៀបរាប់បន្តថា លុះមកដល់យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏មានក្របីមួយហ្វូងចូលស៊ីដំណាំស្រូវប្រាំងគាត់រៀបនឹងទទួលផលលើផ្ទៃដីទំហំ៣ហិកតា រងការខូចការខូចខាតស្ទើរទាំងស្រុង ឃើញដូចនេះ ព្រឹកឡើងវេលាម៉ោង៦ជាង គ្រួសារគាត់បានតេទូរស័ព្ឌអាជ្ញាធរឃុំផ្លូវទូកជួយអន្តរាគមន៍ហៅកម្លាំងមកជួយចុះចាប់ហ្វូងក្របី យកទៅសាលាឃុំដើម្បីរកម្ចាស់ចូលមកដោះស្រាយសំណង ថ្លៃបំផ្លិចបំផ្លាញដំណាំស្រូវ។ ក្រោយចាប់បានក្របីចំនួន១៣ក្បាល យកទៅដល់សាលាឃុំ បានលេចមុខម្ចាស់ ចំនួន៥នាក់ មកទាមទារយកហ្វូងក្របីទៅវិញ ឃើញសកម្មភាពបែបនេះមន្ត្រីឃុំ បានរាយការណ៍ទៅលោកប៉ាត់ គន មេឃុំផ្លូវទូក។

សូមបញ្ជាក់ថា កិច្ចអន្តរាគមន៍ដោះស្រាយសម្របម្រួលទាំងកណ្ដាលថ្ងៃត្រង់នេះ មានលោកប៉ាត់ គន មេឃុំ និងការចូលរួម ជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សាឃុំ ប្រជាកាពារ អនុប៉ុស្ដិ៍ និងភាគីម្ចាស់ស្រែ ភាគីម្ចាស់ក្របីចំនួន១៣ក្បាល។ ក្នុងដំណោះស្រាយគ្នានោះ មានការជជែកតឹងបំពង់ ក ដាក់គ្នា រហូតដល់ម៉ោង ៤ល្ងាច ភាគីម្ចាស់ស្រែនិងម្ចាស់ហ្វូងក្របីមកសាលាឃុំជាលើកទី២ ដើម្បីសម្របសម្រួលគ្នាបន្ត លើកទី១ដំណោះស្រាយដាច់បាយដាច់ទឹក ខាងដំណាំស្រូវទារសំណងក្របី១៣ក្បាល ចំនួន១០លានរៀលគត់។ ចំណែកខាងម្ចាស់ក្របីទទួលបង់ថ្លៃក្របី១ក្បាល២០ម៉ឺនរៀលប៉ុណ្ណោះ ទើបដំណោះស្រាយមិនត្រូវរ៉ូវគ្នា។ ជាលទ្ធផលបញ្ចប់រឿងត្រឹមសាលាឃុំផ្លូវទូក ភាគីទាំងសងខាងត្រូវរ៉ូវគ្នា ក្នុងក្របី១ក្បាល បង់ការខូចខាតតម្លៃចំនួន២៥ម៉ឺនរៀល ហើយបានធ្វើកិច្ចសន្យា។

ចុងក្រោយផងដែរលោក ប៉ាត់ គន មេឃុំផ្លូវទូក សូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិច្រណកក៏ដូចរស់នៅភូមិស្ទោងខាងខេត្តកំពង់ធំ។និងខេត្តកំពង់ឆ្នាំង។ សូមមេត្តាកុំព្រលែងសត្វក្របីតាមអំពើចិត្ត ពាក់ព័ន្ធខាងលើធ្វើឲ្យ សត្វក្របីដើរស៊ីស្រូវតាមអំពើចិត្ត អញ្ចឹងហើយសូមបងប្អូនមេត្តាមើលថែសត្វក្របីឲ្យបានល្អ ជៀសវាង វានឹងទៅស៊ីដំណាំស្រូវរបស់ប្រជាពលរដ្ឋ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46