ទាន់ហេតុការណ៍
ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់ - រាជរ​​ដ្ឋា​​​ភិ​​​បា​​ល​​​​ ​ចា​​​​​​ត់​​​​​​​​​​តាំ​​​​​​​ង​ រដ្​ឋ​ម​​ន្ត្រី​​​​​​៤​​​រូ​​​ប​ ​​​​​​​​​ឱ្យ​​​​​​​​ដឹ​​​​​ក​​​​​​​​នាំ​កា​រ​​​ងា​​រ​​​គ្រ​​​​ប់​​​​គ្រ​​ង​ ​​កា​​​រ​​​ផ្សា​​​យ​ផ​លិ​​​​ត​​​ផ​​ល​​​​​គ្រឿ​​​ង​​​ស្រ​​​វឹ​​​ង​​​ - គំ​និត​ធ្វើ​អ​ភិ​​បា​ល​កិ​ច្ច​មួ​យ​នេះ​ ​រប​​ស់​លោ​ក​ ​X​i​ ​J​​i​n​p​in​g​ ​បា​ន​ធ្វើ​ឱ្យ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ចពិ​​សេ​ស រប​​ស់​ប្រ​ទេ​ស​ចិ​ន មា​ន​ភា​​ព​ស្រ​ស់​ស្អា​ត​ - រាជរ​ដ្ឋា​ភិបា​ល​ ​នី​តិ​កា​ល​ទី៧ ​ដា​ក់​ចេ​ញ​ផែន​កា​រ​យុ​ទ្ធ​សា​ស្ដ្រ​ សំ​​ដៅប​ង្កា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ឈា​ន​ទៅ​បោ​ស​ស​ម្អាត​ ​គ្រឿ​ង​ញៀ​ន​ចេ​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ - អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ - ស្រុ​ក​ ​ក្រុ​ង ​ចំ​នួ​ន៣ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​រងផ​ល​ប៉ះ​ពា​ល់​ ដោយជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ដំ​បូ​ង​ - ចោរជំ​​នា​​​​​ញស​​​​ក​​​ម្ម​​​ខា​​​ង​​​ចូ​​​ល​​​គា​ស់​​​សោ​​​រ​ ប្​រើ​ហ្គា​​ស​បំ​បែ​ក​សោ​រ​ ​លួ​ច​ទ្រ​ព្យ​ស​ម្ប​ត្តិ​​ប្រ​ជា​ព​ល​រដ្ឋ ត្រូវអ​ស់​ល​ក្ខ​ ​ជា​ប់​អ​ន្ទា​ក់ ​សម​ត្ថ​កិ​​ច្ច​ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច - ការបើ​​ក​ចំ​ហ​ដោ​យ​ក​ម្រិ​ត​ខ្ពស់​ ​ចំពោះ​បរ​​ទេស​​រ​ប​ស់​ប្រ​ទេ​ស​ចិ​ន ​នឹង​​ប​ញ្ចេ​ញ​​ភា​គ​លា​ភ​​ ​កា​ន់​តែ​ច្រើ​ន​ឡើ​ង​ៗ​ទៅកា​ន់​ពិ​ភ​ព​លោ​ក​ - វិស័យធា​នា​​រ៉ា​ប់​រង​ ចូ​ល​រួ​​ម​ចំ​ណែ​ក ព​ង្រឹ​ង​​កា​រ​អ​​ភិ​វ​ឌ្ឍ​ន៏​ស​ង្គម និ​ង​ជា​ផ្នែ​ក​មួ​យ​ ​ដែ​ល​ផ្ត​ល់​ឧ​ប​ក​​រ​ណ៏​សុ​វ​ត្ថិ​ភា​ព ជួ​យ​​ក្រុ​ម​គ្រួ​សា​រ​ ​ស​ង្គ​ម​ ​អោ​​យ​រួ​ច​ផុ​ត​ទុ​ក្ខលំ​បា​ក ខា​ង​ហិ​រ​ញ្ញ​​វត្ថុ​ ​នៅពេ​​ល​មា​ន​​គ្រោះ​ហា​និ​ភ័​យ​កើ​ត​ឡើ​ង​ - ប្រមុខក្រ​សួង​កា​រ​ពា​រ​​ជា​តិ អ​ញ្ជើ​​ញ​ពិ​និ​ត្យ​ផ្ទា​ល់ ​​នៅ​តំ​ប​ន់​ប្រ​​តិ​ប​ត្តិកា​ រ​រុ​​ក​រ​ក​ឧ​ទ្ធ​ម្ភា​គ​ចក្រ​ ​​ដែ​ល​បា​ន​បា​ត់​កា​រ​ទា​ក់ទង​
0

មន្ត្រីជា​ន់​​ខ្ព​ស់ ​គ​ណៈ​ក​ម្ម​កា​រ​គ្រ​ប់​គ្រង​ ល្បែ​​ង​ពាណិ​ជ្ជ​ក​ម្ម​ក​ម្ពុ​ជា ​លើ​ក​ឡើ​ង​ថា​​ ​រ​ដ្ឋ​ប្រ​មូ​លបា​​ន​ចំ​ណូ​ល​តិ​ច​តួ​ច​បំ​ផុ​ត​ ​ពី​អា​ជី​វ​ក​ម្ម​​ល្បែ​ង​ផ្ស​ងសំ​​ណា​ង​

មន្ត្រីជា​ន់​​ខ្ព​ស់ ​គ​ណៈ​ក​ម្ម​កា​រ​គ្រ​ប់​គ្រង​ ល្បែ​​ង​ពាណិ​ជ្ជ​ក​ម្ម​ក​ម្ពុ​ជា ​លើ​ក​ឡើ​ង​ថា​​ ​រ​ដ្ឋ​ប្រ​មូ​លបា​​ន​ចំ​ណូ​ល​តិ​ច​តួ​ច​បំ​ផុ​ត​ ​ពី​អា​ជី​វ​ក​ម្ម​​ល្បែ​ង​ផ្ស​ងសំ​​ណា​ង​

ក្រោមច្បា​ប់​នៃ​​កា​រ​គ្រ​ប់​គ្រ​ង​ល្បែ​ង​ពា​ណិ​ជ្ជ​ក​ម្ម​ ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​​ជា​ ​ដែ​ល​ត្រូ​វ​បា​ន​​ដា​ក់​ឱ្យ​អនុ​វ​ត្ត​ន៍​កា​ល​​ពី​ឆ្នាំ​២​០​២​០​ ​គឺ​​រ​ដ្ឋ​ពុំ​ទា​ន់​​ទ​ទួ​ល​បា​ន​ចំ​ណូ​​ល​អ្វី​ជា​ដុំ​កំ​ភួ​​ន​នៅ​ឡើ​យ​ទេ​ ​។​ ​តែ​​បើ​យើ​ង​និ​យា​យ​ពី​កា​រ​អ​​នុ​វ​ត្ត​ទៅ​តា​ម​ច្បា​ប់​ គឺយើ​​ង​ធ្វើ​បា​ន​ល្អ​ មា​ន​ន័​យ​ថា​ ​​គិ​ត​ជា​ភា​គ​រ​យ​នៃ​កំ​ណើ​ន​ ​នៃ​ច្បា​ប់​ថ​វិ​កា​ជា​​តិ​ ​គឺ​យើ​ង​ប្រ​មូ​ល​ចំ​​ណូ​ល​ពី​វិ​ស័​យ​ល្បែ​ង​ផ្ស​ង​សំ​​ណា​ង​ ​ដែ​លស្ថិ​ត​នៅ​​ក្រោ​ម​ច្បា​ប់​ ​នៃ​កា​រ​គ្រ​ប់​​គ្រ​ង​ពា​ណិ​ជ្ជ​ក​ម្ម​ ​​បា​ន​រ​ហូ​តដ​ល់​ទៅ​ ​១​១​៤​ភា​គ​រ​​យ​ ​គឺ​លើ​ស​ផែ​ន​កា​​រ​។​ ​តែ​បើ​គិ​ត​ជា​សា​​ច់​ប្រា​ក់​គឺ​នៅ​តិ​ច​តួ​ច​នៅ​ឡើ​យ​ ​គឺ​មិ​ន​ដ​ល់​ ​១​លា​ន​ដុ​​ល្លា​រ​អា​ម៉េ​រិ​ក​ផ​ង​ទេ​ ​ស​ម្រា​ប់​ឆ្នាំ​២​០​២​៣​ក​ន្ល​ង​ទៅ​នេះ​ ​។​

​ខាងលើនេះគឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីចំណូលរដ្ឋឆ្នាំ២០២៣ ដែលបានមកពីវិស័យល្បែងផ្សងសំណាង ដែលឆ្លើយដោយ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បន្ទាប់ពីការបិទបញ្ចប់នូវកិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារសុខា ភ្នំពេញ រយៈពេលពេញ១ថ្ងៃ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឯកឧត្តម បានអះអាងថា ចំពោះក្រុមហ៊ុនល្បែងផ្សងសំណាងនៅកម្ពុជា ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺមានតែ ២១ក្រុមហ៊ុនប៉ុណ្ណោះ ដែលមានសាខាចំនួន ៤៥ និងប៉ុស្តិ៍សេវាចំនួន ៩០ ។ តែផ្ទុយទៅវិញកិច្ចប្រតិបត្តិការជាក់ស្តែង វាមានរហូតទៅដល់រាប់ពាន់កន្លែងឯណោះ ។ ការណ៍នេះគឺវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ប្រសិនបើយើងមិនពង្រឹងការគ្រប់គ្រងឱ្យបានល្អទេនោះ ។

ឯកឧត្តម រស់ ភីរុណ បានពន្យល់ថា ល្បែងផ្សងសំណាងដែលរួមមាន៖ ឆ្នោតកោស, ឆ្នោតសន្លឹក, និងឆ្នោតឡូតូ ដែលមាននៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយនោះ គឺមានច្បាប់អនុញ្ញាតឱ្យប្រជាពលរដ្ឋលេងបានដោយស្របច្បាប់ ។ ព្រោះវាជាប្រភេទល្បែងផ្សងសំណាង វាមិនមិនជារឿងស៊ីសង វាមិនមែនជារឿងភ្នាល់ វាមិនមែនជារឿងកាស៊ីណូ តែបើវាជារឿងស៊ីសង វាជារឿងភ្នាល់ ឬវាជារឿងកាស៊ីណូវិញនោះ គឺយើងមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរលេងទេ ។

ឯកឧត្តម រស់ ភីរុណ បានគូសបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានកិច្ចប្រជុំថ្ងៃនេះ ដែលមានការចូលរួមពិភាក្សារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលជាអ្នកមានអាជ្ញាប័ណ្ណ ក្នុងការប្រកបអាជីវកម្មល្បែងផ្សងសំណាងរួមមាន៖ ឆ្នោតកោស, ឆ្នោតសន្លឹក, និងឆ្នោតឡូតូជាដើម ដើម្បីឱ្យពួកគាត់អនុវត្តន៍ឱ្យត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ ទៅតាមបទបញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធជាធរមាន ។ ដោយត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល ដែលចង់ឱ្យវិស័យនៃល្បែងផ្សងសំណាងនេះ ក្លាយទៅជាផ្នែកមួយដែលស្ថិត នៅក្រោមការគ្រប់គ្រងដ៏ត្រឹមត្រូវ មិនបង្កផលប៉ះពាល់ដល់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយចូលរួមចំណែកដល់ការបង្កើតការងារ ការផ្តល់នូវចំណូល រួមទាំងការរួមវិភាគទានផ្សេងទៀត ទៅក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា ៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46