ទាន់ហេតុការណ៍
ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់ - រាជរ​​ដ្ឋា​​​ភិ​​​បា​​ល​​​​ ​ចា​​​​​​ត់​​​​​​​​​​តាំ​​​​​​​ង​ រដ្​ឋ​ម​​ន្ត្រី​​​​​​៤​​​រូ​​​ប​ ​​​​​​​​​ឱ្យ​​​​​​​​ដឹ​​​​​ក​​​​​​​​នាំ​កា​រ​​​ងា​​រ​​​គ្រ​​​​ប់​​​​គ្រ​​ង​ ​​កា​​​រ​​​ផ្សា​​​យ​ផ​លិ​​​​ត​​​ផ​​ល​​​​​គ្រឿ​​​ង​​​ស្រ​​​វឹ​​​ង​​​ - គំ​និត​ធ្វើ​អ​ភិ​​បា​ល​កិ​ច្ច​មួ​យ​នេះ​ ​រប​​ស់​លោ​ក​ ​X​i​ ​J​​i​n​p​in​g​ ​បា​ន​ធ្វើ​ឱ្យ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ចពិ​​សេ​ស រប​​ស់​ប្រ​ទេ​ស​ចិ​ន មា​ន​ភា​​ព​ស្រ​ស់​ស្អា​ត​ - រាជរ​ដ្ឋា​ភិបា​ល​ ​នី​តិ​កា​ល​ទី៧ ​ដា​ក់​ចេ​ញ​ផែន​កា​រ​យុ​ទ្ធ​សា​ស្ដ្រ​ សំ​​ដៅប​ង្កា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ឈា​ន​ទៅ​បោ​ស​ស​ម្អាត​ ​គ្រឿ​ង​ញៀ​ន​ចេ​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ - អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ - ស្រុ​ក​ ​ក្រុ​ង ​ចំ​នួ​ន៣ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​រងផ​ល​ប៉ះ​ពា​ល់​ ដោយជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ដំ​បូ​ង​ - ចោរជំ​​នា​​​​​ញស​​​​ក​​​ម្ម​​​ខា​​​ង​​​ចូ​​​ល​​​គា​ស់​​​សោ​​​រ​ ប្​រើ​ហ្គា​​ស​បំ​បែ​ក​សោ​រ​ ​លួ​ច​ទ្រ​ព្យ​ស​ម្ប​ត្តិ​​ប្រ​ជា​ព​ល​រដ្ឋ ត្រូវអ​ស់​ល​ក្ខ​ ​ជា​ប់​អ​ន្ទា​ក់ ​សម​ត្ថ​កិ​​ច្ច​ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច - ការបើ​​ក​ចំ​ហ​ដោ​យ​ក​ម្រិ​ត​ខ្ពស់​ ​ចំពោះ​បរ​​ទេស​​រ​ប​ស់​ប្រ​ទេ​ស​ចិ​ន ​នឹង​​ប​ញ្ចេ​ញ​​ភា​គ​លា​ភ​​ ​កា​ន់​តែ​ច្រើ​ន​ឡើ​ង​ៗ​ទៅកា​ន់​ពិ​ភ​ព​លោ​ក​ - វិស័យធា​នា​​រ៉ា​ប់​រង​ ចូ​ល​រួ​​ម​ចំ​ណែ​ក ព​ង្រឹ​ង​​កា​រ​អ​​ភិ​វ​ឌ្ឍ​ន៏​ស​ង្គម និ​ង​ជា​ផ្នែ​ក​មួ​យ​ ​ដែ​ល​ផ្ត​ល់​ឧ​ប​ក​​រ​ណ៏​សុ​វ​ត្ថិ​ភា​ព ជួ​យ​​ក្រុ​ម​គ្រួ​សា​រ​ ​ស​ង្គ​ម​ ​អោ​​យ​រួ​ច​ផុ​ត​ទុ​ក្ខលំ​បា​ក ខា​ង​ហិ​រ​ញ្ញ​​វត្ថុ​ ​នៅពេ​​ល​មា​ន​​គ្រោះ​ហា​និ​ភ័​យ​កើ​ត​ឡើ​ង​ - ប្រមុខក្រ​សួង​កា​រ​ពា​រ​​ជា​តិ អ​ញ្ជើ​​ញ​ពិ​និ​ត្យ​ផ្ទា​ល់ ​​នៅ​តំ​ប​ន់​ប្រ​​តិ​ប​ត្តិកា​ រ​រុ​​ក​រ​ក​ឧ​ទ្ធ​ម្ភា​គ​ចក្រ​ ​​ដែ​ល​បា​ន​បា​ត់​កា​រ​ទា​ក់ទង​
0

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​

ខេ​ត្តកោះ​កុ​ង ​៖​ លោ​ក​ ខាំ វ​ង្ស ​មេ​​​ប៉ុស្តិ៍​នគ​រ​បាល​ឃុំស្រែ​អំ​បិល​ ស្រុ​ក​ស្រែ​អំបិ​ល ខេ​ត្ត​កោះកុ​ង ​ ​ត្រូវ​បាន​ម​ហា​ជន​​រិះគ​ន់យ៉ា​ង​ខ្លាំ​ង ​ថាបា​នប្រ​ព្រិ​ត្តប​ទ​សមគំ​​នឹត​គ្នា ​ជា​មួ​យ​ក្មេង​ប្រុ​សៗ​​សេព​​គ្រឿង​ញៀ​ន ​នៅក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​។

ប្រ​ភព​ព័​ត៌មា​ន​ពីប្រ​ជា​ពល​រដ្ឋ​​​សូម​​​មិ​​ន​​ប​ញ្ចេ​​ញ​ឈ្មោះ​​បា​ន​​និ​​យា​យ​ថា​ ​លោក​ ​ខាំ ​វង្ស​ ​ដែល​ជាមេ​​​ប៉ុស្តិ៍ដុះ​ស្លែ​ប្រ​ចាំ​ឃុំ​ស្រែ​អំបិ​ល​ ​បាន​បើ​កដៃ​​ឲ្យក្មេ​ងៗ​ ដែ​លជ​ក់​ថ្នាំញៀ​ន ​និ​ងជួ​ញ​​ដូរ​ថ្នាំញៀ​ន ​និ​ង​ប្រព្រិ​ត្ត​បទ​ល្មើ​សផ្សេ​ង​ៗទៀ​ត ​ប​ង់លុ​យ​ទៅ​ឲ្យ​​មេប៉ុ​ស្តិ៍​រូប​នេះ​ ជា​ប្រ​ចាំ​ខែ ​។ តា​មប្រ​ភ​ព​ដដែ​លបា​ន​បន្ត​ថា ​លោ​ក ​ខាំ​ ​វង្ស​ ​មេប៉ុ​ស្តិ៍រូ​ប​នេះ​​បា​ន​តម្រូ​វ​ឲ្យ​ក្មេង​ទាំ​ងអ​ស់នោះ​ ប​ង​លុយ​ក្នុង​ម្នា​ក់ ពី ២​០​០ដូ​ល្លា​ ទៅ​៣​០​០ដូ​ល្លា ​ក្នុ​ងមុ​ខសញ្ញា​ បើអ្ន​ក​ណាមិ​ន​បង់​លុយ​ឲ្យ​​មេ​​ប៉ុ​ស្តិ៍​​រូប​នេះ​ទេ ​ត្រូវ​​បាន​លោ​ក​ ខាំ​ ​វង្ស​ ​គំរា​មចា​ប់​ដាក់​ ​គុក​។ មិ​នតែ​ប៉ុ​ណ្ណោះ ​ទេ​ ​នៅ​ពេ​លមា​ន​ក​ម្មវិ​ធីផ្សេ​ង​ៗ ​និ​ងនៅ​ពេ​លគេ​​អញ្ជើ​ញទៅ​ក្នុ​ង​ក​ម្ម​វិ​ធី ​លោក​ ខាំ​ ​វង្ស​ ​តែង​តែដើ​រ​ទៅសុំ​លុ​យក្មេ​ង​ៗ ​ដែ​​ល​ប្រព្រិ​ត្ត​​បទ​ល្មើស​ទាំ​ងនោះ​ ​ដើម្បី​​យក​លុយ​​មក​ចូ​លរួ​ម​ក្នុង​​ពិធី​ នេះ​ជា​ទំ​នៀ​មទំ​លា​ប់រ​ប​ស់លោ​ក​ ខាំ​ ​វង្ស​ ​។​នេះ​បើតា​ម​ប្រភ​ព​ព័​ត៌​មាន​ពី​មិ​ត្តភ​ក្ដិ​​ពួក​ម៉ា​ក​​រប​ស់​ឈ្មោះ ​ប៊ូ​ ងែ​ត​ ដែ​លត្រូ​វ​ជាកូ​ន​ ប្រុ​សរ​ប​ស់​លោក​ ​នឹម​ ​សុវ​ណ្ណ​នី ​ហៅ ​ប៊ូ​ ត្រូ​វ​ជា​ អ​ធិកា​ររ​ង​ ស្រុ​ក​ស្រែអំ​បិ​ល។​

តាម​​ប្រភ​ពព​ត័​មាន​ដ​ដែ​លពី​ពួ​ក​ម៉ាក​កូ​ន​លោក​ ប៊ូ​ ​សូម​មិ​ន​បញ្ចេ​ញឈ្មោះ​និ​យា​យថា​ ​កាលឈ្មោះ​ ​ប៊ូ ​ងែ​ត ​នៅស្រុ​ក​ស្រែ​អំបិ​ល​ លោក ខាំ ​វង្ស​ ជាមេ​ប៉ុស្តិ៍​ រូ​ប​នេះ ​បា​នទា​រលុ​យពី​ឈ្មោះ ​ប៊ូ​ ងែ​ត​ ​ទិញ​ម៉ូ​តូ១​គ្រឿ​ងដើ​ម្បីជា​ថ្នូរ​និងកា​រជួ​ញដូ​រគ្រឿ​ង​ញៀន​ពី​ឈ្មោះ​ ប៊ូ​ ងែ​ត ។
​សូម​ប​ញ្ជា​ក់ថា​ ឈ្មោះ​ ​ប៊ូ ​ងែ​ត ​ឥឡូ​វនេះ ​​ត្រូវ​បាន​ចា​ប់ខ្លួ​ន​ហើយ​ ដោ​យ​សារ​​ជួ​ញដូ​រ​គ្រឿង​ញៀន​ ​ហើយ​ត្រូ​វបា​នចា​ប់​ខ្លួន​នៅ​ភ្នំ​ពេ​ញ ​ឥឡូ​វជា​ប់​គុក​​នៅ​ព្រៃស​ ។​ ​ឈ្មោះ ​ប៊ូ​ ងែ​ត​ ភេ​ទ​ប្រុស មា​នអា​យុ​ ២​៧​ឆ្នាំ។​

​តា​ម​ប្រភ​ព​ព័ត៌​មា​នពី​ប្រ​ជាព​ល​រដ្ឋ​​នៅ​ស្រុ​ក​ស្រែ​អំបិ​ល​​បាន​និយា​យ​ថា​ ​តាំង​ពី​លោ​ក​ ខាំ​ ​វង្ស​ ​ឡើ​ងធ្វើ​ជាមេ​ប៉ុ​ស្តិ៍ ​​ឃុំស្រែ​អំ​បិល​ជា​យូរ​ឆ្នាំ​មក​ហើ​យ មិ​ន​ដែល​ឃើ​ញចា​ប់​បា​នអ្ន​ក​លក់​​គ្រឿង​ញៀន​ ​និង​អ្ន​ក​ចែក​ចា​យ​ថ្នាំ​ញៀ​នបាន​ម្នា​ក់ទេ​ នេះ​ជា​កា​រលើ​ក​ឡើង​រ​ប​ស់ប្រ​ជា​ពល​រ​ដ្ឋ​ក្នុង​មូ​លដ្ឋា​ន​។ ​ព​ល​រដ្ឋ​បន្ត​ទៀ​តថា​ ថ្មី​ៗ​នេះ ​មានស​ម​ត្ថកិ​ច្ច​នៅស្រុ​ក​បូទុ​ម​សាគ​រ​ បា​ន​​ម​កចា​ប់​ជន​ស​ង្ស័យ​​ជួញ​ដូ​រគ្រឿ​ង​ញៀន​​នៅស្រុ​កស្រែ​អំ​បិ​លនេះ​។

​ចំណែ​ក​អ្នក​សា​រ​ព័ត៌​មា​ន​បានទូ​រ​ស័ព្ទ​​ទៅ​សួ​​រ​​​លោក​ ​ខាំ ​វ​ង្ស ​ ​មេ​ប៉ុស្តិ៍​ន​គរ​បា​លឃុំ​ស្រែអំ​បិ​ល ដើ​ម្បីសុំ​កា​របំ​ភ្លឺ​រឿង​នេះ​ តែ​ទូ​រ​ស័ព្ទ​ដាក់​ស​ម្លេ​ងជា​ប់​រវ​ល់។​

​ចំ​ណែ​កលោ​ក​អធិ​ការ​ស្ដី​ទី​ស្រុ​ក​ស្រែអំ​បិល​ ​ឈ្មោះ ​កែ​វ​ ប៊ូរី​ ​ហៅ ​វែ​ង ​ទើប​តែ​ទ​ទួល​​​កា​ន់តំ​ណែ​ងជា​អ​ធិកា​រស្ដី​ទី​ ប​ន្ទាប់​ពី​លោ​ក ​ម៉ា​ ទី​ អធិ​ការ​ មា​ន​ជម្ងឺ​ ។​ ​លោក​អ​ធិកា​រ​ស្ដី​ទី​ បា​ន​និ​​យា​យថា​ ​លោក​បា​ន​លឺ​គេ​និយា​យថា ​លោក​ ខាំ​ ​វង្ស​នេះ លឺសូរព​លរ​ដ្ឋនិ​យា​យដែ​រ ​ពាក់​ព័ន្ធ​រឿ​ង​រ៉ាវ​បទ​ល្មើ​សផ្សេ​ងៗ​ដែរ​ ​តែពេ​ល​នោះលោក​មិ​ន​ទាន់​ជា​អ​ធិកា​រទេ​។ ​រឿ​ងនេះ​ លោកមិ​ន​​អាច​និ​យាយ​បា​នទេ​ ​ទុក​ឲ្យ​ថ្នា​ក់លើ​ចុះ ​មេ​ប៉ុស្តិ៍​រូប​នេះ​ លោ​ក​និ​យា​យមិ​នស្ដា​ប់​ផង​ ពី​ព្រោះ​​គេមា​នខ្សែ​ធំ​។

​​ពាក់​ព័ន្ធ​​រឿង​រ៉ា​វប​ទ​ល្មើស​ផ្សេ​​​ងៗ​ ​ដូច​ជាកា​រ​លើក​​ឡើ​ងរ​បស់​ប្រ​ជា​ពល​រ​ដ្ឋដែ​ល​ថា​ ​លោក​ ​ខាំ ​វង្ស​ ​ជាមេ​ប៉ុ​ស្តិ៍ន​គ​របា​លឃុំ​ បាន​ឃុ​ប​ឃិ​តគ្នា​​ជា​មួយ​ក្រុម​ក្មេង​ជួ​ញ​ដូរ​គ្រឿ​ងញៀ​ន​ និ​ង​ប​ទ​ល្មើស​ផ្សេង​ទៀ​ត ​រឿ​ងនេះ​​ទុក​ឲ្យ​ស្ន​ងកា​រ​ដ្ឋាន​ន​គរ​បា​លខេ​ត្តកោះ​កុង​
មា​ន​លោក​ សំ​ ​ឃិត​​វៀន​ ​ដែល​ជា​​ស្នង​កា​រន​គ​របា​ល ​ ​ដែល​ល្បី​ល្បា​ញថា​ ជា​ស្ន​ងកា​រ​មាន​ចិត្ត​ម៉ឺ​ង​​ម៉ាត់​ចំ​ពោះ​ការ​ងា​រ ​ដែ​ល​កូន​ចៅធ្វើ​ខុស​​ដូច​ជាលោ​ក​ ​ខាំ ​វង្ស​ នេះ​ជា​ដើ​ម។​
ស​ង្ឃឹ​ម​ថា ​លោ​កស្ន​ង​ការ​ ​និង​មា​នវិ​ធា​នកា​រចា​ត់​ការ​ចំ​ពោះ​​មេប៉ុ​ស្តិរូ​បនេះ​ បើ​មិ​ន​​ដូច្នេះ​ទេ​ មុ​ខ​មាត់​ថ្នា​ក់​ដឹក​នាំ​ មុ​ខជា​អា​ប់អោ​ន​ដោយ​សា​រលោ​ក​ ​ខាំ​ ​វង្ស​ មេ​ប៉ុ​ស្តិ៍​នគ​របា​ល​ឃុំស្រែ​អំ​បិល​ ​ដែល​បើ​ក​​ដៃឲ្យ​​​មាន​​បទ​​ល្មើស​​ខាង​​ជួញ​ដូរ​គ្រឿ​ងញៀ​ន​ជាមិនខាន ៕​ ​ដោយ​ ​យួ​ន​ ​ឈីវ​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46