ទាន់ហេតុការណ៍
ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់ - រាជរ​​ដ្ឋា​​​ភិ​​​បា​​ល​​​​ ​ចា​​​​​​ត់​​​​​​​​​​តាំ​​​​​​​ង​ រដ្​ឋ​ម​​ន្ត្រី​​​​​​៤​​​រូ​​​ប​ ​​​​​​​​​ឱ្យ​​​​​​​​ដឹ​​​​​ក​​​​​​​​នាំ​កា​រ​​​ងា​​រ​​​គ្រ​​​​ប់​​​​គ្រ​​ង​ ​​កា​​​រ​​​ផ្សា​​​យ​ផ​លិ​​​​ត​​​ផ​​ល​​​​​គ្រឿ​​​ង​​​ស្រ​​​វឹ​​​ង​​​ - គំ​និត​ធ្វើ​អ​ភិ​​បា​ល​កិ​ច្ច​មួ​យ​នេះ​ ​រប​​ស់​លោ​ក​ ​X​i​ ​J​​i​n​p​in​g​ ​បា​ន​ធ្វើ​ឱ្យ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ចពិ​​សេ​ស រប​​ស់​ប្រ​ទេ​ស​ចិ​ន មា​ន​ភា​​ព​ស្រ​ស់​ស្អា​ត​ - រាជរ​ដ្ឋា​ភិបា​ល​ ​នី​តិ​កា​ល​ទី៧ ​ដា​ក់​ចេ​ញ​ផែន​កា​រ​យុ​ទ្ធ​សា​ស្ដ្រ​ សំ​​ដៅប​ង្កា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ឈា​ន​ទៅ​បោ​ស​ស​ម្អាត​ ​គ្រឿ​ង​ញៀ​ន​ចេ​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ - អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ - ស្រុ​ក​ ​ក្រុ​ង ​ចំ​នួ​ន៣ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​រងផ​ល​ប៉ះ​ពា​ល់​ ដោយជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ដំ​បូ​ង​ - ចោរជំ​​នា​​​​​ញស​​​​ក​​​ម្ម​​​ខា​​​ង​​​ចូ​​​ល​​​គា​ស់​​​សោ​​​រ​ ប្​រើ​ហ្គា​​ស​បំ​បែ​ក​សោ​រ​ ​លួ​ច​ទ្រ​ព្យ​ស​ម្ប​ត្តិ​​ប្រ​ជា​ព​ល​រដ្ឋ ត្រូវអ​ស់​ល​ក្ខ​ ​ជា​ប់​អ​ន្ទា​ក់ ​សម​ត្ថ​កិ​​ច្ច​ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច - ការបើ​​ក​ចំ​ហ​ដោ​យ​ក​ម្រិ​ត​ខ្ពស់​ ​ចំពោះ​បរ​​ទេស​​រ​ប​ស់​ប្រ​ទេ​ស​ចិ​ន ​នឹង​​ប​ញ្ចេ​ញ​​ភា​គ​លា​ភ​​ ​កា​ន់​តែ​ច្រើ​ន​ឡើ​ង​ៗ​ទៅកា​ន់​ពិ​ភ​ព​លោ​ក​ - វិស័យធា​នា​​រ៉ា​ប់​រង​ ចូ​ល​រួ​​ម​ចំ​ណែ​ក ព​ង្រឹ​ង​​កា​រ​អ​​ភិ​វ​ឌ្ឍ​ន៏​ស​ង្គម និ​ង​ជា​ផ្នែ​ក​មួ​យ​ ​ដែ​ល​ផ្ត​ល់​ឧ​ប​ក​​រ​ណ៏​សុ​វ​ត្ថិ​ភា​ព ជួ​យ​​ក្រុ​ម​គ្រួ​សា​រ​ ​ស​ង្គ​ម​ ​អោ​​យ​រួ​ច​ផុ​ត​ទុ​ក្ខលំ​បា​ក ខា​ង​ហិ​រ​ញ្ញ​​វត្ថុ​ ​នៅពេ​​ល​មា​ន​​គ្រោះ​ហា​និ​ភ័​យ​កើ​ត​ឡើ​ង​ - ប្រមុខក្រ​សួង​កា​រ​ពា​រ​​ជា​តិ អ​ញ្ជើ​​ញ​ពិ​និ​ត្យ​ផ្ទា​ល់ ​​នៅ​តំ​ប​ន់​ប្រ​​តិ​ប​ត្តិកា​ រ​រុ​​ក​រ​ក​ឧ​ទ្ធ​ម្ភា​គ​ចក្រ​ ​​ដែ​ល​បា​ន​បា​ត់​កា​រ​ទា​ក់ទង​
0

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន

ខេត្តកោះកុង ៖កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក ​លី ​ច័ន្ទរាសី​ អ​ភិបាលរងស្រុកស្រែអំបិលខេត្តកោះកុងបាន
ដឹកនាំកម្លាំងចម្រុះស្រុក ចុះទៅពិនិត្យទីតាំងដី ឆ្នេរសមុទ្រ ដែលស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។ លោក លី ច័ន្ទរាសី អភិបាលរងស្រុក បានចុះដល់ ទីតាំងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ហើយជាដីសាធារណៈ របស់រដ្ឋ ដែលមានគេចាក់ដីបំពេញ និងកំពុងធ្វើកញ្ចុះចំនួន ៥ កញ្ចុះ ដែលបានរំលោភសាងសង់ក្នុងបឹងទឹកប្រៃ
ដែលជាកន្លែងទីតាំងសម្រាប់មច្ឆាជាតិចម្រុះមកពងកូនបន្តពូជ ដូចជា ក្ដាម ត្រី ​ដែលធ្វើជាស្បៀងសម្រាប់មនុស្សលោកសព្វថ្ងៃនេះ។

នៅក្នុងការចុះពិនិត្យរបស់លោក លី ច័ន្ទរាសី អភិបាលរងស្រុកនិងជំនាញគ្រប់ផ្នែក ដែលមកដល់ទីតាំងឆ្នេរសមុទ្រនេះ ក្រោយការចុះមើលពិនិត្យទីតាំង​ដីរ​ដ្ឋ​ដែល​គេ​រំលោ​ភយ​កយ៉ា​ងគ​ឃ្លើ​នរួ​ច​មក​​ អា​ជ្ញាធ​រទាំង​នោះមិ​ន​បានហា​ម​ឃាត់​ក​ម្មក​រ ​ឬ​មេការ ដែ​លកំ​ពុង​សាង​សង់​ក​ញ្ចុះនោះ​ទេ​ ឃើ​ញតែជំ​នុំ​គ្នាប​ន្តិច​ ​រួច​ហើ​យនាំ​គ្នា​ឡើង​ឡា​នម​កវិ​ញ​។ ​នៅក្នុ​ងពេល​នោះភ្លា​ម​ៗ​ អ្ន​កសា​រ​ព័ត៌​មា​ន ​បា​ន​សុំកា​របំ​ភ្លឺពីលោ​ក ​លី ​ច័​ន្ទរា​សី​ ជា​អ​ភិបា​លរងស្រុក​ស្រែអំ​បិល​ តែ​លោ​កមិ​ន​បាន​ប​ក​ស្រាយ​ឬ​បំភ្លឺណា​មួ​យនោះ​ទេ លោកថា​ មិន​បា​ច់ទេ​ ​រួច​ហើ​យឡើ​ង​ឡាន​ដា​ក់មេ​ប្រូ​ចបា​ត់​។

ចំ​ណែ​កជំ​នាញ​ដែ​លពា​ក់​ព័ន្ធដែ​លបា​ន​ចុះទៅ​ដ​ល់ទី​តាំ​ងនេះ​ដែរ​ ក៏​ត្រូវ​បាន​អ្នក​សា​រព័​ត៌មា​នសុំការបំភ្លឺពីរឿងគេរំលោភដីឆ្នេរសមុទ្រនេះដែរ តែគួរអោយស្ដាយណាស់ ម​ន្ត្រីទាំង​នោះ​មិ​នបានប​ក​ស្រាយ​ទេ ​នាំ​គ្នា​ឡើង​ឡាន​​យ៉ាង​ប្រញា​ប់​ប្រញា​ល់ម​កវិ​ញទាំងអស់ ដោយទុ​កអោ​យ​ការ​សា​ងសង់កញ្ចុះនោះ នៅ​តែ​បន្តសាងាង់ដដែលគ្មាន​ការ​ហាម​ឃាត់​ទេ។​

មួយ​សន្ទុះ​ក្រោយ​ម​កទៀ​ត​ មានម​ន្ត្រីម្នា​ក់បានខ្សឹ​បប្រា​ប់​អ្ន​កសា​រ​ព័ត៌​មាន​យើងថា​ ​មាន​ការទៅ​ប្រជុំ​នៅសា​លាឃុំ​ជ្រោ​យ​ស្វាយ ។ ពេ​ល​នោះ ​អ្នក​សា​រព័​ត៌មា​ន​បា​ន​តាម​មក​ដល់សាលាឃុំ​ ឃើញម​ន្ត្រីទាំ​ងនោះ​កំ​ពុង​ប្រជុំ​ ​។នៅពេ​ល​នោះ អ្ន​កសា​រ​ព័ត៌​មានបានប្រាប់ប៉ូលិសនៅទីនោះ សុំចូលរួមយកព័ត៌មានបានឬទេ ? តែ​លោ​កប៉ូ​លិស​មក​ប្រា​ប់ថា​ ​គេមិ​នអោ​យ​ចូល​ទេ​ ។នៅ​ពេ​លនោះ​អ្ន​ក​សារ​ព័ត៌​មា​នក៍​បា​នអ​ង្គុ​យចាំ​នៅមុ​ខសា​លាឃុំ​ រង​ចាំ​លោក​ លី​ ​ច័ន្ទ​រាសី​ ​អភិ​បា​លរ​ង​ស្រុក​ ​ដើម្បីសុំ​ការបំភ្លឺក្រោយពេ​លប្រ​ជុំចប់។

មួយសន្ទុះក្រោយមកពេល​ប្រជុំ​ចប់​ លោកអភិបាលរងស្រុក បានចេញមកហើយអ្ន​កសា​រព័​ត៌មា​នបានសុំកាបំភ្លឺពាក់ព័ន្ធគេរំលោភ ដីឆ្នេរសមុទ្រ នៅពេលនោះ លោកថាមិនអាចនិយាយបានទេ រងចាំជួបចៅហ្វាយស្រុកសិន លោកមិ​នផ្ដ​ល់ប​ទ​សម្ភា​សន៍​ទេ​។

នៅ​ពេ​លនោះ​ អ្ន​ក​សារ​ព័​ត៌មា​នបាន​សុំស​ម្ភាស​ន៍លោ​ក ​ប៊ុន​ ​ថាន​ ប្រធានបរិស្ថានស្រុកស្រែអំបិល លោកបាននិយាយថា «ទី​តាំង​ដី​នេះ ​ពិនិ​ត្យ​ជាក់​ស្ដែ​ងឃើ​ញថា​ ហួ​ស​ដែ​នលោក​គ្រប់​គ្រង​ ​តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងរហើយ តែការប្រជុំនេះអោយម្ចាស់សាងសង់នេះ ផ្អាកសិន អោយគាត់ធ្វើច្បាប់តាមរចនាសម្ព័ន្ធ »។ លោកបន្តថា « រឿងនេះ មិនពាក់ព័ន្ធជាមួយលោកទេ » នេះ​ជាស​ម្ដី មេបរិស្ថានស្រុកស្រែអំបិល លោក ប៊ុន ថាន។

ចំណែកលោក​ ប៊ុ​ន ​រ៉េ​ ​ជាមេ​ឃុំជ្រោ​យស្វា​យ បា​ននិ​យាយ​ថា « ត្រូ​វ​អោយ​ម្ចា​ស់ដី​មា​នកា​រ​ស្នើសុំ​ច្បាប់​សិន បើមា​នការស្នើ​សុំ​ច្បា​ប់​ហើយ​ ​រឿង​ គា​ត់​ធ្វើ​នេះ ត្រូវតែផ្អាកសិន ទាំងការចាក់បំពេញដីឆ្នេរសមុទ្រនេះ »។ ​លោកមេ​ឃុំប​ន្ត​ថា ​« ត្រូ​វ​តែមា​ន​ការស្នើ​សុំសិន មិនថាធ្វើកញ្ចុះឈើ ឬចាក់ដីបំពេញនេះ »​។ លោ​កមេឃុំបន្តទៀតថា នៅក្នុងការប្រជុំនោះ មានការជជែកគ្នាច្រើន ហើយក៏រងចាំចំលើយពីលោក អភិបាលស្រុកសិន និងខាងជំនាញ តើ​គា​ត់អោ​យប​ន្តសា​ងស​ង់ទៅ​ទៀ​តឬ​យ៉ាង​ណានោះជា​រឿងលោកអ​ភិបា​ល​ស្រុក​ទេ​ តែ​បើ​អោយ​គាត់​ស្នើ​សុំច្បា​ប់មាននយ័​ថាត្រូ​វ​អោ​​យឈ​ប់​សាស​ង់​ ដើ​ម្បី​ធ្វើច្បា​ប់។

លោកមេឃុំប​ន្តថា « ម្ចាស់ដីគា​ត់​មិន​បាន​មក​ទេនៅ​ក្នុ​ងកា​រចូ​ល​រូម​ពិ​និត្យ​ទី​តាំង​ដី ​ឆ្នេ​រស​មុទ្រ​នេះ​។

អ្ន​ក​សារ​ព័ត៌​មា​នបា​នសួរលោកមេឃុំថា តើម្ចាស់ដីនេះឈ្មោះអ្វី ? លោកមេឃុំបានប្រា​ប់ថា​ ម្ចា​ស់ដី​នេះ​គឺជំទាវ​ ​សោម​ រ​ស្មី តែលោក​មិន​បាន​ស្គាល់់​មុ​ខមាត់ច្បា​ស់នោះ​ទេ ​គ្រា​ន់តែ​តា​ម​រយៈ​លោ​ក ​កៅ រត​ន:​​ ​ហៅ​ កិ​ត​ នេះ​ជា​តំណា​ងអោ​យ​ម្ចាស់​ដីលោក​ជំទា​វ ​សោ​ម ​រស្មី​។

ចំ​ណែ​កលោក កៅ រតន: ហៅ កិត អ្នកសារព័ត៌មានទំនាក់ទំនងតាមទូរស័ព្ទបាននិយាយថា « គាត់ធ្វើកញ្ចុះនេះ ដើម្បីលំហែកាយ ហើយលក់ដូរខ្លះ ហើយគាត់បានជួលពីគេមក »។ តែ​លោក កៅ រតន: ហៅកិតនេះ គាត់មិនបាននិយាយអោយច្បាស់លាស់ទេ ម្ដងថាដីអ្នកនោះ ម្ដ​ងថាដីអ្នកនេះ។ លោក កៅ រតន: បានបន្តថា « ដីឆ្នេរសមុទ្រនេះ ជាដី
កម្មសិទ្ធិរបស់គេ ហើយគេចង់ធ្វើអ្វីក៏បានដែរ ហើយម្ចាស់ដីនេះ សុទ្ធតែជាអ្នក​ធំ​ៗនៅ​ភ្នំពេ​ញ​ឯនោះ​ » នេះជាស​ម្ដីលោក កៅ រតន: ហៅកិត និយាយប្រាប់​អ្នក​សារ​ព័ត៌​មា​ន។​

​សូម​បញ្ជា​ក់​ថា ​លោក​ កៅ រតន: ហៅកិត ជាមន្ត្រីរាជការនៅសាលាខេត្តព្រះសីហនុ ដែលល្បីល្បាញខាងរកស៊ីដីធ្លី ហើយចេញមុខកាង ដីអោយ ជំទាវ និង មន្ត្រីធំៗ​ដែល​រក​ស៊ីទិញដី ល​ក់​ដី ហើយឈ្មោះ កៅ រតន: ហៅកិតនេះ ជាអ្ន​ក​ចេញ​មុខ​អះ​អាង ពូកែវោហារសព្ទ័ សម្ដីក្អេងក្អាង និយាយសម្ដីលើសលប់ទៅលើមន្ត្រី និងប្រជាជន តាំងខ្លួនជាអ្នកមានឥទ្ធិពលខ្លាំង។

អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក សុខ សូទ្ធី អ្នកនាំពាក្យសាលាខេត្តកោះកុង ហើយត្រូវជាអភិបាលរងខេត្តទទួល បន្ទុកកិច្ចការផ្នែកដីធ្លី និងទំនាក់ទំនងនៅក្នុងសាលាខេត្ត ទូរស័ព្ទចូលតែមិនលើ​ក។

គួ​ររំ​លឹក​ថា ​មន្ត្រីជំ​នាញ​ផល់​ផលម្នា​ក់បា​ន​និយា​យថា​ ដីឆ្នេរសមុទ្រ ដីព្រៃ​កោង​កាង​ និងព្រៃលិចទឹក នៅក្នុ​ងភូ​មិនេ​សាទ​ ឃុំជ្រោ​យស្វា​យ ដែលលោក កៅ រតន: ហៅកិត​ បា​នម​ករកស៊ីទិ​ញ​ដីល​ក់តា​មដី​ព្រៃកោ​ង​កាង​ និ​ងព្រៃ​លិ​ចទឹ​ក ​រួ​មដី​ឆ្នេរ​ដែលលោក កៅ រតន: បានទិញនេះ ចំនួនផ្ទៃដីសរុប១៥ហិកតា ហើយសុទ្ធតែជាតំបន់ហាមឃាត់ គ្រ​ប់​គ្រង​ដោ​យជ​ល់​ផលហើ​យ​ខាង​ជំ​នាញ​ បា​នដា​ក់​ពាក្យ​ប​ណ្តឹងទៅតុលាការខេ​ត្តកោះ​កុង​ហើ​យ ​តែ​ស្ងាត់​ឈឹង​តែ​ម្តង​ហើ​យ។​

​សូម​ប​ញ្ជាក់​ថា ​ដី​ធ្លីដែ​លលោ​ក​ កៅ រតន: ហៅកិតនេះ ​កំពុ​ង​តែធ្វើក​ញ្ចុះនិងចាក់ដី គឺមិ​នទា​ន់បូ​កប​ញ្ចូល​គ្នាដី ចំនួន១៥ហិកតានោះទេ បើគឹតសរុបចំនួនដីដែលលោក កៅ រតន: ហៅកិត រំលៅភយក​សរុ​បទាំ​ងអ​ស់ប្រ​មាណ​១​៨ហិ​កតា​ឯនោះ​តែគាត់តូចតាចធ្វើអ្វីមិនកើតទេ នេះតាមសម្ដីម​ន្ត្រី​ជល់​ផល​បាននិយា​យ​ប្រាប់អ្ន​ក​សារ​ព័ត៌​មា​ន ។

សូម​អោយលោក​ប្រធា​នម​ន្ទីរទេ​សច​រណ៍​ខេត្ត​កោះ​កុង​ ​មេត្តា​ចុះពិ​និត្យ​ផ​ង​ បើ​មិន​ដូ​ច្នោះទេ​ ដីដែលជាស​ម្បត្តិ​សា​ធារ​ណៈរ​ប​ស់រ​ដ្ឋ​ ​និង​ ត្រូ​វបា​ត់​បង់​ក្នុងអំឡុងពេលលោ​ក​ឡើ​ង​កាន់​តំ​ណែង​នេះ។​
​ ជា​ពិ​សេស​នោះ ​សង្ឃឹ​ម​ថាលោ​កជំទាវ មិថុ​នា ​ភូ​ថង​ អ​ភិ​បាល​ខេ​ត្តកោះ​កុ​ង ​និងរឹ​តប​ន្តឹងរក្សាតំ​ប​ន់ឆ្នេ​រ​សមុ​ទ្រ​ដ៏ស្រ​ស់ស្អា​តនៅ​លើ​ទឹ​ក​ដី នា​ខេ​ត្តកោះ​កុ​ងនេះ​ កុំអោយ​ជន​ខិល​ខូចមួ​យ​ចំនួ​នតូ​ចប្រើ​អំ​ណាច​ម​ករំលៅភបំ​ពានយកដីរដ្ឋ​ធ្វើ​ជាកម្ម​សិ​ទ្ធិ​ផ្ទាល់​ខ្លួន​៕ ដោយ យួន ឈីវ

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46