ទាន់ហេតុការណ៍
ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់ - រាជរ​​ដ្ឋា​​​ភិ​​​បា​​ល​​​​ ​ចា​​​​​​ត់​​​​​​​​​​តាំ​​​​​​​ង​ រដ្​ឋ​ម​​ន្ត្រី​​​​​​៤​​​រូ​​​ប​ ​​​​​​​​​ឱ្យ​​​​​​​​ដឹ​​​​​ក​​​​​​​​នាំ​កា​រ​​​ងា​​រ​​​គ្រ​​​​ប់​​​​គ្រ​​ង​ ​​កា​​​រ​​​ផ្សា​​​យ​ផ​លិ​​​​ត​​​ផ​​ល​​​​​គ្រឿ​​​ង​​​ស្រ​​​វឹ​​​ង​​​ - គំ​និត​ធ្វើ​អ​ភិ​​បា​ល​កិ​ច្ច​មួ​យ​នេះ​ ​រប​​ស់​លោ​ក​ ​X​i​ ​J​​i​n​p​in​g​ ​បា​ន​ធ្វើ​ឱ្យ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ចពិ​​សេ​ស រប​​ស់​ប្រ​ទេ​ស​ចិ​ន មា​ន​ភា​​ព​ស្រ​ស់​ស្អា​ត​ - រាជរ​ដ្ឋា​ភិបា​ល​ ​នី​តិ​កា​ល​ទី៧ ​ដា​ក់​ចេ​ញ​ផែន​កា​រ​យុ​ទ្ធ​សា​ស្ដ្រ​ សំ​​ដៅប​ង្កា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ឈា​ន​ទៅ​បោ​ស​ស​ម្អាត​ ​គ្រឿ​ង​ញៀ​ន​ចេ​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ - អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ - ស្រុ​ក​ ​ក្រុ​ង ​ចំ​នួ​ន៣ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​រងផ​ល​ប៉ះ​ពា​ល់​ ដោយជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ដំ​បូ​ង​ - ចោរជំ​​នា​​​​​ញស​​​​ក​​​ម្ម​​​ខា​​​ង​​​ចូ​​​ល​​​គា​ស់​​​សោ​​​រ​ ប្​រើ​ហ្គា​​ស​បំ​បែ​ក​សោ​រ​ ​លួ​ច​ទ្រ​ព្យ​ស​ម្ប​ត្តិ​​ប្រ​ជា​ព​ល​រដ្ឋ ត្រូវអ​ស់​ល​ក្ខ​ ​ជា​ប់​អ​ន្ទា​ក់ ​សម​ត្ថ​កិ​​ច្ច​ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច - ការបើ​​ក​ចំ​ហ​ដោ​យ​ក​ម្រិ​ត​ខ្ពស់​ ​ចំពោះ​បរ​​ទេស​​រ​ប​ស់​ប្រ​ទេ​ស​ចិ​ន ​នឹង​​ប​ញ្ចេ​ញ​​ភា​គ​លា​ភ​​ ​កា​ន់​តែ​ច្រើ​ន​ឡើ​ង​ៗ​ទៅកា​ន់​ពិ​ភ​ព​លោ​ក​ - វិស័យធា​នា​​រ៉ា​ប់​រង​ ចូ​ល​រួ​​ម​ចំ​ណែ​ក ព​ង្រឹ​ង​​កា​រ​អ​​ភិ​វ​ឌ្ឍ​ន៏​ស​ង្គម និ​ង​ជា​ផ្នែ​ក​មួ​យ​ ​ដែ​ល​ផ្ត​ល់​ឧ​ប​ក​​រ​ណ៏​សុ​វ​ត្ថិ​ភា​ព ជួ​យ​​ក្រុ​ម​គ្រួ​សា​រ​ ​ស​ង្គ​ម​ ​អោ​​យ​រួ​ច​ផុ​ត​ទុ​ក្ខលំ​បា​ក ខា​ង​ហិ​រ​ញ្ញ​​វត្ថុ​ ​នៅពេ​​ល​មា​ន​​គ្រោះ​ហា​និ​ភ័​យ​កើ​ត​ឡើ​ង​ - ប្រមុខក្រ​សួង​កា​រ​ពា​រ​​ជា​តិ អ​ញ្ជើ​​ញ​ពិ​និ​ត្យ​ផ្ទា​ល់ ​​នៅ​តំ​ប​ន់​ប្រ​​តិ​ប​ត្តិកា​ រ​រុ​​ក​រ​ក​ឧ​ទ្ធ​ម្ភា​គ​ចក្រ​ ​​ដែ​ល​បា​ន​បា​ត់​កា​រ​ទា​ក់ទង​
0

ពលរដ្ឋនៅ​ឃុំ​ថ្ម​​ស ស​​ង្ឃឹ​ម​យ៉ា​ង​មុ​ត​មាំ​ ​ចំ​ពោះ​លោ​ក​ ​ក្រួ​ច​ ​បូ​រីសី​ហា​ ​អ​ភិ​បា​ល​ស្រុ​ក​ បូ​ទុ​ម​សា​គ​​រ​ ​ដែ​ល​ចេះដឹ​ង​​សុ​ខ​ទុ​ក្ខ​ព​ល​រដ្ឋ​ ​ហើ​យ​ព​ល​​រ​ដ្ឋ​មា​ន​កា​រ​អ្វី​ ​លោ​ក​គឹ​ត​ជូ​ន​ភ្លា​ម

ពលរដ្ឋនៅ​ឃុំ​ថ្ម​​ស ស​​ង្ឃឹ​ម​យ៉ា​ង​មុ​ត​មាំ​ ​ចំ​ពោះ​លោ​ក​ ​ក្រួ​ច​ ​បូ​រីសី​ហា​ ​អ​ភិ​បា​ល​ស្រុ​ក​ បូ​ទុ​ម​សា​គ​​រ​ ​ដែ​ល​ចេះដឹ​ង​​សុ​ខ​ទុ​ក្ខ​ព​ល​រដ្ឋ​ ​ហើ​យ​ព​ល​​រ​ដ្ឋ​មា​ន​កា​រ​អ្វី​ ​លោ​ក​គឹ​ត​ជូ​ន​ភ្លា​ម

ខេត្តកោះកុង ៖ តើលោកស្រី ហុង មុំ និង លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និង នវានុវត្តន៍ខេត្តកោះកុង តើមានការទំនាក់ទំនង យ៉ាងខ្លាំងចំពោះលោកស្រី ហុង មុំ ហើយទើបលោកមិនហ៊ានជាមួយលោកស្រី ហុង មុំ ពីបញ្ហាទឹកគីបរបស់លោកស្រី ហុង មុំ ដែលបានកាត់ នាឡិកាទឹកគីប​​​​​​​មិនឱ្យ ពលរដ្ឋប្រើប្រាស់អស់មួយរយៈជាង១០ថ្ងៃហើយ។ហើយលោកស្រី ហុង មុំ បង្ខំឱ្យពលរដ្ឋឱ្យដូរនាឡិកាថ្មី ខណៈនាឡិកាពលរដ្ឋប្រើប្រាស់កន្លងមកមិនទាន់ខូច។

លោកស្រី ហុង មុំ បានបង្ខិតបង្ខំពលរដ្ឋ តម្រូវឲ្យបង់លុយចំនួន១០ម៉ឺនរៀលជូនលោកស្រី ក្នុងតម្លៃ នាឡិកាទឹកគីបមួយ តែបើពលរដ្ឋណាហ៊ាន មិនបង់លុយឲ្យលោកស្រីទេ គាត់និងកាត់ផ្ដាច់ទឹកតែម្ដង។

ពាក់ព័ន្ធរឿងនេះ អ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្មខេត្តកោះកុង នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ទូរស័ព្ទចូលពីរដង លោកមិនលើក អ្នកសារព័ត៌មានយើង ទូរស័ព្ទម្ដងទៀត លោកលើកហើយថា លោកជាប់រវល់ប្រជុំវេទិកា ហើយក៍បឹតទូរស័ព្ទទៅ។
អ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅលោកមេឃុំ អិក កួន ចូលពីរដង តែដាក់ក្នុងប្រព័ន្ធរងចាំ។

ពាក់ព័ន្ធរឿងទឹក លោកស្រី ហុង មុំ អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោកស្រី ហុង មុំ ដែលមានលេខទូរស័ព្ទ 016.89.8160 តែលេខនេះថា មិនមានក្នុងបណ្តាញទេ។

សូមបញ្ជាក់ថា ឯកសារដែលពាក់ព័ន្ធជាមួយទឹកគីបរបស់លោកស្រី ហុង មុំ តាំងពីថ្ងៃទី28 ខែមករា ឆ្នាំ២០១៥ អស់រយៈពេលជាង7ឆ្នាំហើយ តាំងពីលោក អន ភារៈ នៅជាចៅហ្វាយស្រុក ហើយលោកស្រី ហុង មុំ មិនដឹងថាមានឥទ្ធិពលយ៉ាងណានោះទេ ទើបលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម ខេត្តកោះកុង មិនហ៊ានក្អកមួយម៉ាត់ ឬមួយជាឆ្នាំងបាយរបស់លោក ខ្លឹម គគីរ។ មិនតែប៉ុណ្ណោះ លោកស្រី ហុង មុំ គំរាមកំហែងពលរដ្ឋទៅតុលាការទៀតផង បើពលរដ្ឋមិនព្រមបង់លុយថ្លៃសេវាកម្មនាឡិកាទឹក១០ ម៉ឺនរៀល។

សព្វថ្ងៃនេះ ទឹកគឹបរបស់លោកស្រី ហុង មុំ ក្នុង១ម៉ែត្រគីប ២៩០០រៀល ពីមុនមក ៤០០០រៀល ក្នុង១ម៉ែត្រគីប ដោយសារពលរដ្ឋតវ៉ា ទើបសល់ ២៩០០រៀល ហើយលោកស្រី ហុង មុំ បានសន្យាជាមួយតំណាងពលរដ្ឋថា និងចុះតម្លៃ២០០០រៀល ក៍ប៉ុន្តែការសន្យារបស់លោកស្រី ហុង មុំ មិនបានធ្វើតាមកិច្ចសន្យានោះឡើយ។

ពលរដ្ឋដែលលោកស្រី ហុង មុំ កាត់ទឹកមិនឱ្យប្រើប្រាស់នោះ(១)ឈ្មោះ តា (២)ឈ្មោះ ខេង ស្នា (៣)អ៊ូច ចាន់ថន។

ចំណែកទឹកស្អាតរបស់លោកស្រី ហុង មុំ ដែលផ្គត់ផ្គង់ជូនពលរដ្ឋប្រើប្រាស់សព្វថ្ងៃនេះ គឺទឹកល្អក់កករ ខ្លាំងណាស់ ហើយពលរដ្ឋនៅឃុំថ្មស ប្រើប្រាស់នេះ
នៅពេលមុជទឹកម្ដងៗ គឺស្អឹតខ្លួន។ ចំពោះរឿងនេះ ពាក់ព័ន្ធជាមួយលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្មខេត្តកោះកុង មិនបានគិតគូរ ជូនផ្នែកសុខភាពរបស់ពលរដ្ឋទេ។

អ្នកសារព័ត៌មានយើងបានសួរទៅលោក ក្រួច បូរីសីហា អភិបាលស្រុកបូទុមសាគរ លោកបានប្រាប់ថា លោកឱ្យក្រុមការងារចុះទៅដើម្បីដោះស្រាយជូនពលរដ្ឋ។

ប្រជាពលរដ្ឋនៅឃុំថ្មស សង្ឃឹមទៅលើលោកអភិបាលស្រុក លោក ក្រួច បូរីសីហា ទើបតែឡើងកាន់តំណែងថ្មី ចេះស្រឡាញ់ប្រជាជន និងមានការចេះដឹង ក្នុងការងារបំរើសេវាកម្មជូនពលរដ្ន កន្លងមកលោកធ្វើបានល្អប្រសើរសម្រាប់ពលរដ្ឋនៅក្នុងស្រុក៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46