ទាន់ហេតុការណ៍
ឯក​ឧ​ត្ត​ម ​​នេ​ត្រ ​​ភ​ក្ត្រា​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​ អ​​ញ្ជើ​ញ​គោ​រ​ព​ព្រះ​វិ​ញ្ញា​ណ​ក្ខ​ន្ធ ព្រះ​​ស​ព​ ​ស​ម្តេ​ច​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​​ធិ​ប​តី​ ​ទេ​ព​ ​វ​ង្ស​ - អាជ្ញាធរ​​​ ​កំ​​ពុ​​ង​​ខិ​ត​ខំ​ស្រា​វ​ជ្រា​វ​​​រក​ ​​ម្ចា​ស់​​​វ​ល្លិ​​​រ​មៀ​ត​ ​​ចំ​នួ​ន​ ​៤​ ​តោ​ន​ ​ដែ​ល​​​​ប​ម្រុ​ង​​ដឹ​ក​​​ទៅ​​​ល​ក់ ​​នៅ​​​​ប្រទេ​​ស​​ឡា​​វ​​​ - សាខា​​​កាក​​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា ​​​ខេ​ត្តប​ន្ទា​យ​មា​ន​ជ័​យ​ ​​នាំ​យ​ក​​​អំណោ​យ​​​និ​ង​ ​​​សួ​រ​សុ​ខ​ទុ​ក្ខ​​​គ្រួ​សា​រ​​​រង​គ្រោះ​​​ ដោ​យ​​​ភ្លើ​​ង​​​ឆេះ​​​ផ្ទះ​​ - ជន​ខិ​ល​ខូ​ច​ ​នៅ​តែ​ប្រ​ព្រឹ​ត្ត លួ​ច​​ទ​ន្ទ្រា​ន​ដី​រដ្ឋ​ ធ្វើ​ស្រែ​ប្រាំ​ង​ ​​នៅ​តំ​បន់​​៣​ ​ដែ​ល​ជា​តំ​ប​ន់​ហា​ម​ឃា​ត់​ ​ក្នុ​​ងស្រុ​​កកំ​​ព​ង់​ស្វាយ​​ - អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាឲ្យទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ និងល្បែងភ្នាល់អនឡាញគ្រប់ប្រភេទគ្មានច្បាប់អនុញ្ញាត - ប្រ​ធានា​​ធិ​ប​តី​​​អ៊ុ​យ​​​ក្រែ​​​ន​ ​​​លោ​ក​ ​Z​e​l​e​​n​s​k​y​y​ ​ព្រ​មា​ន​​​អា​មេ​​រិ​ក​​​ថា​ ​បើ​​​​មិ​ន​​​ផ្ត​ល់​ជំ​នួ​យ​​​ទា​ន់​ពេ​ល​​​ទេ​ ​លោ​ក​​​​នឹ​ង​​​សុំ​​​ចុះ​ចា​ញ់​​​រុ​ស្ស៊ី​​​​ហើ​យ​​​ - សម្តេចធិ​ប​​តី​នា​យ​ក​រដ្ឋ​ម​ន្ត្រី​ ​បា​​នអ​​ញ្ជើ​ញ​ទៅ​គោរ​ព​ ​ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​ ស​ម្តេ​ច​​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​ធិ​ប​តី​ ​កិ​ត្តិ​ឧ​ទេ្ទ​ស​ប​ណ្ឌិ​ត​ ​ទេ​ព​ ​វ​ង្ស ​ ​ឧ​ទ្ទិ​ស​ព្រះ​រា​ជ​ម​ហាកុ​​សល​ ថ្វា​យ​ដ​​ល់​ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​សម្តេ​ច​ ​បា​ន​ស្តេ​ច​យា​ង​ទៅ​កា​​ន់ ​ស្ថា​ន​បរ​ម​សុ​ខ​ ​​ព្រះនិ​ព្វាន​ - សហព័ន្ធប្រ​ព​ន្ធ​​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​ន​អា​ស៊ា​ន ​​(​UM​A​​) ​ប្រ​កាស​​ទ​ទួ​ល​ស្គា​ល់ ​គ​ណ​:​ក​ម្មា​ធិ​កា​រ​នា​យ​ក ​និ​ង​ទី​ប្រឹ​ក្សា​ថ្មី​ អា​ណ​ត្តិ​ទី​៤​ - មន្ត្រីជា​ន់​​ខ្ព​ស់ ​គ​ណៈ​ក​ម្ម​កា​រ​គ្រ​ប់​គ្រង​ ល្បែ​​ង​ពាណិ​ជ្ជ​ក​ម្ម​ក​ម្ពុ​ជា ​លើ​ក​ឡើ​ង​ថា​​ ​រ​ដ្ឋ​ប្រ​មូ​លបា​​ន​ចំ​ណូ​ល​តិ​ច​តួ​ច​បំ​ផុ​ត​ ​ពី​អា​ជី​វ​ក​ម្ម​​ល្បែ​ង​ផ្ស​ងសំ​​ណា​ង​ - អាជ្ញាធ​រ​​ខេត្ត​​​ខេ​ត្ត​រ​ត​ន​គិ​រី​ និងមាន​​វិ​ធា​ន​កា​រ​​​ក្តៅ​ ​​​ទៅ​លើ​​​មេ​ក្លោ​ង​ ​​​ញុះ​ញ​ង់​​​ឲ្យ​​​ព​ល​រ​ដ្ឋ​ ​​​ចូ​ល​​រុ​ក​រា​​ន ​​​កា​ប់​បំ​ផ្លា​ញ​​​​ព្រៃ​ឈើ​​​រ​ប​ស់​​​រដ្ឋ​​ ​ឲ្យ​​​ចា​ក​​ចេ​ញ​​​ជា​ប​ន្ទា​ន់​​​
0

សមត្ថកិ​ច្ច​ ផ្នែ​ក​រ​ដ្ឋបា​​ល​ជ​លផ​​លផ្សា​រ​ឆ្នាំ​ង​ ​ចុះ​ប​ង្ក្រា​ប​ និ​ង​​រុះ​រើ​ល​ប​ប្រឺ​ស​១​០​០ ​នៅ​ចំ​ណុ​ច​កោះ​ក្រ​បី​ តាមបញ្ជា ​ឯ​ក​ឧ​ត្ត​ម ​អ៊ិត​ ​សុ​ធា​

សមត្ថកិ​ច្ច​ ផ្នែ​ក​រ​ដ្ឋបា​​ល​ជ​លផ​​លផ្សា​រ​ឆ្នាំ​ង​ ​ចុះ​ប​ង្ក្រា​ប​ និ​ង​​រុះ​រើ​ល​ប​ប្រឺ​ស​១​០​០ ​នៅ​ចំ​ណុ​ច​កោះ​ក្រ​បី​ តាមបញ្ជា ​ឯ​ក​ឧ​ត្ត​ម ​អ៊ិត​ ​សុ​ធា​

ខេត្តកំ​ព​ង់​ឆ្នាំ​ង ៖ ក្រោ​ម​កា​រ​ប​ញ្ចា​ផ្ទា​​ល់​ពី​ឯ​ក​ឧ​ត្តម​ ​អ៊ិត​ ​សុ​ធា​ ​ព្រះ​រា​ជ​អា​ជ្ញា​អ​ម​សា​លា​ដំ​បួ​ងខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ក​ម្លាំ​ង​​សម​​ត្ថកិ​​ច្ច​ផ្នែ​ក​រ​ដ្ឋ​បា​ល​ជ​ល​ផ​លផ្សា​​រ​ឆ្នាំង​ ​ដឹ​ក​​នាំ​ដោ​យ​លោ​ក ​តា​ត​​ ​​សី​ហា​ក់​ ​នា​យផ្នែ​ក​​រ​ដ្ឋ​វា​ល​ជ​លផ​ល​ផ្សា​រ​ឆ្នាំ​ង​ ​ដឹ​ក​នាំ​ក​ម្លាំ​ង​ចុះ​ប​ង្ក្រា​ប​ ​និ​ង​រុះ​រើ​ល​ប​​ប្រឺ​ស ​១​០​០​ ​​អស់​ជា​ច្រើ​ន​ខ្សែ​ ​នៅ​រ​សៀ​ល​ថ្ងៃ​​ទី​០២​ ​ខែ​​ម​ករា​ ​ឆ្នាំ​២​០​២​៣​ ​នេះ។​

​កា​​រប​ង្ក្រាប និងចុះរុះរើលបប្រឺស១០០ ខាង លើខាងលើនេះធ្វើឡើងនៅចំនុចក្បាលកោះក្របី ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ក្រោយការបង្ក្រាបនិងរុះរើលបប្រឹស១០០នៅចំណុចខាងលើរួច វត្ថុតាងត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលជលផលយកទៅរក្សាទុក ចាត់ការតាមនីតិវិធីបន្ត ។

សូមបញ្ជាក់ផងដែរថា បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បទល្មើសលបប្រឺស ១០០ ឬលបកន្ទុយកណ្តុរនេះគឺមានអ្នកនេសាទបីក្រុមមានគ្នាចំនួនប្រហែល ជា ១០នាក់ បានដាក់ពេញផ្ទៃទន្លេ ដោយក្នុងម្នាក់ៗដាក់លបប្រឺស១០០នេះ មិនក្រោម១០០ខ្សែឡើយ ដែល ចំនួនសរុបនៃការដាក់ទាំងអស់មិនក្រោម១០០០ខ្សែនោះទេ។ ក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះដាក់តាមខ្នើត និងរដូវកាលដែលដឹងថាត្រីចរាចរណ៍ឆ្លងកាត់ រួចសារទុក បើមានឱកាសដល់ពេលត្រីត្រូវបាននាំគ្នាដាក់បន្ត ដូច្នេះទើបពេលសមត្ថកិច្ចចុះបង្ក្រាប និងរុះរើឃើញតែចំនួនតិចតួចប៉ុណ្ណោះ ។

ការនេសាទលបប្រឹស ១០០ គឺក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះដាក់ដល់បាតទន្លេ ដោយចងយុថ្កាជាមួយចុងសងខាងនៃលបប្រឺស ១០០ រួចទម្លាក់ចូលទៅ បាតទន្លេ ហើយផ្នែកខាងលើយកប៊ីដុងចងជាកុំសួលរាប់ពាន់ប៊ីដុងបណ្តែតព្រោងព្រាតលើផ្ទៃទឹកទន្លេ និងមានការប្រើប្រាស់ម៉ាស៊ីនខ្យល់មុជទឹក និងមានម៉ាស៊ីនអូសទាញសារលបក្នុង ១ លប ៗគេអាចនេសាទបានពី ១០០ ទៅ ៣០០ គីឡូក្រាម ។

ប្រជានេសាទនៅតំបន់នោះមានការត្រេកអរ និងកោតសរសើរយ៉ាងខ្លាំងចំពោះចំណាត់ការ និងការចេញបទបញ្ជាបង្ក្រាបបទល្មើសនេសាទលបប្រឺស១០០នាពេលនេះ ព្រោះ
ការដាក់លបប្រឺស ១០០ យ៉ាងច្រើនសន្ឋឹកបែបនេះវាមិនត្រឹមតែបំផ្លាញដល់ធនធានជលផលប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យស្ទះចរាចរណ៍ផ្លូវទឹកទៀតផង ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចជលផលគ្រប់ជាន់ថ្នាក់ ពីសង្កាត់រដ្ឋបាលជលផលរហូតដល់ខណ្ឌរដ្ឋបាលជលផល មេត្តាជួយបង្ក្រាបឲ្យមានប្រសិទ្ធ ភាព និងវែកមុខចាត់ការអ្នកប្រព្រឹត្តបទល្មើសនេសាទទាំងនោះផងដែរ ។

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46