ទាន់ហេតុការណ៍
សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​ - កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»​ - សេចក្ដីជូ​ន​​​ដំ​ណឹ​ង​ ​រ​ប​ស់​រ​​ដ្ឋ​បា​ល​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​ស្ដី​ពី​​កា​រ​ត្រៀ​ម​ប​ង្កា​រ ​គ្រោះ​ម​ហ​ន្ត​រា​យ​ទឹ​ក​ជំ​ន​ន់​ - ស្ថានអ​គ្គ​​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​រៀ​ប​​​​ចំ ​កិ​ច្ច​ពិ​ភា​​ក្សា​តុ​​មូ​ល ​ស្តី​ពី​ ​ខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ - សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​ - ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស - អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ - នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់
0

ឯកឧ​ត្ត​ម​ ​ឡាំ​ ​ជា​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​ក្រ​សួ​ង​ម​ហា​ផ្ទៃ អ​​​ញ្ជើ​ញ​ជា​​អធិ​ប​​តី​ភា​ព​ ​ក្នុ​ងកិ​​ច្ច​ប្រ​ជុំ​ផ្ស​ព្វ​ផ្សា​យ​ ​និ​ង​ណែ​នាំ​អំ​ពី ​នី​តិ​វិ​ធី​ ​បែ​ប​ប​ទ​ ក្នុ​ង​កា​​រ​បំ​ពេ​ញសា​​លា​ក​ប​ត្រ​ព័​ត៌​មា​ន​ ​ដើ​ម្បី​ពិ​និ​ត្យ​វា​យ​ត​ម្លៃ ​​នៃ​កា​រ​ដំ​ឡើ​ង​ឋា​ន​ន្ត​រ​ស​ក្តិ​ថ្នា​ក់ ​ជូន​​ម​ន្ត្រី​ន​គ​រ​បា​ល​ជា​តិ​ ​ម​ន្ត្រី​ព​ន្ធ​នា​គារ​ ​និ​ង​ម​ន្ត្រី​​រាជ​កា​រ​​ស៊ី​វិ​ល​

ឯកឧ​ត្ត​ម​ ​ឡាំ​ ​ជា​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​ក្រ​សួ​ង​ម​ហា​ផ្ទៃ អ​​​ញ្ជើ​ញ​ជា​​អធិ​ប​​តី​ភា​ព​  ​ក្នុ​ងកិ​​ច្ច​ប្រ​ជុំ​ផ្ស​ព្វ​ផ្សា​យ​ ​និ​ង​ណែ​នាំ​អំ​ពី ​នី​តិ​វិ​ធី​ ​បែ​ប​ប​ទ​ ក្នុ​ង​កា​​រ​បំ​ពេ​ញសា​​លា​ក​ប​ត្រ​ព័​ត៌​មា​ន​ ​ដើ​ម្បី​ពិ​និ​ត្យ​វា​យ​ត​ម្លៃ ​​នៃ​កា​រ​ដំ​ឡើ​ង​ឋា​ន​ន្ត​រ​ស​ក្តិ​ថ្នា​ក់ ​ជូន​​ម​ន្ត្រី​ន​គ​រ​បា​ល​ជា​តិ​ ​ម​ន្ត្រី​ព​ន្ធ​នា​គារ​ ​និ​ង​ម​ន្ត្រី​​រាជ​កា​រ​​ស៊ី​វិ​ល​

ខេត្តកំ​ព​ង់​ស្ពឺ ៖ កា​ល​ពី​ថ្ងៃ​ទី​១​៦​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៣​ ​ ​ ​ឯ​ក​ឧ​ត្ត​​ម​ ​ឡាំ​ ​ជា​ ​រ​ដ្ឋ​លេខា​​ធិ​កា​រ​ ក្រ​សួ​​ង​ម​ហា​ផ្ទៃ​ និ​​ងជា​​ប្រ​ធា​ន​ក្រុ​មកា​រ​ងា​រ​ចំ​ពោះ​កិ​ច្ច​ ​ដើ​ម្បី​ពិ​និ​ត្យ​​ ​វាយ​​ត​ម្លៃ ​លើ​ដំណើ​​រ​កា​រប្រ​​ព្រឹ​ត្ត​ទៅ​នៃ​កា​រ​ដំ​ឡើ​ង​ឋា​ន​ន្ត​រ​ស័​ក្តិ ​ថ្នា​ក់​ ​ជូ​​ន​ម​ន្ត្រី​ន​គ​រ​បា​ល​ជា​តិ​ ​ម​ន្ត្រី​ព​ន្ធ​នា​គា​រ​ ​និ​ង​ម​ន្ត្រី​រា​ជ​កា​រ​ស៊ី​វិ​​ល ​ចំ​ណុះក្រ​​សួ​ង​មហា​ផ្ទៃ​​ បា​​នអ​ញ្ជើ​ញ​ជា​អ​ធិ​បតី​ ​ ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​ជុំ​ផ្ស​ព្វ​ផ្សា​យ​​ ​និង​​ណែ​នាំ​ អំ​ពី​បែ​ប​ប​​ទ​ ​និ​តិ​វិ​ធី​នៃ​ការ​​បំ​ពេ​ញ​ ​សា​លា​ក​ប​ត្រ​​ព័ត៌​មា​ន ​មន្ត្រី​រា​ជ​កា​រ​ស៊ី​វិ​ល​ ​​និង​​ម​ន្ត្រីព​​ន្ធ​នា​គា​រ​ ​ចំ​ណុះ​ក្រ​សួ​ង ​ម​​ហា​ផ្ទៃ​ ​ស​ម្រា​ប់​ភូ​មិ​ភា​គ៧​ ​​រួ​ម​មា​ន​ ​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ ​ខេ​ត្ត​ក​ណ្តា​ល​ ​និ​ង​ខេ​ត្ត​តា​កែ​វ​។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និង អង្គពិធី ទាំ ងមូល និងបានពាំនាំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ខ្ពស់ ផ្តល់ការលើកទឹកចិត្ត និងផ្តល់យុត្តិធម៌ ដល់ មន្ត្រីរាជការ ទាំងអស់ ចំណុះ ក្រសួង មហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនអង្គពិធីទាំងអំពីគោលបំណងរបស់ថ្នាក់ដឹកនាំដែលការបង្កើត ក្រុម ការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើង ឋានន្តរស័ក្តិ ថ្នាក់ ជូន មន្ត្រី នគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រី រាជការ ស៊ីវិលចំណុះក្រសួងមហាផ្ទៃ ជាពិសេសគឺដើម្បីផ្តល់ការ លើក ទឹកចិត្តដល់មន្ត្រីដែលសកម្ម ការងារ គ្រប់ លក្ខណៈសម្បត្តិ គ្រប់ អតីតភាព ការងារ និងមានស្នាដៃល្អ ហើយ ពុំទាន់ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់។

បន្ទាប់មកទៀត ឯកឧត្តម រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំពាក់ព័ន្ធនឹង បែបបទ នីតិវិធី នៃការ បំពេញ សាលាកបត្រ ព័ត៌មាន ការប្រមូលសាលាកបត្រព័ត៌មាន ការបញ្ចូលនិងបូកសរុបទិន្នន័យ រួចបញ្ជូន មកក្រុម ការ ងារ ចំពោះកិច្ចវិញ ដើម្បីធ្វើការបូកសរុបទិន្នន័យ និងធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ ដឹកនាំ ក្រសួង មហាផ្ទៃ។

ជាទីបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងប្រសិទ្ធពរជ័យជូនចំពោះគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល សូមប្រកបដោយសេចក្តីសុខ និងសម្រេច ជោគជ័យគ្រប់ភារកិច្ច៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46