ទាន់ហេតុការណ៍
សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​ - កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»​ - សេចក្ដីជូ​ន​​​ដំ​ណឹ​ង​ ​រ​ប​ស់​រ​​ដ្ឋ​បា​ល​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​ស្ដី​ពី​​កា​រ​ត្រៀ​ម​ប​ង្កា​រ ​គ្រោះ​ម​ហ​ន្ត​រា​យ​ទឹ​ក​ជំ​ន​ន់​ - ស្ថានអ​គ្គ​​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​រៀ​ប​​​​ចំ ​កិ​ច្ច​ពិ​ភា​​ក្សា​តុ​​មូ​ល ​ស្តី​ពី​ ​ខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ - សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​ - ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស - អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ - នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់
0

សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​

សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​បញ្ជាក់ថា កីឡាការិនី​ជឺ​ជី​តស៊ូ​ជម្រើសជាតិ​កម្ពុជា ខាន់ ចេ​សា ម្ចាស់​មេដាយមាស​កីឡា​អាស៊ី លើក​ទី​១៨ ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី មិនបាន​ចូលរួម​ប្រកួត​កីឡា​អាស៊ី (Asian Games) លើក​ទី​១៩ នៅ​ប្រទេស​ចិន នោះទេ​។​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ខាងលើ បាន​បញ្ជាក់ថា ដោយសារ​កត្ដា​ផ្ទាល់ខ្លួន គួបផ្សំ ខាន់ ចេ​សា ត្រូវ​ចូលរួម​ប្រកួត​កម្មវិធី ONE Fight Night 14 នៅលើ​សង្វៀន ONE Championship នៅ​ប្រទេស​សិង្ហ​បុរី នា​ចុងខែ​នេះ​ផង​ទើប​ធ្វើ​ឲ្យ​នាង​ខកខាន​ចូលរួម​ប្រកួត​ការពារ​មេដាយមាស​កីឡា​អាស៊ី នៅ​ប្រទេស​ចិន​។​

​លោក វ៉ា​ត់ ចំរើន បន្ដថា «​យើង​មានការ​សោកស្ដាយ ដែល​កីឡាការិនី ខាន់ ចេ​សា មិនបាន​ចូលរួម​ប្រកួត​(Asian Games) ដោយសារ​តែមាន​បញ្ហា​សុខភាព ក៏ដូចជា​ការប្រកួត​ជាន់គ្នា កៀក​ពេក​នឹង​ការប្រកួត​នៅ ONE Championship នៅ​សិង្ហ​បុរី ។ អ៊ីចឹង​រឿងនេះ ក៏មាន​ការទទួលខុសត្រូវ​មួយ​ដែរ ដោយ​យើង​បានធ្វើការ​ទំនាក់ទំនង​ជាប់​ជាមួយគ្នា ប៉ុន្ដែ​នេះ​ជាការ​សម្រេចចិត្ត​របស់​សាមីខ្លួន​ផ្ទាល់ មិនមាន​អ្វី​ប៉ះពាល់​ដល់​ការងារ ឬ​ដំណើរការ​នៃ​ការចូលរួម​នោះទេ គ្រាន់តែ​យើង​មានការ​សោកស្ដាយ ដែល​មិនបាន​កីឡាការិនី​ល្អ​របស់​យើង​ចូលរួម​ប្រកួត​នៅពេលនេះ​» ។​

​លោក​បន្ថែមថា «​ពេលនេះ យើង​ធ្វើការ​សម្របសម្រួល​គ្នា​រួចហើយ ទាំង​ភាគី​ម្ចាស់ផ្ទះ ក៏ដូចជា​នៅទីនេះ ។ ប៉ុន្ដែ​យើង​នៅតែ​ជំរុញ​ប្រភេទ​កីឡា​ផ្សេងៗ សម្រាប់​ប្រកួត​កីឡា​អាស៊ី​នាពេលខាងមុខ ឲ្យ​ខិតខំ​អស់ពី​សមត្ថភាព ។ យើង​ដឹង​ហើយ​ថា កីឡា​ដែល​ឈានដល់​កម្រិត​ពិភពលោក​របស់​យើង មិន​ត្រូវបាន​ម្ចាស់ផ្ទះ ដាក់​ក្នុង​ការប្រកួត​ខ្លះ ដូចជា​ម៉ូតូ​ទឹកជា​ដើម​…​។ យើង​ចង់បាន​រក្សា​នូវ​តម្លៃ​នៃ​ការប្រកួត​មុនៗ និង​ចង់​ឲ្យ​កម្រិត​បច្ចេកទេស គុណ​ផល​កីឡាករ​-​កីឡាការិនី​របស់​យើង​ឲ្យ​បានល្អ​ប្រសើរ បន្ទាប់ពី​ស៊ី​ហ្គេម​ផងដែរ​» ។​

​គួរ​ដឹងថា កីឡាការិនី​កូនកាត់ ៣​សាសន៍ ខាន់ ចេ​សា បាន​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើកដំបូង កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ដណ្ដើមបាន​មេដាយមាស មុន​បន្ដដំណើរ​យកបាន​មេដាយមាស​កីឡា​ស៊ី​ហ្គេម ២​សម័យកាល ក្នុង​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ។​

​ត្រឡប់មក​កាន់ការ​ប្រកួត​ចំពោះមុខ​វិញ ដ្បិត ចេ​សា ខកខាន​ចូលរួម​ប្រកួត​ការពារ​មេដាយមាស​របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៩ នៅ​ចិន ក៏ប៉ុន្តែ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​នេះ នាង​នឹងត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក ជាមួយ​កីឡាការិនី​អាមេរិក Danielle Kelly ក្នុង​កម្មវិធី ONE Fight Night 14 នៅ​សិង្ហ​បុរី​ផងដែរ​៕

Filed in: សិល្បៈ កីឡា

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46