ទាន់ហេតុការណ៍
នៅខេ​​ត្តកំ​​ព​ង់​ធំ មានក្រុ​ង-​ស្រុ​ក​ចំ​នួ​ន​៧ បា​ន​រ​ង​ផ​​ល​ប៉ះពា​ល់​ ទឹ​​ក​ជំ​ន​ន់​ទឹក​ភ្លៀ​ង​ ​ធ្វើ​​ឱ្យ​ខូ​ច​ខា​ត​ស្រូ​វ​ជា​ច្រើ​ន​ហិ​ច​តា​ - អ​ភិ​បា​លខេត្ត​កោះ​កុ​ង​ ​គាំ​ទ្រ​ពេ​ញ​ទំ​ហឹ​ងចំ​ពោះ​​ ​សារ​ពិ​សេស​រ​ប​ស់ ស​ម្តេច​តេ​ជោ​ លើ​​កិ​ច្ច​អ​ភិវ​ឌ្ឍន៍​ តំ​ប​​ន់​ត្រី​កោ​ណក​ម្ពុ​ជា​ ​ឡា​​វ​ ​វៀ​ត​ណា​ម​ - អ្នកគ្រ​ប់​​គ្រ​ង​ជា​ន់​ខ្ព​​ស់​នៃ ​ស​ហ​គ្រា​ស​អា​មេ​រិ​ក ​នាំ​គ្នា​ម​ក​បំ​ពេ​ញ​ទ​ស្ស​ន​​កិច្ច នៅ​​ប្រ​ទេ​ស​ចិន បា​​ន​ប​ង្ហា​ញ​ពី​ជំ​នឿ​​ចិ​ត្ត ​ចំ​ពោះ​កា​រ​ប​ន្ត​ធ្វើ​អា​ជី​វ​ក​ម្ម​ នៅ​​ប្រទេ​​ស​ចិ​ន ​នៅ​ប៉ុ​​ន្មា​ន​ថ្ងៃ​ប​ន្ទា​ប់​ពី​ប​ញ្ច​ប់ ​កិច្ច​​ប្រ​ជុំ​ពេ​ញ​អ​ង្គ​លើ​ក​ទី​៣​ ​នៃ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ម​ជ្ឈិ​ម​ប​​ក្ស​កុ​ម្មុ​យ​នី​ស្ត​ចិ​ន ​អាណ​​ត្តិ​ទី​២​០​ ​ - ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់ - រាជរ​​ដ្ឋា​​​ភិ​​​បា​​ល​​​​ ​ចា​​​​​​ត់​​​​​​​​​​តាំ​​​​​​​ង​ រដ្​ឋ​ម​​ន្ត្រី​​​​​​៤​​​រូ​​​ប​ ​​​​​​​​​ឱ្យ​​​​​​​​ដឹ​​​​​ក​​​​​​​​នាំ​កា​រ​​​ងា​​រ​​​គ្រ​​​​ប់​​​​គ្រ​​ង​ ​​កា​​​រ​​​ផ្សា​​​យ​ផ​លិ​​​​ត​​​ផ​​ល​​​​​គ្រឿ​​​ង​​​ស្រ​​​វឹ​​​ង​​​ - គំ​និត​ធ្វើ​អ​ភិ​​បា​ល​កិ​ច្ច​មួ​យ​នេះ​ ​រប​​ស់​លោ​ក​ ​X​i​ ​J​​i​n​p​in​g​ ​បា​ន​ធ្វើ​ឱ្យ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ចពិ​​សេ​ស រប​​ស់​ប្រ​ទេ​ស​ចិ​ន មា​ន​ភា​​ព​ស្រ​ស់​ស្អា​ត​ - រាជរ​ដ្ឋា​ភិបា​ល​ ​នី​តិ​កា​ល​ទី៧ ​ដា​ក់​ចេ​ញ​ផែន​កា​រ​យុ​ទ្ធ​សា​ស្ដ្រ​ សំ​​ដៅប​ង្កា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ឈា​ន​ទៅ​បោ​ស​ស​ម្អាត​ ​គ្រឿ​ង​ញៀ​ន​ចេ​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ - អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ - ស្រុ​ក​ ​ក្រុ​ង ​ចំ​នួ​ន៣ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​រងផ​ល​ប៉ះ​ពា​ល់​ ដោយជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ដំ​បូ​ង​ - ចោរជំ​​នា​​​​​ញស​​​​ក​​​ម្ម​​​ខា​​​ង​​​ចូ​​​ល​​​គា​ស់​​​សោ​​​រ​ ប្​រើ​ហ្គា​​ស​បំ​បែ​ក​សោ​រ​ ​លួ​ច​ទ្រ​ព្យ​ស​ម្ប​ត្តិ​​ប្រ​ជា​ព​ល​រដ្ឋ ត្រូវអ​ស់​ល​ក្ខ​ ​ជា​ប់​អ​ន្ទា​ក់ ​សម​ត្ថ​កិ​​ច្ច​ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច
0

កិច្ច​ប្រ​ជុំ​ត្រៀម ​ក​ម្ម​វិ​ធី​បុណ្យ​អុំ​​ទូ​ក​ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ដែ​ល​​ប្រ​​ព្រឹត្ត​​ទៅ​ នៅ​​ថ្ងៃ​ទី២​​៨​-​២​៩​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​​២​៣​ ​ខា​ង​មុ​ខ​នេះ​

កិច្ច​ប្រ​ជុំ​ត្រៀម ​ក​ម្ម​វិ​ធី​បុណ្យ​អុំ​​ទូ​ក​ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ដែ​ល​​ប្រ​​ព្រឹត្ត​​ទៅ​ នៅ​​ថ្ងៃ​ទី២​​៨​-​២​៩​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​​២​៣​ ​ខា​ង​មុ​ខ​នេះ​

ខេត្តកំ​ព​ង់​ធំ ៖ ​នៅ​រ​សៀ​​លថ្ងៃ​ទី​​១​៩​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៣ ឯ​​ក​ឧ​ត្ដ​ម​ ​ព្រឹ​ម​ ​រ​ដ្ឋា​​ ​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​​ ​និ​ង​ជា​ប្រ​ធា​ន​អ​​នុគ​ណ​:​ក​ម្ម​កា​រ​ខ្លឹ​ម​សា​​រ​ ​បា​ន​ដឹ​ក​នាំ​ប្រ​ជុំ​​ជា​មួ​យ​ប្រ​ធា​ន​ ​​អ​នុ​ប្រ​ធា​ន​ ​និ​​ង​ស​មា​ជិ​ក​អ​​នុ​គ​ណៈ​ក​ម្ម​កា​រ​​ខ្លឹ​ម​សា​រ​ ​ពិ​ធី​កា​​រ​ ​និ​ង​ព័​ត៌​មា​ន​ទាំ​ង​​អ​ស់​ ​ដើ​ម្បី​ត្រៀ​ម​​រៀ​ប​ចំ​ក​ម្ម​វិ​​ធី​បុ​ណ្យ​អុំ​ទូ​ក​នៅ​​តា​ម​ដ​ង​ស្ទឹ​ង​សែ​ន​​ ​ខេ​ត្ត​​កំ​ព​ង់​ធំ​ ​​ដែ​ល​ជា​ពិ​ធី​បុ​ណ្យ​មួ​​យ​ដែ​ល​ធ្វើ​ឡើ​ង​ជា​រៀ​​ង​រា​ល់​ឆ្នាំ​ ​ក្នុ​ង​កា​រ​លើ​ក​ទឹ​​ក​ចិ​ត្ត​ដ​ល់​ក្រុ​ម​កី​ឡា​​ក​រ​ ​និ​ង​ប​ង​ប្អូ​ន​ប្រ​ជា​​ព​ល​រ​ដ្ឋ​។​

​ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តបានលើកឡើងថា ឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃ១៤-១៥កើតនិងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្តគ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃ១៤កើត និង១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលបំណងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ។

ដើម្បីឱ្យពិធីប្រណាំងទូកនេះប្រព្រឹត្តទៅ ប្រកបដោយភាពអធិកអធម រីករាយនិងជោគជ័យ រដ្ឋបាលខេត្តមានកិត្តិយស សូមអំពាវនាវដល់ សប្បុរសជនទាំងអស់មេត្តាជួយ ឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់បើ ប្រាស់ក្នុងការផ្តល់រង្វាន់លើកទឹកចិត្ត និងផ្គត់ផ្គង់ ដល់កីឡាករកីឡាការិនី និងសម្រាប់ដោះស្រាយការចំណាយ ផ្សេងៗក្នុងពិធីនេះ។ រដ្ឋបាលខេត្តកំពង់ធំមានក្តីសង្ឃឹមយ៉ាងកក់ក្ដៅទុកជាមុន ចំពោះសប្បុរសជនទាំងអស់ពិតជាចូលរួមជួយឧបត្ថម្ភ គាំទ្រ ប្រកបដោយ ស្មារតីសាមគ្គី ថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងជាក់ជាពុំខាន។

សូមបញ្ជាក់ថា ទូកដែលត្រូវប្រកួតសរុបចំនួន៥៥ទូក ចំណុះពិត១.៣៧៥នាក់ កម្លាំងបំរុង៣៤០នាក់ សរុបកីឡាករទាំងអស់ចំនួន១.៧៦៥នាក់។ ក្នុងនោះទូកវែងមានចំនួន០៧ទូក ទូកខ្នាតអន្តរជាតិមានចំនួន៣២ទូក ទូកផ្កាចារមានចំនួន១៦ទូក និងទូកកងរាជអាវុធហត្ថមានចំនួន០១ទូក។ ស្រុកបារាយណ៍ចំនួន០៤ទូក ស្រុកសន្ទុកចំនួន០១ទូក ស្រុកស្ទោងចំនួន០២ទូក ស្រុកកំពង់ស្វាយ០៩ទូក ស្រុកប្រាសាទបល្ល័ង្កចំនួន០១ទូក ស្រុកប្រាសាទសំបូរចំនួន១៤ទុក ស្រុកសណ្តាន់ ០៦ទូក ក្រុងស្ទឹងសែនមានចំនួន១៦ទូក និងមន្ទីរកសិកម្មខេត្តមានចំនួន០១ទូក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46