ខេត្តព្រះសីហនុ ៖តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មានក្នុងស្រុកទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការផ្លូវច្បាប់ ដោយម៉ឺងម៉ាត់បំផុតគ្មានការលើកលែង ចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយ ដែលព្យាយាមកាប់ទន្ទ្រានដីរដ្ឋ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យ បានលបលូចចូលមកកាប់រានទន្ទ្រានដីព្រៃ និងបានសង់ខ្ទមអនាធិបតេយ្យចំនួន៦គ្រោងខ្ទម លើផ្ទៃដីទំហំប្រមាណ១ហិកតា ស្ថិតនៅចំណុចអូរដំរី (អូរតាវ៉ើង) ក្រុមទី២២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ដែលមានព្រំជាប់នឹងតំបន់សហគមន៍៕
0
រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការផ្លូវច្បាប់ ដោយម៉ឺងម៉ាត់បំផុតគ្មានការលើកលែង ចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយ ដែលព្យាយាមកាប់ទន្ទ្រានដីរដ្ឋ

Filed in: សន្តិសុខសង្គម