ទាន់ហេតុការណ៍
សម្ដេច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​​សែ​ន​ ​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​អំ​​ពា​វនា​វ​ដ​ល់​ស​ប្បុរ​​សជ​ននា​នា​ ​​សូ​មរួ​​ម​​ក​ម្លាំ​ង​គ្នា​ ​រួ​ម​សា​ម​គ្គី​គ្នា​ ​ក​សា​ង​​ព្រែកជី​ក​​ហ្វូ​ណ​ន​តេ​ជោ ​ឱ្យ​ខា​ង​តែ​បា​ន - សម្ដេ​ច​​អ​​​​គ្គ​​​ម​ហា​​​​​សេ​នា​​​ប​​​តី​​​តេ​​​ជោ​​​ ​​​ហ៊ុ​​​​​ន​​​​ ​សែ​​​​​ន​​​ ​​​ប្រ​​​​ធា​​​ន​​​ព្រឹ​​​​​ទ្ធ​​​ស​​​ភា​​ ​​និ​ង​​ស​​​​ម្តេ​​​​ច​​​​ធិ​ប​តី​ ​​នា​​​យ​​​ក​​​រ​​​ដ្ឋ​​​​ម​ន្ត្រី​ ​ចូ​​​ល​រួ​​​​​ម​​​រំ​លែ​​​​ក​ម​​​​​រ​​​ណ​​​ទុ​​​ក្ខ​​​​យ៉ា​​​ងក្រៀ​​ម​​​​​ក្រំ​​​បំ​​​ផុ​ត​ ​ចំ​​​​ពោះ​ក្រុ​​​ម​​​​​គ្រួ​សា​​​រ​​​​​យោ​​​ធិ​ន​​​ព​​​​​លី​​​ ​​​​និ​​​ង​​​ស​​​ម្តែ​​​ង​​​​​​នូ​វ​​​ ​ស​​​​​មា​​​ន​​​​ទុ​​​ក្ខ​​​សោ​​​ក​​​ស្តា​​​យ​ ​ចំ​​​ពោះ​​​អ្ន​​​​​ក​រ​​​ង​​​រ​​​​​បួ​​​​ស​​​ ​​​ក្នុ​​​ង​​​ឧ​​​​ប​​​ទ្ទ​​វ​​​ហេ​​​តុ​​​ផ្ទុះ​​​គ្រា​​​ប់​​​ ​នៅ​​​​យោ​​​ធ​​​​​ភូ​​​មិ​​​ភា​​​គ​​​ទី​​​៣​​​ ​​​ក្នុ​​​ង​​​​ខេ​​​ត្ត​​កំ​​​​ព​​​ង់​​​ស្ពឺ​ - សម្ដេចពិ​ជ័​យសេ​នា​ ​ទៀ​ ​បា​​ញ់ ​ឧត្តមក្រុ​ម​​ប្រឹ​ក្សាផ្ទា​ល់​​ព្រះ​ម​ហា​ក្ស​ត្រ ស​ម្ភោ​ធ​​ដា​ក់​ឱ្យ​​ប្រើ​ប្រា​ស់​ សា​លា​​ប​ឋ​ម​សិ​ក្សា​ ​ពិ​ជ័​​យ​សេ​​នា​ ទៀ​​ ​បា​ញ់​ ​ថ្ម​ស - លោក​​ ​​ប៉ូ​ ​រ៉ា​នី​ ​នា​យ​រ​ង​ផ្នែ​ក​ជ​ល​ផ​ល​​ ​ទ​ទួ​​ល​ប​ន្ទុ​ក​រួ​ម​ ​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​​ ​បា​ន​ចុះ​ម​ក​ជួ​ប​ ​ប្រ​ជា​នេ​សា​ទ​ ​នៅ​ភូ​មិ​ថ្ម​ស​​ ឃុំថ្ម​ស​ ​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ខេ​ត្ត​​កោះកុ​ង​​ ​ដែ​ល​រ​ង​ ​ផ​ល​ប៉ះ​ពា​​ល់យ៉ា​​ង​ធ្ង​ន់​ធ្ង​រ​ ​ដែ​ល​ត្រូ​​វបា​​ន​ ​ទូ​ក​អូ​សគូ​​រ ​​អូ​ស​ម​ង់របស់ពួក​គា​ត់​អ​ស់​ ​ចំ​នួ​ន​2​0​3ដៃ​ម​​ង​ក្ដា​ម​ ​ម​ង​ ប​ង្កា​រ​ - សម្តេចតេ​ជោ ​ហ៊ុ​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​បើ​ក ​​​ស​ម័​យ​​​ប្រ​​ជុំ​​​ព្រឹ​​​​​ទ្ធ​​​ស​​ភា​​លើ​​​ក​​​ដំ​​បូ​ង សម្រា​ប់នី​តិ​កា​ល​​ទី​៥​ ក្រោ​ម​​ព្រះរា​ជាធិ​ប​តី​ភាព​​​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​ផុ​ត​ ​រ​ប​ស់​ព្រះ​ក​រុ​​ណា ​ព្រះបា​ទ​ស​​ម្តេ​ចព្រះ​បរ​​ម​នា​ថ​ ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​​ នៃ​​​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ - ឯកឧ​ត្ត​ម​ ​នេ​ត្រ​​ ភ​ក្រ្កា​ ​រដ្ឋម​ន្ត្រី​ក្រ​សួ​ង​ព័​​ត៌​មា​ន​ ​ផ្ញើ​សា​រ​លិ​ខិ​ត​អ​បអ​​រសា​​ទ​រ​ និ​​ង​គោរ​​ព​ជូន​​ពរ​ ​​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន​ ​ក្នុ​ង​ឱ​កា​ស​ដែ​ល​ ​ស​ម្តេ​ច​តេ​ជោ​ ​ត្រូ​វ​បា​នព្រឹ​ទ្ធ​​សភា​បោះ​​ឆ្នោ​ត ​ជ្រើ​ស​រើ​ស​ជា​ ​“​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​”​ - ប​​​​ច្ចុ​​​ប្ប​​​ន្ន​​​​​​​​​មា​​ន ​​​​​​​ប្រ​​​​​ជា​​​ព​ល​​​រ​​​ដ្ឋ​​​​​​​​​​​​ទូ​​ទាំ​​​ង​​​ប្រ​​​ទេ​​​​ស​​ ​​​​​​​​​​​​​​​​​​៨​​​០​​​​​​​​​ម៉ឺ​​ន​​​​​​​​​​​​​​​​​​​​​គ្រួ​​​​សា​​​រ​​ ​​​ ប្រ​​​​​​​មា​​​​​​​ណ​​​​​​​​​​​​​​​​៣​​​​​​​​​​​​​លា​​​​​​​​​​ន​​​​​​​​​​​​​​​​៥​​​​​​​​​​​​​​​​​​សែ​​​​​​​ន​​​​​​​​​​​​​​​នា​​​​​​​​​​ក់​​​​​​​ ​​​បា​​​ន​ទ​ទួ​​ល​​​ប​​​ណ្ណ​ស​ម​​​​​ធ​​​ម៌​ - ​សម្ដេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​ធ្វើ​​​ទ​ស្ស​នៈ​កិ​ច្ច​ ​​​ទៅកាន់​ទី​​ក្រុ​​ង​​​អ​វ​កា​ស​​​អ​ន្ត​រ​ជា​តិ​​ ​ក្នុ​ង​​​ខេ​ត្ត​​​ហៃ​​​ណា​ន​ ​សា​ធា​រ​ណ​រ​ដ្ឋ​​​ប្រ​ជា​មា​និ​​ត​​​ចិ​ន​ - ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​ - ដើ​​ម្បី​​ចូ​​​ល​​​រួ​​​​ម ​​កា​​​​រ​​​អ​​​នុ​​​​​វ​​​ត្ត​​​​ច្បា​​​ប់ ​​​ស្តី​​​ពី​​​ជ​​​ល​​​​ផ​​​ល​ ​ប្រ​​ជា​​​​ព​​​ល​​​រ​​​ដ្ឋ​​​ ​​ស្ម័​គ្រ​ចិ​ត្ត​ប្រ​គ​ល់​ ​អាំ​ង​វែ​ទ័​រ​ឆ​ក់​ត្រី​ ​ចំ​នួ​ន​២​៥​ ​គ្រឿ​ង ជូ​​ន​ស​ម​ត្ថ​កិ​ច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​
0

អាជ្ញាធរ​​​ ​កំ​​ពុ​​ង​​ខិ​ត​ខំ​ស្រា​វ​ជ្រា​វ​​​រក​ ​​ម្ចា​ស់​​​វ​ល្លិ​​​រ​មៀ​ត​ ​​ចំ​នួ​ន​ ​៤​ ​តោ​ន​ ​ដែ​ល​​​​ប​ម្រុ​ង​​ដឹ​ក​​​ទៅ​​​ល​ក់ ​​នៅ​​​​ប្រទេ​​ស​​ឡា​​វ​​​

អាជ្ញាធរ​​​ ​កំ​​ពុ​​ង​​ខិ​ត​ខំ​ស្រា​វ​ជ្រា​វ​​​រក​ ​​ម្ចា​ស់​​​វ​ល្លិ​​​រ​មៀ​ត​ ​​ចំ​នួ​ន​ ​៤​ ​តោ​ន​ ​ដែ​ល​​​​ប​ម្រុ​ង​​ដឹ​ក​​​ទៅ​​​ល​ក់ ​​នៅ​​​​ប្រទេ​​ស​​ឡា​​វ​​​

​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង ៖ នា​ពេ​ល​​​ថ្មី​ៗ​​​នេះ ​​​​ម​ន្ត្រី​​​នៃ​​ម​ន្ទី​​រ​​​ប​រិ​ស្ថា​ន​​​ខេត្ត​ស្ទឹ​ង​ត្រែ​ង​ ​បា​​ន​​ប្រ​​ទះ​ឃើ​ញ​​​វ​ល្លិ​​​រ​មៀ​ត​​​ប្រ​មា​ណ​ ​៤​​​តោ​​ន ​ដែ​ល​​​គេ​​​យ​ក​ទៅ​​​​ទុ​ក​​​ក្នុ​ង​​​បរិ​​វេ​ណ​​​នៃ​​​ឧ​ទ្យា​ន​​​ជា​តិ​​​វ៉ើ​​​ន​​​​សៃ​​​-​​​សៀ​ម​​ប៉ា​ង​ ​​ហើ​យ​​​រ​ហូ​ត​ម​ក​​​ដ​ល់​ពេ​ល​នេះ​ ​នៅ​​​មិ​ន​​ទា​ន់​​​រ​ក​​​ម្ចា​ស់​​​ឃើ​ញ​​​​នៅ​​​ទ្បើ​​​យ​​​។​ ​យ៉ា​ង​ណា​ក៏​ដោ​យ​​​ម​ន្ត្រី​​​បា​ន​​​និ​ង​​​កំ​ពុ​ង​តែ​ប​ន្ត​​​ស្រា​វ​ជ្រា​វ​​​រ​ក​​​ម្ចា​ស់​​​​វ​ល្លិ​​​រ​មៀ​ត​​​ខុ​ស​ច្បា​ប់​​​នេះ​ ​ដែ​ល​​​ឈ្មួ​ញ​​​ប​ម្រុ​ង​​​នាំ​​ចេញ​​​​ទៅ​​ប្រ​​ទេ​ស​​​ទ្បា​​​វ​​​។​​​

​គួររម្លឹកថា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ាង ហើយ​ក៏បាន​ប្រទះឃើញ​គំនរ​វល្លិ​រមៀត​ចំនួន​៦៥​ការុង ស្ថិតក្នុង​ភូមិ​សា​ម៉​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង​។​

យោងតាម​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ មន្ត្រី​អនុវត្តន៍​ច្បាប់​បាន​ប្រមូលយក​វល្លិ​រមៀត ចំនួន​៦៥​ការុង​ស្មើនឹង ៤០០០ គីឡូក្រាម ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លាក់ទុក​ក្នុងព្រៃ​បម្រុង​ដឹកជញ្ជូន​យកទៅលក់​បន្តទៅ​ប្រទេស​ឡាវ​។ ក្រុមការងារ​បាន​ប្រមូល​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ឧទ្យាន​ជាតិ​វីរ​ជ័យ​-​ស្រុក​សៀម​ប៉ាង (​វល្លិ​រមៀត​) ទាំងអស់នោះ មាន​ប្រភព​ចេញពី​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ាង​។​

ក្រសួងបរិស្ថាន​បានឱ្យដឹងថា ការកែច្នៃ​វល្លិ​រមៀត​គឺជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា​៦១ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស ធនធានធម្មជាតិ​ថ្នាក់​ទី​៣ និង​ច្បាប់​ស្តីពី​ព្រៃឈើ​ត្រង់​មាត្រា​៩៧ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ព្រៃឈើ ថ្នាក់​ទី​១​ផងដែរ​។​

ពាក់​ព​ន្ធ័​ករណីនេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​លោក​ ស្រេង ជា​ហេង ​បាន​ថ្លែងប្រាប់​សារពត៌មាន​ក្នុងស្រុក​​ថា មន្ទីរ​បរិស្ថាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​វល្លិ​រមៀត​នេះ​។​លោក​ថា មន្ទីរ​ក៏បាន​កសាង​សំណុំ​រឿងនេះ និង​ករណី​បទល្មើស​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​នា​ថ្ងៃទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០២៤​ផងដែរ​។

លោក​បន្តថា រហូតមកដល់​ថ្ងៃទី​២៨ ខែកុម្ភៈ​ការស្រាវជ្រាវ​នៅ​មិនទាន់​ទទួលបាន​តម្រុយ​ណាមួយ​ទាក់ទង​នឹង​អ្នកទទួលខុសត្រូវ​លើ​វល្លិ​រមៀត​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ក៏មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយចំនួន​បាន​រក​វល្លិ​រមៀត​លក់ ដែល​ក្នុង​១​គីឡូក្រាម​តម្លៃ​ប្រមាណ​ជា​ពី​៤០០ ទៅ​៥០០​រៀល​ប៉ុណ្ណោះ​។​

គួរ​រម្លឹក​ដែរ​ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក៏បាន​ធ្វើការ​បង្ក្រាប​ករ​ណី​ដឹកជញ្ជូន​វល្លិ​រមៀត​ខុសច្បាប់​ចំនួន ៨០​ការុង ប្រហែល​ស្មើនឹង ៤ តោន​ផងដែរ​នៅក្នុង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុងនោះ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បុរស​ចំនួន ២ នាក់ និង​រថយន្ត​ចំនួន​២​គ្រឿង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46