ទាន់ហេតុការណ៍
សម្តេចធិ​បតី​ អ​ញ្ជើ​ញ​ជួ​ប​ជា​មួ​​យ​ ឯ​កឧ​ត្ត​ម ​ហា​ន់​ ​ដុ​កស៊ូ​​ ​(H​a​n​ ​D​u​c​k​-​s​​o​o​)​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​សា​ធា​រណ​រ​ដ្ឋ​​កូ​រ៉េ​ ​ក្នុ​ង​ជំ​នួ​ប​ស​ម្តែង​ការ​គួ​​រ​ស​ម ​និ​ង​ពិ​ភា​ក្សា​កា​រ​ងា​រ​ - សម្តេចតេ​ជោ​​ ​ហ៊ុន​​ ​សែន​ អ​ញ្ជើ​ញ​ថ្លែ​​ង​សា​រ​ពិ​សេ​ស​ ​ស្តី​ពី​ ​"​ព្រែ​ក​ជី​ក​​ហ្វូ​ណ​ន​តេ​ជោ​"​បាន​ថ្លែ​ង​ថា​ ​គួ​រ​ប​ញ្ឈ​ប់​ទៅ​​នូ​វ ​ន​យោ​បា​យ​ប្រ​ឆាំ​ង​ចិ​​ន​ ​ព្រោះ​ ​ក​ម្ពុ​ជា ​មា​ន​ទំ​នា​ក់​ទំ​ន​ង​ល្អ ជា​មួ​យ​វៀ​ត​ណា​​ម​ ​វៀ​ត​ណា​ម​​មា​ន​ទំ​នា​ក់​ទំ​ន​ង​ល្អ ជា​មួ​យ​ចិ​ន​ ​ដូ​ច្នេះ​គ្មា​ន​​ហេ​តុ​ផ​ល​អ្វី​ ​ដែ​ល​​ត្រូ​វ​ធ្វើ​ស​ង្គ្រា​ម​ប្រ​ឆាំ​ង​គ្នា​ឡើ​យ​ - សព​ស្ត្រី​​ជា​​ម​ន្ត្រី​ន​​គរ​​បា​ល​​​ច​រា​ច​​​រ​​​ណ៏​​មួ​យ​​រូ​ប​ ​ដែ​ល​​​លោ​ត​​​ស​ម្លា​ប់​ខ្លួ​ន​​ ​ពី​លើ​​​ស្ពា​ន​​​សេ​កុ​ង​ ​​ត្រូ​វ​បា​ន​រ​ក​ឃើ​ញ​ហើ​យ​ - មហាជួង​​​ ​និ​ង​ស​មិ​ទ្ធិ​ផ​ល​នា​នា​ ​នៅ​​វ​ត្តគី​រី​​តេ​ជោ​ ​ហៅ​វ​ត្ត​កូ​ន​កុ​ក​ ត្រូ​វ​​បាន​ ​ស​ម្តេ​ច​ពិ​ជ័​យ​សេ​នា​ ​ទៀ​​ ​បា​ញ់​ ​ ​ឧ​ត្ត​ម​ប្រឹ​ក្សា​ផ្ទា​ល់​​ព្រះម​​ហា​ក្ស​ត្រ​ ​អ​ញ្ជើ​​ញ​កា​ត់​ខ្សែ​បូ​ ​ស​ម្ភោ​ធ​ដា​ក់​អោ​យ​ប្រើ​ប្រា​ស់​ - ​គេ​​ប្លុ​ង​​ចោ​​ល ​គ្រឿ​ងក្នុ​​ង​​​ជ្រូ​ក ​ដែ​​​ល​​​​​​​ស​​​ង្ស័​​​យ​​​​ថា​​​​​​ជា​​​ ​​​​​​​គ្មា​​ន​​​​​​​ច្បា​​​ប់​​​​​​​​​អ​​​នុ​​ញា​​​ត​​​ ​​​​និ​​​ង​​​​ខូ​​​ច​​​គុ​​​ណ​​​ភា​​ព​​​​ ​​​ឬ​​​ ​​​វិ​​ច​​​​​​​​​​ខ្ច​ប់​​​​​​​​​គ្មា​​​ន​​​​​​​អ​​នា​​​​ម័​​​យ​​ ​ប្រហែ​ល​ ​៤​០​០​​​​គីឡូ​ក្រា​ម​ ​នៅ​​​​ក្រុង​​​​ប៉ោ​យ​ប៉ែ​ត​ - ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ៤៥ ម៉ឺន​នាក់​រត់​ចេញពី​ក្រុង Rafah ក្រោយ​រថក្រោះ​អ៊ីស្រាអែល រុលចូល​ - លោកជំ​ទា​វ​ប​​ណ្ឌិ​ត ​​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​ត​ ​ថ្លែ​ង​អំ​ណ​រ​គុ​ណ​ដ​ល់​​ ប្រ​​ជា​ព​ល​រ​ដ្ឋទាំ​​ង​អ​ស់​ ​ដែ​ល​កា​រ​ពា​រ​ភា​ព​ត្រឹម​​ត្រូវ​​ ស្អា​​តស្អំ​ ​រ​ប​ស់​លោ​ក​ជំ​ទា​វ​ ​ដែ​ល​រង​​គ្រោះដោ​យ ​អ​យុ​ត្តិ​ធ​ម៌​ពី​សា​រ​ព័​ត៌​មា​ន​ ​T​h​e​ ​C​a​m​b​o​d​i​a ​​Dai​​l​y​ - សម្តេច​​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​​​៖​​ សា​រ​ព័​​ត៌​មា​ន ​​គឺ​ជា​​​អំណា​ច​​​ទី​៤​ ​ប្រ​សិ​ន​បើ​​​​ប្រើប្រាស់​​​ត្រូ​វ​ ​គឺ​​មា​ន​​​សា​រៈ​សំ​ខា​ន់​​ ​ស​ម្រាប់​​​​អ​ភិ​វ​ឌ្ឍ​​​ប្រ​ទេ​ស​ជា​តិ​​ - ឧប​​នា​យ​​​ក​​រ​​​ដ្ឋ​​​ម​​​ន្ត្រី​​​​​ ​លោ​​​​​ក​​​ ​​​ស៊ុ​​​ន​​​​ ​​​ចា​​​ន់​​​ថុ​​​ល​​​​ ​​​អ​​​នុ​​​​ប្រ​​​ធា​​​ន​​​​​​ទី​​​​​​១​ ​​ ​​ក្រុ​​​ម​​​ប្រឹ​​​ក្សា​​​​​​​​អ​​​ភិ​​​វ​​ឌ្ឍ​​​​ន៍​​​​​​ក​ម្ពុ​​​​ជា​​​៖ ​គ​ម្រោ​ង​​​ព្រែ​ក​ជី​ក​​​ហ្វូ​ណ​ន​​​តេ​​​ជោ​ ​ផ្ត​ល់​​​ផ​ល​ចំ​ណេញ​ ​​ដ​ល់​​​​សេ​ដ្ឋ​កិ​ច្ច​ក​ម្ពុ​ជា​ ​ក្នុ​ង​​​អ​ត្រា​​​ពី​ ២​១​​​ទៅ​ ​៣​០​% - សម្តេចធិ​ប​​តី ​គូ​ស​រំ​លេ​ច​ថា​ ​កា​រ​រី​ក​ច​ម្រើ​ន​​យ៉ាង​​ឆា​ប់​រ​ហ័ស​ ​នៃប្រ​ព័​ន្ធ​​ប​ច្ចេ​ក​វិ​ទ្យា​ទំ​នើ​ប​ ​ដូ​ច​ជា​ឥ​​ទ្ធិ​ព​ល​នៃ​ ​បញ្ញា​សិ​​ប្ប​និ​មិ​ត្ត​ ​កំ​ពុង​ជ្រៀ​​តចូ​​លយ៉ា​ង​​ខ្លាំ​ង ​ក្នុ​ង​វិ​ស័​យ​ព័​ត៌មា​ន​​ ​ដែ​​​ល​​​ប​​​ញ្ហា​​​​ប្រ​ឈ​​​ម​​​​ទាំ​​​ង​​​នេះ​​​ ​​​​​​ចាំ​​​បា​​​ច់​​​ត្រូ​​​វ​​​​ចូ​​​ល​​​រួ​​ម​ ​​ដោះ​​​​ស្រា​​​យ​​​ទាំ​​​ង​​​អ​​​ស់​​​​គ្នា
0

សម្តេច​​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​​​៖​​ សា​រ​ព័​​ត៌​មា​ន ​​គឺ​ជា​​​អំណា​ច​​​ទី​៤​ ​ប្រ​សិ​ន​បើ​​​​ប្រើប្រាស់​​​ត្រូ​វ​ ​គឺ​​មា​ន​​​សា​រៈ​សំ​ខា​ន់​​ ​ស​ម្រាប់​​​​អ​ភិ​វ​ឌ្ឍ​​​ប្រ​ទេ​ស​ជា​តិ​​

សម្តេច​​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​​​៖​​ សា​រ​ព័​​ត៌​មា​ន ​​គឺ​ជា​​​អំណា​ច​​​ទី​៤​ ​ប្រ​សិ​ន​បើ​​​​ប្រើប្រាស់​​​ត្រូ​វ​ ​គឺ​​មា​ន​​​សា​រៈ​សំ​ខា​ន់​​ ​ស​ម្រាប់​​​​អ​ភិ​វ​ឌ្ឍ​​​ប្រ​ទេ​ស​ជា​តិ​​

រាជធានីភ្នំពេញ ៖ ស​ម្តេ​ច​​ម​ហា​បវ​រ​ធិ​ប​តី​ ​​ហ៊ុន​ ​ម៉ា​ណែ​ត​​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុ​ជា​ ​និ​ង​លោ​ក​ជំ​ទា​វ​ប​ណ្ឌិត​ ​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​ន​ម៉ាណែ​ត​ ​បា​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​បតី​ក្នុ​ង​ពិ​ធី​ជួ​ប​ជុំ​ជា​មួ​យ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ក​ម្ពុ​ជា​ ​លើ​ក​ទី​៦​ ​ឆ្នាំ​២​០​២​៤​ ​នៅ​ម​ជ្ឈ​ម​ណ្ឌ​ល​ស​ន្និ​បា​ត​ ​និ​ង​ពិ​ព័ណ៍​កោះ​​ពេជ្រ​​ នាថ្ងៃ​ទី​០​៣​ ​ខែ​​ឧស​​ភា​ ​ឆ្នាំ២​០​២​៤​។​

​នៅក្នុ​ងពិ​ធី​ដ៏​ម​​ហោ​ទ្បា​រិ​ក​នោះ​ ​សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» ដែលនេះជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី : សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដើម្បីជាការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ។ ដោយហេតុថា ឆ្នាំ ២០២៤ គឺជាឆ្នាំ ដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលខ្យល់ បានធ្វើឱ្យមនុស្ស ៨៥% នៅក្នុងតំបន់ប្រឈមនឹងហានិភ័យនៃការប៉ះពាល់ កាន់តែខ្លាំង ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថានទាំងនេះ ។

ទន្ទឹមនេះ សម្តេចធិបតី បានលើកទ្បើងថា លំហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា កាន់តែ​រីកចម្រើន​ធំធាត់​​ និងឆ្ពោះទៅរក្សាបាននូវសណ្តាប់ធ្នាប់ល្អ ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ដោយហេតុថា រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានបានធានាឱ្យអ្នក​សារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ស្របពេលនៃការរីកចម្រើនខ្លាំងក្លាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានបរទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង តាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១០.០០០ នាក់ និងស្ថាប័នសារព័ត៌មានជាង ២.០០០ អង្គភាព ។

ជាមួយនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមានសារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព និង​​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ក្នុងការសម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញនូវ​វិធានការចាំបាច់នានា កាន់តែមាន​ប្រសិទ្ធភាព ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ការបោះពុម្ពផ្សាយ និងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យសារព័ត៌មានដើរតួនាទីសំខាន់ និងកាន់តែមានគុណភាព ហើយអ្នកសារព័ត៌មាន ឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ ។ ដោយហេតុថា អ្នកសារព័ត៌មាន​អាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជា​កញ្ចក់ ​សម្រាប់ ឆ្លុះ​បញ្ចាំង​ដ៏​មាន​ប្រសិទ្ធភាពអំពីបញ្ហា​សង្គម-សេដ្ឋកិច្ច ដូច្នេះ សូមបងប្អូនសារព័ត៌មានទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន និង សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានបំភ្លៃការពិត មានចរិតបំពុលសង្គម បង្កចលាចលជេរប្រមាថ និងញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានបំពេញតួនាទីក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការជំរុញការអនុវត្តភារកិច្ចប្រកប​ដោយការទទួលខុសត្រូវ និង វិជ្ជាជីវៈអាជីពរបស់អ្នកសារព័ត៌មាន ចំពោះការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងទាន់ពេលទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដ ជាក់ស្តែងនៅកម្ពុជា។ ព្រមទាំងបានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងឯកជន ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការពាំនាំព័ត៌មានពីរាជរដ្ឋាភិបាល និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងពាំនាំព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលវិញ ដើម្បីជាផលប្រយោជន៍សង្គម សុខដុមរមនាសង្គម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46