ខេត្តកំពង់ធំ ៖ ខ្លាំងមែនមិនខ្លាចច្បាប់ នៅវេលាម៉ោង១៦:៤៥នាទីថ្ងៃទី២១.០១.២០២៣ ចំថ្ងៃសែនចូលឆ្នាំចិន មានករណីក្មេងទំនើង០២ក្រុម ផឹកស្រាស្រវឹង បានណាត់វាយគ្នា និងប្រើដាវកាប់គ្នា នៅចំនុចតំបន់ព្រៃខ្មោច ស្ថិតក្នុងភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ បណ្ដាលអោយរងរបួសមនុស្សចំនួន០២នាក់។
មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទសំបូរបានអោយដឹងថា ៖ ជនរងគ្រោះមានឈ្មោះ ៖
១.ឈ្មោះ ហេន ហេង របួសចំស្មាខាងស្តាំ
២.ឈ្មោះ ខូ មៃយ៉ា របួសចំក្បាល
ចំណែកក្មេងទំនើងក្រុមទី០១មានឈ្មោះ៖
១.ខូ មៃយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូរ។
២.ប៊ន ពីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូរ។
ក្រុមក្មេងទំនើងក្រុមទី០២មានឈ្មោះ÷
១.ហេង ហេង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ។
២.រាម រិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ។
៣.ហៀង រាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ។
ក្រុមទាំងពីរនេះមានអ្នករបួសរៀងខ្លួន។
ករណីនេះត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានចំនួន០១នាក់ឈ្មោះ ប៊ន ពីន និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរចាត់ការតាមនីតិវិធីច្បាប់៕