ទាន់ហេតុការណ៍
នៅខេ​​ត្តកំ​​ព​ង់​ធំ មានក្រុ​ង-​ស្រុ​ក​ចំ​នួ​ន​៧ បា​ន​រ​ង​ផ​​ល​ប៉ះពា​ល់​ ទឹ​​ក​ជំ​ន​ន់​ទឹក​ភ្លៀ​ង​ ​ធ្វើ​​ឱ្យ​ខូ​ច​ខា​ត​ស្រូ​វ​ជា​ច្រើ​ន​ហិ​ច​តា​ - អ​ភិ​បា​លខេត្ត​កោះ​កុ​ង​ ​គាំ​ទ្រ​ពេ​ញ​ទំ​ហឹ​ងចំ​ពោះ​​ ​សារ​ពិ​សេស​រ​ប​ស់ ស​ម្តេច​តេ​ជោ​ លើ​​កិ​ច្ច​អ​ភិវ​ឌ្ឍន៍​ តំ​ប​​ន់​ត្រី​កោ​ណក​ម្ពុ​ជា​ ​ឡា​​វ​ ​វៀ​ត​ណា​ម​ - អ្នកគ្រ​ប់​​គ្រ​ង​ជា​ន់​ខ្ព​​ស់​នៃ ​ស​ហ​គ្រា​ស​អា​មេ​រិ​ក ​នាំ​គ្នា​ម​ក​បំ​ពេ​ញ​ទ​ស្ស​ន​​កិច្ច នៅ​​ប្រ​ទេ​ស​ចិន បា​​ន​ប​ង្ហា​ញ​ពី​ជំ​នឿ​​ចិ​ត្ត ​ចំ​ពោះ​កា​រ​ប​ន្ត​ធ្វើ​អា​ជី​វ​ក​ម្ម​ នៅ​​ប្រទេ​​ស​ចិ​ន ​នៅ​ប៉ុ​​ន្មា​ន​ថ្ងៃ​ប​ន្ទា​ប់​ពី​ប​ញ្ច​ប់ ​កិច្ច​​ប្រ​ជុំ​ពេ​ញ​អ​ង្គ​លើ​ក​ទី​៣​ ​នៃ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ម​ជ្ឈិ​ម​ប​​ក្ស​កុ​ម្មុ​យ​នី​ស្ត​ចិ​ន ​អាណ​​ត្តិ​ទី​២​០​ ​ - ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់ - រាជរ​​ដ្ឋា​​​ភិ​​​បា​​ល​​​​ ​ចា​​​​​​ត់​​​​​​​​​​តាំ​​​​​​​ង​ រដ្​ឋ​ម​​ន្ត្រី​​​​​​៤​​​រូ​​​ប​ ​​​​​​​​​ឱ្យ​​​​​​​​ដឹ​​​​​ក​​​​​​​​នាំ​កា​រ​​​ងា​​រ​​​គ្រ​​​​ប់​​​​គ្រ​​ង​ ​​កា​​​រ​​​ផ្សា​​​យ​ផ​លិ​​​​ត​​​ផ​​ល​​​​​គ្រឿ​​​ង​​​ស្រ​​​វឹ​​​ង​​​ - គំ​និត​ធ្វើ​អ​ភិ​​បា​ល​កិ​ច្ច​មួ​យ​នេះ​ ​រប​​ស់​លោ​ក​ ​X​i​ ​J​​i​n​p​in​g​ ​បា​ន​ធ្វើ​ឱ្យ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ចពិ​​សេ​ស រប​​ស់​ប្រ​ទេ​ស​ចិ​ន មា​ន​ភា​​ព​ស្រ​ស់​ស្អា​ត​ - រាជរ​ដ្ឋា​ភិបា​ល​ ​នី​តិ​កា​ល​ទី៧ ​ដា​ក់​ចេ​ញ​ផែន​កា​រ​យុ​ទ្ធ​សា​ស្ដ្រ​ សំ​​ដៅប​ង្កា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ឈា​ន​ទៅ​បោ​ស​ស​ម្អាត​ ​គ្រឿ​ង​ញៀ​ន​ចេ​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ - អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ - ស្រុ​ក​ ​ក្រុ​ង ​ចំ​នួ​ន៣ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​រងផ​ល​ប៉ះ​ពា​ល់​ ដោយជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ដំ​បូ​ង​ - ចោរជំ​​នា​​​​​ញស​​​​ក​​​ម្ម​​​ខា​​​ង​​​ចូ​​​ល​​​គា​ស់​​​សោ​​​រ​ ប្​រើ​ហ្គា​​ស​បំ​បែ​ក​សោ​រ​ ​លួ​ច​ទ្រ​ព្យ​ស​ម្ប​ត្តិ​​ប្រ​ជា​ព​ល​រដ្ឋ ត្រូវអ​ស់​ល​ក្ខ​ ​ជា​ប់​អ​ន្ទា​ក់ ​សម​ត្ថ​កិ​​ច្ច​ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច
0

កាយរឹទ្ធិជាតិកម្ពុជា ត្រូវតែពង្រឹងសាមគ្គីភាព ក្នុងសង្គម ឱ្យកាន់តែជិតស្និទ្ធ ចេះធ្វើការសិក្សាស្រាវជ្រាវ រៀនសូត្រដោយខ្លួនឯង

កាយរឹទ្ធិជាតិកម្ពុជា ត្រូវតែពង្រឹងសាមគ្គីភាព ក្នុងសង្គម ឱ្យកាន់តែជិតស្និទ្ធ ចេះធ្វើការសិក្សាស្រាវជ្រាវ រៀនសូត្រដោយខ្លួនឯង

ខេត្តកំពង់ធំ ៖ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ការបោះជំរំកាយរឹទ្ធិប្អូនថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ(កុមារសតវត្សរ៍ទី២១) ដើម្បីអភិវឌ្ឍ និងបង្កើនសកម្មភាពសិស្សានុសិស្សមកពីបណ្តាលខេត្តផ្សេងៗទាំង២៥រាធានីខេត្ត ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះការបោះជំរំនេះ ធ្វើឱ្យពួកគាត់ចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតី ធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សាការពារបរិស្ថាន និងបុគ្គលប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព ជាពិសេសការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់យុវជនផងដែរ។

ឯកឧត្តមអភិបាលរងខេត្ត បន្តថាការបោះជំរំនេះពិតជាមានសារៈសំខាន់ណាស់ ជាពិសេសបានផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ដោយបេសកកម្មនេះមានគោលបំណងអភិវឌ្ឍ និងផ្តល់ថាមពលដល់ពួកគាត់ និងយុវជនទាំងអស់ ដើម្បីក្លាយជាសសរទ្រូងសម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជាបានថ្លែងថា នេះគឺជាថ្នាលបណ្ដុះបណ្ដាល មួយដ៏មានសារៈសំខាន់ និងបានផ្ដល់ឱកាសសម្រាប់ កាយរឹទ្ធិប្អូនៗ ក្មួយៗ យកអស់សមត្ថភាព កម្លាំងកាយចិត្ត បទពិសោធន៍របស់ខ្លួន ដើម្បីធ្វើការផ្លាស់ប្ដូរចែករំលែកគ្នាទៅវិញទៅមក សំដៅរួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើនឡើង ដែលធ្វើឱ្យខ្លួនមានសេចក្ដីព្យាយាមសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯងកាន់តែខ្លាំងឡើង។

ឯកឧត្តមបានបន្តថា កាយរឹទ្ធិប្អូនត្រូវតែពង្រឹងសាមគ្គីភាពរវាងគ្នា និងគ្នាក្នុងសង្គមឱ្យបានកាន់តែជិតស្និទ្ធ ត្រូវខំរៀនសូត្រត្រូវចេះធ្វើការសិក្សាស្រាវជ្រាវរៀនសូត្រដោយខ្លួនឯង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឱ្យប្រឡងងជាប់ និងមានភាពជោគជ័យនៅថ្ងៃអនាគត។

ឯកឧត្តមបានលើកឡើងថា ការបោះជំរំកាយរឹទ្ធិពិភពលោក គឺការប្រមូលផ្ដុំកុមារ និងយុវជន ជាសមាជិក នៃចលនាកាយរឹទ្ធិជាតិដ៏ច្រើនកុះករមកពីគ្រប់ទិសទីដើម្បីធ្វើសកម្មភាពរួមគ្នា និងមានគោលបំណងរួមចំណែកការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្ដានុពលភាពពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកក្នុងសហគមន៍ តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ។

ឯកឧត្តមអនុប្រធានកាយរឹទ្ធិជាតិកម្ពុជាបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាក៏នឹងមានការរៀបចំព្រឹត្តិការណ៍បោះជំរំកាយរឹទ្ធិប្អូនលើកទី១ ក្រោមប្រធានបទ(កុមារសតវត្សរ៍ទី២១) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ។ ព្រឹត្តិការណ៍បោះជំរំកាយរឹទ្ធិប្អូននេះធ្វើឡើងក្នុងក្របខណ្ឌអាយុចាប់ពី៩ឆ្នាំដល់១១ឆ្នាំ។ មានកាយរឹទ្ធិប្អូន មកពីបណ្តាលខេត្តទាំង២៥រាជធានីខេត្តទាំង២៥ ជិត១០០០នាក់ និងមាន ៤ជំរំ រួមមាន៖ អនុជំរំភ្នំសន្ទុក- អនុជំរំភ្នំត្បែង- អនុជំរំភ្នំជី -អនុជំរំភ្នំស្រះខ្ចៅ ៕

ចុងក្រោយឯកឧត្តមអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បន្ថែមលើចលនាកាយរឹទិ្ធពិភពលោកនិងចែករំលែកនូវអនុសាសន៍ល្អដល់ក្រុមកាយរឹទិ្ធទាំងអស់ត្រូវចេះមានសាមគ្គីភាព ពាំនាំវប្បធម៌ ដល់មិត្តភ័ក្ត ចាំស្តាប់បង្គាប់គ្រូដឹកនាំ បង្កើតបណ្តាញទំនាក់ទំនង និងសិក្សាជំនាញថ្មីៗពីការរៀបចំជំរំ និងបំណិនកាយរឹទិ្ធកម្មផ្សេងៗ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46