ទាន់ហេតុការណ៍
នៅខេ​​ត្តកំ​​ព​ង់​ធំ មានក្រុ​ង-​ស្រុ​ក​ចំ​នួ​ន​៧ បា​ន​រ​ង​ផ​​ល​ប៉ះពា​ល់​ ទឹ​​ក​ជំ​ន​ន់​ទឹក​ភ្លៀ​ង​ ​ធ្វើ​​ឱ្យ​ខូ​ច​ខា​ត​ស្រូ​វ​ជា​ច្រើ​ន​ហិ​ច​តា​ - អ​ភិ​បា​លខេត្ត​កោះ​កុ​ង​ ​គាំ​ទ្រ​ពេ​ញ​ទំ​ហឹ​ងចំ​ពោះ​​ ​សារ​ពិ​សេស​រ​ប​ស់ ស​ម្តេច​តេ​ជោ​ លើ​​កិ​ច្ច​អ​ភិវ​ឌ្ឍន៍​ តំ​ប​​ន់​ត្រី​កោ​ណក​ម្ពុ​ជា​ ​ឡា​​វ​ ​វៀ​ត​ណា​ម​ - អ្នកគ្រ​ប់​​គ្រ​ង​ជា​ន់​ខ្ព​​ស់​នៃ ​ស​ហ​គ្រា​ស​អា​មេ​រិ​ក ​នាំ​គ្នា​ម​ក​បំ​ពេ​ញ​ទ​ស្ស​ន​​កិច្ច នៅ​​ប្រ​ទេ​ស​ចិន បា​​ន​ប​ង្ហា​ញ​ពី​ជំ​នឿ​​ចិ​ត្ត ​ចំ​ពោះ​កា​រ​ប​ន្ត​ធ្វើ​អា​ជី​វ​ក​ម្ម​ នៅ​​ប្រទេ​​ស​ចិ​ន ​នៅ​ប៉ុ​​ន្មា​ន​ថ្ងៃ​ប​ន្ទា​ប់​ពី​ប​ញ្ច​ប់ ​កិច្ច​​ប្រ​ជុំ​ពេ​ញ​អ​ង្គ​លើ​ក​ទី​៣​ ​នៃ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ម​ជ្ឈិ​ម​ប​​ក្ស​កុ​ម្មុ​យ​នី​ស្ត​ចិ​ន ​អាណ​​ត្តិ​ទី​២​០​ ​ - ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់ - រាជរ​​ដ្ឋា​​​ភិ​​​បា​​ល​​​​ ​ចា​​​​​​ត់​​​​​​​​​​តាំ​​​​​​​ង​ រដ្​ឋ​ម​​ន្ត្រី​​​​​​៤​​​រូ​​​ប​ ​​​​​​​​​ឱ្យ​​​​​​​​ដឹ​​​​​ក​​​​​​​​នាំ​កា​រ​​​ងា​​រ​​​គ្រ​​​​ប់​​​​គ្រ​​ង​ ​​កា​​​រ​​​ផ្សា​​​យ​ផ​លិ​​​​ត​​​ផ​​ល​​​​​គ្រឿ​​​ង​​​ស្រ​​​វឹ​​​ង​​​ - គំ​និត​ធ្វើ​អ​ភិ​​បា​ល​កិ​ច្ច​មួ​យ​នេះ​ ​រប​​ស់​លោ​ក​ ​X​i​ ​J​​i​n​p​in​g​ ​បា​ន​ធ្វើ​ឱ្យ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ចពិ​​សេ​ស រប​​ស់​ប្រ​ទេ​ស​ចិ​ន មា​ន​ភា​​ព​ស្រ​ស់​ស្អា​ត​ - រាជរ​ដ្ឋា​ភិបា​ល​ ​នី​តិ​កា​ល​ទី៧ ​ដា​ក់​ចេ​ញ​ផែន​កា​រ​យុ​ទ្ធ​សា​ស្ដ្រ​ សំ​​ដៅប​ង្កា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ឈា​ន​ទៅ​បោ​ស​ស​ម្អាត​ ​គ្រឿ​ង​ញៀ​ន​ចេ​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ - អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ - ស្រុ​ក​ ​ក្រុ​ង ​ចំ​នួ​ន៣ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​រងផ​ល​ប៉ះ​ពា​ល់​ ដោយជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ដំ​បូ​ង​ - ចោរជំ​​នា​​​​​ញស​​​​ក​​​ម្ម​​​ខា​​​ង​​​ចូ​​​ល​​​គា​ស់​​​សោ​​​រ​ ប្​រើ​ហ្គា​​ស​បំ​បែ​ក​សោ​រ​ ​លួ​ច​ទ្រ​ព្យ​ស​ម្ប​ត្តិ​​ប្រ​ជា​ព​ល​រដ្ឋ ត្រូវអ​ស់​ល​ក្ខ​ ​ជា​ប់​អ​ន្ទា​ក់ ​សម​ត្ថ​កិ​​ច្ច​ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច
0

មេប៉ុស្តិ៍ថ្លើមធំ ហ៊ានរំលោភលួចចូល លំនៅដ្ឋានពលរដ្ឋ ម៉ោង១១.៣០នាទីយប់ ម្ចាស់ផ្ទះភ័យខ្លាច ថាជាចោរ

មេប៉ុស្តិ៍ថ្លើមធំ ហ៊ានរំលោភលួចចូល លំនៅដ្ឋានពលរដ្ឋ ម៉ោង១១.៣០នាទីយប់ ម្ចាស់ផ្ទះភ័យខ្លាច ថាជាចោរ

ខេត្តកោះកុង ៖ មេប៉ុស្តិ៍ថ្លើមធំចរិកពាលឈ្មោះ ថន ភារ៉ា ជាមេប៉ុស្តិ៍ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង មានគូកនបក្សពួកពីរបីនាក់ បានបើកឡានលួចចូលក្នុងរបងផ្ទះប្រជាពលរដ្ឋទាំងយប់ ម៉ោង១១.៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ម្ចាស់ផ្ទះភ័យស្លន់ស្លោ ថាជាចោរ ចូលមកឆេកឆេរក្នុងបរិវេនផ្ទះរបស់ពួកគាត់ និង ឆែកឡានរបស់គាត់ទៀត ស្រាប់តែពួកគាត់ភ្ញាក់ឡើងភ័យផងខ្លាចផង ពេលឃើញមុខ ស្រាប់តែលេចមុខឃើញ មេប៉ុស្តិ៍ ថន ភារ៉ា មកសម្លុតពួកគាត់ថា មានបទល្មើសដឹកឈើ ។ពេលនោះម្ចាស់ផ្ទះថតរូបភាពមេប៉ុស្តិ៍ តែមេប៉ុស្តិ៍នោះ ហាមមិនថតរូបគាត់ទេ។

តាមប្រភពច្បាស់ការពីម្ចាស់ផ្ទះឈ្មោះ ចាន់ ណា បាននិយាយប្រាប់អ្នកសារព័ត៌មានយើងថា គាត់កំពុងតែដេកលង់លក់ ហើយងើបមកភ័យផងខ្លាចផង ខ្លួនគាត់ ដៃម្ខាងកាន់សារុងចង់ពុងភ័យខ្លាច ថាជាចោរបើកឡានចូលក្នុងរបងផ្ទះគាត់ ស្រាប់តែងើបមើលឃើញមេប៉ុស្តិ៍ ថន ភារ៉ា មានកាំភ្លើងនៅចង្កេះ ហើយម្នាក់ទៀតមានប្រជ្រុយនៅមុខ ពេលនោះគាត់ថតរូបភាព តែមេប៉ុស្តិ៍រូបនោះ មិនអោយថត ហើយក្រវែងដៃរធ្លាក់ទូរស័ព្ទរបស់គាត់បែកទៀត។

ទីតាំងផ្ទះដែលមេប៉ុស្តិ៍លួចចូលនោះ នៅទល់មុខអនុវិទ្យាល័យព្រែកស្មាច់ ស្ថិតនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។

ចំណែកម្ចាស់ផ្ទះឈ្មោះយាយ សន ហៅ ម៉ែក្អយ ដែលមករកស៊ីទិញកូនឈើស្មាច់បន្តិចបន្តួច គ្រាន់តែដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ដែលមកជួលដីចំការចាន់ទី គេរស់នៅស្នាក់អាស្រ័យរកស៊ីបាននិយាយ ប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទថា ពួកគាត់បានរកស៊ីដឹកកូនឈើ ស្មាច់យកទៅភ្នំពេញ ហើយ
មេប៉ុស្តិ៍ ឈ្មោះ ថន ភារ៉ា តម្រូវការអោយគាត់ ក្នុងមួយជើង១០ម៉ឺនរៀល បង់អោយមេប៉ុស្តិ៍រូបនេះ តែមេប៉ុស្តិ៍រូបនេះនៅទាមទាអោយបង់លុយបន្ថែមទៀត តែអ្នកមីងគាត់ថារត់អត់រួចទេ ពីព្រោះដឹកកូនតូចៗទេ ទើបមេប៉ុស្តិ៍នេះមករករឿងគាត់រហូត។អ្នកមីងនេះបន្តទៀតថា រយៈពេលប្រមាណពីបីខែមុននេះ មេប៉ុស្តិ៍ ឈ្មោះ ថន ភារ៉ា ខណៈពេលគោយន្តដឹកកូនឈើ៣គោយន្ត ស្រាប់តែមេប៉ុស្តិ៍នេះបើកឡានចូលមកចាប់គាត់ដល់ក្នុងរបងផ្ទះ ហើយទាមទារឱ្យគាត់
(បង់លុយ១លានកន្លះ)ហើយអ្នកមីងគាត់មានលុយបង់អោយមេប៉ុស្តិ៍ត្រឹមតែ៥០រៀល តែមេប៉ុស្តិ៍មិនព្រម មេប៉ុស្តិ៍នោះនិយាយថា កាវនៅប្រចៀកមីង ដោះយកទៅលក់យកលុយមក អ្នកមីងភ័យខ្លាចក៍បានដោះកាវពីត្រចៀកយកទៅ ហើយបានលុយសរុបចំនួន១លាន ហើយមេប៉ុស្តិ៍នោះឲ្យអ្នកមីង ជំពាក់៥០ម៉ឺនរៀល ពីរបីថ្ងៃចាំគាត់មកយកលុយបន្ថែមគ្រប់(មួយលានកន្លះ)។ អ្នកមីងបន្តទៀតថា ដោយសារមេប៉ុស្តិ៍រូបនេះធ្វើទុក្ខបុកម្នេញគាត់ពេក គាត់បានសងលុយឲ្យមេប៉ុស្តិ៍នេះចំនួន៣០ម៉ឺនទៀត ហើយអ្នកមីងប្រាប់ថា នៅ២០ម៉ឺនទៀតឈប់ទៅ ពីព្រោះគាត់រកស៊ីខាតណាស់។ ដោយសាររឿងនេះ ទើបមេប៉ុស្តិ៍ផ្លើមធំហ៊ានរំលោភលួចចូលផ្ទះគាត់ទាំងយប់។

ពាក់ព័ន្ធរឿងនេះ អ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅលោក ព្រហ្ម សុវណ្ណី អធិការស្រុកគីរីសាគរ លោកបានឆ្លើយថា មេប៉ុស្តិ៍រូបនេះបាន ចូលផ្ទះប្រជាពលរដ្ឋទាំងយប់មែន ហើយក៏បឹទទូរស័ព្ទទៅ។

អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោកមេប៉ុស្តិ៍ លោក ថន ភារ៉ា ដែលមានទូរស័ព្ទលេខ ០៨៨.៥០០៥២៩៥ តេចូលពីរដង តែលោកមិនលើក។ ក្រោយមកលោក មេប៉ុស្តិ៍ ថន ភា រ៉ា បានទូរស័ព្ទមកអ្នកសារព័ត៌មានយើង គាត់ថា គាត់ចូលផ្ទះប្រជាពលរដ្ឋតាមរកម៉ូតូដែលបាត់កន្លងមក ហើយការពារ ពលរដ្ឋក្នុងចូលឆ្នាំចិនផង។

នៅក្នុងរឿងនេះ អ្នកសារព័ត៌មានយើងក៏បានទូរស័ព្ទទៅលោកស្នងការខេត្តកោះកុង ឯកឧត្តម គង់ មនោ លោកនិយាយយ៉ាងទន់ភ្លន់ល្អណាស់ លោកថា ចាំគាត់ ទូរស័ព្ទទៅអធិការសិន មួយសន្ទុះក្រោយមក លោកស្នងការបានទូរស័ព្ទមកយើងខ្ញុំវិញ ដោយឆ្លើយពាក្យយ៉ាងល្អថា រឿងនេះមេប៉ុស្តិ៍បានចូលផ្ទះពលរដ្ឋ ទាំងយប់មែន។ លោកស្នងការបន្តទៀតថា រឿងនេះទុកអោយអធិការទទួលខុសត្រូវ ហើយអធិការមិនបានរាយការណ៍មកលោកទៀត ហើយរឿងទាំងអស់នេះ គ្មានបទបញ្ជាណាអោយចូលផ្ទះពលរដ្ឋទាំងនោះទេ លោកនិងធ្វើតាមវិន័យកងកម្លាំង។

ពាក់ព័ន្ធរឿងរ៉ាវទាំងអស់នេះ អ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅលោកមេឃុំ ឡុញ សុផល មេឃុំភ្ញីមាស គាត់ថា ទឹកដីដែលមេប៉ុស្តិ៍ ថន ភារ៉ា ទៅចូលផ្ទះប្រជាពលរដ្ឋទាំងយប់នោះ គីខាងទឹកដីឃុំកោះស្ដេចទេ មិនមែនឃុំភ្ញីមាសទេ លោកមេឃុំបន្តទៀតថា មេប៉ុស្តិ៍ ថន ភារ៉ា នេះនៅឃុំ ភ្ញី មាស ហេតុអ្វី បានជាធ្វើបែបនេះ មេឃុំគាត់ថាមេប៉ុស្តិ៍នេះ គាត់និយាយលែងកើតហើយ។

សង្ឃឹមថា លោកស្នងការខេត្តកោះកុង ឯកឧត្តម គង់ មនោ ត្រូវតែវះកាត់សាច់ស្អុយរលួយនេះចេញ បើទុកតទៅទៀត សាច់នេះនឹងមានមហារីកឆ្លងដល់គេឯង។ តាមប្រភពពីប្រជាពលរដ្ឋនិយាយតាមរោងកាហ្វេថា មេប៉ុស្តិ៍ ថន ភារ៉ា នេះ ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចគ្រប់កន្លែង ក្នុងស្រុកគីរីសាគរ៕
(ដោយ យួនឈីវ)

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46