ទាន់ហេតុការណ៍
សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​ - កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»​ - សេចក្ដីជូ​ន​​​ដំ​ណឹ​ង​ ​រ​ប​ស់​រ​​ដ្ឋ​បា​ល​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​ស្ដី​ពី​​កា​រ​ត្រៀ​ម​ប​ង្កា​រ ​គ្រោះ​ម​ហ​ន្ត​រា​យ​ទឹ​ក​ជំ​ន​ន់​ - ស្ថានអ​គ្គ​​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​រៀ​ប​​​​ចំ ​កិ​ច្ច​ពិ​ភា​​ក្សា​តុ​​មូ​ល ​ស្តី​ពី​ ​ខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ - សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​ - ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស - អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ - នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់
0

ទំនាស់វិ​វា​ទ​ ​ប្រ​​ជា​នេ​សា​ទ​ ​2​0​0​គ្រួ​សា​រ​ ​ជា​មួ​យ​ម្ចា​​ស់​ចិ​ញ្ចឹ​ម​ក្រែ​ង​ឈា​ម​ ​បុគ្គ​លម្នា​ក់​​ឈ្មោះ​ លូ​ ផ​​ល្លី​ ​នៅ​ឃុំ​ថ្ម​ស​ ​និ​ង​ ​កូ​​ន​ស្រី​ ​ដែ​ល​ចោ​​​ទ​ ​​ប្រ​ជា​នេ​សា​ទ​មួ​យ​ភូ​​មិ​ ថា​ជា​ចោ​រ​

ទំនាស់វិ​វា​ទ​ ​ប្រ​​ជា​នេ​សា​ទ​ ​2​0​0​គ្រួ​សា​រ​ ​ជា​មួ​យ​ម្ចា​​ស់​ចិ​ញ្ចឹ​ម​ក្រែ​ង​ឈា​ម​ ​បុគ្គ​លម្នា​ក់​​ឈ្មោះ​ លូ​ ផ​​ល្លី​ ​នៅ​ឃុំ​ថ្ម​ស​ ​និ​ង​ ​កូ​​ន​ស្រី​ ​ដែ​ល​ចោ​​​ទ​ ​​ប្រ​ជា​នេ​សា​ទ​មួ​យ​ភូ​​មិ​ ថា​ជា​ចោ​រ​

ខេត្ត​កោះ​កុ​ង ​៖​ ​ទំ​នា​ស់​កើ​ត​ទុ​ក្ខ​មិ​ន​សុ​ខចិ​ត្ត​រ​​ប​ស់​ប្រ​ជា​នេ​សា​ទ​ឃុំ​ថ្ម​ស​ ​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ​បា​​ន​ឡើ​ង​ក​ម្តៅ​ឡើ​ង​វិ​ញ​តា​ម​រ​យៈ​​កា​រ​ត​វ៉ា​ទា​ម​ទា​រ​ដ​ល់​ថ្នា​ក់​ខេ​ត្ត​ ​ស្នើ​សុំ​ជួ​​យ​ដោះ​ស្រា​យ​ ​ក្រោ​យ​មួ​យ​ថ្ងៃ​នៃ​កា​រ​​ប្តឹ​ង​ផ្ត​ល់​ ​អា​ជ្ញា​ធ​រ​ខេ​ត្ត​កោះ​កុ​ង។​ម​​ន្ទី​ក​សិ​ក​ម្មខេ​ត្ត​កោះកុ​​ង​នឹ​ង​ក្រុ​ម​កា​រ​ងា​រ​ស្រុ​ក​ ក៏​ដោះ​ស្រា​យ​កំ​ណ​ត់​ដែ​ន​នេ​សា​ទ​គ្រែ​ង​ឈា​ម​ជា​​ថ្មី​ ​ដើ​ម្បី​ប​ញ្ច​ប់​វិ​វា​ទ​។

ស​ម្រែ​ក​ទា​ម​ទា​រ​រ​ប​ស់​ប្រ​ជា​នេ​​សា​ទ​ភូ​មិ​ស្រែ​ថ្មី​ ​និ​ង​ភូ​មិ​ស្រែ​ត្រា​​វ​ ​ត្រូ​វ​បា​ន​គេ​មើ​ល​ឃើ​ញ​ថា​ ​មា​នប្រសិ​ទ្ធ​ភា​ព​ជា​ង​មុ​ន​ឆ្ងា​យ​ ​ដោ​យ​មា​ន​កា​រ​ចា​ត់​តាំ​ង​រ​ប​ស់​លោ​កជំ​ទា​វ​ ​មិថុ​នា​ ​ភូ​ថ​ង​ ​អ​ភិ​បា​លខេ​ត្ត​ ​ណែ​នាំ​ដ​ល់​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​ ​ព្រ​ម​ទាំ​ង​អ្ន​ក​ពា​ក់​ព័​ន្ធ​ចុះ​ដោះ​ស្រា​យ​ភ្លា​ម​ៗ​។​

លោ​ក​ស្រី​ អ៊ី​ នា​រី​នេ​ត​ ​​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​កោះ​កុ​ង​ ​ថ្លែ​ង​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​ប​ន្ទា​ន់​មួ​យ​រ​វា​ង​ប្រ​ជា​នេ​សា​ទ​ និ​​ងម្ចា​​ស់​ស៊ុ​ម​គ្រែ​ង​ឈា​ម​ ដែ​ល​រ​ង​កា​​រ​ចោ​ទប្រ​​កា​ន់​ថា​បា​ន​ព​ង្រី​ក​ទំ​ហំ​អា​ជី​វ​ក​ម្ម​ស៊ុ​ម​គ្រែ​ង​ថា​ ​ប​ញ្ហា​នេះ​មិ​ន​មែ​ន​ជា​ថ្មី​នោះ​ទេ​ ​ពោ​ល​វា​បា​ន​កើ​ត​យូ​រ​ឆ្នាំ​ម​ក​ហើ​យ​ ​ព្រោះ​តែ​មិ​ន​បា​ន​កំ​ន​ត់​ដែ​ន​ទឹ​ក​ស​ម្រា​ប់​កា​រ​អា​ស្រ័​យ​ផ​ល​រួ​ម​គ្នា​ទើ​បប​ង្ក​ជា​ជ​ម្លោះ​មិ​ន​ចេះ​ច​ប់​មិ​​ន​ចេះហើ​​យ​បែ​ប​នេះ​។​

លោ​ក​ស្រី​អ​ភិ​បា​ល​រ​ង​ខេ​​ត្ត​​ក៏​បា​ន​សុំ​ចិ​ត្ត​ដ​ល់​ប្រ​ជា​នេ​សា​ទ​ទាំ​ង​អ​​ស់​រៀ​ន​ចេះ​គោ​រ​ព​ស្រ​ឡា​ញ់​យោ​គ​យ​ល់​គ្នា​ទៅ​វិ​ញ​​ទៅ​ម​ក​អំ​ពី​កា​រ​ប្រ​មូ​ល​គ្រែ​ង​ឈា​ម​នេះ​ប្រ​ក​ប​ដោ​យ​​ត​ម្លា​ភា​ព​ ​ចៀស​​វា​ង​​​​​ប​ន្ត​ព​ង្រី​ក​ប​ង្គោ​ល​ស៊ុ​ម​គ្រែ​ង​​ឈា​ម​លើ​ផ្ទៃ​រ​ស​មុ​ទ្រ​ប​ន្ត​ទៀ​ត​​។​ ​

​ទ​ន្ទឹ​ម​នោះ​ ​លោ​ក​​ស្រី​ពា​ក់ព័​​ន្ធ​ដឹ​ក​នាំ​ក្រុ​ម​កា​រ​ងា​រ​​ជំ​នា​ញ​ចុះ​និ​យា​ម​កា​ផែ​ន​ទី​ ​ដើម្បី​​កំ​ន​ត់​ដែ​ន​នេ​សា​ទ​ឱ្យ​ច្បា​ស់​លា​ស់​ជា​ង​មុ​ន​​សំ​ដៅ​ដ​ល់​កា​រ​ប​ញ្ច​ប់​ទំ​នា​ស់​ឈ​រ​លើ​នយោ​​បា​យ​ឈ្នះ​ឈ្នះ​ក្រៅ​ប្រ​ព័​ន្ធ​តុ​លា​កា​រ​។​

​រ​ដ្ឋ​បា​ល​ខេ​ត្ត​កោះ​កុ​ង​ ​ម​ន្ទី​រ​ក​សិ​ក​ម្ម​ ​និ​ង​រ​ដ្ឋ​​បា​ល​ស្រុ​កបូ​​ទុ​ម​សា​គ​រ​ ​បា​ន​សុំ​ដ​កអូ​ស​ស៊ុ​​ម​គ្រែ​ង​រ​ប​ស់​លោ​ក​ ​លូ​ ​ផ​ល្លី​​ ​ដែ​ល​មា​ន​ទំ​ហំ​ជា​ង​៦​ហិ​ច​តា​ ​ដោ​យ​កា​ត់​៤​ហិ​ច​តា​ចេ​ញ​ទៅ​ឱ្យ​ប្រ​ជា​នេ​សា​ទ​ទុ​ក​អា​ស្រ័​យ​រួ​ម​គ្នា​ ​ព្រោះ​ទំ​នា​ស់​កើ​ត​ចេ​ញ​ពី​ការ​​រំ​លោភ​បំ​ពា​ន​ដែ​ន​ស​ហ​​​គ​ម​ន​។​

ប្រ​ជា​នេ​​សា​ទ​ចំ​នួ​ន​២​០​០​គ្រួ​សា​រ​នៅ​ឃុំ​ថ្ម​ស​ ​កា​ល​ពី​ថ្ងៃ​ទី​២​៤​ ​ខែ​សី​​ហា​ ​ឆ្នាំ​២​០​២​៣​ ​ថ្មី​ៗ​នេះ​ ​លើ​​ក​គ្នា​ម​ក​មុ​ខ​សា​លា​ខេ​ត្ត​កោះ​​កុ​ង​សុំ​ប្តឹ​ង​ទៅ​លោ​កជំ​ទា​វ​ ​អ​ភិ​បា​ល​ខេ​ត្ត​​ ​អំ​ពី​បា​តុ​ភា​ព​មិ​ន​ល្អ​មួ​យ​ចំ​នួ​ន​រឿ​ង​វិវា​ទ​ដែន​ស​ហ​​​គ​ម​ន​។​

លោ​​​ក​​​ស្រី​​​ ​​​ណា​វី​ ​និ​​ង​ ​សៀ​ត​ ​សុ​ខ​ន​ ​តំ​ណា​​ង​ប្រជា​នេ​សា​ទ​ម​ក​ពី​ភូមិ​ស្រែ​ថ្មី​ ​និ​ង​ភូ​មិ​ស្រែ​ត្រា​វ​ ​ឃុំ​ថ្ម​ស​ ​ដា​ក់​ញ្ញា​​ត្តិ​សុំ​ប្តឹង​ដ​កប្រ​ធា​ន​​ស​ហគ​ម​​ន៍​ ​ឈ្មោះ​ ​តេ​ង​ ​ហា​ន់​ ​និ​ង​ ​ម​ន្រ្តី​ជ​ល​ផ​ល​ ឈ្មោះ​ ​ព្រំ​ ​សុ​វ​ណ្ណា​ ​នា​យ​​​ផ្នែ​ក​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​បូ​ទុ​ម​សា​គ​រ​ ​ដែ​ល​មា​ន​ទី​ស្នា​ក់ការនៅ​ក្នុ​ង​ភូ​មិ​ស្រែ​ថ្មី​ ​ដោ​យ​ពួ​​ក​គា​ត់​ចោ​ទ​ថា ​បាន​​បើក​​ដៃ​ឱ្យ​អ្ន​ក​មា​ន​​ការ​បោះ​ប​​ង្គោល​វាតទី​យ​ក​ដែ​ន​នេ​សា​ទ​ធ្វើ​ជា​ក​ម្ម​សិ​ទ្ធិ​ពី​បុ​គ្គ​ល​ឈ្មោះ​ ​លូ​ ផ​ល្លី​​ ​រ​ស់​នៅ​ក្នុ​ង​ភូ​មិ​ស្រែ​ត្រាវ​​ ក្រោ​​ម​រូ​ប​ភា​ព​ថា​ចិ​ញ្ចឹ​ម​គ្រែ​ង​ឈា​ម​ធ្វើ​ឱ្យ​ដែ​ន​នេ​សា​​ទ​ក្នុ​ង​ស​ហ​គ​ម​ន៍​កា​ន់​តែ​រួ​​ម​តូ​ច​ទៅ​ៗ​ប៉ះ​ពា​ល់​ដ​ល់​ក​ត្តា​ជី​វ​ភា​ពរ​ប​ស់​ពួ​ក​គា​ត់​ស​ព្វ​ថ្ងៃ​នេះ​។​

​ទ​ម្រ​ង់​អា​ជី​វ​ក​​ម្មព​​ង្រី​ក​លើ​ផ្ទៃ​ស​មុ​ទ្រ​​ស្ថិ​ត​នៅ​ក្នុ​ង​មូ​ល​ដ្ឋា​ន​​ឃុំ​ថ្ម​ស ​​ពុំមា​នមន្ទី​រ​ស្ថា​ប័​ន​ណា​ចេ​ញ​ច្បា​ប់​អនុ​ញ្ញា​ត្ត​នោះ​​ទេ​ ​ដូ​ច្នេះ​កា​រ​មា​ន​ទំ​នា​ស់​គ្នា​រ​វា​ង​ប្រ​ជា​នេ​សា​ទ​និ​ង​ប្រ​ជា​នេ​​សា​ទ​ដូ​ច​គ្នា​សុ​ទ្ធ​តែ​ខុ​ស​ច្បា​ប់​ទាំ​ង​អ​ស់​។​

​ប៉ុ​ន្តែ​​មើ​ល​ឃើ​ញ​ពី​ជី​វ​ភា​ព​រ​ស់​នៅ​មិ​ន​ដឹ​ង​ពួ​ក​គា​ត់​ទៅ​ប្រ​​ក​ប​មុ​ខ​រ​ប​រ​អ្វី​ក្រៅ​ពី​នេ​សា​ទ​ ​ក៏​រ​ដ្ឋបា​ល​ខេ​ត្ត​ ​និ​ង​ម​ន្ទី​​រ​ជំ​នា​ញ​ ​រ​មែ​ង​តែ​មា​ន​កា​រ​យោ​គ​យ​ល់​ពី​ម​នោ​ស​ញ្ចេ​ត​នា​ស​ម្រា​ប់​កា​​រអា​ស្រ័​​យ​ផ​ល​។​

លោ​ក​ អ៊ី​ ម៉េ​ង​លា​ង​ ​ព​ន្យ​ល់​ទៀ​ត​​ថា​ ​កា​រ​នេ​សា​ទ​ខ្យ​ង​ស​ ​និ​ង​ព​ង្រី​ក​ស៊ុ​ម​គ្រែ​ង​ឈា​ម​ ​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​ស្រុ​ក​​បូ​ទុម​​សា​គ​រ​តែ​ង​ចុះ​ប​ង្រ្កាប​​ទ​ប់ស្កា​ត់​​ជា​ប្រ​ចាំ​កា​រ​ ​ម​ន្រ្តី​ជំ​នា​ញ​ថា​មិ​ន​ប​ង្រ្កា​ប​ទៅ​វិ​ញ​។​
តែ​​ទោះ​យ៉ា​ង​ណា​ ​លោ​ក​ជឿ​ជា​ក់​ថា​ ​ទំ​នា​ស់​ប​ញ្ហា​ខា​ង​​លើ​នឹ​ង​ត្រូ​វ​បា​ន​ប​ញ្ច​ប់​ ​ក្រោ​យ​កំ​ណ​ត់​ដែន​នេ​សា​ទ​ច្បា​ស់​លា​ស់​​ជំ​នួ​ស​ម​ក​វិ​ញ​នូ​វ​កា​រ​ស់​នៅ​សុ​ខុ​ម​​រ​ម​នា​ក្នុ​ង​មូ​ល​ដ្ឋា​ន​។​

ចំ​ពោះ​លោ​ក​ ​ក្រូ​ច​ ​សីហា​ ​អ​ភិ​​បា​លស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ឯ​ក​ភា​ព​ចំ​ពោះ​ចំ​ណា​ត់​កា​រ​រ​ដ្ឋ​បា​ល​ខេ​ត្ត​ ​និ​ង​ម​ន្ទី​រ​ជំ​នា​ញ​ ​ដោយ​លោក​យ​ល់​ថា​ ​ចាំ​បា​ច់​ត្រូ​វ​តែ​មា​ន​កា​​រ​កំ​ណ​ត់​តំប​ន់​ជា​​ឡូ​តិ៍​ ​និ​ង​ដា​ក់​ឈ្មោះ​ប្រ​ជា​នេ​សា​ទ​កុំ​ឱ្យ​ប​ន្ត​ទ​ន្រ្ទា​ន​វា​ទ​ទី​ប​​ន្ថែ​ម​ដែ​ល​នាំ​ឱ្យ​ប​ញ្ហា​កើ​ត​មាន​មិ​ន​ចេះ​​ឈ​ប់​មិ​ន​ចេះ​ឈ​រ​ ​ដោ​យ​១​គ្រួ​សា​រ​​អាច​​ទ​ទួ​ល​បា​ន​១​ហិ​ចតា​កន្លះ​ស​ម្រា​ប់​មើ​ល​ថែ​ចិ​ញ្ចឹម​គ្រែ​ង​ឈា​ម​រ​ប​ស់​ខ្លួ​ន​។​ ​

​លោ​កអ​ភិ​បា​ល​ស្រុ​​ក​បូ​ទុម​សា​គ​រ​ ​មើ​ល​ឃើ​​ញ​ថា​ ​នៅ​ពេ​ល​បា​ន​ដោះ​ស្រា​យ​​បែ​ប​នេះ​ហើ​យ​ ​កា​រ​រ​ស់​នៅ​ប្រ​មូ​ល​គ្រែ​ង​ឈា​ម​រ​បស់ប្រ​ជា​នេ​សា​ទ​នឹ​​ង​ស្ងប់​ចិ​ត្ត​​ និ​​ង​ឈ​ប់​ច្រ​ណែ​ន​គ្នា​។​
​នៅ​កា​រ​ ​ដោះ​ស្រា​យ​នោះ​ ​ប្រ​​នេ​សា​ទ​ ​ស្នើ​សុំ​ លោក​​ស្រី​ ​ដ​ក​មេ​ស​ហ​គ​ម​ន​ ឈ្មោះ​ ​តេ​ង ​​ហា​ន់​ ​ចេ​ញ​ ​ដោ​យ​សា​រលោ​ក​បើ​ក​ដៃ​ឲ្យ​មា​ន​​ប​ទ​ល្មើ​ស​កើត​ឡើ​ង​ពេ​ញ​ផ្ទៃ​រ​ ស​មុ​ទ្រ​ថ្ម​ស ​ហើ​​យ​មា​ន​រឿ​ង​អា​ស្រូ​វ​យ៉ា​ង​ច្រើ​ន​ក្នុ​ង​ដែ​ន​ស​ហ​​​គ​ម​ន​។​

ប្រ​​ជា​នេ​សាទ​​ដែ​ល​បា​ន​មក​ចូ​ល​រួ​ម​នៅ​ក្នុ​ង​កា​រ​ដោះស្រា​យ​​វិវា​ទ​នេះ​ ​បា​ន​ស្រ​ឡា​ញ់ពា​ក្យ​ពេជ្រ​​រ​ប​ស់​លោក​ស្រី​ ​អ៊ី ​នា​រី​នេ​ត​ ​អ​ភិ​បា​​ល​រ​ង​ខេ​ត្ត​កោះ​កុ​ង​ ​ធ្វើ​ឲ្យ​ពល​រ​​ដ្ឋមា​ន​​កា​រ​ពេ​ញ​ចិ​ត្ត​យ៉ា​ង​ខ្លាំ​ង​ចំ​ពោះ​​លោ​កស្រី​អ​ភិ​បា​ល​រ​ង​ ខេត្ត​កោះ​កុ​ង​។​

តែ​គួ​រ​អ​ស់​សំ​​ណើ​ច​ ​នឹ​ក​ស្មា​ន​មិ​ន​ដ​ល់​ ​នៅ​ក្នុ​ង​កា​រ​យ​ល់ស​ប្តិថា​ ​បា​ន​រើស​មា​ស​មួ​យ​ដុំ​ធំ​ ​ប​ន្ទា​ប់​ពី​មា​​ន​កា​យ​ល់ស​ប្តិ​​​​នោះ ដឹ​​ង​អី​យ​ល់សប្តិរើស​បា​ន​​ ​ម​​នុស្ស​ពីរនា​ក់​ទៅ​វិ​ញ​ ​ម្នា​ក់​នោះ​​​ជា​នាយ​​ផ្នែក​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​បូ​ទុ​ម​សា​គ​រ​ ​ឈ្មោះ​ ​ព្រំ​ ​សុ​វណ្ណា​ ​ទៅ​វិ​ញ​ ​ដែ​​ល​ប្រ​ជា​នេ​សា​ទ​ប្រ​មា​ណ​2​0​0​គ្រួ​សា​រ​​ដែល​ត​វ៉ា​នៅ​មុ​ខ​សា​លា​ខេ​ត្ត​កោះ​កុ​ង​ ​សុំ​ដ​កឈ្មោះ​ ​ព្រំ​ ​សុ​វ​ណ្ណា​​ ​ចេ​ញ​​ពី​តំប​ន់ស្រុ​ក​បូ​ទុ​ម​សា​​គ​រ​ ​ពល​រ​ដ្ឋ​ខ្លាច​ក្រែ​ង​ដុំ​ខ្មៅ​នេះ​ធ្លា​ក់​ចុះ​​ក្នុង​ទឹ​ក​ស​មុ​ទ្រ ​ធ្វើ​ឲ្យ​ក្ដា​ម​​ប​ង្កា​រ​ ​​ត្រី ​ង​ងឹ​ត​ភ្នែ​ក​​អ​ស់​ ​និង​ម្នា​ក់​ទៀ​ត​ ​ជាប​ង​ធំ​រ​ប​ស់​គេ​។​​

​មូ​ល​ហេ​តុ​​ដោយ​សា​រ​មា​ន​​អ្ន​កសា​រ​ព័​ត៌​មា​ន​ពីរនា​ក់​ ​សុំ​ប​ទ​ស​ម្ភា​ស​ន​ ​ពា​​ក់ព័​​ន្ធ​ប​ទ​ល្មើ​ស​នេ​សា​ទ​ក្នុ​ង​ស​មុ​ទ្រ​ថ្ម​ស​ ​ដោ​យមា​ន​បឹ​ត​បាំ​ង​ពី​អំ​ពើ​ពុ​ក​រ​លួ​យយ៉ា​ង​ធ្ង​ន់​ធ្ង​រ​ ​ធ្វើ​ឲ្យ​​ ​ធ​ន​ធា​ន​នេសា​ទ​ធ្លា​ក់​ចុះ​ខ្លាំ​ង​​ម​ក​ពី​ភា​ព​បឹ​ត​បាំ​ង​ ​ហើ​យ​បា​នប្រើ​អំ​ពើ​​​ហឹ​ង្សា​​ពា​ក្យ​ពេ​ជ្រ​ ​ដែ​លស​ង្គ​ម​ស្អ​ប់​ខ្ពើ​ម​ ​ភ័​យ​ខ្លា​ច​បំ​ផុ​ត​ ​រឿ​ង​រ៉ាវ​នេះ​ ​​មុ​ខ​សា​លាឃុំ​ថ្ម​​ស​ ​លើ​ផ្លូ​វ​ ​សា​ធា​រ​ណ​:​ ​ម​ហា​ជ​ន​កំពុ​ង​​ឆ្ង​ល់ថា​ ​នៅ​ក្នុ​ង​ខេ​ត្ត​កោះ​កុ​ង​ ​មា​ន​ម​ន្រ្តី​​អញ្ចឹ​ង​ដែ​រ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46