ទាន់ហេតុការណ៍
សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​ - កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»​ - សេចក្ដីជូ​ន​​​ដំ​ណឹ​ង​ ​រ​ប​ស់​រ​​ដ្ឋ​បា​ល​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​ស្ដី​ពី​​កា​រ​ត្រៀ​ម​ប​ង្កា​រ ​គ្រោះ​ម​ហ​ន្ត​រា​យ​ទឹ​ក​ជំ​ន​ន់​ - ស្ថានអ​គ្គ​​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​រៀ​ប​​​​ចំ ​កិ​ច្ច​ពិ​ភា​​ក្សា​តុ​​មូ​ល ​ស្តី​ពី​ ​ខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ - សោកស្ដាយ​ជា​ខ្លាំង ខាន់ ចេ​សា មិនបាន​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​ នៅ​ចិននោះទេ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ និយោជិត ជិត ២ ម៉ឺន​នាក់​ នៅ​ស្រុក​បាទី នា​ថ្ងៃស្អែក​ - ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស - អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក - ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ - នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់
0

ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស

ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស

ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស ដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្ស តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ។

នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម​ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល​ស្តីពី​ ជំនាញគ្រប់គ្រង​ និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន​ ប្រមាណ ៣៨១ នាក់ ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា​ (CJDS​) នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា។

ក្រមសីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវទទួលបានការគាំទ្រពីអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជាកានតែល្អប្រសើរឡើង ។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ពីតូនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ។

លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធានសមាគមនអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ បានបញ្ជាក់ជូនពីការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹង និងតម្កើងសមត្ថភាព​ដល់អ្នកសារព័ត៌មាន ឲ្យកាន់តែមានភាពរឹងមាំ និងប្រសិទ្ធិភាពខ្ពស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ:សារព័ត៌មានបានត្រឹមត្រូវ។

ថ្លែងបិទវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌មាន ឲ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះកន្លងមកនេះមានសមាគមច្រើន ហើយមានក្រមសីលធម៌ផ្សេងៗ តែនៅពេលខាងមុខនឹងរៀបចំឲ្យមានតែមួយ ដោយហេតុថា ក្រមសីលធម៌ គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ។

ក្រសួងព័ត៌មាន មានគម្រោងផ្តួចផ្តើមបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យព័ត៌មាន ឲ្យអ្នកសារព័ត៌មាន កាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃសង្គម ឌីជីថល។

ការងារបណ្តុះបណ្តាលទៅដល់អ្នកសារព័ត៌មាន និងវិស័យទំនាក់ទំនងសាធារណៈ គឺស្របពេលដែលកម្ពុជាដល់ដំណាក់កាលមួយឈានឆ្ពោះទៅរកភាពរីកចម្រើនទៅមុខ ដោយនៅឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង នៅឆ្នាំ២០៥០ គឺជាប្រទេសដែលមានការអភិវឌ្ឍ។

កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកប ដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។ បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាពនោះទេ គឺគុណភាពទាំងអស់នោះវានឹងបាត់បង់ទៅដោយខ្លួនឯង ព្រោះប្រជាពលរដ្ឋមានចំណេះដឹងច្រើន ដូច្នេះគាត់នឹងមិនយកវេលារបស់ទៅអានអត្ថបទដែលគ្មានន័យខ្លឹមសារនោះទេ ឬក៏ព័ត៌មានដែលមិនមានខ្លឹមសារផ្តល់ជាចំណេះដឹងអ្វីនោះទេ ។ ម្យ៉ាងវិញទៀត អត្ថបទខ្លឹមសារព័ត៌មាននោះ វាត្រូវតែឆ្លើយតបទៅនឹងប្រទេសមានភាពរីកចម្រើន៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46