ទាន់ហេតុការណ៍
ឯក​ឧ​ត្ត​ម ​​នេ​ត្រ ​​ភ​ក្ត្រា​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​ អ​​ញ្ជើ​ញ​គោ​រ​ព​ព្រះ​វិ​ញ្ញា​ណ​ក្ខ​ន្ធ ព្រះ​​ស​ព​ ​ស​ម្តេ​ច​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​​ធិ​ប​តី​ ​ទេ​ព​ ​វ​ង្ស​ - អាជ្ញាធរ​​​ ​កំ​​ពុ​​ង​​ខិ​ត​ខំ​ស្រា​វ​ជ្រា​វ​​​រក​ ​​ម្ចា​ស់​​​វ​ល្លិ​​​រ​មៀ​ត​ ​​ចំ​នួ​ន​ ​៤​ ​តោ​ន​ ​ដែ​ល​​​​ប​ម្រុ​ង​​ដឹ​ក​​​ទៅ​​​ល​ក់ ​​នៅ​​​​ប្រទេ​​ស​​ឡា​​វ​​​ - សាខា​​​កាក​​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា ​​​ខេ​ត្តប​ន្ទា​យ​មា​ន​ជ័​យ​ ​​នាំ​យ​ក​​​អំណោ​យ​​​និ​ង​ ​​​សួ​រ​សុ​ខ​ទុ​ក្ខ​​​គ្រួ​សា​រ​​​រង​គ្រោះ​​​ ដោ​យ​​​ភ្លើ​​ង​​​ឆេះ​​​ផ្ទះ​​ - ជន​ខិ​ល​ខូ​ច​ ​នៅ​តែ​ប្រ​ព្រឹ​ត្ត លួ​ច​​ទ​ន្ទ្រា​ន​ដី​រដ្ឋ​ ធ្វើ​ស្រែ​ប្រាំ​ង​ ​​នៅ​តំ​បន់​​៣​ ​ដែ​ល​ជា​តំ​ប​ន់​ហា​ម​ឃា​ត់​ ​ក្នុ​​ងស្រុ​​កកំ​​ព​ង់​ស្វាយ​​ - អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាឲ្យទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ និងល្បែងភ្នាល់អនឡាញគ្រប់ប្រភេទគ្មានច្បាប់អនុញ្ញាត - ប្រ​ធានា​​ធិ​ប​តី​​​អ៊ុ​យ​​​ក្រែ​​​ន​ ​​​លោ​ក​ ​Z​e​l​e​​n​s​k​y​y​ ​ព្រ​មា​ន​​​អា​មេ​​រិ​ក​​​ថា​ ​បើ​​​​មិ​ន​​​ផ្ត​ល់​ជំ​នួ​យ​​​ទា​ន់​ពេ​ល​​​ទេ​ ​លោ​ក​​​​នឹ​ង​​​សុំ​​​ចុះ​ចា​ញ់​​​រុ​ស្ស៊ី​​​​ហើ​យ​​​ - សម្តេចធិ​ប​​តី​នា​យ​ក​រដ្ឋ​ម​ន្ត្រី​ ​បា​​នអ​​ញ្ជើ​ញ​ទៅ​គោរ​ព​ ​ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​ ស​ម្តេ​ច​​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​ធិ​ប​តី​ ​កិ​ត្តិ​ឧ​ទេ្ទ​ស​ប​ណ្ឌិ​ត​ ​ទេ​ព​ ​វ​ង្ស ​ ​ឧ​ទ្ទិ​ស​ព្រះ​រា​ជ​ម​ហាកុ​​សល​ ថ្វា​យ​ដ​​ល់​ព្រះ​វិ​ញា​ណ​ក្ខ​ន្ធ​សម្តេ​ច​ ​បា​ន​ស្តេ​ច​យា​ង​ទៅ​កា​​ន់ ​ស្ថា​ន​បរ​ម​សុ​ខ​ ​​ព្រះនិ​ព្វាន​ - សហព័ន្ធប្រ​ព​ន្ធ​​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​ន​អា​ស៊ា​ន ​​(​UM​A​​) ​ប្រ​កាស​​ទ​ទួ​ល​ស្គា​ល់ ​គ​ណ​:​ក​ម្មា​ធិ​កា​រ​នា​យ​ក ​និ​ង​ទី​ប្រឹ​ក្សា​ថ្មី​ អា​ណ​ត្តិ​ទី​៤​ - មន្ត្រីជា​ន់​​ខ្ព​ស់ ​គ​ណៈ​ក​ម្ម​កា​រ​គ្រ​ប់​គ្រង​ ល្បែ​​ង​ពាណិ​ជ្ជ​ក​ម្ម​ក​ម្ពុ​ជា ​លើ​ក​ឡើ​ង​ថា​​ ​រ​ដ្ឋ​ប្រ​មូ​លបា​​ន​ចំ​ណូ​ល​តិ​ច​តួ​ច​បំ​ផុ​ត​ ​ពី​អា​ជី​វ​ក​ម្ម​​ល្បែ​ង​ផ្ស​ងសំ​​ណា​ង​ - អាជ្ញាធ​រ​​ខេត្ត​​​ខេ​ត្ត​រ​ត​ន​គិ​រី​ និងមាន​​វិ​ធា​ន​កា​រ​​​ក្តៅ​ ​​​ទៅ​លើ​​​មេ​ក្លោ​ង​ ​​​ញុះ​ញ​ង់​​​ឲ្យ​​​ព​ល​រ​ដ្ឋ​ ​​​ចូ​ល​​រុ​ក​រា​​ន ​​​កា​ប់​បំ​ផ្លា​ញ​​​​ព្រៃ​ឈើ​​​រ​ប​ស់​​​រដ្ឋ​​ ​ឲ្យ​​​ចា​ក​​ចេ​ញ​​​ជា​ប​ន្ទា​ន់​​​
0

ខ្យល់​ស​មុ​ទ្រ​ខេ​ត្ត​កែ​ប ​មា​ន​កំ​ហា​ប់​ជា​តិ​ក្ល​រ​ខ្ពស់ ​អាច​ព្យា​បា​ល​ជំ​ងឺ​សួ​ត​​ ​ថ​ប់​ផ្លូវ​ដ​ង្ហើ​ម​ ​​និ​ង​ស្ត្រេ​ស​ ​ប្រ​ក​ប​ដោ​យ​ប្រ​សិ​ទ្ធ​ភា​ព​ខ្ពស់​

ខ្យល់​ស​មុ​ទ្រ​ខេ​ត្ត​កែ​ប ​មា​ន​កំ​ហា​ប់​ជា​តិ​ក្ល​រ​ខ្ពស់ ​អាច​ព្យា​បា​ល​ជំ​ងឺ​សួ​ត​​ ​ថ​ប់​ផ្លូវ​ដ​ង្ហើ​ម​ ​​និ​ង​ស្ត្រេ​ស​ ​ប្រ​ក​ប​ដោ​យ​ប្រ​សិ​ទ្ធ​ភា​ព​ខ្ពស់​

ខេត្តកែប ៖ អ​ភិ​​បា​លរ​ង​​ខេ​ត្តកែ​ប​ ​លោ​ក​ ​ប៊ុ​ន​ ​យោ​គ​ ​បា​ន​ប​ញ្ជា​ក់​ឲ្យ​ដឹ​ង​ថា​ ​ខេ​ត្ត​កែ​ប​ត្រូ​វ​បា​ន​រក​ឃើ​ញ​ថា​ ​ជា​តំ​ប​ន់​ឆ្នេ​រ​ស​មុ​ទ្រ​ដែ​​ល​មា​ន​ខ្យ​ល់​ពោ​ពេ​ញ​ដោ​យ​ជា​តិ​ក្លរកម្រិ​តខ្ព​ស់​ ​ហើ​យ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​ក្នុ​ង​កា​រ​ព្យា​បា​​លរោ​គ​សួ​ត​ ​ហឺ​​ត​ ​ថ​ប់​ដ​ង្ហើម​ ​​និង​​ជំងឺ​ស្ត្រេ​ស​ដោយ​មិ​ន​ចាំ​បា​​ច់ប្រើ​ឱ​​សថ​នោះ​ទ្បើ​យ​។​

លោកអភិបាលរងបានឲ្យដឹងដូច្នេះក្នុងឱកាសធ្វើជាតំណាងលោកអភិបាលខេត្ត ទទួលស្វាគមន៍ប្រតិភូក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តកែប។

លោក ប៊ុន យោគ ថ្លែងថា លោកក៏មានការភ្ញាក់ផ្អើលផងដែរ ខណដែលវេជ្ជបណ្ឌិតជនជាតិបារាំងដ៏ល្បីល្បាញម្នាក់បានអះអាងថា ខេត្តកែបមានខ្យល់សមុទ្រដែលមានកំហាប់ជាតិក្លរខ្ពស់ជាងគេក្នុងបណ្តាខេត្តជាប់មាត់សមុទ្រ។ លោកបន្តថា តាមវេជ្ជបណ្ឌិតជនជាតិបារាំងបានអះអាងថា ខ្យល់ដែលមានកំហាប់ជាតិក្លរខ្ពស់បែបនេះ វាអាចព្យាបាលជំងឺសួត ជំងឺហឺត ថប់ផ្លូវដង្ហើម និងជំងឺស្ត្រេស រួមទាំងជំងឺមួយចំនួនទៀត ដោយមិនចាំបាច់ប្រើឱសថបុរាណឬសមយ័នោះទ្បើយ។

លោកថា ខ្យល់ដែលមានជាតិក្លរខ្ពស់នេះគឹមិនមែនមានគ្រប់កន្លែងក្នុងខេត្តកែបនោះទេ តែជាខ្យល់ដែលបក់មកពីទិសខាងលិចឈាងខាងត្បូង និយាយរួមគឺខ្យល់បក់មកពីសមុទ្រតែម្តង ព្រោះថានៅក្នុងបាតសមុទ្រនៃទិសខាងលិចឈាងខាងត្បូងនេះមានឧទ្យានបាតសមុទ្រដ៏ធំធេង ដែលមានផ្ទៃប្រមាណជាង៣០០០ហិកតា ហើយក៏មានស្មៅសមុទ្រជាច្រើនថែមទៀត ដែលជាអំណោយផលដល់ជីវចម្រុះផងដែរ។

លោក ប៊ុន យោង បានបញ្ជាក់បន្ថែមថា ពិតមែនហើយសមុទ្រមានច្រើនកន្លែងណាស់ តែមិនអាចនិយាយថា កន្លែងណាក៏សុទ្ធតែមានខ្យល់ដែលមានកំហាប់ជាតិក្លរខ្ពស់ ដូចនៅខេត្តកែបនោះទេ ឬអាចនិយាយថា នៅខេត្តកែបគឺខ្យល់មានកំហាប់ជាតិក្លរខ្ពស់ និងអាចព្យាបាលរោគខាងលើដោយមិនចាំបាច់ប្រើឱសថ ហើយបញ្ហានេះមិនមែនចេះតែនិយាយនោះ ទេ ប៉ុន្តែវេជ្ជបណ្ឌិតជនជាតិជនជាតិបារាំងបានរកឃើញ និងអះអាង។ ដូច្នេះប្រសិនបើបងប្អូនមានជំងឺថប់ដង្ហើម ស្ត្រេស ជំងឺហឺត សួត សូមអញ្ជើញមកសម្រាកកន្សាន្ត និងមកស្រូបយកខ្យល់អាកាសល្អនៅខេត្តកែប ហើយថែមទាំងបានព្យាបាលជំងឺថែមទៀត។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់អ្នកសារពត៌មានទៅខេត្តកែប នាពេលនេះដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកាសែតកម្ពុជា(ក.អ.ក) និងលោក Mongkol Bangprapa ប្រធានសមាគមអ្នកកាសែតថៃ (TJA) ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាបន័សារពត៌មានល្បីៗ និងអ្នកសារពត៌មានច្រើនទៀត។ គោលបំណងនៃដំណើរទស្សនកិច្ចនោះ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍថ្មីៗ សំខាន់ការអភិវឌ្ឍតំបន់ទេសចរណ៍ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ផ្តើមពីនោះ អ្នកសារពត៌មាននិងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ សំខាន់ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ក្នុងខេត្ត ដើម្បីឲ្យអ្នកទេសចរជាតិ និងអន្តរជាតិបានស្វែងយល់ដឹង ហើយចាប់អារម្មណ៍មកសម្រាកកម្សាន្តឲ្យកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ដែរថា ខេត្តកែបគឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ផងដែរ។ ក្រៅពីមានឆ្នេរដ៏ស្រស់ស្អាត មានជួរភ្នំ ដែលមានព្រៃពណ៌គួរឲ្យគយគន់ និងតំបន់អភិរក្សវប្បធម៌ ធម្មជាតិ ជីវចម្រុះ ខេត្តកែបជាតំបន់ដែលមានខ្យល់សមុទ្រដ៏បរិសុទ្ធ ហើយមានប្រសិទ្ធភាពដែលមិននឹកស្មានដល់សម្រាប់បង្កើនថាមពល និងសុខភាព។

លោក ពុយគា ប្រធានក្លិបអ្នកកាសែតកម្ពុជា រួមទាំងប្រតិភូអ្នកសារពត៌មានថៃ និងអ្នកសារពត៌មានដែលបានទៅទស្សនកិច្ចនៅខេត្តកែប សុទ្ធតែបានសម្តែងការភ្ជាក់ផ្អើលបំពោះការអភិវឌ្ឍលើគ្រប់វិសយ័នៅខេត្តកែប ពិសេសការអភិវឌ្ឍលើវិសយ័ទេសចរណ៍ ដែលជាក់ស្តែងពិតជាមានមោទកភាពសម្រាប់ការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់។ ហើយអ្វីដែលប្រតិភូមិននឹកស្មានដល់និងទើបតែដឹងនោះ គឺខ្យល់សមុទ្រខេត្តកែបមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលរោគមួយចំនួនដោយមិនចាំបាច់ប្រើឱសថថែមទៀត ហើយនោះអាចនិយាយថា ជាសក្តានុពលទេសចរណថ្មីដ៏ទាក់ទាញបំផុតមួយទៀតសម្រាប់ខេត្តកែប។ ផ្តើមពីនោះគេរំពឹងថា តាមរយៈនៃការផ្សព្វផ្សាយរបស់បណ្តាញសារពត៌មានទាំងសារពត៌មានកម្ពុជា ទាំងសារពត៌មានល្បីៗថៃ អ្នកទេសចរជាតិ និងអន្តរជាតិ ប្រាកដជាចាប់អារម្មណ៍ ហើយមកទស្សនាខេត្តកែបកាន់តែច្រើនថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46