ទាន់ហេតុការណ៍
រដ្ឋបាលខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណ:ដើម្បីដោះស្រាយសំណូមពរនិងស្វែងរកផលប្រយោជន៍រួម - ការវា​យ​ប្រ​ហា​រ​តា​មអា​​កា​ស​ ​នៅ​រ​ដ្ឋ​ភា​គ​ខា​ង​ជើ​ង​​ ​ដោ​យ​យោ​ធា​មី​យ៉ា​ន់​ម៉ា​ បានស​ម្លា​ប់​ជ​ន​ស៊ី​វិ​ល​ ​១​១​ ​នា​ក់​ - ​​មិន​ថា​ស្ថា​ន​កា​រ​ណ៍​អ​​ន្ត​រ​ជាតិ​ ​មា​ន​កា​រ​ប្រែ​ប្រួ​ល​យ៉ា​​ង​ណា​ក្តី​ ​ក៏​ចិ​ន​និ​ង​អា​​ហ្រ្វិ​ក ​នឹ​ង​ផ្ត​ល់កា​រ​គាំ​​ទ្រ យ៉ា​​ង​មុ​ត​មាំ​បំ​ផុត ដ​ល់​គ្នា​ទៅ​វិ​ញ​​ទៅម​ក​​ - កីឡាករ ​វ៉ាន់​ ​វ៉ុ​ន​ ​អ​ត្ត​ព​​លិ​ក​ក​ម្ពុជា​ ​ប្រ​កួ​ត​ល្ងា​ច​នេះ​​ ​ក្នុ​ង​ព្រឹ​ត្តិកា​​រណ៍​ ​កី​ឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ​​នៅប្រទេសបា​រាំ​​ង ​​​ - នាំយ​ក​អំ​ណោ​យ​ ​លោ​ក​ឧ​ត្ត​ម​សេ​នី​យ៍​ឯ​ក​ ​រ័​ត្ន​ ​ស្រ៊ា​ង និងចុះ​សួ​រ​សុ​ខ​ទុ​ក្ខ​ គ្​រួ​សា​​រលោក​មេ​​ប​ញ្ជា​កា​រ​រ​ង​ខ​ណ្ឌ​ ​ជួ​ប​គ្រោះ​ថ្នា​ក់​ច​រា​ចរ​ណ៍ ខ​​ណៈ​​ទៅ​មើ​ល ​ម្ដា​យ​កំពុ​​ង​សង្គ្រោះ​​បន្ទា​​ន់​ - សារពិ​​សេ​ស ឯ​ក​​ឧត្ត​ម​អ​ភិ​ស​ន្តិ​ប​ណ្ឌិត ​ស​ ​​សុ​ខា​ ​ផ្ញើ​ជូ​ន​ ​ម​ន្ត្រី​រា​ជកា​​រ​ ​ស៊ី​វិ​ល​ ​ក​ង​ក​ម្លាំ​ង​ន​គ​រ​បា​​ល​ជា​តិ ​​និ​ង​ម​ន្ត្រី​ព​ន្ធ​ធ​​នា​គារ​​ ​ក្រ​ប​ខ​ណ្ឌក្រ​សួ​ង​ម​ហា​ផ្ទៃ​ - អគ្គី​ភ័យ​ឆា​ប​​ឆេះ ​លេបត្របាក់​​ អគា​​រ​កា​រិ​យា​ល័​យ ​និ​ង​ផ្សា​រ​ទំ​នើ​ប ​យ៉ា​ង​សន្ធោ​ស​​ន្ធៅ ​​នៅ​សិង្ហ​​បុ​រី​ - នៅស្រុ​ក​ប​​រិ​បូ​រ​ណ៍​ ​និ​ង​ស្រុ​ក​កំ​ព​ង់​លែ​ង​ មានការប​​ង្ក្រាប​ កា​រ​​ដឹ​ក​ជ​ញ្ជូ​ន ​កូ​ន​ត្រី​ប្រា​ល្មើ​ស​ច្បា​ប់​ ​និ​ង​ដុ​​ត​បំផ្លា​ញ​​ចោ​ល ​ឩ​ប​ក​រ​ណ៍​ល្មើ​ស​នេ​សា​ទ - រ​ថ​យ​​ន្ត១​គ្រឿ​​ង ​លួ​ច​ដឹ​ក​ចុ​ង​ស្លា​ប​មា​ន់​ប​ង្ក​ក ចំ​នួ​ន២​០​០​កេ​ស​ ស្មើ​​នឹ​ង២​.៤​០​០​គី​ឡូ​ក្រា​ម ត្រូ​វ​បា​ន​​ស​ម​ត្ថកិ​ច្ច​ចំរុះ​ប​ង្ក្រា​ប​ - រាជដ្ឋា​ភិ​បា​ល​​​ ប​ង្កើ​ត​​ក្រុ​ង​កំ​ព​ង់​សោ​ម​ ​នៃ​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​ដែ​ល​មា​ន​ស​ង្កា​ត់​ចំ​នួ​ន​ ​៥​
0

មនុស្សចា​ស់​ គឺ​​ជា​ប្រ​ភ​ព​ធ​ន​ធា​ន ​នៃ​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ស​ង្គ​ម​

មនុស្សចា​ស់​ គឺ​​ជា​ប្រ​ភ​ព​ធ​ន​ធា​ន ​នៃ​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ស​ង្គ​ម​

ខេត្តកំ​ព​ង់​ធំ​ ៖ លោ​ក​ ​ជា ​វ៉ា​ន់​ចា​ន់​ ​អ​ភិ​បា​ល​រ​​ងខេ​​ត្តកំ​ព​ង់​​​ធំ ​ថ្លែង​ថា​​ម​នុស្ស​ចា​ស់​​គឺជា​ប្រ​​ភ​ព​ធ​នធា​​ន​នៃកា​​រ​អភិ​វ​ឌ្ឍ​ន៍​​ស​ង្គ​ម​ ​។​
ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ​លោក​ ​ជា​ ​វ៉ា​ន់​ចា​ន់​ ​បា​ន​ថ្លែ​ង​ដូច្នេះក្នុ​ង​ពិ​ធី​ទិ​វា​ម​នុ​ស្ស​ចា​ស់​ក​ម្ពុ​​ជា​និ​ង​ទិ​វា​មនុ​ស្ស​ចា​ស់​អ​ន្ត​រ​ជា​តិ​លើ​ក​ទី​ ​២​៥​ ​នឹ​ង​ប្រ​ព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១​ ​ខែ​តុ​លា​ ​ក្រោ​ម​ប្រ​ធា​ន​ប​ទ​ ​​«​កា​រ​ជួ​​យ​ម​នុ​ស្សចា​ស់​គឺ​ជួ​យ​យើ​ង​ទាំ​ង​អ​​ស់​គ្នា» ​ដោយ​មា​ន​អ្ន​ក​ចូ​ល​រួ​ម​ប្រ​​មា​ណ​៣​០​០​នា​ក់​ ​។​

លោកបន្តថា សម្រាប់ទិវានេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារាចរណែនាំនាថ្ងៃ ២៩ខែ កញ្ញា ឆ្នាំ២០២៣នេះឱ្យមានការចូលរួមយ៉ាងផុសផុលក្នុងការរំលឹកគុណូបការៈរបស់មនុស្សវ័យចាស់ដែលបានសាងនិងបន្សល់ ទុកនូវកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបន្តទៀតថាប្រមុខរដ្ឋាភិបាលណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធរួមគ្នាអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ឱ្យបានអធិកអធមិសេសរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមផែនការដែលបានកំណត់ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ។
លោកបញ្ជាក់ថាសម្រាប់មនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង សម្តេចលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិបន្តជួយគាំទ្រកម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់ហើយគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់នៅតាមមូលដ្ឋាន វត្តអារាម វិហារសាសនា។

ចំពោះក្រសួងអប់រំ យុវជន និងកីឡា សម្តេចបានជំរុញឱ្យមាន ចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោង សិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់រីឯក្រសួងធម្មការនិងសាសនាត្រូវធ្វើការណែនាំចលនាតាមវត្តអារាម វិហារសាសនា តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយ ឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជាពិសេស អាចឱ្យពួកគាត់ស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្ត លក់ ស្ងប់អារម្មណ៍ និង អាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗ ។
តាមការបញ្ជាក់ពីលោក ជា គឿន អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានរាយការណ៍ថាមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការផ្តល់សេវាដូចតទៅ ៖
១-ផ្តល់របបសោធននិវត្តន៍ អតីតមន្ត្រីរាជការស៊ីវិលចំនួន ១,៩៦៦នាក់ ជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន៤៧ នាក់
២-យោធិនចូលនិវត្តន៍ ចំនួន ៩៦៤ នាក់
៣-ជនបាត់បង់សមត្ថភាពការងារ ចំនួន ១៤២នាក់
៤-យោធិនពិការចំនួន ១,៣១១ នាក់
៥-គ្រួសារពលីចំនួន១,១២០ នាក់
៦-គ្រួសារមរណៈចំនួន ៣៥៦ គ្រួសារ
៧-បានផ្តល់កញ្ចប់ជូនមនុស្សចាស់ប្រមាណ ៣១០នាក់ និងផ្តល់របបគោលនយោបាយពិការក្រីក្រនៅសហគមន៍ចំនួន ៣២៦គ្រួសារ ក្នុងស្រុកសន្ទុក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កោះកុងព័ត៌មានទាន់ហេតុការណ៍ | Kohkong Hotnews» ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 097 85 82 999 | 098 68 93 83 | 016 46 22 46 ឬ តាម Whatsapp : 000 000 000 | Telegram : 000 000 000 ! សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិដោយ «កោះកុងទាន់ហេតុការណ៍ | Kohkong Hotnews» ស្នាក់ការ ៖ ក្រុមទី២៥ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

សហការផ្តល់ព័ត៌មាន៖ 097 85 82 999 | 098 68 93 83 | 016 46 22 46